វិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់​លានដុល្លារ​ ត្រឹមចុងឆ្នាំ២០២៣នេះ

គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ច​កម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបាន​ចុះបញ្ជីកើន​ឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥​លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣​នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាព​នយោបាយ​ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពី​វិនិយោគិន​បរទេស។ ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេស​វិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច […]

អាន​បន្ថែម

រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម

ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល​ ៥​ឆ្នាំចុងក្រោយនេះ ​នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច សរុបចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្ម។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ក្រុមហ៊ុន ឬត្រូវជា ៨៥,១៨ភាគរយនៃចំនួនក្រុមហ៊ុនសរុប។ ឯកឧត្តមបន្តថា ផ្ទៃដីវិនិយោគ ដែលបានចុះកិច្ចសន្យាមានចំនួនជាង ១១ម៉ឺនហិកតា ផ្ទៃដីអាជីវកម្មមានចំនួនជាង ៨ម៉ឺនហិកតា និងផ្ទៃដីដាំកៅស៊ូនិងដំណាំផ្សេងៗមានចំនួនជាង ៤ម៉ឺនហិកតា។ នាឱកាស​នោះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តរតនគិរី ដែលជាខេត្តខ្ពង់រាបភូមិភាគឥសានថាមានសក្តានុពលខ្ពស់ សម្រាប់ដំណាំកសិឧស្សាហកម្ម ដោយសារសម្បូរដោយប្រភេទដីក្រហម និងស្ថានភាពអាកាសធាតុអំណោយផលដល់ការដាំដំណាំនិងចិញ្ចឹមសត្វ ព្រមទាំងសម្បូរដោយប្រភពទឹកច្រើន ជាពិសេសពីទន្លេស្រែពក និងសេសាន ហូរកាត់ខេត្តចំនួនប្រមាណ ៣០០គីឡូម៉ែត្រ។ លោកបន្ថែមថា […]

អាន​បន្ថែម

៥ឆ្នាំ រតនគីរីចុះបញ្ជីដីធ្លីបានជាង ៣ម៊ឺនក្បាលដី ខណៈក្រុងបានលុងនឹងសម្រេចឱ្យបាន១០០% ក្នុងខែមេសានេះ

ក្នុងរយៈពេល៥ឆ្នាំ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រេចបានចំនួនជាង ៣២.០០០ក្បាលដី នៅទូទាំងខេត្តរតនគីរី ខណៈរដ្ឋបាលខេត្តបេជ្ញាធ្វើការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង ឱ្យបានចប់ជាស្ថាពរនៅដំណាច់ ខែមេសា នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី ឧសភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នៅថ្ងៃទី៤ខែ មេសា ឆ្នាំ២០២៣។ លោកប្រធានមន្ទីរ​បានឱ្យដឹងថា ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាននិងកំពុងជុំវិញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តរតនគី ​ដោយគិតពីឆ្នាំ២០១៨​ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តបានជាង ៣២.០០០ក្បាលដី  ដោយក្នុងនោះ បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៣ភូមិ ដែលគ្រប់ដណ្តប់ទៅលើក្រុង១ និងស្រុកចំនួន ២ គឺក្រុងបានលុង ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ។ លោកបន្តថា គិតមកដល់ពេលនេះ ការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង សម្រេចបាន ៩៥ភាគរយ គ្រោងនឹងប្រកាសបញ្ចប់ទាំងស្រុងនៅចុងខែមេសានេះ ហើយទិសដៅបន្តនឹងទៅកាន់ស្រុកបរកែវផងដែរ។ ដោយឡែកពាក់ព័ន្ធការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គិតមកបច្ចុប្បន្នសម្រេចបាន ២៧សហគមន៍ ហើយការចុះបញ្ជីដីរដ្ឋ បច្ចុប្បន្នចុះបញ្ជីដីធ្លីបានចំនួន ២៥ក្រុមហ៊ុនសម្បទានដី នៅទូទាំងខេត្តសរុប​ជាង​៩ម៉ឺនហិកតា ឬស្មើ៣៣៨ប័ណ្ណកម្មសិទ្ធ។ គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំមកនេះ […]

អាន​បន្ថែម

​រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ ១១៧លាន​ដុល្លារ

ក្រុម​ហ៊ុន​ល្បែងដ៏ធំ នៅ​កម្ពុជា ​ណាហ្គាវើលដ៍​ ​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ១១៧​លាន​ដុល្លារ​ ​កើន​ឡើង​ចំនួន​ ៦.៨% ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។​ ​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន ​NagaCorp​ ដែល​មាន​ក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ មានមូលដ្ឋាន​នៅទីក្រុង​ហុងកុង​ ដកស្រង់ដោយ​សារព័ត៌មាន​អនឡាញ ​Inside​ Asian ​Gaming​ កាលពីថ្ងៃទី៣ ខែមេសា បង្ហាញថា​ ប្រាក់ចំណេញ ១១៧លានដុល្លារ ជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ ពោលចាប់ពីមានវិបត្តិកូវីដ-១៩មក​។ ក្រុមហ៊ុនល្បែងនេះ បានលើកឡើងថា ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ​បរទេស ជាពិសេសទេសចរចិនចូលមកកម្ពុជា គឺជាកត្តាសំខាន់ ដែលនាំឲ្យប្រាក់ចំណូលរបស់ខ្លួនមានការកើនឡើង ដោយរំពឹងថានឹងកាន់តែកើនឡើងបន្ថែមទៀតនៅឆ្នាំបន្ទាប់។

អាន​បន្ថែម

ត្រីមាសទី១-២០២៣ កម្ពុជាប្រមូលបានជាង ១១លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត

ត្រឹមរយៈពេល៣ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.១៣៥.៤៩២ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅកាន់ភ្ញៀវទេសចរបរទេសចំនួន២៣៦.៣៤១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ១.២៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៧៤៨​.៧០០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩.៣៩០នាក់ ដែលចំណូលនេះកើនឡើង ១.០១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ឆ្នាំ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបាច់បង់ថ្លៃ ។ ជនបរទេសដែលអាចស្នើប័ណ្ណនេះ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងក្រុមគ្រួសារដែលស្នាក់នៅជាមួយ៕ […]

អាន​បន្ថែម

បញ្ហាបូរីធំៗខ្លះបញ្ឈប់ការសាងសង់ នឹងបង្កហានិភ័យដល់ទីផ្សារអចលនទ្រព្យកម្ពុជាទេ?

ថ្មីៗនេះ គម្រោងបូរីមួយចំនួន ដែលភាគច្រើនជាបូរីផ្ដោតលើអតិថិជនចំណូលទាប និងមធ្យម បានបញ្ឈប់ការសាងសង់  ដែលបង្កជាបញ្ហាចម្រូងចម្រាសជាខ្លាំងរវាងម្ចាស់បុរី និងអតិថិជន រហូតដល់មានការធ្វើបាតុកម្មបិទផ្លូវសាធារណៈជាដើម។ បើក្រឡេកមើលមួយភ្លែត  នេះហាក់គ្រាន់តែជាបញ្ហា​ឯកជន ឬជម្លោះផ្ទាល់ខ្លួនរវាងអតិថិជន និងម្ចាស់បូរិ ប៉ុន្តែបើស្ថានភាពដូចខាងលើ កើតឡើងលើបូរីផ្សេងៗ ជាបន្ដបន្ទាប់ តើទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនឹងរងហានិភ័យឬទេ? ជនរងគ្រោះជានរណា? ហើយសំខាន់ជាងនេះ តើមានច្រកចេញទេសម្រាប់បញ្ហានេះ? លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាន​ឱ្យដឹងថា បញ្ហាដែលកើតមាន គឺបង្កពីឥទ្ធិពលអវិជ្ជមានសេសសល់ពីវិបត្តិកូវីដ បញ្ហាសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាម ដែលធ្វើឱ្យអត្រាការលក់មានការថមថយជាខ្លាំង។ «បូរីខ្លះគាត់ រំពឹងយកសាច់ប្រាក់ពីការកក់ ឬការលក់ ដើម្បីមកចំណាយលើថ្លៃដី និងសាងសង់ផ្ទះ ដូច្នេះ ដោយសារការលក់មិនសូវដើរទៅមុខ គាត់ត្រូវពន្យារពេលសាងសង់ ហើយបើនៅតែលក់មិនបាន គាត់ត្រូវបង្ខំចិត្តបញ្ឈប់គម្រោងតែម្ដង។ នេះជាបញ្ហាដែលយើងឃើញនាពេលបច្ចុប្បន្ន»។ ប៉ុន្តែ លោកយល់ថា បញ្ហាដែលកើតមានគឺកើតឡើងលើត្រឹម ២ ទៅ ៣ ប៉ុណ្ណោះ ហើយបញ្ហានៅជាកម្រិតតូច ពោលគឺរវាងអ្នកលក់ និងអ្នកទិញ។ ដូច្នេះ ក្នុងដំណាក់កាលនេះ នឹងមិនទាន់ប៉ះពាល់ ដល់ទីផ្សារទាំងមូលទេ។ […]

អាន​បន្ថែម

សណ្ឋាគារប្រណីតលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បើកដំណើរការហើយ  

សណ្ឋា​គារលំដាប់​​ផ្កាយ​បួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  បាន​​បើក​សម្ពោធជា​ផ្លូវការ​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០ នាក់ទៀត។ នាថ្ងៃកម្មវិធីដ៏​នក្ខត្តប្ញក្សនេះផង​ដែរ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា​ ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ​សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង […]

អាន​បន្ថែម

គិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី

តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តចុះបញ្ជីបានចំនួន ១៥២.២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១.៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០.៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់បានកំណត់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្ដឹងតវ៉ា និងមិនទាន់ដោះស្រាយរួច។ ឯកឧត្តមបន្តថា ការងារដីសម្បទានសង្គមកិច្ច ខេត្តបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី បានចំនួន ១៥០គ្រួសារ។ ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយលើដីចំណីផ្លូវ និងប្រឡាយប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ខេត្តចំនួន ៧៥គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច និងលំនៅឋាន។ ឯកឧត្តមទៀតបន្ថែមថា សម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម មន្ទីរបានសម្រេចលទ្ធផលប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ […]

អាន​បន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេ ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

អត្ថបទផ្សព្វផ្សាយ ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។ លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា “ពិធីបញ្ចប់ការចាក់ប្លងសេនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយឆ្ពោះទៅរកការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍នៅឆ្នាំនេះ។ យើងខ្ញុំសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ការិយាល័យលក់ ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវពិធីបញ្ចប់ការចាក់ប្លង់សេនៃខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម”។ ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម មាន៨៥១យូនីត ជាប្រភេទលំនៅឋាន និង៥១យូនីត ជាផ្ទះអាជីវកម្ម ដែលមានទំហំនៃការអភិវឌ្ឍន៍ ១០០.០០០ ម៉ែត្រការ៉េ ផ្ដល់ជូនលោកអ្នកទាំងអគារលំនៅឋាន និងពាណិជ្ជកម្ម […]

អាន​បន្ថែម

ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ

គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លី​​​​​នៅ​​​​ទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្នុងជំនួបជាមួយលោកស្រី​ KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ នៃប្រទេសជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដី នៅទូទាំងប្រទេសហើយ។ ឯកឧត្ដម​បន្តថា​ លទ្ធផលសម្រេចបាននេះ មិនត្រឹមតែ​​​អាចផ្តល់សុវត្ថិភាព​ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែងប៉ុណ្ណោះទេ តែក៏អាចផ្តល់ជាទំនុកទុកចិត្តដល់អ្នកវិនិយោគផងដែរ។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដោយត្រូវតែខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីឱ្យបាន​ ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)

អាន​បន្ថែម