ព័ត៌មានក្នុងស្រុក
ធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?
ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការការពារអនាគតអភិវឌ្ឍន៍របស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់អាកាសធាតុ ការរៀបចំឡើងវិញនូវគន្លងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុសាសន៍ដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនិរន្តរភាពបរិស្ថាន។ ខ្លឹមសារសំខាន់របស់របាយការណ៍នេះ គឺទីតាំងរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវកែងរវាងការអភិវឌ្ឍនិងការប្រែប្រួលអាកាសធាតុ ដោយបានផ្តល់ឧទាហរណ៍ជាទិន្នន័យជាក់ស្តែងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនិងកើនឡើងគួរឱ្យកត់សម្គាល់មកលើកម្ពុជារួចទៅហើយ។ ដោយមិននិយាយអំពីគ្រោះធម្មជាតិប៉ះពាល់សេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន គិតត្រឹមតែក្នុងឆ្នាំ ២០១៩មក ឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការខាតបង់គិតជាតម្លៃសេដ្ឋកិច្ចចំនួន ១០០លានដុល្លារក្ន ងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino។ ឧទាហរណ៍មួយទៀត ក្នុងខែកញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយបង្កឲ្យមានទឹកជំនន់រីករាលដាលនៅទូទាំង ១៤ខេត្ត និងប៉ះពាល់ដល់គ្រួសារជាង ៨៥.000គ្រួសារ។ លទ្ធផលបានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥០០០ គ្រួសារដោយសារការបំផ្លិចបំផ្លាញនៃការបាក់ដី។ “ដើម្បីងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃអាហារ និងថ្លៃថាមពលកើនឡើង កម្ពុជាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងត្រូវប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះត្រូវដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងកាត់បន្ថយការបំភាយកាបូន” នេះជាការបញ្ជក់របស់លោក […]
អានបន្ថែមអ្នកជំនាញបង្ហាញពីការិយាល័យសម័យថ្មីដែលផ្តោតលើកន្លែងធ្វើការ របៀបរស់នៅ និងអភិបាលកិច្ច ESG បញ្ចូលគ្នា
CBRE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយដែលមានឈ្មោះថា “ការបើកបង្ហាញអំពីការិយាល័យនៃសតវត្សទី២១៖ផ្លាស់ប្តូរអនាគតនៃរបៀបរបបធ្វើការ រស់នៅ និងអភិបាលសង្គមបរិស្ថាន” (Unveiling the Office of the 21st Century: Shaping the Future of Work, Lifestyle, and ESG)” នៅ ATOM ក្នុងអគារវឌ្ឍនៈថោវើល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបេសកកម្មចម្បង គឺទាញចំណាប់អារម្មណ៍សង្គមមកយកចិត្តទុកដាក់លើទិដ្ឋភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃកន្លែងធ្វើការបែបសហសម័យ ដោយផ្តោតជាសំខាន់លើអន្តរសកម្មរវាងអនាគតនៃកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈ ការពិចារណាលើរបៀបរបបរស់នៅនៃសង្គមមនុស្សជំនាន់ថ្មី និងក្របខណ្ឌអភិបាលកិច្ចសង្គមបរិស្ថាន (Environmental, and Social Governance)។ ព្រឹត្តិការណ៍នេះ មានរៀបចំជាកិច្ចពិភាក្សាពេញអង្គ ដោយមានការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុមដែលមានវត្តមានពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងវាគ្មិនប្រកបដោយចក្ខុវិស័យឆ្នើមៗជាច្រើនរូបទៀត ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងបរិបទ ប្រព័ន្ធអេកូឡូស៊ីនៃកន្លែងធ្វើការសហសម័យនេះ។ កំណើនគួរឱ្យកត់សម្គាល់នៃទីផ្សារអគារការិយាល័យ លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានបំភ្លឺពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃទីផ្សារការិយាល័យកម្ពុជាថា “ទីផ្សារការិយាល័យនៅកម្ពុជាមានការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានកើនឡើងយ៉ាងខ្លាំងពី […]
អានបន្ថែមមកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរដ្ឋបានដែរឬទេ? ទ្រព្យសម្បត្តិឯកជន គឺសំដៅដល់ទ្រព្យទាំងឡាយ ដែលអាចជាចលនវត្ថុ ឬអចលនវត្ថុ ដែលមនុស្ស ឬក្រុមមនុស្សកាន់កាប់ជាកម្មសិទ្ធិតាមរយៈលិខិតស្នាម ឬបណ្ណសម្គាល់សិទ្ធិ អាចបែងចែក លក់ដូរស្របតាមច្បាប់។ ម្ចាស់កម្មសិទ្ធិករនៃទ្រព្យ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង តាមការកំណត់របស់ច្បាប់ជាធរមាន។ (អានបន្ថែម) ដោយឡែក ទ្រព្យសម្បត្តិរដ្ឋ សំដៅលើទ្រព្យទាំងឡាយ ដែលកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ដែលមិនមែនជាកម្មសិទ្ធិឯកជន។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ទ្រព្យទាំងនេះ អាចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ ភ្នំ ព្រៃឈើ […]
អានបន្ថែមរដ្ឋគ្រោងបោះមូលបត្រ ១៨០លានដុល្លារ បន្ថែម ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ
រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបតិ្ដនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបោះផ្សាយនេះ ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤.៣៩% នៃ ផ.ស.ស ដែលស្មើនឹងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ចេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាលប្រកាសបោះផ្សាយ លក់មូលបត្ររដ្ឋ ចំនួន ២០០លានដុល្លារផងដែរ៕ (អានបន្ថែម)
អានបន្ថែមរយៈពេល១០ខែ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១០ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣១២,៣៥ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៣.០០៩នាក់ ដែលចំណូលនេះកើនឡើង ៧៩,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣-២០២៤៖ ខណៈការព្យាករសេដ្ឋកិច្ចកើនឡើង តែ ADB មើលឃើញថាយឺតជាងការរំពឹងទុក
យោងតាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោករួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាមានអត្រាខុសគ្នាបន្តិចរវាងស្ថាប័នទាំងនេះក៏ដោយ។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះ គឺហេតុអ្វីបានជាការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សេដ្ឋកិច្ចកម្ពុជាមានកម្រិតទាបជាងការព្យាករផ្សេងទៀត? គួររំលឹកថា ធនាគារពិភពលោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអះអាងនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជារបស់ខ្លួន ដោយរក្សាការព្យាករកំណើន ៥,៥% សម្រាប់ឆ្នាំ២០២៣ និងកំណើន ៦,១% សម្រាប់ឆ្នាំ២០២៤ ហើយតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងរបាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ កាលពីដើមឆ្នាំនេះ (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២) មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ សម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែក្រោយមក ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា ឆ្នាំ ២០២៣ បង្ហាញថា បានព្យាករថា កំណើនសេដ្ឋកិច្ច (GDP) ពិតប្រាកដសម្រាប់កម្ពុជា គឺ […]
អានបន្ថែមរដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ដី ១០ហិកតានេះ ត្រូវបានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន រ៉ូយាល់ គ្រុប តំណាងដោយ អ្នកឧកញ៉ គិត ម៉េង ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកាត់ដីចំនួន […]
អានបន្ថែមរដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖ ១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី […]
អានបន្ថែមត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត
កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។ ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។ លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។ FB Link : […]
អានបន្ថែមរដ្ឋ និងឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន៖ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ។ ភាគីទាំងពីរ បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ។
អានបន្ថែម