ត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF

គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់  ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។ ​​ ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប […]

អាន​បន្ថែម

NBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់

សកម្មភាព​លក់​លំនៅ​ឋាន រួមមាន ​ផ្ទះល្វែង វីឡាភ្លោះ និងទោស មាន​ការ​ថយ​ចុះ ខណៈ​ការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី១​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។​ របាយការណ៍ ដែលត្រូវបាន​យោង​តាម​និយ័តករ​អាជីវករអចលនវត្ថុ និង​បញ្ចាំ រួមទាំង​ការគណនា​របស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាព​លក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយ​ចុះប្រមាណ ៦៤,៧ភាគរយ ខណៈការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ក្នុងអត្រា​១២,៩ភាគរយ។ របាយការណ៍ដដែល បង្ហាញថា សន្ទស្សន៍ថ្លៃ​លំនៅ​ឋាន (RPPI) បង្ហាញថា តម្លៃលំនៅ​ឋាន​នៅកម្ពុជា​ពុំសូវមាន​ការប្រែប្រួល​ខ្លាំងនោះទេ ដោយ​នៅ​ភ្នំពេញ មាន​ការកើន​ឡើង​៦,៩ភាគរយ ស្របពេលដែលនៅ​តាមបណ្តាខេត្តផ្សេងៗទៀត​កើន ៥,៣ភាគរយ។ ធនាគារជាតិនៃកម្ពុជា លើកឡើងថា ​វិស័យ​សំណង់ បានងើបឡើងមកវិញ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ក្នុងកំណើន ០,៤ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារ។​ របាយការណ៍ខាងលើ បង្ហាញថា ចំពោះ​គម្រោង​សំណង់ដែល​អនុម័ត​ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, តម្លៃ និង​ផ្ទៃ​ក្រឡាគម្រោងសាងសង់ ត្រូវបាន​ប៉ាន់ស្មាន​ថាមាន​កំណើន ១,៣ភាគរយ ខណៈចំនួន​គម្រោង​ថយ​ចុះ ៩ភាគរយ។ របាយការណ៍របស់ Propnexkh […]

អាន​បន្ថែម

រដ្ឋប្រកាសដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចបង្កើតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។​ ក្នុងនោះ ទីតាំងទាំង ៩កន្លែងដែលត្រូវបានបង្កើត មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា ២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា ៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា ៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា។ ៨- […]

អាន​បន្ថែម

អាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣

អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ​ ដល់អង្គការស៊ីម៉ាក់​ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ លើផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹង ពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន តាមបណ្តាខេត្តទិសពាយ័ព្យរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន សំដៅសម្រេចឱ្យខាងតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥៕

អាន​បន្ថែម

ត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%

កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ​បង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។ របាយការណ៍ដដែល លើកឡើងថា កម្ចីដោយគ្រឹះស្ថានធនាគារ សម្រាប់ការជួញដូរអចលនទ្រព្យ មានទំហំឥណទាន ប្រមាណជាង ៤,៣ពាន់លានដុល្លារ កើនឡើង ១៣,៦ភាគរយ និងសំណង់ មានទំហំជាង ៤,១ ពាន់លានដុល្លារ កើនឡើង ៨,៩ភាគរយ។​ ដោយឡែក កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យសំណង់ មានទឹកប្រាក់ទំហំប្រមាណ ៤២៦លានដុល្លារ កើនឡើង ១៤ភាគរយ ឬស្មើនឹង៤,៤ភាគរយ នៃទំហំឥណទានសរុប ៩,៧ ពាន់លានដុល្លារ ផ្តល់ដល់អតិថិជន។​ ជាមួយគ្នានេះដែរ លោកស្រី អាន ធីតា ដែលអ្នកជំនាញក្នុងវិស័យអចនលទ្រព្យបានលើកឡើងថា បើទោះជា​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ ប៉ុន្តែវាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃពិសេស​ក្រោម​តម្លៃ​ទីផ្សារ។ (អានបន្ថែម)  

អាន​បន្ថែម

រដ្ឋពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃធំៗចំនួន២ ដើម្បីការពារសត្វព្រៃ និងធនធានធម្មជាតិ

រាជរដ្ឋាភិបាល​ បានសម្រេចកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៨១ អនក្រ.បក និងលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨.១៧២ហិក​តា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣.៧៥០ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤.៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ដោយឡែក រដ្ឋក៏បានសម្រេចកែប្រែដែនជម្រកសត្វព្រៃនៅព្រៃឡង់ ពីផ្ទៃដីទំហំ ៤៣១.៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ផ្ទៃដីដែនជម្រកសត្វព្រៃនៅព្រៃឡង់នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក […]

អាន​បន្ថែម

ត្រឹមខែកក្កដា កម្ពុជាមានក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យ ចុះបញ្ជីតាមថ្នាលព័ត៌មានបច្ចេកវិទ្យា បានជិត ២ពាន់លានដុល្លារ ​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬហៅថា Cam DX បានចុះបញ្ជីក្រុមហ៊ុន សហគ្រាស លើវិស័យសាងសង់ មានទុនវិនិយោគសរុប ១,០៧ ពាន់លានដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនសហគ្រាសលើវិស័យអចលនទ្រព្យ មានទុនវិនិយោគសរុប ៩២១លានដុល្លារ ។ របាយការណ៍បង្ហាញថា ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនជាង ២៧.៥១១ ក្រុមហ៊ុន/សហគ្រាស  គិតជាដើមទុនវិនិយោគ មានទំហំទឹកប្រាក់សរុបជាង ៨ ប៊ីលានដុល្លារ។ របាយការណ៍ដដែលបង្ហាញទៀតថា ក្រុមហ៊ុន/សហគ្រាស មានសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ១.១៤៧។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានបីដំណាក់កាល ដោយ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០២០ ដំណាក់កាលទីពីរ ក្នុងឆ្នាំ២០២២ និងដំណាក់កាលទីបី ក្នុងខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា​ និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។

អាន​បន្ថែម

អ្នកជំនាញ៖ ទោះទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ ធ្លាក់ចុះខ្លាំង តែជាឱកាសមហាសាលសម្រាប់អ្នកទិញ

ខណៈ​ដែល​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ អ្នកជំនាញមើលឃើញថាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃ​ក្រោម​តម្លៃ​ទីផ្សារ។ យោងតាមលោកស្រី អាន ធីតា នាយកគ្រប់គ្រងក្រុមហ៊ុន PropNexkh ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ផ្តល់ការពេញចិត្តយ៉ាងខ្លាំងដល់អ្នកទិញ ដោយផ្តល់ឱ្យពួកគេនូវអំណាចនៃការចរចា និងលទ្ធភាពទទួលបានអចលនទ្រព្យដោយការបញ្ចុះតម្លៃយ៉ាងច្រើនគឺអាចរហូតដល់ ២០% ទៅ ៣០% ក្រោមអត្រាតម្លៃទីផ្សារ។ លោកស្រី អាន ធីតា មានប្រសាសន៍ថា “សក្ដានុពលទីផ្សារនៃឆ្នាំ ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងកំពុងមើលឃើញពីឱកាសដ៏មហាសាលសម្រាប់អ្នកវិនិយោគក្នុងការចាប់យកអចលនទ្រព្យតម្លៃក្រោមទីផ្សារទាំងនេះ”។ គួរកត់សម្គាល់ថាគម្រោងអចលនទ្រព្យបានកាត់បន្ថយយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ដោយមានការថយចុះនៃចំនួននៃការអភិវឌ្ឍអគារការិយាល័យថ្មី និងមានតែគម្រោងអភិវឌ្ឍលំនៅឋានមួយចំនួនប៉ុណ្ណោះដែលត្រូវបានចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីនរោត្តម និងមហាវិថីព្រះមុនីវង្សនៅតែបន្តជួបប្រទះនឹងតម្រូវការខ្ពស់ ដែលជំរុញដោយកត្តាទីតាំងយុទ្ធសាស្ត្រល្អ។ ឱកាសមាសមួយទៀតសម្រាប់អ្នកទិញ គឺគេឃើញមាននៅក្នុងទីផ្សារខុនដូ។ អ្នកទិញកំពុងរីករាយនឹងលក្ខខណ្ឌនៃការបង់ប្រាក់កាន់តែមានភាពបត់បែន និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលកាន់តែប្រសើរឡើង ដោយមានអ្នកទិញខ្លះអាចទទួលបានយូនីតខុនដូដោយមិនបង់ថ្លៃពេញ ឬដោយមិនចាំបាច់ជ្រើសរើសការបង់រំលោះ ១០% ឬ ២០%ថែមទៀតផង។ តាមតួលេខ ក្នុងចំណោមខុនដូសរុបប្រមាណ ៥៤០០០  យូនីត មានតែខុនដូតែចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានលក់ចេញ ដែលការណ៍នេះ ផ្តល់ឱ្យអ្នកទិញនូវជម្រើសដ៏ច្រើនសន្ធឹក និងឱកាសវិនិយោគដែលមិនអាចប្រៀបផ្ទឹមបាន។ នៅពេលដែលទិដ្ឋភាពអចលនទ្រព្យបន្តវិវឌ្ឍនៅឆ្នាំ ២០២៣ វិនិយោគិន និងអ្នកទិញផ្ទះអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងអំណយផលល្អសម្រាប់អ្នកទិញ។ ប៉ុន្តែយ៉ាងណាក្តី អ្នកទិញគួរធ្វើការសម្រេចចិត្តដោយមានព័ត៌មានច្បាស់លាស់ដែលស្របតាមគោលដៅ […]

អាន​បន្ថែម

NBC: វិស័យសំណង់ និងអចលនទ្រព្យបានបង្ហាញសញ្ញាងើបឡើងវិញក្នុងឆមាសទី១

វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងវិញ ដោយការនាំចូលសម្ភារ និងបរិក្ខាសំណង់ កើនឡើងបន្តិច ០,៤ភាគរយ ដល់ ប្រមាណ៩១១លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានកំណើនជាវិជ្ជមាន ក្នុងឆមាសទី១ ឆ្នាំ២០២៣ ដោយគាំទ្រជាចម្បងដោយ កំណើនខ្ពស់នៃវិស័យទេសរណ៍ ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម សញ្ញាងើបឡើងវិញនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃតម្រូវការខាងក្រៅក៏ដោយ។ តាមរបាការណ៍ខាងលើ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅកម្ពុជា បានកើនឡើង ៦,៤ភាគរយ (ឆ្នាំលើឆ្នាំ) ដោយក្នុងនោះលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩ភាគរយ និងនៅតាមបណ្តាខេត្តផ្សេងៗ បានកើនឡើង ៥,៣ភាគរយ។

អាន​បន្ថែម

រដ្ឋប្រកាសទទួលស្គាល់សគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” ទំហំជាង ៩០ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ដែលមានទំហំសរុប ៩៧.៣ ហិតា ជាផ្លូវការហើយ។  សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សហគមន៍នេះ ត្រូវបានទទួលស្គាល់តាមរយៈប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំឱ្យស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង […]

អាន​បន្ថែម