ក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា

ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ  ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន​ តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ​ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង […]

អាន​បន្ថែម

តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

ដោយសារ វិស័យអចលនទ្រព្យ​ មានសន្ទុះខ្លាំងនា    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ការយល់ដឹងពីប្រភេទអចលនទ្រព្យដែលជាប់ពន្ធ គឺជារឿងសំខាន់ និងចំាបាច់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារគក់ចេដី និងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរៀបចំបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ ។ ​​ តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ? និយមន័យ “អចលនទ្រព្យ” មានចែងក្នុង មាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ ដែលសំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទខាងក្រោម៖ ១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។ ចំណែកឯ អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ […]

អាន​បន្ថែម

យុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន

ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។ ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអភិវឌ្ឍខុនដូ។ ទីផ្សារនេះ កំពុងជួបប្រទះស្ថានភាពមួយ ដែលគេហៅថា “ទីផ្សារ ដែលអ្នកទិញមានទឹកមាត់ប្រៃ” ដូច្នេះ ធ្វើឱ្យការអភិវឌ្ឍនៅទីតាំងធំៗមួយចំនួនមានតំលៃសមរម្យជាង។ នេះគឺជាគន្លឹះយុទ្ធសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍អាចអនុវត្ត ដើម្បីពង្រីកមូលដ្ឋានអ្នកទិញរបស់ពួកគេ។  គេក៏អាចបន្ទាបតម្លៃ និងបើកដំណើរការការអភិវឌ្ឍដែលមានស្រាប់របស់ខ្លួន ជាមួយនឹងតម្លៃចរចា ទាបជាងផែនការដែលបានគ្រោងទុក។ ក្នុងស្ថានភាពទីផ្សារកំពុងថយចុះបែបនេះ ការកាត់បន្ថយតម្លៃ និងការពឹងផ្អែកលើការលក់តែម្យ៉ាង អាចមិនគ្រប់គ្រាន់ដើម្បីបង្កើតប្រាក់ចំណូលថេរបានទេ។ ក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍ អាចជួល បន្ទប់ខុនដូណាដែលមិនទាន់លក់សិនក៏បាន។ នេះនឹងជំរុញឱ្យគេងាកមកបន្តគម្រោងរបស់ខ្លួនបាន ហើយទីបំផុតនឹងបង្កើនប្រាក់ចំណេញពីគម្រោងដែលខ្លួនបានចំណាយទុនអភិវឌ្ឍហើយ។ ម៉្យាងវិញទៀត រាល់ចំណាយ ដែលមិនចាំបាច់អាចកាត់បន្ថយបាន ដើម្បីបង្កើនកម្រិតផលចំណេញទាំងមូល។ នៅពេលអនាគត ការអភិវឌ្ឍដែលទទួលបានជោគជ័យគឺជាតំបន់ដែលមានទីតាំងនៅជិតផ្សារទំនើប និងសាលារៀន។ ហើយការអភិវឌ្ឍទាំងនេះ នឹងអាចទទួលបានការលក់ខ្ពស់ជាងមុន ពីព្រោះអ្នកទិញក្នុងការអភិវឌ្ឍទាំងនេះ ភាគច្រើនជាអ្នកប្រើប្រាស់ចុងក្រោយ ឬជាវិនិយោគិន ដែលគេហៅថា ទិញយកទៅជួលបន្ត។ ពួកគេ យល់ច្បាស់ពីតម្រូវការជួល ពីជនបរទេស និងក្រុមគ្រួសាររបស់ពួកគេនៅតំបន់នោះ។ អ្នកអភិវឌ្ឍន៍ ក៏អាចបង្វែរការយកចិត្តទុកដាក់ដល់តំបន់លំនៅឋាន […]

អាន​បន្ថែម

បដិវត្តន៍នៃវិស័យការិយាល័យពាណិជ្ជកម្ម នាពេលអនាគត

ទីផ្សារការិយាល័យនឹងនៅតែបន្តកើនឡើង ខណៈតម្លៃដីធ្លីនៅតែបន្តកើនឡើង ដូចជាការជួលការិយាល័យនៅក្នុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងជាប់បន្តគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការផ្គត់ផ្គង់បន្ថែម បន្តចូលមកបំពេញទីផ្សារក៏ដោយ។ ទីផ្សារការិយាល័យសព្វថ្ងៃនៅក្នុងរាជធានីភ្នំពេញ នៅតែមានការកើនឡើង ហើយរហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការធ្លាក់ចុះបន្ទាប់ទេ។ វិស័យនេះ បានរីកចម្រើនខណៈដែលក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន បានសម្រុកមកប្រទេសកម្ពុជា។ ដោយសារចំនួនអគារការិយាល័យជាច្រើនទៀត កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការនៅឡើយ បូករួមនឹងចំនួនទីតាំងដែលបានទទួលកក់ទុកមុនស្រេចហើយនោះ គេរំពឹងថា នឹងមានការចាប់ផ្តើមសាងសង់បន្ថែមទៀត។ កត្តានេះ នឹងនាំឱ្យមានការកើនឡើងនូវការផ្គត់ផ្គង់នាពេលអនាគត ដែលបានគ្រោងទុក ក្រោយពីឆ្នាំ ២០២២ ទៅ។ ទន្ទឹមនឹងនេះ កំណើនកន្លែងទំនេរគ្មានអ្នកទិញ អាចនឹងកើនឡើងខ្លាំង ចំពោះអគារចាស់ៗដែលបានកសាងរួចតាំងពីខ្ទង់ ១០ ឆ្នាំមុន ដែលកត្តានេះ អាចនឹងបង្ខំឲ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃជួលដើម្បីទាក់ទាញអតិថិជន ឬអាចនឹងចាប់ផ្តើមកែលម្អនូវគុណភាពការិយាល័យជួលរបស់ខ្លួន ដើម្បីរក្សាអតិថិជន ដែលកំពុងជួលរួចមកហើយ។ ការព្រួយបារម្ភមួយទៀត គឺការកើនឡើងនៃដង់ស៊ីតេមនុស្សក្នុងអគារការិយាល័យ។ កន្លែងធ្វើការបែបបើកទូលាយ (flexible working spaces) មាននិន្នាការកើនឡើង នៅពេលមានការរីករាលដាលនៃជំងឺរាតត្បាតរាលដាលកូវីដ១៩។ ដូច្នេះ អគារខ្លះនឹងត្រូវមានគិតគូរអំពីសមត្ថភាពប្រតិបត្តិការជណ្តើរយន្ត ដើម្បីដោះស្រាយជាមួយនឹងបរិមាណមនុស្សចេញចូល។ កន្លែងធ្វើការដែលអាចបត់បែនបាន ជាធម្មតា ត្រូវបានបំពាក់ដោយឧបករណ៍ចាំបាច់មួយចំនួន ហើយការធ្វើដូចនេះ អនុញ្ញាតឱ្យបុគ្គិលមួយចំនួន មានការិយាល័យរូបវន្ត សម្រាប់បំពេញការងារក្នុងរយៈពេលជាក់លាក់ណាមួយ ដោយតម្លៃដែលបានគិតទុកជាមុន។ […]

អាន​បន្ថែម

ប្រជាពលរដ្ឋស្នើកាត់ដីទំហំ ៣៥០ ហិកតា រដ្ឋមន្ត្រីពីររូបថា មិនបដិសេធ តែសុំឱ្យចុះបញ្ជីត្រឹមត្រូវ

តបទៅនឹងសំណើរបស់តំណាងប្រជាសហគមន៍អូលួចំនួនជិត ៣០០ នាក់ ស្នើសុំកាត់ដីទំហំ ៣៥០ ហិកតា ពីតំបន់អភិរក្សសត្វខ្សឹបនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំនីតិសម្បទាសហគមន៍ និងរៀបចំចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុនសិន។​ នេះបើយោងតាមចុះផ្សាយផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃ ៣០ ឧសភា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សហគមន៍អូលួ ត្រូវបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន ដើម្បីក្លាយជាយន្តការស្របច្បាប់លើការបំពេញដំណើការនីតិវិធី ក៏ដូចជាមានយន្តការគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យរីកចម្រើន។ រួមដំណើរក្នុង​ពេលនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើតសហគមន៍ និងចុះបញ្ជីស្របតាមច្បាប់។ ការថ្លៃងក្នុងន័យតែមួយដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីទាំង ២ បានចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។​ វេទិការដ្ឋមន្ត្រីជួបជាមួយប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំកាត់ដីក្នុងតំបន់អភិរក្សសត្វខ្សឹប ស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ដើម្បីប្រកបរបរកសិកម្ម។ “ប្រសិនបើមិនមានការបង្កើតសហគមន៍ […]

អាន​បន្ថែម

បញ្ហាប្រឈមនៅចំពោះមុខការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

ដោយសារចំនួនពលករបរទេស និងអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាមានការថយចុះចាប់តាំងពីរដ្ឋាភិបាលបានប្រកាសហាមប្រាមប្រតិបត្តិការល្បែងស៊ីសងតាមអ៊ិនធើណែត ដែលគ្រប់គ្រងដោយជនជាតិចិនកាលពីខែសីហាកន្លងមកនេះ មានការប៉ះពាល់លើតម្រូវការ និងទៅលើវិស័យនិវាសនដ្ឋាននៅកម្ពុជា។ ដើមឡើយ ការវិនិយោគរបស់ចិនបានជំរុញឱ្យមានកំណើនជួលច្រើន នៅក្រុងព្រះសីហនុដែលត្រូវបានបង្កើតឡើងដោយជនជាតិចិន ដែលពួកគេតែងតែមានលុយច្រើន ហើយហ៊ានចំណាយខ្ពស់ជាងអត្រាទីផ្សារ។ តម្លៃទិញលក់ដីធ្លីនៅក្រុងព្រះសីហនុបានធ្លាក់ចុះ ៣០ ភាគរយ ចាប់តាំងពីការហាមឃាត់ត្រូវបានអនុវត្ត ស្របពេលដែលតម្លៃជួលក៏បានធ្លាក់ចុះជាងពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលទើបនឹងសាងសង់ថ្មីៗនៅក្រុងព្រះសីហនុឃើញថា មានការលក់ចេញ មិនដល់ ៥០ ភាគរយផង។ អ្នកអភិវឌ្ឍន៍ជាច្រើន បានឃើញការលក់ធ្លាក់ចុះចាប់តាំងពីឆ្នាំមុន ដោយសារកត្តាខាងក្នុង និងខាងក្រៅ រួមមានការតំហយកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។ តម្រូវការពីជនបរទេសត្រូវបានគេរំពឹងថា នឹងបាត់ទៅវិញនៅឆមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ដោយសារភាគច្រើននៃជើងហោះហើររវាងប្រទេសចិន និងប្រទេសកម្ពុជាត្រូវបានលុបចោល។ សម្រាប់ការអភិវឌ្ឍទាំងនេះ អ្នកទិញជនជាតិចិន ជាក្រុមអ្នកទិញបរទេសធំជាងគេ។ ចំណែកឯអ្នកទិញក្នុងស្រុក សម្រាប់វិស័យនេះ នៅពិបាកពឹងផ្អែកនៅឡើយ។ អ្នកទិញខ្លះ អាចទិញទ្រព្យសម្បត្តិទាំងនេះ ទុកធ្វើជាផ្ទះវិស្សមកាល ចំណែកអ្នកផ្សេងទៀត ទិញវាសម្រាប់ទុកវិនិយោគបន្ត។ គេរំពឹងថាទីផ្សារក្នុងឆមាសទី ១ នៃឆ្នាំនេះ នឹងបន្តធ្លាក់ចុះដែលអូសទាញដោយតម្រូវការទាបពីអ្នកទិញក្នុងស្រុក និងបរទេស ក៏ដូចជាវិនិយោគិនដែលហ៊ានប្រថុយចំណានៗ។ អ្នកអភិវឌ្ឍន៍ខ្លះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍លំនៅឋាន ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់គម្រោងលើស នៅក្នុងតំបន់ដែលខ្លួនវិនិយោគ។ […]

អាន​បន្ថែម

អ.ព.ដ៖ ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវទៅបង់ពន្ធមុនថ្ងៃ៣០ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា​ ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។ ដោយមើលឃើញពីភាពអសកម្មនៅក្នុងការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនេះឡើង ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីជៀសវាងឱ្យបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់នោះទេ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ ពាក់ព័ន្ធនឹងការផាកពិនិ័យនេះ យោងតាមមាត្រា១៣២ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ បានចែងថា « ចំពោះបុគ្គលណាដែលមិនបានបង់ពន្ធតាមកាលកំណត់ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា១០ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់…» ។ ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណី បុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយ ពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ ក្នុងករណីនេះ ច្បាប់តម្រូវឱ្យបុគ្គលនោះ បង់ពន្ធបន្ថែម […]

អាន​បន្ថែម

តើយើងដោះស្រាយបញ្ហាស្នាមបេតុងប្រេះដូចម្តេច?

សំណង់បេតុង ត្រូវការការថែរក្សា ដូចតែមនុស្សយើងអ៊ីចឹងដែរ។ សម្រាប់សុខភាពមនុស្ស ច្រើនតែកើនឡើងបណ្តាលមកពីភាពតានតឹង និងសម្ពាធ ដែលបង្កដោយសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ។ រីឯការពុកផុយនៃផ្ទៃបេតុង អាចកើតឡើងដោយសារតែការច្រេះ ការខូចរចនាសម្ព័ន្ធ ការជ្រៀតចូលទឹក សកម្មភាពរញ្ជួយឬកត្តាផ្សេងៗជាច្រើនទៀត។ ការស្រាវជ្រាវអស់ជាច្រើនឆ្នាំ បូកនឹងបទពិសោធន៍ជាក់ស្តែង ជាច្រើនទសវត្ស បានជួយឱ្យក្រុមហ៊ុនស៊ីកា (Sika) រកឃើញនូវដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីស្តារ និងជួសជុលរចនាសម្ព័ន្ធបេតុងឡើងវិញ។ សេវាផ្តល់យោបល់ និងការគាំទ្រដល់អតិថិជន របស់ស៊ីកា (Sika) មានគុណភាពល្អលេខ១ រាប់ទាំងការការប្រឹក្សាទៅលើគោលគំនិត រហូតដល់ការអនុវត្តពីដើមដល់ចប់ នៅនឹងការដ្ឋានតែម្តង។ ទាំងអស់នេះ ផ្អែកលើបទពិសោធន៍ជាង ១០០ ឆ្នាំ ពីការអនុវត្តគម្រោងទាំងធំ និងតូច ពីទូទាំងពិភពលោក។ ការវិភាគមុខសញ្ញានៃបញ្ហាគុណភាពបេតុង ផលិតផលថ្មីនៅប្រទេសកម្ពុជា៖ ស៊ីកាឌួរ SIKADUR® -20 CRACK SEAL ស៊ីកាឌួរ – ខ្រែកសៀល ២០ ( SIKADUR® -20 CRACK SEAL ) គ្មានសារធាតុរំលាយ និងមានធាតុផ្សំមានជាតិ ភាពអន្ធិល […]

អាន​បន្ថែម

ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

រមណីយដ្ឋានភ្នំចំនួន ០៦  ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ  ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន​ តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ​ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។ លោករៀបរាប់ថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ០៦ រួមមាន៖ ទី១៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំព្រះ-ភ្នំវែង​ ដែលមានទំហំផ្ទៃដី​ ១៥០០ ហិកតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​។ ទី២៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំយាយសំ​ […]

អាន​បន្ថែម

សារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ

ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា​ NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។ លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។ លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។ ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក […]

អាន​បន្ថែម