ព័ត៌មានក្នុងស្រុក
ជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។ លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕
អានបន្ថែមកាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា
ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង បានឱ្យដឹងថា ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ លោកអភិបាលរងខេត្តបានបន្តថា ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ដែលនឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក តាមរយៈការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុបដាក់ដំណើរការកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចសំរាប់ដៃគូអាជីវកម្មតាមរយៈទូរស័ព្ទដៃ “GGEAR Dealer Portal”
ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សំរាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។ GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុបនឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាតសាច់ប្រាក់បានត្រឹមត្រូវ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសំរាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។ លោក ហ៊ ហាប់នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុបកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។ លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្ម តាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។ ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោកស៊ឹង […]
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Hong Lai Huat បានប្រកាសពីផែនការដកក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានដំណើរការមិនល្អចំនួនពីរនៅក្នុងប្រទេសកម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។ ក្រុមហ៊ុន […]
អានបន្ថែមរយៈពេល៣ឆ្នាំ CGCC ផ្តល់កម្ចីជាង $១៦៤លាន ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការធានាឥណទានប្រមាណ ១៦៤,៧២លានដុល្លារ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ ដែលនេះជាកម្ចីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់ដំណើរការ និងពង្រីកអាជីវកម្មប្រមាណជិត ២ពាន់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសនិ្នបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ជាមួយការអនុម័តកម្ចីសម្រាប់ ២ពាន់អាជីវកម្មខាងលើបានផ្តល់ឱកាសការងារជូនដល់កម្មករ និយោជិកជាង ៥២.០០០នាក់ផងដែរ។ ក្នុងសន្និបាតខាងលើ CGCC ក៏បានប្រកាសដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ នាឱកាសនោះដែរ CGCC ត្រូវបានសម្ពោធជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា ដែលមានបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា CGCC តាមរយៈការធ្វើពិពិធកម្មធានាឥណទានទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរមូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។
អានបន្ថែមខែដំបូង ២០២៤ កម្ពុជារកចំណូលបានជាង ៥,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
ក្នុងខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ៥.៤៩៨.០៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ១១៥.៥៣២នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥០,៩០ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ (អានបន្ថែម)
អានបន្ថែមអាំងប៉ាវហេងៗពីបុរី ប៉េង ហួត សម្រាប់ប្រូម៉ូសិនចូលឆ្នាំចិន
ក្នុងឱកាសពិសេសសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកបអាជីវកម្មផ្សេងៗក្នុងខែកុម្ភៈនេះ នឹងទទួលបានការបញ្ចុះតម្លៃមិនធ្លាប់មាន ជាមួយអាំងប៉ាវហេងៗពីបុរី ប៉េង ហួត។ ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត មានអ្វីខ្លះ? ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ អតិថិជនទាំងអស់ដែលកក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ម៉ឺនដុល្លារ ✨ប័ណ្ឌទឹកប្រាក់សម្រាប់រៀបចំកម្មវិធីនៅ PH Grand Hall រហូតដល់ $៥.០០០ 🧧 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល។ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤តែប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! សូមចូលរួមទស្សនាជាវីដេអូនៅទីនេះ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕
អានបន្ថែមត្រឹមខែមករា ២០២៤ ខេត្តតាកែវ សល់ដីមិនទាន់ចុះបញ្ជីចំនួន ២២ម៉ឺនក្បាលដី
រដ្ឋបាលខេត្តតាកែវ មានដីធ្លីមិនទាន់ចុះបញ្ជីចំនួនប្រមាណ ២២ម៉ឺនក្បាលដី ខណៈរដ្ឋាភិបាលនឹងជំរុញបញ្ចប់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧នេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទើបការងារនេះអាចដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាព។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿង និងម៉ាស៊ីនស្គេន ចំនួន ១០គ្រឿងផងដែរ។ គួរបញ្ជាក់ថា កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់។ (អានបន្ថែម)
អានបន្ថែមភីអេច ហ្គ្រេនហលប្រកាសតម្លៃជួលអគារត្រឹមតែ $១២០ ប៉ុណ្ណោះក្នុង១តុ និងបានសហការជាមួយចុងភៅល្បីៗចំនួន៤
បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $១២០ តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង និង ក្រុមហ៊ុន Tonlebassac Catering Service បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ […]
អានបន្ថែម