ព័ត៌មានក្នុងស្រុក
២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៨.០៧៣នាក់ ដែលចំណូលនេះកើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមរដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល។ ដីដែលបានកាត់ចេញនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយត្រូវធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនឈ្មោះលាង ឃុន និងឈ្មោះ ថៃ ជាហួត។
អានបន្ថែមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់
រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទីបី ដែលមកទស្សនាកម្ពុជា បន្ទាប់ពីថៃ និងវៀតណាម ដោយក្នុងនោះមានភ្ញៀវទេសចរថៃចំនួន ១,៦៥លាននាក់ និងភ្ញៀវទេសចរវៀតណាមចំនួន ៩២០.០៩៣នាក់។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការពីខែមុន នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកសាខា E-mart 24 ឱ្យបាន ១00ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២៨
ក្រុមហ៊ុន Hanlim Architecture Group ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យដ៏លេចធ្លោមួយរបស់ប្រទេសកូរ៉េ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងបើកដំណើរការ ការនាំចូលហាងទំនិញលក់រាយដ៏ធំរបស់កូរ៉េម៉ាក E-mart 24 មកកាន់ទីផ្សារកម្ពុជា។ កិច្ចសហការនេះ គឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Saihan Partners ដែលបានបង្កើតឡើងកាលពីដើមឆ្នាំនេះក្នុងភាពជាដៃគូជាមួយ Hanlim Architectural Group និងក្រុមហ៊ុនលក់រាយឈានមុខនៅកម្ពុជា Saisons Brother Holding Corp នេះបើយោងតាម The Investor កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងផ្លូវការដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនើបកម្មទីផ្សារហាងលក់រាយនៅកម្ពុជា។ ដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Park Jin-sun នាយកប្រតិបត្តិ E-mart លោក Han Chae-yang និងនាយកប្រតិបត្តិ Saihan Partners លោក David Sambo […]
អានបន្ថែមJapan to Transform Cambodian Agriculture with Expansion of Cashew Processing Plant in Preah Vihear
Mirarth Agri Teach Co., Ltd., a Japanese enterprise, has unveiled plans to significantly expand its cashew processing plant in Preah Vihear Province. The ambitious project, discussed during a meeting on December 25, 2023, between His Excellency Dr. Eang Sophalleth, Minister of Environment, and Mr. Sasaki Koji, Executive Director of the Ministry of Ministries, seeks to […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ […]
អានបន្ថែមរដ្ឋចេញនីតិវិធីថ្មីជួយសម្រួលដល់សំណង់អគារ រោងចក្រ និងឃ្លាំង ដែលសង់មុនឆ្នាំ២០១៩ ដោយផ្តល់ជា…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួង សម្រួលនីតិវិធី និងបញ្ចុះតម្លៃក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដល់អគាររោងចក្រ និងឃ្លាំង ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩។ នេះបើតាមលិខិតលេខ ០៤៣ ដនស/អសណ/សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រួលនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នៅកម្ពុជា (TAFTAC)។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលរវាងសមាគម TAFTAC និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ជូនដល់ម្ចាស់សំណង់ អគាររោងចក្រឬឃ្លាំង ស្របតាមប្រកាសលេខ១៧៧ ដនស/ប្រក.ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់សំណង់ចូលជាធរមាន និងលិខិត លេខ២៣៦១ សហវ.លស. តសហ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីករណីសំណើពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលនិងដោះស្រាយលើបញ្ហាទាក់ទងនឹងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រសួងបានសម្រួលបែបបទ និងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដោយបន្ថយចំនួនឯកសារតម្រូវ និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់បានយល់ព្រមបញ្ចុះតម្លៃមកត្រឹមអត្រា មួយសមស្របនិងមានការឯកភាពពីតំណាង TAFTAC ផងដែរ។ ដោយឡែក ក្រសួងនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់អគាររោងចក្រឬឃ្លាំងដែលមាន […]
អានបន្ថែមគម្រោង Marum Estate ឈ្នះពានចំនួន២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២៣
គម្រោង Marum Estate ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣។ នេះជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។ ក្នុងវគ្គផ្តាច់ព្រ័ត្រន៍ពានរង្វាន់ PropertyGuru Asia Property Awards នេះបានប្រារព្វឡើងនៅសណ្ឋាគារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញនាំមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ មិនត្រឹមតែប៉ុណ្ណោះ អ្នកអភិវឌ្ឍអចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ ប្រឈមនឹងប្រកួតប្រជែងជាមួយអ្នកអភិវឌ្ឍ និងគម្រោងគំរូនៅទូទាំងអាស៊ី Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស និងការរចនាលំនៅដ្ឋានដ៏ប្រណិតដោយក្តាប់យកបាននូវពានរង្វាន់ពីរប្រភេទសំខាន់ៗនោះគឺ៖ ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (អាស៊ី) Best Residential Development (Asia) និងការរចនាលំនៅដ្ឋានល្អបំផុត (អាស៊ី) Best Housing Landscape Design (Asia)។ ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល […]
អានបន្ថែមរដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ នឹងត្រូវទទួលបន្ទុកអនុវត្តដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពត។
អានបន្ថែមតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ
ISI GROUP និងក្រុមហ៊ុនអឺបេនលែន មានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុងតំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប ២ ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]
អានបន្ថែម