ហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?

ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា­­

បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី​។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែនបានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយ ភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។ ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង ដែលអាចឲ្យ មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ចាប់ផ្តើមជាមួយការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ  ក្រុមហ៊ុននេះបានបន្ត​ពង្រីកខ្លួន និងបង្កើតគម្រោងទៅ​ក្នុង​វិស័យ​អគារការិយាល័យគឺគម្រោងអគារការិយាល័យ […]

អាន​បន្ថែម

ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។ ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ  ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា […]

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបីផងដែរ។

អាន​បន្ថែម

រដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច​ឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។ ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។ ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖ ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង […]

អាន​បន្ថែម

រដ្ឋកាត់ដី ៦៤៩ហិកតា នៅស្រុកទឹកផុសឱ្យឯកជនអភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចកាត់ដីចំនួន ៦៤៩ហិកតា​ ជួលឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ឯ.ក (One Fraternity Co., Ltd.) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុក្រឹត្យលេខ ១៥៤ អនក្រ. បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ដីនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។ កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍផងដែរ។ (អានបន្ថែម) រូបភាពពី […]

អាន​បន្ថែម

៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី

រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ៧៣៧ក្បាលដី ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៨០០៨ក្បាលដី។ បន្ថែមពីនេះ គិតរហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត ដែលមានគណៈកម្មការសុរិយោដីជាសេនាធិការ បានដោះស្រា​យ​​វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានចំនួន ៣៩៩បណ្តឹង ក្នុងចំណោម ៦៦៣បណ្តឹង ដោយច្រានចោល ១៩៣បណ្តឹង និងបញ្ជូនបន្តទៅថ្នាក់ជាតិ ១៣បណ្តឹង និងបណ្តឹងនៅសល់មានចំនួន ១៤បណ្តឹងតែប៉ុណ្ណោះ។ ក្រៅពីនេះ ខេត្តផ្តល់ដីសម្បទានសង្គមកិច្ច ដោយបានសាងសង់ផ្ទះ ២០០ខ្នងក្នុងដំណាក់កាលទី១ និង២០០ ខ្នងទៀត ក្នុងដំណាក់កាលទី២ ជូនដល់អតីតយុទ្ធជននៅក្នុងស្រុករមាសហែក។ មួយវិញទៀត ខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៣០០ហិកតា ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា […]

អាន​បន្ថែម

ISI Steel សម្ពោធផលិតផលថ្មី គុណភាពទ្វេដង និងមានការធានារហូតដល់២០ឆ្នាំ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO ៩០០១:២០១៥ ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ “ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា” ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង ។ ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន […]

អាន​បន្ថែម

រដ្ឋសម្រេចលុបអនុក្រឹត្យថ្មី ប្រើអនុក្រឹត្យចាស់វិញ ដើម្បីពង្រឹងការពារត្រីផ្សោតដែលជិតផុតពូជ

រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំណត់ឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីការពារការស្លាប់ជាបន្តបន្ទាប់នៃសត្វផ្សោតក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតា​មអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមើលឃើញថា ការអនុវត្តនូវអនុក្រឹត្យថ្មី ពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏នៅតែមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ ហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារផងដែរ។ (អានបន្ថែម) សម្តចនាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។ ជាមួយនឹងបញ្ហានេះ សម្ដេចបញ្ជាក់ថា៖ «បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្របដណ្ដប់នៅក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតនេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង»។ សម្តេចបន្ត សម្តេចបានសម្រេចជ្រើសរើសយកវិធានការមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវជម្រើសចំនួន៥ ប៉ុន្តែជម្រើសទី ១ លុបចេញនូវអនុក្រឹត្យថ្មី និងអនុវត្តន៍អនុក្រឹត្យចាស់។ ជាមួយនឹងជម្រើសនេះ សម្តេចបានណែនាំឱ្យពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទដូចជា មងក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការគិតគូរឡើងវិញ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះ គឺធ្វើឡើងដើម្បីធានាបាននូវនិរន្តរភាពសត្វផ្សោត […]

អាន​បន្ថែម

ចិនត្រូវការដី ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ ៤០០លានដុល្លារលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

អ្នកវិនិយោគចិន ត្រូវការដីកសិកម្មចំនួន ៣០ម៉ឺនហិកតា ដើម្បីវិនិយោគ៤០០លានដុល្លារ លើវិស័យកសិកម្មដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យទៅសិក្សាស្ថានភាពកសិកម្មនៅខេត្តកំពង់ធំ។ នេះបើតាមជំនួបរវាងប្រតិភូវិនិយោគចិន និងអភិបាល​ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ប្រតិភូវិនិយោគចិននេះ ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចិននេះ គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល ក្នុងការអភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីរ ព្រមទាំងបានជម្រុញឱ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិននេះ ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិកតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប ហើយក្រៅផលិតផលកសិកម្ម ក្រុមហ៊ុនចិននឹងជួយរកទីផ្សារ និងទទួលទិញផលិតផល របស់កសិករទៅតាមតម្លៃទីផ្សារ។ បន្ថែមពីនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវិនិយោគចិន […]

អាន​បន្ថែម