តម្លៃដីធ្លីនៅតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងខ្ពស់ជាងគេ

តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៩០ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ នោះគឺសង្កាត់ ៣ និងជាង ៦៤.៥ភាគរយសម្រាប់សង្កាត់ ១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យ Key Real Estate កាលពីពេលថ្មីៗនេះ។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងខេត្តព្រះសីហនុ តម្លៃដីធ្លីក្នុងសង្កាត់៣បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដោយបានកើនឡើង៩០.៩ភាគរយ ពីតម្លៃជាង ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំពោះសង្កាត់១វិញ តម្លៃមានការប្រែប្រួលពីជាង ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ដល់ទៅជាង ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៩ ដែលនេះ គឺប្រែប្រួលប្រមាណជា ៦៤.៥ភាគរយ។ បើទោះបីជារក្សាបានតម្លៃខ្ពស់ជាងគេក្នុងចំណោមសង្កាត់ទាំងអស់ក៏ពិតមែន តែតម្លៃដីក្នុងសង្កាត់២ មានការកើនឡើងត្រឹម១៥.២ភាគរយពីតម្លៃជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េទៅជាង ១,៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ រីឯសង្កាត់ ៤ វិញគឺមានការប្រែប្រួល ៥.៩ ភាគរយ ពីតម្លៃជាង ១,២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទៅជាង ១,៤០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ […]

អាន​បន្ថែម

ហ្សប ហៅស៍ តម្លៃសមរម្យ, បញ្ចុះតម្លៃ ៧ ភាគរយ ហើយបានបណ្ណទឹកប្រាក់ ១.០០០ដុល្លារ ទៀតពី ជីប ម៉ុង លែន!

ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី ២០-២១ ខែ កក្តដា ឆ្នាំ ២០១៩ នេះ ជាមួយនឹងការបញ្ចុះតម្លៃ ៧ភាគរយ ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់១០០០ដុល្លារអាមេរិកបន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ ២ ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ ៣០ ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវវេងស្រេង ដែលសាកសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។ សម្រាប់ថ្ងៃកម្មវិធីផ្ទាល់អតិថិជនមិនត្រឹមតែទទួលបានការបញ្ចុះតម្លៃ ៧ ភាគរយ ទេ ប៉ុន្តែអតិថិជនក៏ទទួលបានប័ណ្ណទឹកប្រាក់ ១០០០ដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ទទួលបានការបញ្ចុះតម្លៃទ្វេដង។ ដូច្នេះ សូមអតិថិជនកុំភ្លេចមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទូលបានការផ្តល់ជូនដ៏ពិសេសនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម […]

អាន​បន្ថែម

ក្រុមហ៊ុនសាងសង់ចិនបញ្ចប់ការប្រឹក្សាហិរញ្ញវត្ថុគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ក្រុមហ៊ុនសារជីវកម្មផ្លូវថ្នល់និងស្ពានចិន (CRBC) បានបញ្ចប់ការប្រឹក្សាផ្នែកច្បាប់លើហិរញ្ញវត្ថុ គម្រោងផ្លូវល្ពឿនលឿនតម្លៃ ១.៨ ពានន់លានដុល្លារអាមេរិកនៅប្រទេសកម្ពុជា។ ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីគម្រោងស្ថាបនា ផ្លូវល្បឿនលឿន ភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ផ្តើមការដ្ឋានកាលពីខែមីនាកន្លងទៅនេះ។ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ Hunton Andrews Kurth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់សេវាប្រឹក្សាច្បាប់ស្តីពីហិរញ្ញវត្ថុ លើការអភិវឌ្ឍន៍ភាពជាដៃគូសាធារណ-ឯកជន។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីដើមសប្តាហ៍។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៩ កក្កដាកន្លងមកថា ការងារសាងសង់ផ្លូវល្បឿនលឿននេះ ដំណើរការតាមការគ្រោងទុក ដោយក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព ស្តីពីលទ្ធផល នៃការសាងសង់ជាប្រចាំ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «គាត់ចាប់ផ្តើមធ្វើហើយ ខាងក្រសួងបានទទួលរបាយការណ៍ វឌ្ឍនភាពប្រចាំខែឧសភា ប្រចាំខែមិថុនា នៅមិនទាន់ទទួលបានទេ»។ ឯកឧត្តម វ៉ាស៊ីម សុរិយា បន្តថា៖ «យើងគ្រោងទុកហើយ យើងចង់ជម្រុញឲ្យក្រុមហ៊ុនធ្វើឲ្យបានរួចរាល់នៅឆ្នាំ២០២២ ព្រោះឆ្នាំ២០២២ យើងមានកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម ឆ្នាំ២០២៣ ចឹងយើងនឹងខំជម្រុញការងារនឹងឲ្យបាន»។ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ […]

អាន​បន្ថែម

ហ៊ីប៉ូតែក៖ ការដាក់បន្ទុកទៅលើអចលនទ្រព្យគឺជាវិធីដែលប្រើប្រាស់ទូទៅនៅកម្ពុជា

អត្ថបទ៖ Sciaroni & Associates / ប្រែសម្រួលមិនផ្លូវការដោយ៖ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ចាប់តាំងពីការដាក់បញ្ចូលក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០០៧ មក ហ៊ីប៉ូតែកត្រូវបានស្គាល់ថាជាវិធីដាក់បន្ទុកលើអចលនទ្រព្យដែលបានប្រើប្រាស់ទូទៅសម្រាប់ធានានូវការគោរពកាតព្វកិច្ចរបស់អ្នកជាប់បំណុល។ អត្ថបទសង្ខេបនេះ នឹងបង្ហាញពីទិដ្ឋភាពទូទៅនៃហ៊ីប៉ូតែក អំពីគុណសម្បត្តិរបស់វា ក៏ដូចជា វិធីដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងហ៊ីប៉ូតែកល្អបំផុតសម្រាប់ម្ចាស់បំណុល។ តើហ៊ីប៉ូតែកគឺជាអ្វី? ហ៊ីប៉ូតែក គឺត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលនិងកូនបំណុល ឬភាគីទីបីដែលប្រគល់អចលនវត្ថុជាទ្រព្យសម្បត្ដិសម្រាប់ជាវត្ថុដាក់បញ្ចំាដើម្បីធានាលើកាតព្វកិច្ច។ ម្ចាស់បំណុលមានសិទ្ធិស្របច្បាប់ក្នុងការយកសិទ្ធិមកប្រើដើម្បីទទួលបានការបំពេញកាតព្វកិច្ចនៃការទាមទាររបស់គាត់មុនម្ចាស់បំណុលផ្សេងៗទៀត ពីការលក់អចលនទ្រព្យដែលកូនបំណុល ឬភាគីទីបី បានប្រគល់ជូនដើម្បីធានានូវកាតព្វកិច្ចរបស់ពួកគេ។ ការជួលអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលអាចត្រូវបានប្រើជាវត្ថុធានាសម្រាប់ហ៊ីប៉ូតែក។ តើគុណសម្បត្តិនៃហ៊ីប៉ូតែកគឺជាអ្វី? គោលបំណងនៃហ៊ីប៉ូតែកគឺដើម្បីអនុញ្ញាតឱ្យម្ចាស់បំណុលអាចធានាការទាមទាររបស់ពួកគាត់ ក្នុងករណីដែលកូនបំណុលមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួន។ ក្នុងករណីដែលមិនមានលទ្ធភាពសងបំណុល ម្ចាស់បំណុលអាចដាក់ពាក្យសុំទៅតុលាការដើម្បីលក់អចលនទ្រព្យដោយបង្ខំនៃទ្រព្យសម្បត្តិដែលបានដាក់ក្នុងកិច្ចព្រមព្រៀមហ៊ីប៉ូតែក។ នៅពេលដែលកូនបំណុល ឬភាគីទីបីធ្វើការសង់អគារនៅលើដីក្រោយពេលដែលដីបានដាក់ហ៊ីប៉ូតែក ហើយកូនបំណុលជាម្ចាស់កម្មសិទ្ធិអគារនោះ ម្ចាស់បំណុលអាចបង្គាប់ឱ្យលក់អគារជាដាច់ខាតរួមជាមួយ និងដីដែលបានដាក់ហ៊ីប៉ូតែក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃដីរួមជាមួយអគារមានតម្លៃតិចជាងតម្លៃដីទំនេរ ម្ចាស់បំណុលអាចបង្គាប់ឱ្យកូនបំណុលយកអគារចេញមុនការបង្ខំឲ្យលក់ដី។ អ្នកទិញជាភាគីទីបីអាចទិញទ្រព្យសម្បត្តិពីការដាក់លក់ដោយបង្ខំ។ ការដាក់ហ៊ីប៉ូតែកវានឹងគ្របដណ្តប់រាល់វត្ថុទាំងអស់ដែលជាប់ទៅនឹងដី និងជាប់ទៅនឹងផ្នែកសណ្ឋាននៃដីដែលនឹងក្លាយជាកម្មវត្ថុរបស់ហ៊ីប៉ូតែកនៅពេលដែលកិច្ចព្រមព្រៀងហ៊ីប៉ូតែកត្រូវបានបង្កើតឡើង បូករួមទាំងអគារនៅទីនោះ។ វាក៏លាតសន្ធឹងទៅលើអ្វីដែលភ្ជាប់ទៅនឹងដីបន្ទាប់ពី ហ៊ីប៉ូតែក ត្រូវបានបង្កើត។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានពង្រីកវិសាលភាពទៅអគារដែលជាកម្មសិទ្ធិរបស់ភាគីទីបីឬដែលសិទ្ធិត្រូវបានកាន់កាប់ដោយភាគីទីបីក្រោមការជួលអចិន្ត្រៃយ៍ សិទិ្ធអាស្រ័យផល ភតិសន្យាជួល។ ភាគីទីបីដែលបានទទួលកិច្ចសន្យាអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលលើអចលនទ្រព្យដែលជាប់ហ៊ីប៉ូតែក អាចបង់ថ្លៃឱ្យម្ចាស់បំណុលតាមសំណើរបស់អ្នកដែលបានដាក់ហ៊ីប៉ូតែក ហើយហ៊ីប៉ូតែកនេះនឹងត្រូវបានលុបចេញដើម្បីជាប្រយោជន៍ដល់ភាគីទីបីនោះ។ […]

អាន​បន្ថែម

តើនិន្នាការថ្មីនៃការអភិវឌ្ឍន៍ខុនដូនៅកម្ពុជានឹងជួយអ្វីខ្លះដល់ទីផ្សារក្នុងពេលបច្នុប្បន្ននេះ?

និន្នាការនៃការអភិវឌ្ឍន៍ខុនដូនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាននិងកំពុងផ្លាស់ប្តូរទៅរកទីផ្សារតម្លៃសមរម្យក្រោយពីការចំណេញពីការវិនិយោគដោយការដាក់ខុនដូជួលត្រឡប់ទៅវិញសម្រាប់ទីផ្សារតម្លៃខ្ពស់មានការធ្លាក់ចុះ ហើយថាតើការប្រែប្រួលនេះមានន័យយ៉ាងណាសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន។ យោងតាមរបាយការណ៍របស់ភ្នាក់ងារចលនទ្រព្យអន្តរជាតិ CBRE Cambodia ស្តីអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញសម្រាប់ត្រីមាសទី ២ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យបាននិងកំពុងកើនឡើងដែលក្នុងនោះ ត្រីមាសទី២ នៃឆ្នាំ ២០១៩ នេះ មានគម្រោងខុនដូចំនួន ៨ ឬស្មើនឹងខុនដូចំនួន ៥,៨៥៣ យូនីតបានបន្ថែមចូលទៅក្នុងទីផ្សារ ហើយភាគច្រើននៃគម្រោងនេះ គឺជាប្រភេទខុនដូតម្លៃសមរម្យ។ ប្រមាណជា ៥៦ ភាគរយ ឬ ៣,២៥២ យូនីតនៃយូនីតសរុបដែលបានដាក់បន្ថែមក្នុងទីផ្សារ គឺជាគម្រោងដែលមានតម្លៃសមរម្យ ហើយភាគច្រើននៃគម្រោងថ្មីៗទាំងនេះ គឺស្ថិតក្នុងខណ្ឌសែនសុខ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ តាមការបញ្ជាក់របស់ អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Cambodia និន្នាការនៃការផ្លាស់ប្តូរនេះ គឺដោយសារការចំណេញពីការវិនិយោគដោយការដាក់ខុនដូជួលត្រឡប់ទៅវិញសម្រាប់ទីផ្សារតម្លៃខ្ពស់មានការធ្លាក់ចុះ ដែលកន្លងមកត្រូវបានវិនិយោគដោយវិនិយោគិនបរទេស។ អ្នកនាងថ្លែងថា៖ «កន្លងមកទីផ្សារខុនដូគឺផ្តោតទៅលើបរទេស គាត់វិនិយោគនៅក្នុងស្រុកខ្មែរទទួលបានការជួលត្រឡប់មកវិញពី៨ ទៅ១០ភាគរយ តែឥឡូវចំណូលពីការជូលនឹងគឺវាធ្លាក់ចុះ វានៅត្រឹមតែ៦ភាគរយទេ»។ «ទីផ្សារខុនដូរវាមិនសូវមានសក្តានុពលទេសម្រាប់បរទេស ហេតុនេះបានជាអ្នកអភិវឌ្ឍន៍គាត់មានការពិបាកក្នុងការលក់ទៅឲ្យអ្នកវិនិយោគក្រៅស្រុក អញ្ចឹងគាត់ត្រូវតែបន្តផ្តោតទៅលើអ្នកដែលគាត់ទិញសម្រាប់ប្រើប្រាស់ចុងក្រោយ» អ្នកបានបន្ថែម។ តាមការបញ្ជាក់របស់អ្នកនាង អាន […]

អាន​បន្ថែម

រដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើនកម្រិតបង់ពន្ធដំបូងលើអចលនទ្រព្យប្រណីត

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យអចលនទ្រព្យ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកម្រិតបង់ពន្ធដំបូងលើការលក់អចលនទ្រព្យលំនៅដ្ឋានប្រណិត។

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យយក្សចិននឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រោយពីមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនវិនិយោគលើពហុវិស័យមកពីប្រទេសចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសថានឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលរបស់ខ្លួន

អាន​បន្ថែម

ក្រុមហ៊ុនស្វីសគ្រោងនឹងបោះទុន៤០លានដុល្លារអាមេរិកអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា

ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងតម្រូវការផ្នែកវិស័យសុខាភិបាល ក្រុមហ៊ុនធំៗរបស់ប្រទេសស្វីសមួយចំនួន បានបង្ហាញគម្រោងក្នុងការបោះទុនវិនិយោគអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា

អាន​បន្ថែម

ក្រុមហ៊ុន ASEAN Realtor Inc.នឹងផ្តល់ជូនជីវិតរស់នៅបែបថ្មីជាមួយនឹងគម្រោងរំដួលអេកូរីហ្សតក្នុងខេត្តកំពត

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកន្លែងសម្រាប់សំរាកលំហែកាយ និងបន្ថួរអារម្មណ៍របស់អ្នកមានប្រាក់ចំណូលខ្ពស់នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើននេះ ក្រុមហ៊ុនអចលនទ្រព្យ ASEAN Realtor Inc.

អាន​បន្ថែម

វិស័យអចលនទ្រព្យរបស់វៀតណាមនៅតែបន្តរីកចម្រើន

ស្រមពេលដែលសេដ្ឋកិច្ចរបស់វៀតណាមរំពឹងថានឹងមានកំណើន ៦,៨ ភាគរយ នៅក្នុងឆ្នាំ ២០១៩ នេះ វិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។

អាន​បន្ថែម