ព័ត៌មានក្នុងស្រុក
ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ
យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]
អានបន្ថែមអាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសដកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលកាន់កាប់ខុសច្បាប់មកវិញ
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ខាងមន្ទីរ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដូចខាងក្រោម៖ ១.មោឃៈភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ២.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ៣.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ ៤.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៍រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ […]
អានបន្ថែមកូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែក៖ ទី១) ការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ។ ទី២) ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា។ ទី៣) ការផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍; និង ទី៤) ការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។ […]
អានបន្ថែមកម្ពុជា-ចិន សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
កម្ពុជា និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀតផងដែរ។ ចំណែកឯកឧត្តម XIA YUNHAI ( សៀ យូនហៃ ) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន ក៏បានលើកឡើងដែរថា ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។ សូមបញ្ជាក់ថា ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមានពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា […]
អានបន្ថែមក្រុមហ៊ុន LSCG Group ប្រកាសបោះទុន ១៦៨លានដុល្លារ បន្តអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន ១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។ លោកអគ្គនាយកក្រុមហ៊ុន LSCG បានគូសបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួនដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។ លោកបន្ត មុននឹងឈានដល់ការសម្រេចខាងលើនេះ ក្រុមហ៊ុន LSCG Group និងដៃគូរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគណៈអភិបាលក្រុងព្រះសីហនុជាច្រើនលើកជាច្រើនសាររួចមកហើយ ដោយបានចំណាយពេលជាច្រើនឆ្នាំហើយដែរ ដូច្នេះយើងបានសិក្សាគម្រោងប្លង់មេ (Master Plan) និងលើកសំណើរជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ Master Plan ក្រុងព្រះសីហនុ ដោយបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ខណៈគម្រោងទាំងនោះរួមមានការវិនិយោគទីក្រុងវៃឆ្នាត ធ្វើទំនើបកម្មក្រុងព្រះសីហនុទាំងមូល គម្រោងទឹកស្អាត និងគម្រោងគ្រប់គ្រងទឹកកង្វក់ក្នុងទីក្រុង។ លោកបន្ថែមថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលចង់ដោះស្រាយ និងជួយសម្រួលបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ ដូច្នេះក្រុមហ៊ុន LSCG សូមចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ដោយរួមសហការជាមួយដៃគូរ ដើម្បីជួយជំរុញគម្រោងអចលនទ្រព្យ និងគម្រោងថ្មីៗកំពុងសិក្សា ជាពិសេសអគារដែលកំពុងជាប់គាំងដើម្បីបន្តសង់បញ្ចប់ជាជាងទុកចោលក្នុងលក្ខណៈអគារសំណល់បែបនេះ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខរដ្ឋបាលយើងខ្ញុំដូចខាងក្រោម៖ លេខ Telegram +៨៥៥ […]
អានបន្ថែមអាជ្ញាធរ និងពលរដ្ឋខេត្តត្បូងឃ្មុំ រួមគ្នាដាំដើមត្នោត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
អាជ្ញាធរ ក្រុមយុវជន និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានរួមគ្នាបន្តដាំដើមត្នោត ចំនួន១ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» និងទុកជាប្រវត្ថិសាស្រ្តដល់ក្មេងជំនាន់ក្រោយ។ ដើមត្នោតចំនួន១ម៉ឺនដើមនេះ ត្រូវបានដាំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់បណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។ ជុំវិញព្រឹត្តិការណ៍ដាំដើមត្នោតនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ត្នោតគឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤នេះ ដែលមាននៅមុខក្រសួងបរិស្ថានរាជធានីភ្នំពេញ និងតាមមន្ទីរបរិស្ថានទូទាំងប្រទេស ខណៈបានចែកជូនកូនឈើសរុប ១លាន ៣សែនដើមរួចមកហើយ សម្រាប់ពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ […]
អានបន្ថែម១០ប្រូម៉ូសិន សម្រាប់តែ ១០ផ្ទះ ផ្តល់ជូនតែ ២ថ្ងៃប៉ុណ្ណោះពីបុរី ប៉េង ហួត!
កម្មវិធី Weekend Special ដ៏ពិសេសនាចុងសប្តាហ៍នេះ បានត្រលប់មកសាជាថ្មីជាមួយការផ្តល់ជូនដ៏អស្ចារ្យ កាន់តែធំ និងកាន់តែចំណេញ នឹងប្រារព្ធធ្វើឡើងនៅទីតាំងផ្ទះគំរូវីឡាភ្លោះម៉ូតថ្មី ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ) ដែលមានរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច។ អតិថិជននឹងទទួលបានការផ្តល់ជូនដែលមិនធ្លាប់មាន និងកាន់តែចំណេញនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក្នុងនោះរួមមាន៖ * ទទួលបានសម្ភារៈគ្រឿងសង្ហារិមដូចផ្ទះគំរូវីឡាភ្លោះម៉ូតថ្មី * ទទួលបានបណ្ណ័ទឹកប្រាក់ទិញវាំងនន ទទួលបានបណ្ណ័ទឹកប្រាក់ថែមថយ * ទទួលបានបណ្ណ័ទឹកប្រាក់ទិញគ្រឿង Electronic * ទទួលបាន Free សេវា Internet រយៈពេល ៥ឆ្នាំ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ បើមិនអញ្ជើញមកប្រយ័ត្នខកទៅលើការផ្តល់ជូនមិនធ្លាប់មានខាងលើនេះ! លើសពីទទួលបានការផ្តល់ជូនធំៗ អតិថិជនក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាភ្លោះ ម៉ូតថ្មី ភ្លាមៗទទួលបានបទបង្ហាញពីស្ថាបត្យកម្មនៃវីឡាពីសហការីផ្នែកលក់ដ៏ជំនាញ ថែមទាំងអាចសាកសួរពីតម្លៃនៃវីឡា ភ្លោះ ម៉ូតថ្មី ឬប្រភេទផ្ទះផ្សេងៗជាច្រើនទៀត! សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីWeekend Special […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមានចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិកាជាង ១.៣៥៩ លានដុល្លារ។ ប្រភពដដែល បានបន្ថែមថា បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលក្នុងកម្មវិធីនេះរួចរាល់ និងទទួលបានផលពីកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ […]
អានបន្ថែមកម្ពុជាត្រៀមស្នើទីតាំងសំខាន់ៗចំនួន ៧ ដើម្បីដាក់ជាតំបន់បេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំបញ្ជីទីតាំងសំខាន់ៗចំនួន ០៧ ដើម្បីដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើតាមលោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។ លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌាថា កម្ពុជាបានត្រៀមដាក់ទីតាំងសំខាន់ៗចំនួន ០៧ ដូចជា សារមន្ទីរទួលស្លែង ប្រាសាទភ្នំដាអង្គរបុរី ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ដាក់ក្នុងបញ្ជីស្នើជាតំបន់បេតិកភណ្ឌពិភពលោក ខណៈបញ្ជីនេះមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយក៏បានកែសម្រួលឡើងវិញ នៅឆ្នាំ២០២០។ លោកបណ្ឌិតបានបន្តទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែសរសេរឯកសារពាក់ព័ន្ធនឹងប្រាសាទបន្ទាយឆ្មារ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ហើយអាចដាក់ស្នើនៅក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ប្រាសាទភ្នំដា និងអង្គរបូរីវិញ ក្រសួងក៏កំពុងបង្កើតក្រុមការងារក្នុងការពិចារណាផងដែរ។ ជាងនេះទៅទៀត លោកបានបន្ថែមថា កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង ស្ថានីយន៍បឹងជើងឯក និងម១៣ ដើម្បីធ្វើការវាយតម្លៃដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកនៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ខ្មែរចំនួន ១០ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន ៤ ជាបេតិកភណ្ឌរូបី មានដូចជាឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ […]
អានបន្ថែម៧ខែ កម្ពុជារកចំណូលបានជិត $២៨លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល៧ខែ គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៧.៨២៨.៣៦៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៧ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥៨៤.៣៧៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៧.១៧៧.៤៣០ដុល្លារ កើន៣៣,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.៨១៩.៧៣៥ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៤២៥នាក់ ដែលចំណូលនេះកើនឡើង ១៥,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៧ខែនេះ បានចំនួន ១៧៧,៣១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៧៣.៦២២ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែម