ខុនដូកម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់នៅជ្រោយចង្វារ

ក្រុមហ៊ុន​​ ម័រហ្គេន ហ្វត (Morgan Ford) របស់​ប្រទេស​ចិន​បាន​បោះ​ទុន​វិនិយោគ ៦០០ លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​កប់ពពក​កម្ពស់​៦៩​ជាន់​នៅ​ជ្រោយចង្វារ។ លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន ម័រហ្គេន ហ្វត បាន​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ Morgan En Maison កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា អគារ​ខុនដូរ ៦៩ជាន់ មាន​កម្ពស់ ២២០ម៉ែត្រ នេះ​​មាន​ទីតាំង​ស្ថិតនៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន Morgan។ អគ្គនាយក​ក្រុមហ៊ុន ម័រហ្គេន ហ្វត បន្តថា “អគារ​ខុនដូ​នេះ​សរុប​មាន​ចំនួន៥ ជា​អក្សរ U នៅ​លើ​ផ្ទៃដី​សរុប ២,៤ ហិចតា។ អគារ​ទាំង​អស់​មាន​ផ្ទៃ​ក្រឡា​សរុប​ជាង ៤០ម៉ឺនម៉ែត្រការ៉េ”។ ប្រភព​ខាង​លើ​បន្ត​ទៀត​ថា បើ​តាម​ការ​គ្រោងទុក អគារ​នេះ​នឹង​បញ្ចប់​ការ​សាងសង់​នៅឆ្នាំ ២០២២។ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​អគារ​ខ្ពស់​ៗ កប់​ពពក នៅ​រាជធានីភ្នំពេញ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់ និង បាន​លើក​សម្រស់​សោភ័ណភាព និង […]

អាន​បន្ថែម

ខណ្ឌទាំង២នេះ នឹងមានសក្តានុពលខ្លាំងបន្ទាប់ពីខ័ណ្ឌសែនសុខ

សែនសុខ​នៅ​តែ​ជា​ខណ្ឌ​ដែល​មាន​គម្រោង​សាងសង់​​ប្រភេទ​ផ្ទះ ​និង ​​បុរី​ច្រើន​ជាងគេ ដែល​គិត​ត្រឹម​ត្រីមាស​ទី​៣ ​ក្នុង​ឆ្នាំ ​២០១៩​ នេះ​មាន ​៤៥​គម្រោង​បុរី​បាន​សាងសង់​រួច​រាល់​ហើយ។ នេះ​បើ​តាម​​របាយការណ៍​របស់ CBRE Cambodia។ ដោយសារ​តែ​ខណ្ឌ​សែនសុខ​នៅ​ជិត​ក្រុង ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីនោះ​ហក់​ឡើង​ខ្លាំង ក្រុមហ៊ុន​ជំនាញ​អចលនទ្រព្យ​ខាង​លើ​បាន​ព្យាករណ៍​ថា ខណ្ឌ​ដែល​មាន​សក្ដានុពល​បន្ទាប់​សម្រាប់​គម្រោង​​សាងសង់​ផ្ទះ​និង​បុរី​មាន​២ គឺ​ខណ្ឌ​ពោធិ៍​សែនជ័យ​នឹង​មាន​គម្រោង​សាងសង់​ផ្ទះ​និង​បុរី​​ថ្មី​ចំនួន​១៥ បន្ទាប់​មក​គឺ​ខណ្ឌ​ដង្កោ​ចំនួន​១៣ គម្រោង​នៅ​ពេល​អនាគត។​​ ពោធិ៍​សែនជ័យ​ បច្ចុប្បន្ន​បាន​ទទួល​សក្តានុពល​ពី​ផ្លូវ​​លេខ​៥១ ​ជា​ផ្លូវ​ក្រវាត់ក្រុង​ពី​ឧត្ដុង្គ​មក​ថ្នល់​ទទឹង ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីនោះ​ចាប់ផ្ដើម​កម្រើក​ខ្លាំង ខណៈ​ដែល​ស្រុក​អង្គស្នួល​ដែល​នៅ​ជាប់​នឹង​ខណ្ឌ​ពោធិ៍​សែនជ័យ ក៏​ចាប់ផ្ដើម​មាន​ការ​ពុះ​ដីឡូតិ៍​លក់​បណ្ដើរៗ។ ចំណែក ខណ្ឌ​ដង្កោ​​កំពុង​អភិវឌ្ឍ​​ខ្លាំង ​ស្ថិត​នៅ​ក្នុង​តំបន់​​ផ្លូវ​៦០​ម៉ែត្រ មាន​គម្រោង​ផ្សារ​ទំនើបខ្នាត​យក្ស​ ៣​ នៅ​​ទីនោះ​ មាន​ដូចជា៖ ផ្សារ​ទំនើប​ជីប ម៉ុង ផ្សារ​ទំនើប ភី អេច អេកូម៉ល និង ផ្សារ​ទំនើប​អ៊ីអន​៣។ ថ្វីត្បិត​តែ​ខណ្ឌ​ដង្កោ​មាន​គម្រោង​ធំៗ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនោះ ប៉ុន្តែ​ខណ្ឌ​មួយ​នេះ​នៅ​មាន​ដី​ទំនេរ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅឋាន។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ទើប​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​​តម្លៃ ២៧លានដុល្លារ​​​ ជា​គម្រោង​លើក​ទី១​មិន​ធ្លាប់​​​មាន​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​​ត្រូវ​សាងសង់​​នៅ​បឹង​ជើងឯក​​ចុង​ឆ្នាំ​២០២០។ គេ​ជឿ​ថា តាមរយៈ​គម្រោង​ធំៗ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ខណ្ឌ​ដង្កោ​មាន​សន្ទុះ​អភិវឌ្ឍ​លឿន​ជាង​ខណ្ឌ​ដទៃ៕ ​​​

អាន​បន្ថែម

Government to adopt community-based tourism development in national policy

Community-based tourism is being adopted as an integral part of the Ecotourism Policy (2019-2030), which will support the private sector, particularly tourism companies, in developing community-based tourism sites. H.E. Thong Khon, Minister of Tourism said on Tuesday, 19 November at the 1st National Ecotourism Forum, that the implementation of the National Eco-Tourism Policy will allow […]

អាន​បន្ថែម

ទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ

ដោយ Eric Wong Chon Lap នេះ​គឺជា​ឆ្នាំ​ដែល​អ្នក​ទិញ​ខុនដូ​ទុក​រស់នៅ ​អាច​មាន​អារម្មណ៍​ធូរស្បើយ​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​លើ​ការ​បញ្ចប់​ការ​សាងសង់​សំណង់​ទាំង​នោះ ហើយ​ក៏​ផ្តោត​ទៅ​លើ​ខុនដូ​ដែល​មិន​ទាន់​លក់​ដាច់​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខុនដូ​ដែល​​មាន​ចំនួន​តិចតួច​នៅ​ឡើយ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​កំពុង​​មាន​ការ​កើន​ឡើង។ ហេតុផល​ដែល​អ្នក​ទិញ​ទុក​​រស់​នៅ​គួរតែ​រីករាយ គឺថា​អ្នកអភិវឌ្ឍន៍​ជាច្រើន​នឹង​ផ្តល់​នូវ​ការលើកទឹកចិត្ត សម្រាប់​អ្នកទិញ រួមទាំង​ការបញ្ចុះតម្លៃ គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ដែល​អ្នកអភិវឌ្ឍន៍​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ដើម្បី​លក់​អចលនទ្រព្យ​របស់​ពួកគេ​នៅ​លើ​ទីផ្សារ។ ទីផ្សារ​លំនៅឋាន​ចាប់ពី​ឆ្នាំ​នេះ​តទៅ​នឹង​​មាន​សន្ទុះ​ដោយសារ​តែ​អ្នក​ទិញ​​ទុក​រស់​នៅ​មាន​កំណើនច្រើន ហើយ​ចំនួន​អ្នក​ផ្គត់ផ្គង់​ក៏​មិន​​មាន​ចំនួន​ហើម​ប៉ោង​​ដូច​ឆ្នាំ​កន្លង​មក​ផង​ដែរ។ បើ​ពិនិត្យ​មើល​ជាទូទៅ ​ទីផ្សារ​ខុនដូ​នឹង​មាន​សភាព​យឺត​នៅ​ឆ្នាំ​នេះ។ អ្នកអភិវឌ្ឍន៍​ខុនដូ​ធំៗ នឹង​ផ្តោត​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​ខុនដូ​ដែល​សាងសង់​រួច ហើយ​មិនទាន់​លក់​ដាច់ ​ក៏ដូចជាការ​​ផ្ទេរ​ឈ្មោះ​ទៅ​ឱ្យ​អ្នក​ទិញ​ដែល​មាន​ស្រាប់ និង លក់​យូនីត​ដែល​នៅ​សេសសល់ ជំនួស​ឱ្យ​ការ​បើក​ដំណើរ​សាងសង់​ថ្មី។ ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​នឹង​ផ្តោត​ការយកចិត្តទុក​ទៅ​លើ​លំនៅឋាន​តម្លៃ​សមរម្យ មាន​ផ្ទះ និង ផ្ទះ​ល្វែង​ជាយ​ក្រុង​ភ្នំពេញ ជាជាង​ការ​អភិវឌ្ឍន៍​តែ​ខុនដូ។ ទីផ្សារ​លំនៅឋាន មាន​ផ្ទះ ផ្ទះ​ល្វែង ឬ ខុនដូ​​ដែល​មាន​តម្លៃ​សមរម្យ នឹង​មាន​តម្រូវការ​ច្រើន ពី​សំណាក់​អ្នកប្រើប្រាស់​ក្នុង​ស្រុក​ មិនមែន​អ្នក​ទិញ​ទុក​ជួល ជនបរទេស ឬ អ្នក​​ទិញ​ទុក​ចំណេញ​ទេ។ និន្នាការ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ហើយ​វា​ក៏​បង្កើន​កម្រិត​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ។ សម្រាប់​វិនិយោគិន​ទិញ​ទុក​ជួល​ ត្រូវ​តែ​ប្រយ័ត្នប្រយែង​បន្តិច​មុន​នឹង​សម្រេចចិត្ត​ទិញ​ព្រោះ​ចំនួន​ជនបរទេស​ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ទីផ្សារ​ជួល​នៅ​ភ្នំពេញ​មិនមាន​ការ​កើន​ឡើង​លឿន​ដូច​ចំនួន​វិនិយោគិន​ឡើយ ហើយ​ថវិកា​ជួល​របស់​ជនបរទេស​ទាំង​នោះ​​ក៏​នៅ​មាន​កម្រិត។ សម្រាប់​អ្នក​ទិញ ពួកគេ​នឹង​អាច​ប្រមើមើលគម្រោង​ដែល​សាងសង់​រួច​​​នៅ​លើ​ទីតាំង​ជាក់ស្តែង​ដែល​គេ​ចង់​បាន ហើយ​ពួកគេ​អាច​ប្រៀបធៀប​អចលនទ្រព្យ​​ទៅ​នឹង​តំបន់​ជុំវិញ​នោះ ​ជាជាង​ពឹង​ផ្អែក​លើ​តែ​ខិត្តប័ណ្ណ ឬ គម្រោង​​អភិវឌ្ឍ​​ដែល​កំពុង​សាងសង់។ […]

អាន​បន្ថែម

ការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ

ចិន​ដើរតួនាទី​ដ៏​សំខាន់​ នៅ​ក្នុង​សេដ្ឋកិច្ច និង ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ ដែល​​ចិន​មាន​ចំនួន​ច្រើន​ជាង​ជនបរទេស​ណាៗទាំង​អស់ ជាមួយ​នឹង​ប័ណ្ណ​ការងារ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ពួកគេ។ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត ហើយ​ចំនួន​នេះ​ត្រូវ​បានគេ​រំពឹងថា​នឹង​នៅ​តែ​កើន​ឡើង​ថែមទៀត។ ចិន​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ គេ​នៅតែ​ជឿជាក់ថា​បន្ទាប់​ពី​មាន​ការ​បិទ​លើ​ប្រតិបត្តិការ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ ចិន​ក៏​នៅ​តែ​ជា​ប្រភព​នៃ​តម្រូវការ​ និង ការវិនិយោគ​សម្រាប់​ទីផ្សារអចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ជឿ​ថា​នឹង​បន្ត​កើន​ឡើង​ទៀត។ ទោះយ៉ាងណាក៏ដោយ ​ចំនួន​ជនជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ឈប់​ការចេញអាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​​និង មិន​បន្ត​អាជ្ញាប័ណ្ណ​​ឡើយ​សម្រាប់​អ្នក​កំពុង​ដំណើរការ​បច្ចុប្បន្ន នៅ​ពេល​​​​អាជ្ញាប័ណ្ណ​​​របស់​ពួកគេ​ផុត​កំណត់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាតម្លៃ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​កែ​ប្រែ នៅ​ពេល​មាន​សេចក្តី​ប្រកាស​​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​នេះ។ មុន​ពេល​មាន​ការ​ប្រកាស​នេះ ក្រុម​អ្នកទិញ​ខុនដូ​ជា​ជនជាតិ​ចិន​​មាន​ចំនួន​ខ្ពស់​បំផុត ហើយ​ត្រូវ​បាន​ក្រុម​អ្នកអភិវឌ្ឍន៍​រាយការណ៍​ថា​ជាង ៩០% នៃ​ការលក់​ខុនដូ​របស់​ពួកគេ​គឺ​លក់​ទៅ​ឲ្យ​ជនបរទេស ដែល​ភាគច្រើន​ជា​ជនជាតិចិន។ មានការ​ព្រួយបារម្ភ​មួយ​ចំនួន​អំពី​និរន្តរភាព​នៃ​តម្រូវការ​នេះ ដោយសារ​អ្នកទិញ​​ទុក​ជួល​មួយ​ចំនួន មិន​អាច​ទាញ​ប្រាក់​ចំណូល​ដែល​រំពឹង​ទុក​ពី​ការ​ជួល​ ឬ មិន​អាច​ទាញ​លុយ​ដើម​មក​វិញ​បាន។ បន្ទាប់​ពី​ពេល​មាន​សេចក្តី​​ប្រកាស​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត ថ្មី​ៗនេះ​ ទីផ្សារ​អចលនទ្រព្យ​ទាំង​មូល​កំពុង​ឈាន​ដល់​ការ​កែប្រែ​តម្លៃ។   ទោះយ៉ាងណា ផលប៉ះពាល់​នឹង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​នឹង​អាច​ងើប​ឡើងវិញ ដោយសារ​តែ​សក្តានុពល​ចម្រុះ​របស់​វា រួម​ទាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង ទេសចរណ៍ ខណៈ​ដែល​ទីក្រុង​ផ្សេង​ទៀត​ដូចជា​ទីក្រុង​កែប និង សៀមរាប ភាគច្រើន​ពឹងផ្អែក​ទៅ​លើ​តែ​សក្តានុពល​ទេសចរណ៍​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​គេ​រំពឹង​ថា​ទីក្រុង​ព្រះសីហនុ នឹង​អាច​វ៉ា​ខេត្ត​សៀមរាប ក្លាយ​ទៅ​ជា​ទីក្រុង​ធំ​បំផុត​ទី​២ នៅ​ប្រទេស​កម្ពុជា។ ម៉្យាងវិញទៀត ក្រុង​ព្រះសីហនុ​នៅ​មាន​សក្តានុពល​​ផ្សេង​ទៀត ដែល​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកអភិវឌ្ឍន៍​ក្នុង​ស្រុក […]

អាន​បន្ថែម

IMFប្រាប់កម្ពុជាឱ្យរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីអចលនទ្រព្យស្របពេលកំណើនឥណទានខ្ពស់

សេចក្តីថ្លែងការណ៍ចុងក្រោយនៃបេសកកម្មរបស់មន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា (IMF) បានបង្ហាញថា កម្ពុជាត្រូវរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យស្របពេលដែលឧស្សាហកម្មមួយនេះកំពុងរីកចម្រើន និងកំណើនឥណទានមានការកើនឡើងខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF កំណើន GDP របស់កម្ពុជានៅតែមានសន្ទុះយ៉ាងវិជ្ជមានក្នុងរង្វង់ប្រមាណជា ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកម្ពុជាត្រូវមានគោលនយោបាយបន្ថែមទៀត ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុដែលនឹងអាចកើតមានឡើង។ បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុមមន្រ្តីរបស់ IMF បានឲ្យដឹងថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យក៏នៅមិនទាន់មានដែរ។ ក្នុងនោះ ឥណទានរបស់វិស័យឯកជន ដែលភាគរយច្រើនផ្តល់ទៅឲ្យវិស័យអចលនទ្រព្យ និងសំណង់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ២៨ ភាគរយនៅឆ្នាំ ២០១៩ ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «វិធានការណ៍អាទិភាពរួមមាន ការអនុវត្តគោលនយោបាយគោលដៅដូចជា ការថ្លឹងថ្លែងហានិភ័យខ្ពស់ជាងមុន និងការដាក់លក្ខខណ្ឌសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ក៏ដូចជាការណែនាំការប្រុងប្រយ័ត្នក្នុងការកំណត់សមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចីឬ loan-to-value limit ដើម្បីបញ្ជៀសហានិភ័យពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ»។ ការណែនាំនេះ ធ្វើឡើងខណៈដែលវិស័យសំណង់បានទាក់ទាញគម្រោងវិនិយោគប្រមាណជា ៣.៤៣៣គម្រោង ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក ត្រឹមចន្លោះខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៩។ (អានបន្ថែម) ជាមួយគ្នានេះដែរ របាយការណ៍នេះធ្វើឡើង ស្របពេលដែលក្រសួងសេដ្ឋកិច្ច […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យតាមអនឡាញនឹងមានសន្ទុះខ្លាំងស្របពេលដែលសេចក្តីព្រាងច្បាប់អនឡាញនៅកម្ពុជាបានអនុម័ត

អ្នកលក់អចលនទ្រព្យនឹងប្រើប្រាស់សេវាកម្មអនឡាញដើម្បីលើកកម្ពស់ចំនួននៃការលក់ខណៈពេលដែលសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវបានអនុម័តដោយរដ្ឋសភាជាតិរួចហើយ។ ថ្លែងនៅក្នុងកម្មវិធី Property Market Update ដែលរៀបចំឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal នៅថ្ងៃទី ២៥ ខែតុលា លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនបានចាត់ទុកការធ្វើទីផ្សារតាមអ៊ិនធឺណេតជាចក្ខុវិស័យមួយសម្រាប់ការរីកចម្រើននិងលើកកម្ពស់ការលក់អចលនទ្រព្យនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ដើម្បីសម្រួលដល់អ្នកវិនិយោគ ការទិញនិងលក់តាមរយៈអនឡាញនឹងជួយឱ្យមានភាពងាយស្រួល…ហើយការទិញលក់កាន់តែមានការកើនឡើង»។ ការមានផែនទី ជាមួយនឹងតម្លៃលើតំបន់នៃអចលនទ្រព្យគឺជាអាទិភាពដំបូងគេដែលត្រូវបានអនុវត្តដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីអចលនទ្រព្យ ជាពិសេស គឺតម្លៃ។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសកម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការរៀបចំពីក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួយ៉ាងសំខាន់ដើម្បីជួយដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។

អាន​បន្ថែម

សម្តេចតេជោហ៊ុនសែន៖ ទីក្រុងភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទែក្រឡាខ្លួនដល់ទៅទ្វេដង

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង នេះបើយោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ថា ភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទៃក្រឡាខ្លួនទ្វេដង ដែលក្នុងនោះ បញ្ហាសំរាមគឺជារឿងចាំបាច់មួយដែលត្រូវដោះស្រាយស្របតាមការរីកច្រើននេះ។ បញ្ហាសំរាម គឺជាបញ្ហាចម្បងមួយក្នុងទីក្រុងភ្នំពេញ ហើយជាក់ស្តែងកន្លងមកមានការត្អូញត្អែរ និងការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលបានឈានទៅធ្វើចំណាត់ការភ្លាមៗ ដោយដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។ សម្តេចថ្លែងថា៖ «តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះ មានតែជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះក្រុងភ្នំពេញរបស់យើងឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េទៅហើយ»។ សម្តេចបញ្ជាក់ថា ក្រោយការដកហូតសិទិ្ធនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបានការប៉ះប៉ូវសមស្របនិងយុត្តិធម៌ ហើយធនធានរូបវន្ត និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពរដ្ឋរយៈពេលបណ្តោះអាសន្នដើម្បីធានានិរន្តភាពនៃការសម្អាតទីក្រុង។ គួរបញ្ជាក់ថា ក្រៅពីបញ្ហាសំរាមកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ចំណតយានយន្តក៏ជាបញ្ហាចម្បងដែលរាជធានីភ្នំពេញកំពុងជួបប្រទះផងដែរ ស្របពេលដែលទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ សម្តេច ក៏ជំរុញឲ្យមានការបង្កើតចំណតយានយន្តក្រោមដីគឺបន្ថែមទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

ដោយ ប្រាក់ បញ្ញា និង Ngu Kea Yuan វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី ១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។ តើទ្រព្យសម្បត្តិគឺជាអ្វី? ទ្រព្យសម្បត្តិជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។ វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖ ១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ ២) ថាមពលគ្មានប្រសិទ្ធភាព ៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម ៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក ៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់ ៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ […]

អាន​បន្ថែម

តើឧស្សាហកម្មលក់រាយនៅកម្ពុជាបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗហើយឬនៅ?

អ្នកផ្គត់ផ្គង់លក់រាយនឹងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យាថ្មី។ យោងតាម CBRE Cambodia បច្ចេកវិទ្យាថ្មីរួមមានម៉ាស៊ីនសម្រាប់ត្រួតពិនិត្យពេលឆ្លងប្រទេសដោយខ្លួនឯង ម៉ាស៊ីនផ្តល់ព័ត៌មានអំពីផលិតផលតាមរយៈទូរស័ព្ទដៃ ការណែនាំផ្លូវទៅកាន់ហាងទំនិញតាមរយៈទូរស័ព្ទដៃ និងម៉ាស៊ីនថតដែលអាចមានសមត្ថភាពវិភាគឥរិយាបថរបស់អតិថិជន។ បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។ ទោះបីជាការផ្គត់ផ្គង់លក់រាយមានអត្រាកើនឡើងខ្ពស់នាពេលអនាគតក៏ដោយ ក៏ម្ចាស់អាជីវកម្មគួរពិចារណាគឺការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាថ្មីទាំងនេះដែរ។ ប៉ុន្តែប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៅមានកម្រិតព្រោះប្រជាជនកម្ពុជានៅតែចូលចិត្តការទូទាត់សាច់ប្រាក់ជំនួសឱ្យការប្រើប្រាស់វិធីដែលគ្មានសាច់ប្រាក់បង់ដូចជាវីងឬPi Pay យោងទៅតាម សហស្ថាបនិក លក្ខិណា ឡុង នៅក្រុមហ៊ុន Joonaak Delivery ដែលបាននិយាយនៅក្នុងរបាយការណ៍របស់ Geek Cambodia ។ អ្វីដែលរដ្ឋាភិបាលផ្តោតសំខាន់នៅឆ្នាំ ២០១៩នេះគឺ ផ្តោតសំខាន់ទៅលើក្របខ័ណ្ឌច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិហើយ។

អាន​បន្ថែម