ព័ត៌មានក្នុងស្រុក
ផ្ទះ៣ ប្រភេទនេះ លក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន
គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់ដាច់បំផុត ហើយសំណង់ផ្ទះភាគច្រើនសាងសង់ចប់ស្ទើរតែ១០០% ដែលអាចរើចូលរស់នៅ ឬប្រកបអាជីកម្មបាន។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ និងវីឡាកូនកាត់ LA។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ផ្ទះទាំង ៣ប្រភេទនេះ៖ ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត១។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។ វីឡាភ្លោះ មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត២។ […]
អានបន្ថែមរដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]
អានបន្ថែមកម្ពុជាចេញវិធានការសំខាន់៤ និងបង្កើតAppថ្មី១ ដើម្បីការពារតំបន់ធម្មជាតិជាង៧លានហិកតា
ក្រសួងបរិស្ថាន កំពុងរៀបចំកម្មវិធី (App) តាមប្រពន្ធ័ស្មាតហ្វូន រួមជាមួយនិងការអនុវត្តន៍វិធានការសំខាន់៤ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងធានាដល់កិច្ចការការពារតំបន់ធនធានធម្មជាតិទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណៈបច្ចប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេសទាំងមូល។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ចំនួន ៤ចំណុច៖ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ទី៤.ការជំរុញ ការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។ ក្រៅពីវិធានការសំខាន់ទាំង៤ខាងលើ ក្រសួងបរិស្ថាន ក៏បាននិងកំពុងរៀបចំកម្មវិធី (App) ដែលប្រើប្រាស់តាមប្រពន្ធ័ស្មាតហ្វូន មានសមត្ថភាពគ្រប់គ្រងការការពារតំបន់ការពារធម្មជាតិ ដែលមានលក្ខណៈពិសេសអាចស្គាល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិបានលឿន ផ្តល់នូវភាពសុក្រឹត្យ ទៅដល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ […]
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍
បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។ លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ […]
អានបន្ថែម៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%
ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]
អានបន្ថែមរដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្នាំ២០១៩ ដែលនៅតែបន្ត បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។ បន្ថែមពីនេះ អាជ្ញាធរខេត្ត បានបញ្ចាក់ថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរខេត្ត ក៏បានអំពាវនាវផងដែរថា ឱ្យបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់ ទន្រា្ទនឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ […]
អានបន្ថែមត្រឹមខែមេសា-២០២៤ អាជ្ញាធរខេត្តកោះកុងវាស់វែងដីជូនពលរដ្ឋបានជិត ៦ម៉ឺនក្បាលដី
គិតត្រឹមខែ មេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសកម្មភាពវាស់វែងក្បាលដីនៅទូទាំងខេត្តកោះកុង សម្រេចបានចំនួន ៥៩.៤០០ក្បាលដី ខណៈអាជ្ញាធរខេត្ត ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ នាឱកាសនោះ លោកជំទាវ មិថុនា ភូថង បានឱ្យដឹងថា តាមរយៈមន្ទីររៀបចំដែនដីខេត្តកោះកុង គិតត្រឹមខែមេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសម្រេចបានលើការវាស់វែងក្បាលដីជូនប្រជាពលរដ្ឋបានចំនួន ៥៩.៤០០ក្បាលដី, បានប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក,បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០.២៦០បណ្ណ និងចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥.៤២៦បណ្ណ។ លោកជំទាវបានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លីនិងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស […]
អានបន្ថែមកម្ពុជាចំណាយជាង ៣លានដុល្លារ បង្កើតប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ
រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៣,៤លានដុល្លារ ដើម្បីបង្កើតប្រព័ន្ធថ្មីមួយហៅថា ប្រព័ន្ធបញ្ជរតែមួយជាតិដែលទើបបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជួយជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ប្រព័ន្ធថ្មីនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។ សំខាន់ជាងនេះទៀត ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារ ប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។ បើតាមការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ […]
អានបន្ថែមឱកាសកម្របំផុត! ទិញភ្លាម ចូលរស់នៅបានភ្លាម ត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះមិនបាច់ចាំយូរពីបុរី ប៉េង ហួត!
ឱកាសដ៏ល្អមិនគួររំលងសម្រាប់លោកអ្នកដែលកំពុងស្វែងរកចង់ទិញគេហដ្ឋានរបស់បុរី ប៉េង ហួត ហើយចង់បានផ្ទះដែលរើចូលនៅបានលឿនមិនបាច់ចាំយូរនោះគឺត្រូវម៉ាច់តែម្តង។ នៅក្នុងខែនេះសម្រាប់គ្រប់ប្រភេទផ្ទះដែលសាងសង់រួចរាល់ លោកអ្នកអាចទិញភ្លាមចូលរស់នៅភ្លាមក្នុងរយៈពេលដ៏ខ្លីត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនបន្ថែមដ៏ពិសេសរួមមាន៖ ➤ បង់មុនត្រឹមតែ ៥%អាចរើវ៉ាលីចូលនៅក្នុងរយៈពេល ១សប្តាហ៍ ➤ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិម ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់ ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការ ➤ គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ គួររំលឹកផងដែរថា គម្រោងបុរី ប៉េង ហួតមានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦A តែម្តង។ គ្រប់គម្រោងលំនៅឋានរបស់បុរី ប៉េង ហួតមាននូវជម្រើសលំនៅដ្ឋានយ៉ាងសម្បូរបែបសម្រាប់លោកអ្នករាប់ចាប់តាំងពីផ្ទះអាជីវកម្ម(ហ្សបហោស៍) ខុនដូ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងអគារពាណិជ្ជកម្មផងដែរ។ […]
អានបន្ថែម៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%
រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែម