ព័ត៌មានក្នុងស្រុក
ជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត
សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?
អានបន្ថែមគណៈកម្មាការផ្តល់អាទិភាពក្រមសីលធម៌ស្តង់ដារក្នុងការវាយតម្លៃ
សភាធុរកិច្ចអន្តរជាតិ (IBC) និងវិទ្យាស្ថាន Royal Institute of Chartered Surveyors (RICS) បាន ជាម្ចាស់ផ្ទះរៀបចំអាហារថ្ងៃត្រង់ស្តីពីធុរកិច្ចមួយនៅថ្ងៃអង្គារទី 19 ខែ មេសា ដោយផ្តោតទៅលើប្រធានបទស្តីពីការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា
អានបន្ថែមដីឡូត៍តូចៗបង្កហានិភ័យដល់ការវិនិយោគ
ចំពោះការរីកចំរើនយ៉ាងឆាប់រហ័សនៃជំនួញបែងចែកដីឡូតិ៍នៅទូទាំងប្រទេស អ្នករកស៊ីក្នុងឧស្សាហកម្មនេះបានព្រមានថា ការខ័ណ្ឌបែងចែកដីឡូតិ៍ដោយមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ នឹងធ្វើឲ្យដីទាំងនោះត្រូវបានទុកចោលដោយគ្មានការអភិវឌ្ឍន៍។
អានបន្ថែមរដ្ឋមន្ត្រីថ្មីជម្រុញធ្វើការដោះស្រាយការចំពោះការចុះបញ្ជីដីធ្លី
ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លីឲ្យបានលឿន
អានបន្ថែមគម្រោង D’SEAVIEW ចាប់ផ្តើមជំហានទី ២ របស់ខ្លួន
Camhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះ D'Seaview ដំណាក់កាលទី ២ របស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា
អានបន្ថែមសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) តែងតាំងប្រធានថ្មី
សមាជិកនៃសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) បានបោះឆ្នោតតែងតាំងឧកញ៉ា លី ហួរ ជាប្រធានថ្មីនៃសមាគមនេះសម្រាប់កាន់តំណែងរយៈពេលបីឆ្នាំ។
អានបន្ថែមប្រទេសកម្ពុជាដើរក្រោយគេក្នុងការធ្វើផែនការវិនិយោគលក់រាយ
របាយការណ៍ថ្មីមួយរបស់ CBRE ដែលមានចំណងជើងថា “តើការលក់រាយនៅទូទាំងពិភពលោកសកម្មយ៉ាងណា?" បានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាស្ទើរតែនៅបាតតារាងនៃប្រទេសដែលអ្នកលក់រាយបរទេសមានផែនការពង្រីកការវិនិយោគ។
អានបន្ថែមក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស OCIC ទទួលបានពានរង្វាន់អចលនទ្រព្យ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកម្ពុជា OCIC ទទួលពានរង្វាន់ និងត្រូវបានសរសើរយ៉ាងខ្លាំងនៅក្នុង អាជីវកម្មពីរប្រភេទរបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុនវិនិយោគកម្ពុជានៅក្រៅប្រទេស (OCIC) បានឈ្នះពានរង្វាន់អភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់គម្រោង Olympia City ខណៈដែល flagship របស់ក្រុមហ៊ុន ក៏ទទួលបានការសរសើរយ៉ាងខ្លាំង សម្រាប់ពានរង្វាន់អភិវឌ្ឍន៍ល្អបំផុត។ ជាមួយគ្នានេះដែរ OCIC ក៏ទទួលបានការសរសើរខ្លាំងថា ជាអ្នកអភិវឌ្ឍន៍ល្អបំផុត។ អ្នកចូលរួម 300នាក់ ដែលសុទ្ធសឹងជាអ្នកជំនាញកំពូល និងជាថ្នាក់ដឹកនាំ រួមទាំងឯកឧត្តមបណ្ឌិត ប៉ែន សុផល តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានជួបជុំគ្នានៅឯសណ្ឋាគារសូហ្វីតែល ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះ ប្រគល់ពានរង្វាន់ដ៏មានកិត្តិយសទាំងនេះជាលើកដំបូង។ លោក Terry Blackburn ស្ថាបនិកនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីបានថ្លែងក្នុងសុន្ទរកថាស្វាគមន៍របស់ លោកថា បច្ចុប្បន្នកម្ពុជាបានចូលរួមជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេផ្សេងទៀតរបស់អាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រគល់រង្វាន់របស់ខ្លួន ។ វាគឺជាការបញ្ជាក់ពីកម្លាំង និងគុណភាពនៃឧស្សាហកម្មក្នុងស្រុក ដោយយើងមានការអភិវឌ្ឍល្អៗជាច្រើននៅក្នុងបញ្ជីយើង។ អ្នកឈ្នះពានរង្វាន់ទាំងអស់នឹងត្រូវបន្តទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ 2016 នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាខាងមុខនេះ។ បញ្ជីឈ្មោះគម្រោង និងក្រុមហ៊ុនដែលទទួលបានពានរង្វាន់ និងការកោតសរសើរ ផ្នែកអ្នកអភិវឌ្ឍន៍ -ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត […]
អានបន្ថែមCasa Meridian បើកលក់ដំណាក់កាលទី២
បន្ទាប់ពីសម្ពោធបើកការដ្ឋានក្នុងខែមិថុនាឆ្នាំ ២០១៤ និងការបើកលក់អចលនទ្រព្យដំបូងរបស់ខ្លួន អាគារខុនដូភ្លោះ Casa Meridian បានបើកលក់ដំណាក់កាលទី២ របស់ខ្លួននៅចុងខែមករា សម្រាប់បន្ទប់ស្នាក់នៅ។ ការលក់យ៉ាងលឿននៃផ្ទះពាណិជ្ជកម្មចំនួន ៨៤ ល្វែង ជំរុញឲ្យមានការបើកលក់នូវខុនដូលំដាប់ផ្កាយប្រាំចំនួន ៥១២បន្ទប់ ដល់អតិថិជន ដែលក្នុងនោះមានប្រភេទ១ ទៅ ៣បន្ទប់គេង អមដោយការរចនាច្រើនបែប។ គម្រោងដែលសាងសង់ឡើងនៅលើផ្ទៃដីជាង ៦០០០ម៉ែត្រការ៉េ នៅកោះពេជ្រ ហើយដែលនឹងត្រូវចំណាយទឹកប្រាក់ ៧៥លានដុល្លារនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងដោយក្រុមហ៊ុន Meridian International Holding ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Meridian Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុន Meridian Group នេះមានបទពិសោធន៍នៅក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងការអភិវឌ្ឍអចលនទ្រព្យ ៣ទសវត្សមកហើយ។ ការងារសាងសង់នេះជិតរួចរាល់ទាំងស្រុងហើយ ហើយគម្រោងនេះត្រូវបានគ្រោងនឹងបញ្ចប់នៅត្រឹមខែមិថុនាឆ្នាំ ២០១៧។ អាគារភ្លោះរបស់គម្រោងដែលមាន ៣៣ជាន់ (២ជាន់នៅក្រោមដី)នេះ មានផ្ទះពាណិជ្ជកម្មចំនួន ៨៤ល្វែង និង បន្ទប់ខុនដូចំនួន ៥១២បន្ទប់ ដែលមានតម្លៃចាប់ពី ៨០០.០០០ដុល្លារ ទៅដល់ជាង ១លានដុល្លារ។ ហាងស្ថិតនៅបួនជាន់ដំបូងនៃអាគារ […]
អានបន្ថែមCity Center ទីក្រុងមួយដែលធ្វើឲ្យក្រុងតាខ្មៅចាំងចែងឡើង
នៅឆ្នាំ ២០១៨ ក្រុងតាខ្មៅនឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យមួយ ដោយសារតែមានការសាងសង់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំដំបូងគេហៅថា Center City Ta Khmao។ គម្រោងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េ ព្រមទាំងមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាត់ព័ទ្ធជុំវិញទំហំ ១០.៦៦៨ម៉ែត្រការ៉េផងដែរ ហើយនឹងបង្ហាញខ្លួនជាមួយនូវអចលនទ្រព្យប្រណីតៗជាច្រើន។ ក្នុងនោះនឹងមានអាគារខុនដូ ២៧ ជាន់ចំនួន២ ដែលមានបន្ទប់សរុបចំនួន ៤៨៤ ហ៊ុំព័ទ្ធដោយផ្ទះពាណិជ្ជកម្មចំនួន ៦០ អាគារពាណិជ្ជកម្មចំនួន ៨ ផ្សារទំនើបដែលមាន ២ ជាន់ ព្រមទាំងចំណតរថយន្តដែលមាន ៣ ជាន់។ ជាមួយគ្នានេះដែរ មួយជាន់នៃអគារនេះនឹងត្រូវបានធ្វើឡើងសម្រាប់ផ្តល់សេវាកម្សាន្ត រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងសួនកុមារ។ បណ្តុំអាគារនេះត្រូវបានកសាងឡើងដោយក្រុមហ៊ុន Tang Kung Group ក្រោមឈ្មោះគម្រោងថា The River Premium Developments ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Tang Kung Group និងវិនិយោគិនម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន Australia-based Riverside Group ។ […]
អានបន្ថែម