ការពន្យល់លើការចាត់ថ្នាក់ប័ណ្ណកម្មសិទ្ធិលើដីធ្លី

ដោយ: លោក James Whitehead នាយកនៃមាតិកា @ www.realestate.com.kh សម្រាប់អ្នកទិញអចលនទ្រព្យថ្មី អាចនៅមានភាពមិនច្បាស់លាស់ ឬមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ ខាងក្រោមនេះជាវិធីសំខាន់៣យ៉ាង ដែលកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវបានធានាសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការយល់ច្រឡំជុំវិញភាពជាម្ចាស់អចលនទ្រព្យ និងប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ កំណត់ត្រាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាទាំងអស់ត្រូវបានបំផ្លាញនៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩ ដែលនេះមានន័យថាបន្ទាប់ពីសង្គ្រាម ភស្តុតាងនៃភាពជាម្ចាស់ស្ទើរតែមិនមាន។ នៅឆ្នាំ ១៩៨៩ ច្បាប់ភូមិបាលកម្ពុជាត្រូវបានអនុម័ត និងវិសោធនកម្មច្បាប់ខាងលើក្នុងឆ្នាំ ២០០១ បានអនុញ្ញាតឲ្យមានកម្មសិទ្ធិឯកជនលើដី។ ច្បាប់ភូមិបាលឆ្នាំ ២០០១ បានបង្កើតប្រព័ន្ធចុះបញ្ជីដីធ្លីដើម្បីចេញប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជាដែលនៅតែមានសល់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីពេលនោះមក ប័ណ្ណកម្មសិទ្ធិដីធ្លីជាង២លានប័ណ្ណត្រូវបានចេញជូនដល់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន កម្មសិទ្ធិនៃអចលនទ្រព្យអាចត្រូវបានធានាសុវត្ថិភាពតាមរយៈទម្រង់ណាមួយក្នុងចំណោមទម្រង់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំង ៣ របស់កម្ពុជាដែលរួមមាន វិញ្ញាបនបត្រសំគាល់កម្មសិទ្ធិ ឬហៅថា បង្ល់រឹង វិញ្ញាបនបត្រសំគាល់សិទ្ធិកាន់កាប់ ឬប្លង់ទន់ និងវិញ្ញាបនបត្រសំគាល់កម្មសិទ្ធិចំណែកឯកជននៃអាគារសហកម្មសិទ្ធិ ឬប្លង់ Strata។ លើសពីនេះទៀតក៏មានប្រភេទប័ណ្ណ LMAP ដែរ។ 1) វិញ្ញាបនបត្រសំគាល់កម្មសិទ្ធិ ឬ ប្លង់រឹង ប្លងរឹងគឺជាទម្រង់នៃភាពជាម្ចាស់លើអចលនទ្រព្យដែលមានភាពរឹងមាំជាងគេនៅក្នុងប្រទេសកម្ពុជា។ ប្លង់រឹងមានផ្ទុកនូវព័ត៌មានលម្អិតដែលត្រូវបានទទួលស្គាល់ និងបញ្ជាក់នៅថ្នាក់ជាតិគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]

អាន​បន្ថែម

ក្រុមហ៊ុន Emerald+ ទិសដៅនាំមុខក្នុងការគ្រប់គ្រងអចលនទ្រព្យ

ក្រុមហ៊ុន Emerald+ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ បន្ទាប់ពីដំណើរការសាកល្បងប្រាំមួយខែ មានគោលបំណងបង្ហាញខ្លួនឲ្យខុសពីគេ តាមរយៈការធ្វើជាភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាលើកដំបូងដែលមានឯកទេសក្នុងការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិក្ខារប្រកបដោយជំនាញវិជ្ជាជីវៈ។ ក្នុងនាមជាដៃគូរបស់ក្រុមហ៊ុន UEMS Facilities Management Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Emerald+ មានមោទនភាពចំពោះការផ្តល់សេវាកម្មដល់អតិថិជនយ៉ាងល្អប្រសើររបស់ខ្លួនសម្រាប់ការគ្រប់គ្រងអចលនទ្រព្យ កន្លែងការិយាល័យទំនើប បន្ទប់ប្រជុំ បន្ទប់សន្និសិទសម្រាប់ជួល និងកន្លែងសម្រាប់ធ្វើការងារជាមួយគ្នា។ បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងអគារពាណិជ្ជកម្មជាច្រើននៅក្នុងរាជធានីភ្នំពេញរួមមាន ផ្នែកខ្លះនៃអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលការិយាល័យរបស់ក្រុមហ៊ុនមានទីតាំងនៅទីនោះ ហើយក្រុមហ៊ុននេះបានអះអាងថានឹងធ្វើការគ្រប់គ្រងមួយភាគធំនៃទីផ្សារជួលការិយាល័យ ព្រមទាំងធ្វើកិច្ចការជាមួយនឹងឈ្មួញកណ្តាលនៃទីផ្សារខុនដូ និងដីធ្លី។ លោកស្រី ជា សុផាឡា ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា បទពិសោធន៍ការងារ ១៥ឆ្នាំ របស់លោកស្រី ក្នុងការងារដំឡើងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅលើអគារ បានធ្វើឲ្យលោកស្រីមើលឃើញពីសក្តានុពលនៃជំនួញនេះសម្រាប់តម្រូវការសម្រាប់អាគារ។ លោកស្រីបានលើកឡើងផងដែរថា នៅក្នុងប្រទេសថៃ សិង្ហបុរី និងហុងកុង មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជាច្រើន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងមានតិចតួចណាស់ ដែលនេះអាចជាបញ្ហានៅពេលអនាគត នៅពេលដែលអាគារជាច្រើនទៀតត្រូវបានកសាងឡើង។ លោកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីគ្រប់គ្រងទីផ្សារ យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន មានមូលដ្ឋានលើការបង្ហាញដល់អតិថិជនថា ខ្លួនជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានភ្នាក់ងារជំនាញដែលបានទទួលការបណ្តុះបណ្តាលក្រៅប្រទេស ហើយជាក្រុមហ៊ុនដែលតម្រង់ទិសលើគុណភាព។ បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅចុងឆ្នាំ ២០១៥ […]

អាន​បន្ថែម

ក្រុមហ៊ុន Teho បញ្ចប់សម្ព័ន្ធអាជីវកម្មជាមួយនឹងឧកញ៉ា សុខ ប៊ុន

ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យសិង្ហបុរី TEHO International នឹងបញ្ចប់សម្ព័ន្ធរួមអាជីវកម្មរបស់ខ្លួនជាមួយក្រុមហ៊ុនឧកញ៉ា សុខ ប៊ុន នេះបើយោងតាមរបាយការណ៍កំណត់ត្រារបស់ក្រុមហ៊ុននៅលើផ្សារហ៊ុនសិង្ហបុរីនៅថ្ងៃទី ២៣ ខែកុម្ភៈ។ ក្រុមហ៊ុន សុខ ប៊ុន គ្រុប នេះគឺជាដៃគូដែលមានភាគហ៊ុន ៥១ ភាគរយនៅក្នុង TEHO Cambdodia ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ខុនដូមាត់សមុទ្រដែលមានតម្លៃ ៥០០ លានដុល្លារ។ របាយការណ៍កំណត់ត្រានេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ឬសម្ព័ន្ធអាជីវកម្មនេះ នឹងត្រូវបញ្ចប់ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ហើយភាគីនីមួយៗនឹងរួចផុតពីកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ ឧកញ៉ា សុខ ប៊ុន បានយល់ស្របក្នុងការផ្ទេរភាគហ៊ុនធម្មតា ៥១០ ដែលតំណាងឱ្យ ៥១ ភាគរយនៃដើមទុនវិនិយោគរួមគ្នាសរុបដល់លោកស្រី យឹម ឆាយលីន៕

អាន​បន្ថែម

ធនាគារ CIMB នឹងបើកការិយាល័យកណ្តាលនៅ Exchange Square

ក្រុមហ៊ុន Hongkong Land បានប្រកាសថា ធនាគារ CIMB នឹងបើកការិយាល័យកណ្តាលថ្មីរបស់ខ្លួននៅកម្ពុជា ហើយអាគារការិយាល័យលំដាប់ A និងអគារលក់រាយថ្មីត្រូវបានគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦។ លោក Robert Garman នាយកប្រតិបត្តិនៃក្រុមហ៊ុន Hongkong Land បានលើកឡើងថា Exchange Square គឺជាការអភិវឌ្ឍប្រកបដោយគុណភាពនៅក្នុងទីតាំងដ៏លេចធ្លោមួយ និងដែលនឹងផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនដែលឈានមុខគេដូចជា ធនាគារ CIMB ដែលសម្លឹងមើលការបង្កើតការិយាល័យនៅក្នុងសង្កាត់ហិរញ្ញវត្ថុដែលកំពុងរីកចម្រើននៃរាជធានីភ្នំពេញ។ លោកបានបន្ថែមថា ភាពបត់បែននៃការរចនា និងប្លង់នៅក្នុងជាន់នីមួយៗនៃ Exchange Square មានគោលបំណង ដើម្បីបំពេញបំណងសម្រាប់កំណើននៃទំនោរការអភិវឌ្ឍពាណិជ្ជកម្មដែលមានគុណភាពអន្តរជាតិរបស់កម្ពុជា។ អចលនទ្រព្យលំដាប់ថ្នាក់ពិភពលោកថ្មីនេះ នឹងផ្តល់នូវច្រកចូលដ៏ល្អបំផុតទៅកាន់សង្កាត់ដ៏សំខាន់របស់ទីក្រុង ហើយយើងមានទំនុកចិត្តថាវានឹងក្លាយជាកាតាលីករសម្រាប់ការបង្កើនសកម្មភាពពាណិជ្ជកម្ម និងការលក់រាយនៅក្នុងតំបន់នេះផងដែរ។ លោក ប៊ុន យិន ប្រធានមន្ត្រីប្រតិបត្តិរបស់ធនាគារ CIMB បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងកំណើនអាជីវកម្មរបស់យើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ CIMB ត្រូវការពង្រីកការិយាល័យកណ្តាលបច្ចុប្បន្នរបស់ខ្លួនដល់កម្រិតថ្មីមួយជាធនាគារដែលឈានមុខគេក្នុងតំបន់។ វាគឺជាគុណសម្បត្តិសម្រាប់ទស្សនៈរបស់ធនាគារសាជីវកម្មក្នុងការចូលទៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Hongkong Land ហើយវាក៏ជាអំណោយផលពីទស្សនៈនៃការកំណត់ម៉ាកដើម្បីចាប់យកនូវកន្លែងនៅក្នុង Exchange Square ដោយសារទីតាំងដ៏ល្អនៃអគារនេះ៕

អាន​បន្ថែម

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិភាក្សារបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន

កិច្ចប្រជុំពិភាក្សារបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន (AVA) នឹងត្រូវបានរៀបចំនៅរាជធានីភ្នំពេញជាលើកដំបូងនៅថ្ងៃទី ៤-៦ ខែឧសភា​ នៅលើប្រធានបទអាស៊ានតែមួយ ស្តង់ដារវាយតម្លៃតែមួយ។ គណៈប្រតិភូមកពីប្រទេសជាសមាជិកអាស៊ានទាំងប្រាំបីនឹងជួបប្រជុំនៅរាជធានីភ្នំពេញដើម្បីពិភាក្សាអំពីអចលនទ្រព្យ និងបទបញ្ញត្តិស្តីពីការវាយតម្លៃបទដ្ឋាន និងបច្ចេកទេសដែលនឹងត្រូវអនុម័តនៅក្នុងវិជ្ជាជីវៈ។ ប្រធាន AVA ថ្មី លោក គីម ហ៊ាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា AVA នឹងកសាងទំនាក់ទំនងដែលរឹងមាំ ច្បាស់លាស់ និងមានតម្លាភាពជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រាកដថា សមាគមនឹងក្លាយជាមជ្ឈមណ្ឌលនាំមុខគេនៅតំបន់អាស៊ាននាពេលអនាគត។ គួរបញ្ជាក់ថា លោក គីម ហ៊ាង ក៏ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ​ (CVEA) នៅកម្ពុជាផងដែរ៕

អាន​បន្ថែម

ការចងក្រងច្បាប់នឹងជំរុញសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)

ដើម្បីធានាថាអ្នកលក់ប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីឲ្យវាយតម្លៃអចលនទ្រព្យរបស់ខ្លួនមុនពេលដែលពួកគេដាក់លក់វានៅលើទីផ្សារ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលឲ្យកំណត់វិធានគ្រប់គ្រងកិច្ចការជំនួញអចលនទ្រព្យទាំងអស់នៅក្នុងច្បាប់គ្រប់គ្រងអចលនទ្រព្យដែលនៅមិនទាន់អនុម័តនេះ។ ការផ្តួចផ្តើមនេះគួរឆ្លុះមើលគំរូរបស់សហរដ្ឋអាមេរិក គួរត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងការស្ទង់តម្លៃ និងការលោតឡើងនៃតម្លៃក្លែងក្លាយនៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។ បើយោងតាមសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា ការធានាឲ្យបាននូវស្ថិរភាពនិងសង្គតភាពក្នុងការកំណត់តម្លៃនឹងជួយពង្រឹងទីផ្សារតាមរយៈការកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានប្រាប់ Realestate.com ថា ជាទូទៅនៅពេលដែលម្ចាស់អចលនទ្រព្យព្យាយាមលក់អចលនទ្រព្យដោយខ្លួនឯង តម្លៃដែលគេចង់បានខ្ពស់ជាងតម្លៃជាក់ស្តែងក្នុងទីផ្សារ ៣០% ទៅ ៥០%។

អាន​បន្ថែម

Meridian International Holdings: Like No Other

(English) In a growing economy, one can see construction cranes and development projects overwhelming cities with the building of high-rise towers and modern malls while fancy restaurants and eateries including fast food chains

អាន​បន្ថែម

Singapore Tops Asian Outbound Investment

(English) Knight Frank’s Global Cities 2016 report has found that Singapore has been the largest Asian investor into the Australian and United Kingdom’s property markets in the last two years with China second and Malaysia a surprise third.

អាន​បន្ថែម

Tanzanite Enters Vietnam Real Estate Market

(English) Singapore-based Tanzanite International has announced a plan to invest up to $500 million in a hospitality real estate project in southern Vietnam.

អាន​បន្ថែម

Shwe Taung Group Open Junction City Preview

(English) Myanmar – The Shwe Taung Group has begun providing private previews of their $300 million Junction City integrated development located in downtown Yangon.

អាន​បន្ថែម