ប្រទីបនាំសំណាងរបស់ បុរី ប៉េង ហួត ចំណេញកាន់តែខ្លាំងមិនធ្លាប់មាន!

ដើម្បីជាការអបអរក្នុងឱកាសពិធីបុណ្យអ៊ុំទូក សំពះព្រះខែ និងអកអំបុកខាងមុខនេះ បុរី ប៉េង ហួត សូមផ្ដល់ជូន​ឱកាសដ៏ចំណេញ​ជូនដល់អតិថិជនអាចសម្រេចផ្ទះក្នុងក្តីស្រមៃបាន ជាមួយប្រ៉ូម៉ូសិនប្រទីបនាំសំណាងធំៗ រួមមាន៖ * ប្រទីបទី១៖ ទទួលបានការបញ្ចុះតម្លៃ​ 1% ភ្លាមៗសម្រាប់គ្រប់ប្រភេទផ្ទះ * ប្រទីបទី២៖ អតិថិជននឹងទទួលបាន ទូរស័ព្ទ iPhone15 Pro ឬ iPhone15 Pro Max មួយគ្រឿងភ្លាមៗ​ សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ * ប្រទីបទី៣៖ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01 ឆ្នាំ *​ ប្រទីបទី៤៖ ទទួលបាន Voucher ទឹកប្រាក់រហូតដល់ ៥.០០០ដុល្លារ ពី PH Grand Hall សម្រាប់ការរៀបចំកម្មវិធី ឬប្រើប្រាស់សេវាកម្មរបស់ PH Grand Hall អ្វីដែលកាន់តែពិសេស គឺអតិថិជននឹងទទួលបានការបង់រំលស់ឥតការប្រាក់ និង ប្រាក់ដើម ០% រហូតដល់ 12ខែជាមួយធនាគារ MB Bank […]

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដំណាច់ឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០.០០០ដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បន្តការលើកលែងពន្ធប្រថាប់ត្រា​ លើការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ​ រហូតដល់ដំណាច់ឆ្នាំ២០២៤”។​ សម្តេចបានថ្លែងថា សម្រាប់លំនៅឋានមានតម្លៃលើស៧ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី​ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ២០២៤។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍តែនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធចំណេញមូលធនចំនួន៦ប្រភេទ ពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។​

អាន​បន្ថែម

រដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews។ លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។ សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។ ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាព​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។​ សម្តេចបានបញ្ចាក់ថា៖​ “ទោះបីជាជនបរទេសមិនមានសិទ្ធក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យាជួលអចលនទ្រព្យទាំងនោះរយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ”។ ជាមួយគ្នានេះដែរ ជនបរទេស ​អាចក៏ទទួលបានសិទ្ធិក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។ សម្តេចបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ​ ប៉ុន្តែសាធារណៈជន នៅមិនទាន់បានជ្រាបច្បាស់អំពីយន្តការនេះនៅឡើយទេ ។​ សម្តេចបានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ”។​

អាន​បន្ថែម

ផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត

បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។ យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។  ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ […]

អាន​បន្ថែម

ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី​ គម្រោងទី​២ ជាផ្លូវការ

ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ​ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។ ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​ ព្រមទាំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។ លោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​​ និង​លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ បុរីចន្ទគីរី គម្រោងទី២គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ […]

អាន​បន្ថែម

ដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល

សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។​ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។​ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “គោលដៅនៃការដាក់កំណត់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល”។​ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា គោលដៅថ្មីនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ទៅ ដើម្បីទុករយៈពេលឱ្យអ្នកដែលមានដីធំៗ ចាប់ផ្តើមធ្វើសកម្មភាពប្រើប្រាស់។​ បើតាមសម្តេចនាយករដ្ឋមន្រ្តី រដ្ឋលើកលែងពន្ធសម្រាប់ដីមានទំហំចាប់ពី ៥ហិកតាឡើងទៅ ​មានដូចជា ដីកំពុងបង្កបង្កើនផល ដែលមានការទទួលស្គាល់ពីអាជ្ញាធរវាយតម្លៃ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ និងដីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។​

អាន​បន្ថែម

ក្រុមហ៊ុនអន្តរជាតិដ៏ល្បីERA ប្រកាសពង្រីកវិសាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូកម្ពុជាក្នុងឆ្នាំ២០២៤

ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា​ ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុន​ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម […]

អាន​បន្ថែម

កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ

ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះ​បើ​តាម​ការ​ធ្វើ​បច្ចុប្បន្នភាពដោយ CIR នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។ តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។ នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ […]

អាន​បន្ថែម

សម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនលើកច្រើនសារហើយដែរ លើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។ សម្តេចបញ្ចាក់បន្ថែមថា ក្រសួងរៀបចំដែនដី បានវាស់ក្បាលដីបានប្រមាណ ៧លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន២លានក្បាលដីហើយដែរ ។ “ដូច្នេះដើម្បីពន្លឿនការងារនេះបន្ថែមទៀត ខ្ញុំក៏បានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ឱ្យជួយបំពេញកិច្ចការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចយកទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស” ​ ។

អាន​បន្ថែម