ព័ត៌មានក្នុងស្រុក
រដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ផងដែរ។ តំបន់ការពារទាំង ៣៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ មានដូចខាងក្រោម៖ ១_ឧឡានជាតិសមុទ្ររាម ត្រូវបានការកែប្រែពី «ឧឡានជាតិព្រះសីហនុរាម ទៅជា ឧឡានជាតិសមុទ្ររាម» មានទំហំ ៣៩.៦៣៤ហិកតា មានភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ១៩.៣៤០ហិកតា និង ផ្ទៃទឹកទំហំ ២០.២៩៤ហិកតា។ ២_ព្រែកទឹកសាបក្បាលឆាយ ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង ដែលមានផ្ទៃសរុប ៥.៥៧០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣_ឧឡានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតជាតំបន់ឧឡានជាតិសមុទ្រកោះរ៉ុង ក្នុងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម […]
អានបន្ថែមឥណ្ឌាជួយកម្ពុជាជាង ៤០ម៉ឺនដុល្លារ បោសសម្អាតមីនលើផ្ទៃដីជាង១លានម៉ែត្រក្រឡា នៅកោះកុង
រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាចំនួន ៤២៦.៧០៩ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស ដោយសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន)។ ឯកឧត្ដមបានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១.៩៧២.០៩១ ម៉ែត្រក្រឡា ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦.៧០៩ ដុល្លារអាមេរិក។ គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩ គ្រួសារ ស្មើនឹង ៨៦.៣៦៧ នាក់។ ឯកឧត្ដមបណ្ឌិត […]
អានបន្ថែមអាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង
សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម្ពុជា និងអាមេរិក ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ បន្ថែមពីនេះ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។ គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា […]
អានបន្ថែមគិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប
ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ចាម មាន ៩ស្រុក និង ១ក្រុង ស្មើនឹង ១០៥ឃុំ និង ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ ។ លោកបានបន្តថា តាំងពីចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងតុលា ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង ១ក្រុង ដែលបានធ្វើការប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រ មានចំនួន ៧៦២.៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញប័ណ្ណកម្មសិទ្ធិចំនួន […]
អានបន្ថែមផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា
E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់គ្នាត្រីភាគី ជាមួយក្រុមហ៊ុន Saisons Brother Holding Corp ជាក្រុមហ៊ុនផ្សារលក់រាយមានមូលដ្ឋានៅរាជធានីភ្នំពេញ និងក្រុមហ៊ុនស្ថាបត្យកម្មកូរ៉េខាងត្បូង Hanlim Architecture Group ដើម្បីដំណើរការបើកហាងទំនិញលក់រាយនៅកម្ពុជា។ នាយកគ្រប់គ្រោង E-Mart 24 Inc លោក Choi Eun Yong លើកឡើងថា “យើងនឹងរួមកម្លាំងគ្នាដើម្បីដំណើរការ E-Mart 24 នៅកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងទីផ្សារដ៏មានសក្ដានុពលមួយនេះ ហើយយើងក៏នឹងបន្តពិនិត្យដើម្បីអនុវត្តពង្រីកខ្លួនរបស់ E-Mart 24 ទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ”។
អានបន្ថែមរដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ទៀត ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ […]
អានបន្ថែមរដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត កែប។ គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖ សម្របសម្រួលការបង្កើត និងការគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីជំរុញការប្រព្រឹត្តទៅ ឬ កិច្ចដំណើរការរបស់សហគមន៍ដោយឯករាជ្យ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងក្របខណ្ឌគតិយុត្ត សម្រាប់កិច្ចដំណើរការជាប្រក្រតី និងការពង្រឹង សហគមន៍ ធ្វើអន្តរាគមន៍ និង/ឬ ដាក់ចេញវិធានការក្នុងការដោះស្រាយទំនាស់ ឬ បញ្ហាប្រឈមរបស់ផលិតករ និង សហគមន៍អំបិល ជួយស្វែងរកជំនួយ និងការគាំទ្រដល់សហគមន៍។ បន្ថែមពីនេះ […]
អានបន្ថែម៧ខែនេះ រដ្ឋប្រមូលពន្ធបានជាង ២,៣ពានលានដុល្លារ ធ្លាក់ចុះ២១% ពិសេសពីវិស័យអចលនទ្រព្យ
រយៈពេល ០៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជា ២.៣១២,៩៥លានដុល្លារ សើ្មនឹង ៦៤,៧៦% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ តែធ្លាក់ចុះ ២១,១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងបន្ថែមទៀតថា ការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះរួមមាន កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១១,១៦%) អចលនទ្រព្យ (ថយចុះ ៦,៧៧%) ការសាងសង់ (ថយចុះ ២,៤៤%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ថយចុះ ២៦,៥៦%)។ យ៉ាងណាមិញ អគ្គនាយដ្ឋានពន្ធដារនៅតែបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្ដែងក្នុងខែកក្កដា ឆ្នាំ២០២៣ ទទួលបាន ២៧,៥៨ ប៊ីលានរៀល (ប្រមាណ ៦,៨១លានដុល្លារ) និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ទទួលបាន ១៨៦,៧៩ ប៊ីលានរៀល (ប្រមាណ ៤៦,១២ […]
អានបន្ថែមPropertyGuru Cambodia Property Awards លើកទី៨នេះ ជាភាពជោគជ័យដ៏អស្ចារ្យក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023 ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះ បានប្រកាសអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយ CBRE Cambodia ក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនៈទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ដំបូងគឺ ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលគម្រោង Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួន២ រួមមាន […]
អានបន្ថែមរយៈពេល ១៩ឆ្នាំ អាជ្ញាធរដាំដើមឈើបាន ២លានដើមក្នុងតំបន់អង្គរ ដើម្បីទប់ភាពសឹករិករិលប្រាសាទ
ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើសរុបប្រមាណ ២លានដើម ក្នុងតំបន់អង្គរ ដើម្បីទប់សំណឹករិចរិលនៃតួប្រាសាទ។ នេះបើតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តម បានបន្តថា នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ឱ្យដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរាមានឱកាស ដើម្បីបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ […]
អានបន្ថែម