ព័ត៌មានក្នុងស្រុក
គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីមបញ្ចប់ការសាងសង់
គម្រោងដ៏ប្រណីត អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានដ៏ធំក្នុងសង្កាត់ទឹកថ្លាបានបញ្ចប់ការសាងសង់គ្រោងអគាររួចរាល់ហើយ ដោយមានការប្រារព្ធពិធីបញ្ចប់ការសាងសង់កាលពីថ្ងៃទី ១៩ ខែ សីហា កន្លងទៅនេះ។ មានទីតាំងតាមបណ្តោយផ្លូវ ២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គម្រោងនេះរួមមានអគារខុនដូចំនួន ៦ អគារ ដែលមានចំនួនយូនីតសរុបប្រមាណជា ១៩៩៩ យូនីត និងបំពាក់ទៅដោយបរិក្ខារអគារលំដាប់ផ្កាយ ៥។ អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា អ័រគីដេ វីឡា គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម បានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៧ ដោយក្រុមហ៊ុនChina State Construction Engineering Corporation (CSCEC) ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានអ័រគីដេ វីឡា- ដឹរ៉ូយ៉ាល់ដែលរួមបញ្ចូល៣ផ្នែកផ្សេងគ្នា។ ផ្នែកទីមួយគឺ គម្រោងលំនៅដ្ឋានសម្រាប់អាជីវកម្ម ឬ shop houses ដែលស្ថិតក្នុងទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម។ ផ្នែកទីពីរ គឺគម្រោងខុនដូ ដែលមានចំនួន៦អគារខាងលើនេះ។ គម្រោងនេះរួមមាន ហាងលក់ទំនិញ ផ្សារម៉ាត […]
អានបន្ថែមការសុំកម្ចីអចលនទ្រព្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០១៩
របាយការណ៍ «សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល» ចុះផ្សាយកាលដើមខែនេះ បានបង្ហាញថា ការស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី ២ នៃ ឆ្នាំ២០១៩ នេះ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាជិត ៤០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសមុន។ រៀបរៀងដោយ ការិយាល័យឥណទានកម្ពុជា (CBC) របាយការណ៍នេះ បានឲ្យដឹងថា ការស្នើសុំឥណទានលក្ខណៈបុគ្គលដែលបែងចែកជាទម្រង់៣ផ្សេងៗគ្នាដូចជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) ។ កម្ចីទាំង ៣ ប្រភេទនេះបានធ្លាក់ចុះ ១៩.២៩ ភាគរយ បើធៀបទៅនឹងត្រីមាសមុន ដែលការធ្លាក់ចុះនេះ គឺដោយសារការធ្លាក់ចុះខ្លាំងនៃកម្ចីអចលនទ្រព្យ។ ក្នុងនោះដែរ ចំនួនអតិថិជនស្នើសុំកម្ចីអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ ៣៦ ភាគរយ នៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ តំបន់តាមមាត់សមុទ្រដូចជា កំពត កោះកុង ព្រះសីហនុ និង កែប មានការធ្លាក់ចុះខ្លាំងជាងគេក្នុងកម្រិត ៤៩ ភាគរយ នេះបើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៩។ […]
អានបន្ថែមកម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២
កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។ លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។ Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង […]
អានបន្ថែមពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមសម្រុកទិញដីឡូតិ៍បើទោះបីជាមានបញ្ហាប្រឈមក្នុងការវិនិយោគក្តី
ភាពរុងរឿងផ្នែកសេដ្ឋកិច្ចរួមជាមួយនឹងការកើនឡើងនៃប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប បាននិងកំពុងជំរុញការអភិវឌ្ឍន៍ ឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វិស័យអចលនទ្រព្យរបស់កម្ពុជាទទួលបានកំណើនយ៉ាងខ្លាំង ជារៀងរាល់ឆ្នាំ ជាពិសេស នៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។ ជាមួយនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនេះ បានធ្វើឲ្យមានការកើនឡើងនៃតម្លៃដីធ្លីដោយសារប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប មានសេចក្តីប្រាថ្នាចង់បានផ្ទះឬដីក្នុងតម្លៃមួយដែលសមរម្យ។ ជាឆ្លើយតបទៅនឹងតម្រូវការសង្គមដ៏ខ្ពស់មួយនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំបែកដីជាច្រើនហិកតាទៅជាដីឡូតិ៍តូចៗ ក្នុងតម្លៃសមរម្យនៅជាយក្រុងភ្នំពេញ និងនៅតាមខេត្តជាប់ទីក្រុ ងដូចជាតាកែវ កណ្តាល និងកំពង់ស្ពឺ ។ល។ តម្លៃសមរម្យ «ដោយសារតែតម្លៃចន្លោះពី ៣០០០ ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយឡូតិ៍ វាសក្ក័សមនឹងប្រជាជនកម្ពុជាច្រើន ហើយពេលខ្លះ អ្នកអភិវឌ្ឍន៍ មិនគិតការប្រាក់ទេ ដូច្នេះពួកគាត់ [អ្នកទិញ] ត្រូវបង់ប្រាក់ជាមុន ចាប់ពី៥០០ ទៅ ១០០០ ដុល្លារ បន្ទាប់មកពួកគាត់ [អ្នកទិញ] អាចបង់ប្រាក់រំលស់ជាមួយនឹងការប្រាក់ទាប ឬមិនមានការប្រាក់» នេះគឺជាការលើកឡើងរបស់ អ្នក អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយិកាទីភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia ដោយក្នុងនោះ អ្នកនាងក៏បានសង្កត់ទៀតថា តម្លៃទាប គឺជាចំណុចទាក់ទាញ សម្រាប់អាជីវកម្មអចលនទ្រព្យដែលកំពុងពេញនិយមមួយនេះ។ […]
អានបន្ថែមសមាគមមីក្រូហិរញ្ញវត្ថុ៖ របាយការណ៍គុណវិបត្តិនៃបំណុលគឺផ្ទុយស្រឡះពីស្ថានភាពជាក់ស្ដែង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលពីលទ្ធផលនៃរបាយការណ៍របស់លីកាដូទាក់ទងទៅនឹងបញ្ហានៃមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយលើកឡើងថារបាយការណ៍នេះពឹងផ្អែកលើវិធីសាស្រ្តដោយមានការរស្ទង់មតិដែលមិនទាន់មានព័ត៌មានគ្រប់គ្រប់ជ្រុងជ្រោយ ដូច្នេះនេះគឺមិនតំណាងឱ្យស្ថានភាពមីក្រូហិរញ្ញវត្ថុជារួមនៅកម្ពុជានោះទេ ក៏ដូចជាបង្កើតឲ្យមានរូបភាពអវិជ្ជមានដែលគ្មានភាពប្រាកដនិយមដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលផងដែរ។ ការលើកឡើងនេះ គឺតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី ៧ ខែសីហាកន្លងមកនេះ ដែលជាថ្ងៃដូចគ្នាដែលអង្គការលីកាដូនិងអង្គការធាងត្នោតបានចេញលទ្ធផលការស្រាវជ្រាវមួយថាការកើនឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលភាគច្រើនប្រើប្លង់ដីជាទ្រព្យបញ្ចាំ អាចបង្ករឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កូនបំណុលរាប់លាននាក់នៅកម្ពុជា ដែលក្នុងនោះការបាត់បង់ដីធ្លីតាមរយៈការរឹបអូសក៏ដូចជាការរំលោភសិទ្ធិមនុស្សគឺជាបញ្ហាចំបង។ (អានបន្ថែម) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានកត់សម្គាល់ថា របាយការណ៍របស់លីកាដូ បានជ្រើសរើសគំរូនៃការស្ទង់មតិត្រឹមតែ ២៨ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកខ្ចីប្រាក់ជាង ២ លាន នាក់ដែលមាននៅក្នុងបញ្ជីរបស់សមាគម ហើយផ្ដោតទៅលើតែគុណវិបត្តិនៃប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ ដោយរំលងតួនាទីដ៏សំខាន់របស់គ្រឹះសា្ថនហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រនិងបរិយាប័ណ្ណហិរញ្ញវត្ថុ ។ ដូច្នេះរបាយការណ៍នេះ គឺមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា “សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរាល់របាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដនិងមួលបង្កាច់ទៅលើការអនុវត្តន៍ការផ្ដល់ប្រាក់កម្ចី ហើយសមាគមនិងធ្វើការជាមួយសមាជិករបស់យើងដើម្បីស៊ើបអង្កេតលើកការសិក្សាផ្សេងៗលើករណី ដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ។” សមាគមបានបញ្ជាក់ទៀតថាសមាជិករបស់ពួកគេ តែងតែអនុវត្តគោលការណ៍ណែនាំក្នុងការផ្តល់ប្រាក់កម្ចី (Lending Guideline) យ៉ាងតឹងរឹងទាក់ទងនឹងការទប់ស្កាត់បំណុលវណ្ឌករ ពោលគឺអាចនឹងតឹងរឹងជាងបទប្បញ្ញត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតនៅលើពិភពលោកទៀតផង។ លើសពីនេះទៀតដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់បង់ដីធ្លីរបស់ប្រជាជនដោយសារបំណុល សមាគមបានអះអាងថាប្រាក់កម្ចីបុគ្គលឯកជនម្នាក់ៗជាមធ្យម គឺក្រោម ១០០០ដុល្លារអាមេរិក ដែលមិនតម្រូវឱ្យមានទ្រព្យបញ្ចាំនោះទេ។ នេះអាចមានន័យថាឱកាសនៃការលក់ដីដោយបង្ខំដើម្បីសងបំណុល អាចមិនមែនជាបញ្ហាប្រឈមដែលកើតឡើងដោយការកម្ចីមីក្រូហិរញ្ញវត្ថុនោះទេ។ ទន្ទឹមនឹងនេះ សេចក្តីប្រកាសព័ត៌មានរបស់សមាគមក៏បានលើកឡើងថារហូតមកដល់ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រពី ៤៧% នៃប្រជាជនក្នុងឆ្នាំ ២០០៧ […]
អានបន្ថែមក្រុមសម្ព័ន្ធសណ្ឋាគារអន្តជាតិ Avani បើកសណ្ឋាគារដំបូងរបស់ខ្លួននៅខេត្តសៀមរាប
បន្ទាប់ពីការកែលម្អអស់រយៈពេលពេល ៦ ខែ ដោយក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts សណ្ឋាគារស្ថាបត្យកម្មមរតកខ្មែរ-បារាំង ត្រូវបានបើកជាផ្លូវការឡើងវិញក្រោមឈ្មោះថ្មីថា «FCC Angkor – Managed by Avani» ។នេះបើយោងតាមរបាយការណ៍របស់ TTG។ សណ្ឋាគារថ្មីនេះ មានសរុប ៨០ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងបែបបុរាណតាមបែបស្ថាបត្យកម្មខ្មែរ-បារាំង។ លើសពីនេះ ការរចនាតុបតែង គឺរក្សានូវអារម្មណ៍នៃបន្ទប់សារព័ត៌មានប្រវត្តិសាស្ត្រ ដោយមានដាក់តាំងម៉ាស៊ីនអង្គុលីលេខ ក៏ដូចជាទំព័រមុខនៃកាសែតចាស់ៗ ផងដែរ។ យោងតាមប្រភពដដែល បានឱ្យដឹងថាសណ្ឋាគារថ្មីមួយនេះ ក៏រួមមាន ភោជនីយដ្ឋាននិងបារ៍ដែលទើបនឹងសាងសង់ថ្មី ស្ប៉ា អាងហែលទឹក និងសួនច្បារជុំវិញផងដែរ។ ថ្លែងក្នុងឱកាសបើកការដ្ឋានកែលម្អ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានបង្ហាញសុទិដ្ឋិនិយមថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts […]
អានបន្ថែមលីកាដូ៖ កំណើនបំណុលមីក្រូហិរញ្ញវត្ថុជាហានិភ័យនៃការបាត់បង់ដីធ្លី
ការកើនឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលភាគច្រើនប្រើប្លង់ដីជាទ្រព្យបញ្ចាំ អាចបង្ករឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កូនបំណុលរាប់លាននាក់កម្ពុជា ដែលក្នុងនោះការបាត់បង់ដីធ្លីតាមរយៈការរឹបអូសក៏ដូចជាការរំលោភសិទ្ធិមនុស្សគឺជាបញ្ហាចំបង នេះបើតាមរបាយការណ៍ការស្រាវជ្រាវរួមគ្នារបស់សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងសមាគមធាងត្នោត។ ចេញផ្សាយកាលពីនៅថ្ងៃទី ៧ ខែសីហា របាយការណ៍នេះបានបង្ហាញថា គិតត្រឹមដើមឆ្នាំ ២០១៩ មានប្រជាជនកម្ពុជាជាង ២ លាននាក់ជាប់បំណុលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងទឹកប្រាក់យ៉ាងហោចជាង ៨ ពាន់លានដុល្លារ។ ចំនួននេះគឺស្មើនឹងប្រមាណ ១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ព្រះរាជាណាចក្រកម្ពុជា។ បើគិតជាមធ្យម បុគ្គលម្នាក់ៗ មានបំណុលប្រមាណ ៣៣៧០ ដុល្លារ ដែលនេះជាតួរលេខបំណុលខ្ពស់បំផុតនៅលើពិភពលោក។ លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានឲ្យដឹងថា កូនបំណុលជាង ៥០ ភាគរយ (នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ) ប្រើប្លង់ដីជាទ្រព្យបញ្ចាំ។ សរុបមកដល់បច្ចុប្បន្នគឺមានប្រមាណជាង១លានប្លង់ដី ដែលត្រូវបានដាក់ជាទ្រព្យបញ្ចាំ។ គួរបញ្ជាក់ផងដែរថា ស្ថាប័នមីក្រូហិរញ្ញវត្ថុបានឈានជើងចូលមកប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ ១៩៩០ ក្នុងគោលបំណងជួយផ្តល់ភាពងាយស្រួលក្នុងការទទួលបានឥណទានសម្រាប់ប្រជាពលរដ្ឋក្រីក្រជាពិសេសកសិករ ដូចជាការយកទៅទិញសម្ភារកសិកម្មឬពង្រីកអាជីវកម្មជាដើម។ ក្រោយមក បន្ទាប់ពីរដ្ឋាភិបាលបានចេញនិងអនុវត្តគោលនយោបាយមីក្រូហិរញ្ញវត្ថុបន្ថែមទៀតក្នុងឆ្នាំ ២០០៧ តុល្យភាណកម្ចីមីក្រូហិរញ្ញវត្ថុបានកើនឡើងជាង ៤ ដង គឺចាប់ពីប្រមាណ ៣០០ លានដុល្លារក្នុងឆ្នាំ ២០០៩ […]
អានបន្ថែមCBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា
ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE Cambodia ដើម្បីតម្រង់ផ្លូវដល់អ្នកចូលរួមអំពីឱកាស បញ្ហាប្រឈម និងឧបសគ្គដែលមើលមិនឃើញនានា នៅពេលដែលធ្វើការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ កម្មវិធីដែលចាប់ផ្តើមពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹកនេះ គឺនឹងផ្តោតលើប្រធានបទពាក់ពន្ធ័ទៅនឹងការវិនិយោគអចលនទ្រព្យសំខាន់ៗ ដែលវិនិយោគិនត្រូវពិចារណារួមមាន៖ ហេតុអ្វីត្រូវវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា និងហេតុអ្វីត្រូវវិនិយោគលើវិស័យសណ្ឋាគារ។ វាគ្មិនសម្រាប់កិច្ចពិភាក្សាខាងលើនេះរួមមាន លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តអចលនទ្រព្យរបស់ក្រុមហ៊ុន DFDL លោក Clint O’Connell ដៃគូ និងប្រធានផ្នែកពន្ធ និងការអនុវត្តគយកម្ពុជារបស់ក្រុមហ៊ុន DFDL […]
អានបន្ថែមគន្លឹះនៃការធ្វើទីផ្សារលើបណ្ដាញផ្សព្វផ្សាយសង្គមឲ្យបានជោគជ័យ
សព្វថ្ងៃនេះ វាជាការលំបាកណាស់ក្នុងការទាក់ទាញអ្នកទស្សនា ឲ្យបាននិងឲ្យចំគោលដៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គម។ ទោះបីយើងចំណាយថវិការជាច្រើនលើការ (Boost) ទាក់ទាញអ្នកទស្សនាក្ដី ក៏នូវតែពុំសូវមានអ្នកការចុចប៊ូតុង “ចូលចិត្ត” ឬ“ ចែករំលែក” នោះឡើយ។ មានមនុស្សតិចណាស់ដែលមានពេលវេលាដើម្បីអានអត្ថបទវែងៗ។ តាមការស្រាវជ្រាវ យើងបានកត់សម្គាល់ឃើញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមសព្វថ្ងៃនេះ មានអ្នកដែលចូលមកអានអត្តបទចាប់ពីចំនុចចាប់ផ្ដើមដល់ពាក់កណ្ដាល គឺបានធ្លាក់ចុះដល់ទៅ ៨៦ភាគរយ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ជាទូទៅគឺពួកគេចូលមកអានក្នុងរយៈខ្លីតែប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីធ្វើឲ្យអ្នកអានចាប់អារម្មណ៍និងចងចាំប្រេនរបស់យើង គឺត្រូវប្រើបច្ចេកទេសបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុត! បណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុតនោះគឺ…អារម្មណ៍! វីដេអូគឺជាដំណោះស្រាយលើបញ្ហានេះ យើង សង្កេតឃើញថា ក្រោយការប្រើប្រាស់វីដេអូ ក្រុមហ៊ុនភាគច្រើនទទួលបានអតិថិជនច្រើនជាងមុនដែលចាប់អារម្មណ៍ចង់សាកសួរព័ត៌មាននិងមានចំណាប់អារម្មណ៍ចង់ទិញផលិតផល។ ទោះបីជាពួកគេពុំទាន់ទិញក៏ដោយ តែការសាកសួរគឺជាជំហានដំបូង ដោយធ្វើការសម្រេចចិត្តតាមការមើលវីដេអូ។ លើសពីនេះ ការមើលវីដេអូគឺជួយបង្កើត Brand Recall ឬការចំណាំម៉ាក របស់យើងផងដែរ។ យើងឃើញថានាពេលបច្ចុប្បន្នមានមនុស្សជាច្រើននាក់ដែលធ្វើឲ្យខ្លួនឯងនិងអាជីវកម្មរបស់ពួកគេល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះដោយប្រើប្រាស់វីដេអូ តើពួកគើធ្វើយ៉ាងដូចម្ដេច? បើទោះបីជាអ្នកបានព្យាយាមប្រើទូរស័ព្ទ iPhone ឬ Huawei របស់អ្នកដើម្បីថតវីឌីអូ Selfie តែគុណភាពក៏ចេញមកមិនមានបច្ចេកទេសដែរ។ ការធ្វើបែបនេះគឺផ្តល់ភាពអវិជ្ជមានជាជាងវិជ្ជមាន។ ដូច្នេះយើងត្រូវយល់ដឹងពីបច្ចេកទេស លោក Saleem Hadi អ្នកជំនាញក្នុងការថតនិងកាត់តវីដេអូនិងខ្សែភាពយន្តដ៏ល្បីល្បាញ និងជាអ្នកឈ្នះកម្មវិធីប្រកួតអន្តរជាតិ Reel […]
អានបន្ថែមតើការក្ស័យធនរបស់ក្រុមហ៊ុនចិននឹងជះឥទ្ធិពលយ៉ាងណាដល់វិស័យសំណង់នៅកម្ពុជា?
ដោយសារការរឹតបន្តឹងលើប្រាក់កម្ចីក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចំនូន ២៧៤ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានដាក់ពាក្យស្នើសុំក្ស័យធន ដែលនេះចាត់ទុកថាជាការកើនឡើងជាង ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សារពត័មាន South China Morning Post របស់ប្រទេសចិន។ ប្រភពដដែលក៏បានរាយការណ៍ផងដែរថា ការក្ស័យធននឹងនៅតែបន្តកើនឡើងប្រសិនជាសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែបន្តធ្លាក់ចុះ។ នៅរយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែមិថុនានេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៦,២ ភាគរយ តែប៉ុណ្ណោះ ដែលជាអត្រាប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩២ មក ។ ដោយហេតុថាការវិនិយោគភាគច្រើននៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្នគឺជាការវិនិយោគពីប្រទេសចិន ព្រឹត្តិការណ៍នេះបានបង្កឱ្យមានអ្នកវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាជាច្រើនព្រួយបារម្ភថា តើវានឹងប៉ះពាល់ដល់វិស័យសំណង់នៅកម្ពុជាដែរឬទេ? បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅដើមខែឧសភានេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យវិស័យរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យ ជាពិសេសប្រសិនបើស្ថានភាពនេះអូសបន្លាយរយៈពេលវែង។ ទោះបីជាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះក៏ដោយ ធនាគារពិភពលោកបានក្រើនរំលឹកថា ការថយចុះរបស់ចិន អាចនឹងធ្វើឲ្យកំណើននេះធ្លាក់ចុះ ។ របាយការណ៍នេះបានសរសេរថា៖ «ដោយសារតែកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទុនវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិន អាចបន្ថយក្តីរំពឹងទុកនៃកំណើនសេដ្ឋកិច្ចកម្ពុជា»។ ផ្ទុយទៅវិញ បើវិភាគតាមទិន្នន័យ យើងឃើញថាវិស័យសំណង់នៅកម្ពុជាគឺនៅតែរឹងមាំ។ យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
អានបន្ថែម