ព័ត៌មានក្នុងស្រុក
រដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងគោរពបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាសត្វប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ជាមួយគ្នានេះផងដែរ ការអនុវត្តផែនការលម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ […]
អានបន្ថែមរដ្ឋសម្រេចកែ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំជាង ៤ម៉ឺនហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំផ្ទៃដី ៤៦.៩៤៩,៤២ហិកតា ដើម្បីការពារធនធានវប្បធម៌ និងធនធានធម្មជាតិ។ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ ដើម្បីកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ ម្យ៉ាងតំបន់ទាំងនេះ ជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ទាំងនោះ។ តំបន់បេតិកភណ្ឌធម្មជាតិទាំង ១៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ ទាំងនោះរួមមាន៖ – តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ មានផ្ទៃដីទំហំ ៩៨៤,៣១ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង និងឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ មានផ្ទៃដីទំហំ ៤១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង មានផ្ទៃដីទំហំ ៧៩,៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង មានផ្ទៃដីទំហំ ១៩ហិកតា […]
អានបន្ថែមគួធ្វើបែបណា ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?
រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។ លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់? បើតាមមាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០ អចលនទ្រព្យ សំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នៅនឹងដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖ ១. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ […]
អានបន្ថែមកម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ
នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះបណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។ ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ […]
អានបន្ថែមបុព្វលាភធានារ៉ាប់រងទ្រព្យសម្បត្តិ មានទឹកប្រាក់ជាង១០លានដុល្លារ ក្នុងត្រីមាសទី២
បុព្វលាភធានារ៉ាប់រងទ្រព្យសម្បតិ្ត មានទឹកប្រាក់ប្រមាណ ១០,៧លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ ថយចុះ ៣,៣លានដុល្លារ ធៀបនឹងត្រីមាសទី១ ២០២៣ (អានបន្ថែម) ប៉ុន្តែបើធៀបនិងត្រីមាសទី២ ២០២២ កើនបាន ១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់កម្ពុជា។ របាយការណ៍បង្ហាញថា បុព្វលាភធានរ៉ាប់រងទ្រព្យសម្បត្តិ តំណងប្រមាណ ៣២ភាគរយ នៃបុព្វលាភដុលនៃធានារ៉ាប់រងទូទៅ ដែលមានចំនួន ៣៣,៣ លានដុល្លារក្នុងត្រីមាសទី២។ របាយការណ៍ដដែលបានបង្ហាញថា បុព្វលាភដុលនៃធានារ៉ាប់រង មានចំនួន ៨១លានដុល្លារ ក្នុងរតយៈពេលពីខែមេសា ដល់ខែមិថុនា ក្នុងនោះ ធានារ៉ាប់រងអាយុជីវិត តំណាង ៥៦,៨ភាគរយ ធានារ៉ាប់រងទូទៅ តំណាង៤១,០៤ ភាគរយ និងធានារ៉ាប់ខ្នាតតូច ២,១៦ភាគរយ។
អានបន្ថែមរដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)
អានបន្ថែមរដ្ឋក្រើនរំលឹកជាលើកទី២ ឱ្យពលរដ្ឋទៅបង់ពន្ធអចលនទ្រព្យ ឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញានេះ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសរំលឹកជាលើកទី២ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អានបន្ថែមស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕
អានបន្ថែមកម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖ ១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១៥៦.១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ២. ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៣.៧៥០ហិកតា តៅ ១៦.៩៨២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ។ ៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែក បានកែប្រែពីផ្ទៃដីទំហំ ២៧.៧០០ហិកតា ទៅ ៣៨.៦២៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ៤. ឧទ្យានជាតិកែប បានកែប្រែពីផ្ទៃដីទំហំ ១.១៥២ហិកតា ទៅ ១.២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ ៥. តំបន់រ៉ាមសារកោះកាពិ បានកែប្រែពីផ្ទៃដីទំហំ ១២.០០០ហិកតា […]
អានបន្ថែមចិនគ្រោងបង្កើតតំបន់កសិកម្មបែបទំនើបឆ្លាតវៃ លើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា នៅកម្ពុជា
ក្រុមហ៊ុនកសិកម្មចិន Danong ចង់វិនិយោគលើវិស័យកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីមួយ លើផ្ទៃដីប្រមាណពី ១ម៉ឺនទៅ ២ម៉ឺនហិកតា នៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ដួង ដារ៉ា និងលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ លោកប្រធានក្រុមហ៊ុន បានឱ្យដឹងអំពីគម្រោងធំៗ ៤ ដែលបានកំណត់រួមបញ្ចូលក្នុងការវិនិយោគគឺ១)បង្កាត់ពូជសត្វ, ២)ចិញ្ចឹមសត្វ, ៣)ផលិតចំណីសត្វ, ៤)ដំណាំដំឡូងមី។ ជាមួយគ្នានេះដែរ ដើម្បីជំរុញការងារវិនិយោគនេះឱ្យបានជោគជ័យ ក្រុមហ៊ុនត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ(លើផ្ទៃដីប្រមាណពី១ម៉ឺនទៅ២ម៉ឺនហិកតា) ក្នុងនោះមានការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រព, អគ្គិសនី និងការផ្តល់សេវាកម្មកសិកម្ម និងផ្តល់កម្ចីតាមរយៈធនាគារកសិកម្ម ឱ្យបានគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុនដៃគូវិនិយោគក្នុងស្រុក និងដល់ប្រជាកសិករខ្មែរផងដែរ។ បន្ថែមពីនេះ លោកប្រធាន Zhao Shujie បានបញ្ជាក់ផងដែរថា គម្រោងសង់ឃ្លាំងស្តុកខ្នាតធំមួយនៅខេត្តព្រះសីហនុ បាននិងកំពុងជួយជំរុញការនាំចេញនូវផលិតផលកសិកម្មខ្នាតធំពីកម្ពុជាទៅកាន់បរទេស។ ចំពោះចំណីសត្វតែមួយមុខ គឺអាចនាំចេញបានប្រមាណ៤០លានតោនក្នុង១ឆ្នាំ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏គ្រោងបង្កើតរោងចក្រផលិតជី និងបង្កើតមជ្ឈមណ្ឌលភូគាមអនាម័យខ្នាតធំមួយនៅខេត្តព្រះសីហនុផងដែរ ដើម្បីជួយជំរុញសន្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនឱ្យបានជាអតិបរមា។ បើតាមផែនការ ក្រុមហ៊ុននឹងចុះពិនិត្យសិក្សាស្រាវជ្រាវបន្ថែមអំពីសក្តានុពលដីកសិកម្មដែលបានកំណត់រួចហើយ រួមទាំងប្រព័ន្ធអគ្គិសនី ប្រភពទឹក ផ្លូវដឹកជញ្ជូន និងគោលការណ៍ច្បាប់នានារបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យកសិកម្ម។ គួរបញ្ជាក់ថា គម្រោងវិនិយោគកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីខាងលើនេះ […]
អានបន្ថែម