ព័ត៌មានក្នុងស្រុក
ប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកទីផ្សារខ្លាំងជាងគេក្នុងឆ្នាំ 2018
ទីផ្សារជួលអាផាតមិនបាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យហើយក្នុងនោះប្រភេទអាផាតមិនដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេគិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៨នេះគឺជាអាផាតមិនដែលមានបន្ទប់គេងតែមួយ។
អានបន្ថែមក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាAmChamបង្កើតគណៈកម្មាធិការជំនាញអចលនទ្រព្យនិងសំណង់
ជាមួយនឹងការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាក៏ដូចជាការកើនឡើងនៃចំនួនក្រុមហ៊ុនអន្តរជាតិផងទៀតនោះ ចំនួនគណៈកម្មាធិការជំនាញក៏បាននិងកំពុងរីកលូតលាស់ផងដែរ។ ឧទាហរណ៍ជាក់ស្តែងមួយគឺការបង្កើតគណៈកម្មាធិការអចលនទ្រព្យនិងសំណង់របស់ក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាឈ្មោះថាAmerican Chamber of Commerce in Cambodia (AmCham) ដែលគណៈកម្មាធិការនេះគឺដើរតួរជាវេទិកាសម្រាប់ចែករំលែកព័ត៌មាននិងការពិភាក្សាព្រមទាំងបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា។ ដឹកនាំដោយលោក Alexander Evengroenមកពីក្រុមហ៊ុនUK Condo & Constructionគណៈកម្មាធិការថ្មីរបស់ AmChamបច្ចុប្បន្នកំពុងស្វែងរកអ្នកជំនាញផ្នែកវិស័យនេះក៏ដូចជាក្រុមហ៊ុនដែលមានអាជីវកម្មពាក់ព័ន្ធនានាមកធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារវិស័យនេះ។ លោកEvengroenបានមានប្រសាសន៍មកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡិចត្រូនិចថា៖«យើងកំពុងស្វែងរកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានការតាំងចិត្តខ្ពស់ដើម្បីចូលរួមជាមួយយើងក្នុងការបង្កើតឱកាសសម្រាប់សមាជិកនិងឧស្សាហកម្ម[សំណង់និងអចលនទ្រព្យ]ទាំងមូល។ ជាមួយនឹងទស្សនវិស័យសុទិដ្ឋិនិយមចំពោះវិស័យនេះនិងព្រមទាំងឱកាសជាច្រើនដែលនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដូចជាការសាងសង់គម្រោងដីធ្លីជាដើមនោះ លោក Evengroenមានទំនុកចិត្តថាផលិតផលគុណភាពខ្ពស់នឹងលេចចេញឡើងជាបន្តបន្ទាប់ ។ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ «វិស័យដីឡូតិ៍ ខុនដូ បូរី និងការអភិវឌ្ឍន៍ដទៃទៀតកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយមានមនុស្សកាន់តែច្រើនទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាមកពីក្រៅប្រទេសផងដែរចង់ចូលរួមប្រឡូកក្នុងវិស័យនេះ»។ លោកក៏បានបន្ថែមទៀតថា៖«នេះក៏នឹងបង្កើតឱកាសដ៏ធំធេងព្រមទាំងការទទួលខុសត្រូវសម្រាប់ទីផ្សារដើម្បីធ្វើឲ្យប្រាកដថាយើងផ្តល់គុណភាពខ្ពស់ សេវាកម្មដ៏អស្ចារ្យ ព្រមទាំងចែករំលែកចំណេះដឹងនិងឱកាសដែលនឹងផ្តល់ផលប្រយោជន៍ទាំងអស់គ្នា»។ ដោយមានគោលដៅលើកកម្ពស់មុខជំនួញរវាងកម្ពុជានិងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះក្រុមធុរកិច្ចAmCham មានសមាជិកជិត ១៥០ នាក់។
អានបន្ថែមរបាយការណ៍ព្យាករណ៍បឋមសម្រាប់វិស័យអចលនទ្រព្យដល់ឆ្នាំ២០៣០ត្រូវបានដាក់សម្ពោធ
ដើម្បីចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodiaបានដាក់សម្ពោធជាបឋមនៃរបាយការណ៍ព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។
អានបន្ថែមសិស្សដែលបានចូលរួមជាច្រើនបានសម្តែងការចង់ចេះចង់ដឹងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ
វិទ្យាស្ថានបណ្តុះបណ្តាលផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថា Royal Chartered Academy Institute (RCA)បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីដំបូងបង្អស់របស់ខ្លួនជាមួយនឹងការទទួលបានលទ្ធផលជាវិជ្ជមាន។
អានបន្ថែមចំនួនអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុនឹងកើនឡើងជាមួយនឹងទិសដៅបញ្ចុះតម្លៃ៥០ភាគរយ
សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association CVEA) បានបិទបេសកកម្មអាណត្តិទី៥របស់ខ្លួនដោយជោគជ័យជាមួយនឹងការបើកទំព័រថ្មីដែលនាំយកផែនការ
អានបន្ថែមក្រុមហ៊ុនសិង្ហបុរីបានលុបចោលគម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះថា Hong Lai Huatបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញ
អានបន្ថែមការពុះដីឡូតិ៍យ៉ាងគគ្រឹកគគ្រេងបានបង្កជាកង្វល់ដល់សេដ្ឋកិច្ចកម្ពុជា
ទោះបីជាអាជីវកម្មពុះដីឡូតិ៍កំពុងមានសក្តានុពលខ្លាំងយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបាននិងកំពុងក្លាយជាកង្វល់មួយដល់ស្ថេរភាពហិញ្ញវត្ថុរបស់សេដ្ឋកិច្ចកម្ពុជា។
អានបន្ថែមគម្រោងនៅទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយក្រុមហ៊ុនសឹង្ហបុរីចុះហត្ថលេខាជាផ្លូវ
គម្រោងអភិវឌ្ឍន៍ចម្រុះនៅខណ្ឌទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយនឹងក្រុមហ៊ុនសឹង្ហបុរីត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។
អានបន្ថែមកិច្ចសហការជំរុញការលក់គម្រោង Morgan Tower ត្រូវបានចុះហត្ថលេខា
ស្របពេលដែលការសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Morgan Tower បាននឹងកំពុងដំណើរការយ៉ាងសកម្មនោះ កិច្ចសហការជំរុញការលក់ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
អានបន្ថែមហេតុអ្វីប្រជាជនក្នុងខេត្តព្រះសីហនុសម្រុកខ្ចីប្រាក់ពីធនាគារក្រោយវត្តមានចិនពាសពេញ
ទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតនាទិសនិរតីនៃប្រទេសកម្ពុជាបាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
អានបន្ថែម