ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩
ក្រុមហ៊ុនចិនខ្នាតយក្ស Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]
អានបន្ថែមភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី
ជាផ្លូវធំទូលាយមួយ មានសាលារៀន មានសាកលវិទ្យាល័យ មានអគារការិយាល័យដែលកំពុងដុះឡើង រួមនឹងមជ្ឈមណ្ឌលកំសាន្តនានា ដែលស្ថិតនៅជិតបំផុតទៅនឹងអាកាយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ផ្លូវសំខាន់ៗផ្សេងទៀត
អានបន្ថែមស្វែងយល់ពីអាជីវកម្មសណ្ឋាគារតាមរយៈកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងសណ្ឋាគារ
នៅពេលសម្រេចចិត្តអភិវឌ្ឍ និងដំណើរការសណ្ឋាគារភាគីទាំងឡាយអាចចុះកិច្ចសន្យាជួល ឬ កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសណ្ឋាគារ។ លក្ខខណ្ឌទាំង២នេះមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ការសិក្សាអំពីទីផ្សារកម្ពុជាបានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរណ៍មកទស្សនាប្រទេសនេះ នាំឱ្យការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចមានការរីកចម្រើននៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ សញ្ញាណនៃការរីកចម្រើននេះអាចបង្ហាញតាមរយៈក្រុមសណ្ឋាគារអន្តរជាតិលំដាប់កំពូលជាច្រើនកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដូចជា Rosewood នៅភ្នំពេញ Six Senses នៅកោះក្រាប៊ី Alila នៅកោះឫស្សី Ibis នៅសៀមរាប ហើយនៅមានក្រុមហ៊ុនជាច្រើនទៀតដែលកំពុងសាងសង់ ហើយឆាប់ៗនេះនឹងបើកទ្វារដំណើរការ រីឯ Park Hyatt និង Novotel ក៏ស្ថិតក្នុងចំណោមនោះដែរ។ ចំពោះការបើកសណ្ឋាគារ តម្រូវឱ្យមានអាជ្ញាប័ណ្ណជាក់លាក់ពីក្រសួងទេសចរណ៍ (ប្រសិនបើវាមានច្រើនជាង ២០បន្ទប់) ឬ ពីមន្ទីរទេសចរណ៍ខេត្ត (បើវាមានតិចជាង២០បន្ទប់) ដូច្នេះទំនាក់ទំនងរវាងប្រតិបត្តិករសណ្ឋាគារ និងម្ចាស់អគារនឹងត្រូវបានគ្រប់គ្រងដោយកិច្ចសន្យាជួល ឬដោយកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសណ្ឋាគារ (HMA)។ មិនថាត្រូវអនុវត្តកិច្ចសន្យាជួល ឬ HMA សុទ្ធតែផ្តល់នូវចំណុចងាយស្រួល និងផលវិបាកនានាសម្រាប់ភាគីនីមួយ៖ ជាការពិត នៅពេលប្រតិបត្តិកិច្ចសន្យាជួល ប្រតិបត្តិករសណ្ឋាគារគឺជាម្ចាស់អាជីវកម្ម ហើយក៏ជាអ្នកដែលទទួលខុសត្រូវរាល់ហានិភ័យទាក់ទងនឹងប្រតិបត្តិការផ្សេងៗរបស់សណ្ឋាគារ។ ប្រតិបត្តិករសណ្ឋាគារទទួលខុសត្រូវរត់ការអាជ្ញាប័ណ្ណ និងការអនុញ្ញាតឱ្យដំណើរការសណ្ឋាគារដោយស្របច្បាប់រួមមាន ភោជនីយដ្ឋាន បារ ឬ កន្លែងស្ប៉ាដែលស្ថិតនៅក្នុងសណ្ឋាគារ ហើយនិង […]
អានបន្ថែមចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ 8%!
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកលក់គម្រោងថ្មីរបស់ខ្លួន ផាក លែន 50M ជាផ្លូវការ ពីថ្ងៃទី18—19 ខែមករា ឆ្នាំ២០២០ នៅទីតាំងគម្រោង ផាក លែន 50M ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 8% និងរំលស់100%។ ផាក លែន 50M ស្ថិតនៅតាមបណ្តោយផ្លូវ50M (ម៉ែត្រ) កែងផ្លូវ 30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងសន្ទុះអភិវឌ្ឍន៍ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ2នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10នាទីពីផ្សារ AEON III និងផ្សារទំនើប ជីប ម៉ុង 60ម៉ែត្រ, ឬ 15នាទីពីផ្សារទំនើប ជីប ម៉ុង 271។ រឹតតែពិសេសជាងនេះ គម្រោង ផាក លែន 50M ក៏មានផ្សារទំនើប ជីប ម៉ុង 50M ផ្ទាល់ក្នុងគម្រោង ក្នុងនោះមានដូចជាក្លឹបហាត់ប្រាណ, […]
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០២០
សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ដោយសារការនាំចេញនឹងបន្តមានកំណើនខ្ពស់ លំហូរចូលនៃវិនិយោគបរបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្តកើនឡើង។ នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី២ មករា ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលរួមចំណែកផ្តល់ភាពអំណោយផលដល់ការ នាំចេញ។ ការនាំចេញរំពឹងថានឹងមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាការនាំចេញសម្លៀកបំពាក់អាចថមថយក៏ដោយ សារសហភាពអឺរ៉ុបអាចនឹងដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍ដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ។ របាយការបន្តទៀតថា វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ជាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ចំណែកភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏ព្យាករបង្ហាញពីហានិភ័យដែលអាចប្រឈមមួយចំនួននៅឆ្នាំ២០២០ ក្នុងនោះសម្រាប់ហានិភ័យខាងក្រៅ រួមមាន ការថមថយចុះលឿនជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ដែលអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលមានទំនាក់ទំនងជិតស្និតជាមួយសេដ្ឋកិច្ចចិន និងនិន្នាការនៃការអនុវត្តគោលនយោបាយគាំពារនិយមប៉ះពាល់ដល់ការនាំចេញ។ ចំណែកហានិភ័យខាងក្នុង រួមមាន ការអាចបាត់បង់ការអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)” ដែលអាចប៉ះពាល់ផ្ទាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យនានាក្នុងសេដ្ឋកិច្ចដែលទទួលបានដោយប្រយោលពីវិស័យកាត់ដែរ កម្រិតខ្ពស់នៃកំណើនឥណទានទៅកាន់វិស័យសំណង់អាចបង្កឪ្យហានិភ័យកើនឡើង […]
អានបន្ថែមសណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ
សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។ ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។ ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាងជិត ២ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅចុងខែធ្នូនេះ ជាច្រើនគម្រោងទាក់ទងទៅនឹងអគ្គិសនី ផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១.៦ពាន់លានដុល្លារ។ យោងតាមព័ត៌មានកាលពីថ្ងៃទី២៥ ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងសាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្ម ចំនួនពីរក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD សាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សាងសង់អគារ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ យូនីត និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ កោះពេជ្រ មានទុនវិនិយោគសរុប ១ ១៨១ លានដុល្លារ។ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១ លានដុល្លា។ ដោយឡែក ទាក់ទងនឹងការវិនិយោគលើវិស័យអគ្គិសនីវិញ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា […]
អានបន្ថែមក្រសួងរៀបចំដែនដីនឹងប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមអនុវត្ត ការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ហើយការប្រមូលនេះគឺដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ លក្ខខណ្ឌ និង នីតិវិធីនៃការប្រមូលចំណូលពីសេវានេះ នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី។ កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់តម្លៃ ២០ ០០០ រៀល ក្នុងមួយប្រតិបតិ្តការ ដោយគិតបញ្ជូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ នេះបើយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ អតិថិជនដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក អាចទំនាក់ទំនងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី។ គួរបញ្ជាក់ជូនថា “ព័ត៌មានសុរិយោដី” គឺសំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព […]
អានបន្ថែមរដ្ឋាភិបាលចាប់ផ្តើមសិក្សាលម្អិតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនចិន China Railway Corporation កំពុងសិក្សា លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដើម្បីសិក្សាលម្អិតដាក់ជូនរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀមសម្បទានអនុវត្តគម្រោងផ្លូវល្បឿននេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការសិក្សាលម្អិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង និងក្រុមហ៊ុនឯកជនមកពីប្រទេសចិន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ កាលពីពេលថ្មីៗនេះ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនចិនដែលទទួលបានការអនុញ្ញាត មានរយៈពេល ១៨ខែ សិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿន។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត […]
អានបន្ថែមវិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ
(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.
អានបន្ថែម