ព័ត៌មានក្នុងស្រុក
បាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកឯ អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ទាក់ទ្រាំង ដែលមានទំហំផ្ទៃដី ៧៩,៨២ ហិកតា (ចិតសិបប្រាំបួនហិកតា និងប៉ែតសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ការសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ព្រមទាំងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។ ការសម្រេចនេះ ក៏ដើម្បីលើកកំពស់ការចូលរួមរបស់សហរគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។ […]
អានបន្ថែមចប់កូវីដ១៩ វិនិយោគិនបរទេសត្រឡប់មកវិញ តែមកទាំងស្តើងហោប៉ៅ
យើងដឹងត្រឹមតែថា មេរោគកូវីដ១៩ បង្កផលប៉ះពាល់ខ្លាំង ដល់សុវត្ថិភាព និងដល់សេដ្ឋកិច្ចពិភពលោក។តែការយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅថា វាប៉ះពាល់ប៉ុណ្ណា និងប៉ះពាល់របៀបម៉េចខ្លះនោះ គឺជារឿងពិបាកស្មាន។ អ្វីដែលយើងគ្រប់គ្នាតែងបានដឹងបានឮមួយរយៈនេះ គឺថា ក្រោយមេរោគនេះ វាយលុកខ្លាំង ប្រទេសនៅជុំវិញពិភពលោក បានបិទព្រំដែន ដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង លើអាជីវកម្ម និងបានអនុវត្តគោលនយោបាយ ដាក់ឱ្យនៅដាច់ដោយឡែក និងការរក្សាគម្លាតកាយជាដើម។ ក៏ប៉ុន្តែ ថាតើវា ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេស គឺជាអ្វីដែលយើងចង់ដឹងឱ្យបានច្បាស់ទាំងអស់គ្នា? ផលប៉ះពាល់កូវីដ១៩លើសេដ្ឋកិច្ចកម្ពុជា អ្វីដែលច្បាស់ជាងគេ គឺថាឆ្នាំនេះនឹងនាំមកនូវភាពអត់ការងារធ្វើកើនឡើងយ៉ាងច្រើន។ មូលហេតុនៃបញ្ហានេះ គឺទាំងកត្តាក្នុងស្រុកដែលស្ថាប័នមួយចំនួន ជាពិសេសស្ថាប័នអប់រំ ទាំងឯកជន និងរដ្ឋភាគច្រើនត្រូវបានផ្អាក។ បូករួមទាំងចំនួនពលករចំណាកស្រុកប្រមាណ ៥០.០០០នាក់ ដែលអនាគតការងារបស់ពួកគេនៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះរដ្ឋាភិបាលថៃ ទើបនឹងពន្យារការដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្នបន្តទៀត។ អាជីវកម្មត្រូវសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារថ្មី និងផលប៉ះពាល់ដែលវាមានលើចរន្តប្រាក់ចំណូលក្នុងស្រុក។ ដែលច្បាស់ជាងគេ គឺការកាត់បន្ថយប្រាក់ខែ និងការកាត់បន្ថយចំនួនកម្លាំងពលកម្មនៅតាមឧស្សាហកម្មជាច្រើន។ ទេសចរណ៍ ទេសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើ ហើយក៏ជាវិស័យមួយក្នុងចំណោមឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេផងដែរ។ តួលេខផ្លូវការ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍ ចូលរួមប្រមាណ ១២% នៃផ.ផ.ស របស់កម្ពុជា។ […]
អានបន្ថែមស្វែងយល់ពីម៉ាស៊ីនបេតុងលាយស្រេច
បេតុង ដែលលាយរួចជាស្រេច (ដែលគេហៅថាជាទូទៅថា RMC ) សំដៅទៅលើ បេតុងដែលត្រូវបានគេរៀបចំយ៉ាងពិសេសសម្រាប់អតិថិជន (អ្នកម៉ៅការពិសេស) និងផ្គត់ផ្គង់ដល់ពួកគេ ជាផលិតផលសម្រេចស្រេចតែម្តង។ បេតុងត្រូវបានគេលាយឱ្យហើយ តាមរយៈម៉ាស៊ីនលាយស៊ីម៉ង់ត៍។ ម៉ាស៊ីនបេតុងលាយស្រេច អាចលាយបេតុងបញ្ចូលគ្នាបានយ៉ាងល្អ ដោយសារការរចនាប្រព័ន្ធរំលាយ ដែលរៀបចំដោយទីប្រឹក្សា/ វិស្វករមានជំនាញត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ មា៉ស៊ីននេះ ក៏មានបំពាក់រង្វាស់ដំណើរការ (Traceability) ដើម្បីពិនិត្យរកមើលបាន ក្នុងករណីមានបញ្ហាដែលកើតឡើងដោយសារតែស៊ីម៉ង់ត៍មិនល្អ ឬភាពមិនឆបគ្នានៃសមាសធាតុបេតុង។ ប្រសិនបើគេចេះរក្សាបានត្រឹមត្រូវ អាយុកាលនៃម៉ាស៊ីនលាយបេតុងដែលល្អ ជាធម្មតានឹងមានរយៈប្រើប្រាស់យូរ ច្រើនជាងតម្លៃចំណាយទិញម៉ាស៊ីននេះ។ គុណសម្បត្តិនៃម៉ាស៊ីនបេតុងលាយស្រេច (RMC)៖ ១. មានការកំណត់ជាក់លាក់នូវបរិមាណវត្ថុធាតុដើម ដែលត្រូវបានផ្សំ និងលាយបញ្ចូលគ្នានៅតាមចំនួនដាក់លាយនីមួយៗ ។ ២. សមត្ថភាពបន្ថែមល្បាយបន្ថែម (admixtures) បាន នៅពេលណាដែលយើងចង់កែលម្អគុណភាពបេតុង ដោយបន្ថែមល្បាយបន្ថែម ( admixtures ) ទៀតនោះ។ ឧទាហរណ៏នៃល្បាយបន្ថែម ដែលត្រូវចាក់បញ្ចូលបន្ថែម គឺដើម្បី៖ – កាត់បន្ថយតម្រូវការទឹក – ដាក់ខ្យល់ចូលក្នុងល្បាយ – បន្ថែមសារធាតុសរសៃដើម្បីបង្កើនកម្លាំង – […]
អានបន្ថែមកូវីដ១៩-ផលប៉ះពាល់លើភតិសន្យា និង ការទូទាត់ថ្លៃជួលក្នុងប្រទេសកម្ពុជា
ជំងឺរាតត្បាតសាកលកូវីដ១៩ កំពុងបន្តរីករាលដាល ហើយអ្នកជួលផ្ទះនៅកម្ពុជា កំពុងពិនិត្យមើលដោយយកចិត្តទុកដាក់ថា តើស្ថានភាពនេះ អាចចាត់ទុកថាជា “ប្រធានសក្តិ” (force majeure) ដើម្បីអះអាងការបញ្ឈប់ឬកាត់បន្ថយការបង់ថ្លៃជួលរបស់ខ្លួន បានដែរឬទេ។ នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃជំងឺឆ្លងវីរុស នេះឆ្នាំ ២០១៩ (“ COVID-១៩”) ថាជាជំងឺរាតត្បាតទូទាំងពិភពលោក។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការការពារ និងការរឹតត្បិតផ្សេងៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។ វិធានការទាំងនេះ រួមមានការបិទសាលារៀន សាកលវិទ្យាល័យមជ្ឈមណ្ឌលបណ្តុះបណ្តាល សារមន្ទីរ រោងកុន សាលប្រគុំតន្រ្តី បារ កាស៊ីណូ ម៉ាស្សានិងស្ប៉ា កន្លែងហាត់ប្រាណ និងកន្លែងអភិវឌ្ឍកាយសម្បទាទាំងអស់។ វិធានការទាំងនេះ បណ្តាលឱ្យអាជីវកម្មទាំងនោះ ខាតបង់ប្រតិបត្តិកររបស់ពួកគេ ដោយស្វ័យប្រវត្តិ ដែលនាំឱ្យពួកគេមានការលំបាកយ៉ាងខ្លាំងក្នុងការបង់ប្រាក់ដល់និយោជិត អ្នកផ្គត់ផ្គង់ ម្ចាស់ដី ហ៊ីប៉ូតែក និងការទូទាត់ផ្សេងៗទៀត ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ភតិកៈជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន […]
អានបន្ថែមកាន់តែទំនើបនិងងាយស្រួសជាមួយឧបករណ៍លំហាត់ប្រាណនៅតាមផ្ទះ
អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលក្រុមហ៊ុនសៀរ៉ា (Seara) បានផ្គត់ផ្គង់យីហោពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ និងនាំមកជូនសម្ភារៈហាត់ប្រាណ តាមគេហដ្ឋានល្បីៗ ទូទាំងអាស៊ីអាគ្នេយ៍។ យើងបានវិវឌ្ឍក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងតំបន់ ក្នុងការផ្តល់សេវាកាយសម្បទាតាមផ្ទះ តាមរយៈការណែនាំអំពីការច្នៃប្រតិដ្ឋថ្មីបំផុតនៃបច្ចេកវិទ្យាកាយសម្បទា និងដំណោះស្រាយកម្រាលឥដ្ឋ ដោយម៉ាកក្រុមហ៊ុនល្បីៗ មកពីជុំវិញពិភពលោក។ រាប់ចាប់តាំងពីឧបករណ៍កម្សាន្តភ្ជាប់ប្រព័ន្ធឌីជីថលខ្លៅ (Cloud Connected) រហូតដល់គ្រូបង្វឹកចម្រុះជំនាញ និងបច្ចេកវិទ្យាធន់នឹងរាងកាយ ដែលអាចដំឡើងនៅបន្ទប់ប៉ុនណាក៏បាន។ សៀរ៉ា ( Seara ) កំពុងជំរុញឱ្យលោកអ្នកប្រើអស់សក្តានុពលរាងកាយរបស់អ្នក។ យើងយល់ច្បាស់ពីសារៈសំខាន់នៃការវិនិយោគលើគ្រឿងបរិក្ខារនីមួយៗ គឺជាការសំឡឹងឃើញពីលទ្ធផលសុខភាព និងសុខុមាលភាពរយៈពេលវែងរបស់អ្នក។ យើងសាកល្បង និងវាយតម្លៃម៉ាស៊ីននីមួយៗ ដើម្បីដឹងពីភាពសមស្របរបស់វា សម្រាប់គោលដៅកាយសម្បទារបស់អ្នក ដើម្បីធានាថា អ្នកពេញចិត្តនឹងជីវមេកានិច និងគុណភាពផលិតផល ដែលមានស្តង់ដារខ្ពស់បំផុត ដែលគេនិយមប្រើនៅអាមេរិក និងអឺរ៉ុប។ ជំនាញរៀបចំផែនការ និងការរចនា អ្នកជំនាញរចនាដ៏ប៉ិនប្រសប់របស់សៀរ៉ា អាចបំប្លែងបន្ទប់ទទេណាមួយក្នុងផ្ទះរបស់អ្នក ឱ្យមានលក្ខណៈស្ថាបត្យកម្មបាន។ យើងបន្ថែមគុណតម្លៃដោយស្តាប់ដោយយកចិត្តទុកដាក់នូវតំរូវការរបស់អ្នកដោយបង្កើតកន្លែងហាត់ប្រាណតាមផ្ទះនីមួយៗចាប់ពីជាន់ក្រោម។ កម្រាលឥដ្ឋដែលមានគុណភាពខ្ពស់គឺជាគោលបំណងដែលត្រូវបានជ្រើសរើសដើម្បីបង្រួបបង្រួមជាមួយនឹងលក្ខណៈបច្ចេកទេសនៃឧបករណ៍របស់អ្នក។ ការធ្វើត្រាប់តាមផ្ទាល់ខ្លួនអាចត្រូវបានរចនាឡើងនៅក្នុងការកំណត់រចនាសម្ព័ន្ធណាមួយដើម្បីផ្គូផ្គងគ្រឿងតុបតែងផ្ទះនិងឈុតឧបករណ៍ហាត់ប្រាណរបស់អ្នក។ អត្ថប្រយោជន៌មុខងារដូចជាការដាក់ខ្នើយចុះក្រោមដើម្បីកាត់បន្ថយការរងរបួសនិងលក្ខណៈកាត់បន្ថយសំលេងរំខានក៏អាចត្រូវបានបង្កើតឡើងពីម៉ាទ្រីសរបស់សេរ៉ានៃជម្រើសកំរាលឥដ្ឋ។ យើងជ្រើសរើសសំណុំឧបករណ៍ល្អបំផុតពីក្រុមហ៊ុនផលិតឈានមុខគេរបស់ពិភពលោកដើម្បីផ្គូផ្គងគោលដៅសុខភាពរបស់អ្នក។ ផលិតផលចុងក្រោយគឺជាកន្លែងហាត់ប្រាណនៅផ្ទះដែលជាការច្រណែនអ្នកជិតខាង។ តំបន់ឯកជនដែលសមនឹងអ្នក។ ជម្រើសយីហោពិសេស នៅពេលអ្នកជ្រើសរើសសេរ៉ាអ្នកអាចជ្រើសរើសពីបញ្ជីផលិតផលនិងឧបករណ៍ដែលមានគុណភាពខ្ពស់បំផុតពីម៉ាកផលិតផលសុខភាពនិងផលិតផលឈានមុខគេនៅលើពិភពលោក។ រាល់សកម្មភាពកាយសម្បទាត្រូវបានគ្របដណ្តប់យ៉ាងស៊ីជម្រៅ: […]
អានបន្ថែមឱកាសល្អសម្រាប់សហគ្រិនក្នុងស្រុក PLMP រៀបចំវេទិកាពានរង្វាន់ប្រកួតប្រជែងសហគ្រាសធុរកិច្ចនៅកម្ពុជា
ក្រុមហ៊ុន ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) បានប្រារព្ធសិក្ខាសាលាមួយស្តីអំពី ការរៀបចំគ្រប់គ្រង នីតិវិធីចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងព័ត៌មានអំពីការប្រកួតប្រជែងពានរង្វាន់សហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១ ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយ ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) ក្នុងបេសកកម្មលើកកម្ពស់ការទទួលបានមូលនិធិគាំទ្រ សម្រាប់សហគ្រាសធុរកិច្ចនៅកម្ពុជា ដើម្បីជំរុញកំណើនចំណូល និងពង្រីកធុរកិច្ចក្នុងបរិបទកំណើនសេដ្ឋកិច្ចអាស៊ី។ សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលប្រជុំ #325 Mao Tse Toung Boulevard រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២០ ដែលមានអ្នកចូលរួមប្រមាន ៦០ រូប ជាតំណាងមកពីស្ថាប័នឯកជន ជាពិសេសវិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មានវិទ្យា កែច្នៃម្ហូបអាហារ ព័ត៌មាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ វេទិកានេះ រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលចំណេះដឹង […]
អានបន្ថែមក្រសួងកំពុងសិក្សា ផែនការមេមានលក្ខណៈសមាហរណកម្មពហុវិស័យ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
ក្រសួងទេសចរណ៍ កំពុងសិក្សាផែនការមេមានលក្ខណៈសមាហរណកម្មពហុវិស័យ (Intergrated Master Plan) ប្រែក្លាយខេត្តមណ្ឌលគិរី ក្នុងនោះរាប់បញ្ចូលទាំង «សមុទ្រឈើ» រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីរបស់កម្ពុជា ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែមានសក្ដានុពលខ្ពស់ថែមទៀត ទាំងសម្រាប់ក្នុងប្រទេស និងតំបន់ តាមរយៈគម្រោងព្រលានយន្តហោះថ្មី។ នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ។ មណ្ឌលគិរី ភូមិភាគឦសាន្តដ៏ស្តុកស្តម្ភដោយសម្បត្តិធម្មជាតិរបស់កម្ពុជា តំបន់ទេសភាពទាក់ទាញប្រមាណ ៣៩ កន្លែង នេះ បើតាមឯកឧត្ដមអភិបាលខេត្ត ស្វាយ សំអ៊ាងបានលើកឡើងក្នុងឱកាសនោះ។ ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ […]
អានបន្ថែមCBRE៖ ទីផ្សារអចលនទ្រព្យធ្លាក់ចុះតិចតួចនៅត្រីមាសទី ១ តែនឹងធ្លាក់យ៉ាងគំហុកចាប់ពីត្រីមាសទី ២
ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជាមានភាពរឹងមាំ នៅដើមឆ្នាំ ២០២០។ បើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថាគម្រោងសរុបចំនួន ៧២៨ គម្រោងគិតជាទឹកប្រាក់វិនយោគប៉ាន់ស្មានប្រមាណ ២ ពាន់លានដុល្លារត្រូវបានអនុម័តសម្រាប់រយៈពេល ២ ខែដំបូង។ ចំនួននេះបង្ហាញពីការកើនឡើង ៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទោះជាយ៉ាងណាក្ដី ស្ថានភាពសេដ្ឋកិច្្ច ក៏ដូចជាស្ថានភាពទីផ្សារមួយនេះ បាន និង កំពុងផ្លាស់ផ្ដូរយ៉ាងស្មានមិនដល់ ក្រោយមានការរីករាលនៃជំងី Covid-19 នៅជុំវិញពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។ បើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២០ នឹងធ្លាក់ចុះដល់ -៣% (ដកបី) ដែលនេះជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏គំហុកបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សឆ្នាំ ១៩៣០ ក៏ដូចជាវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។ ដោយសារផលប៉ះពាល់នេះ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រឹមតែប្រមាណ ២,៥% សម្រាប់ឆ្នាំ ២០២០។ ការធ្លាក់ចុះនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia […]
អានបន្ថែមផលិតផលខ្មែរ ៥០% នឹងដាក់លក់ក្នុងហាង 7-Eleven ដែលគ្រោងបើកអាជីវកម្មដំបូង នៅកម្ពុជាចុងឆ្នាំនេះ
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើអោយក្រុមហ៊ុន CP ALL ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០% ។ ការស្នើសុំនេះ ត្រូវបាន ឯកឧត្តមឯកអគ្គរាជទូត ថ្លែងប្រាប់ លោក ឆៃរោច ទីវ៉ាត់មុនចាក់រើន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP All Cambodia ទៅលើ គម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃ ច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។ ឆ្លៀតក្នុងឱកាសនោះដែរ លោក […]
អានបន្ថែមពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងប្រារព្វឡើងដូចបានព្រាងទុកសម្រាប់ឆ្នាំ ២០២០ នេះ
ការប្រារព្ធពិធីកាន់តែធំ កាន់តែចិញ្ចែងចិញ្ចាច របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅខែសីហានេះហើយ! • សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌ខ្មៅដែលនឹងប្រារព្វឡើងនៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ផូគីត្រា • សិទ្ធិដាក់តាំងឡូហ្គោនៅក្នុងពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា • អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញសុខាភិបាល រាជធានីភ្នំពេញ, កម្ពុជា ៧ ឧសភា ២០២០ ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។ អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។ ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា […]
អានបន្ថែម