តើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណជា ២,៧ពាន់លានដុល្លារ។ ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ​ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ […]

អាន​បន្ថែម

ខេត្តបន្ទាយមានជ័យរកចំណូលគយបានប្រមាណ ១,៥លានដុល្លារក្នុង១ថ្ងៃ

ខេត្តបន្ទាយមានជ័យរកចំណូលចូលជាតិតាមរយៈភ្នាក់ងារគយ និងរដ្ឋាករកម្ពុជា បានជាមធ្យម ១,៥លានដុល្លារ ក្នុង១ថ្ងៃ ហើយខែខ្លះបានជាប់ចំណាប់ថ្នាក់លេខ១ជាខេត្តប្រមូលចំណូលគយច្រើនជាងគេថែមទៀតផង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលតាម សាខាគយបានរាយការណ៍ នៅក្នុងខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ។ ប៉ុន្តែខែខ្លះ ខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរកចំណូលគយជូនជាតិ”។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលចំណូលគយដ៏ច្រើនសន្ធឹកសន្ធាប់នេះចូលរួមចំណែក ដោយសារការរៀបចំច្រកចេញចូលផ្លូវការមួយ បូកផ្សំនឹងការចូលរួមបង់ពន្ធគយពីសំណាក់ប្រជាជន អាជីវករ និងអ្នកវិនិយោគ ដោយគិតជាមធ្យមខេត្តប្រមូលចំណូលពន្ធគយបានប្រមាណ ១ ទៅ ១,៥លានដុល្លារ។ ឯកឧត្តមបានបន្តថា ចំពោះការប្រមូលចំណូលពន្ធដារ ខេត្តបន្ទាយមានជ័យទទួលបានអតិរេកជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ ខេត្តបន្ទាយមានជ័យទទួលបានចំណូលពន្ធដារចំនួន ២៥ ពាន់លានរៀល៕  

អាន​បន្ថែម

៥ឆ្នាំ​ ​ខេត្តព្រះវិហារការចុះបញ្ជី​ដីធ្លីលក្ខណៈជា​ប្រព័ន្ធ​ ស​ម្រ​ច​បាន​ជាង ២២​ម៉ឺនហិកតា ​

រយៈពេល ​៥​ឆ្នាំ ​​គិត​ចាប់ពី​ឆ្នាំ ​២០១៨ ដល់ ២០២២ នេះ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ​បាន​ចំនួន​ ​២៥.០០០បណ្ណ ស្មើនឹងទំហំប្រមាណ ២២ ​ម៉ឺនហិកតា ខណៈ​រដ្ឋបាលខេត្តប្តេជ្ញា​នឹង​ខិតខំ​ព​ន្លឿ​ន​ការងារ​នេះ​ ដើម្បី​ឈានទៅ​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ នេះបើយោងតាមប្រសាសន៍​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ មីនា ២០២៣។ ឯកឧត្តមបាន​បន្តថា​៖ «ការចុះបញ្ជីដីធ្លី ការទប់ស្កាត់ និងការដោះស្រាយវិវាទដីធ្លី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកម្មសិទ្ធិ និងការកាន់កាប់អចលនវត្ថុស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»​។​ ​ឯកឧត្តមបន្ត ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​វិញ សម្រេចបាន​ចំនួន ៤២៩​បណ្ណ ស្មើនឹងទំហំប្រមាណ ១៥ពាន់ហិកតា ខណៈការចុះបញ្ជី​ដី​រដ្ឋ សម្រេចបាន​ចំនួន​ ១៨បណ្ណ ស្មើនឹងទំហំប្រមាណ ៤ពាន់ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹងវិវាទដីធ្លីចំនួន ៣៤ករណី ដោះស្រាយវិវាទដីធ្លីបញ្ចប់បានចំនួន ១៣ករណី កំពុងដោះស្រាយវិវាទចំនួន១១ករណី និងបានបញ្ជូនសំណុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន១០ករណី។  

អាន​បន្ថែម

កូរ៉េផ្តល់ជំនួយ ១០លានដុល្លារជួយកម្ពុជាដោះមីនក្នុងខេត្តសំខាន់ៗ ៣

សាធារណរដ្ឋកូរ៉េ បានផ្តល់វិភាគទានចំនួន ១០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងខេត្តចំនួន ០៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ តាមរយៈជំនួយនេះ កម្ពុជាអាចបោសសម្អាតមីនក្នុងខេត្តចំនួន ០៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមិនត្រឹមអាចជួយសង្រ្គោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០០៦ បានចូលរួមរំដោះផ្ទៃដីមានមីនសរុបចំនួន ៣២២.៨៧ គីឡូម៉ែត្រក្រឡា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជនបទជាង ១លាននាក់ ក្នុងនោះ ៥០% ជាស្ត្រី និងកុមារី។ រហូតដល់ពេលនេះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានឈានដល់ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងអង្គការ UNDP។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមនូវវិភាគទានចំនួន ១០% ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលប្រចាំឆ្នាំផងដែរ។ ទាក់ទិននិងកិច្ចការរំដោះមីននេះដែរ […]

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួចជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ (អានបន្ថែម) លើសពីនេះ បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវ​ចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ (អានបន្ថែម)

អាន​បន្ថែម

GCFបានអនុម័តថវិកា ៤៣លានដុល្លារ ដើម្បីគាំទ្រកសិករនៅតំបន់ទន្លេសាបប៉ែកខាងជើង

មូលនិធិ​អាកាសធាតុ​បៃតង (GCF) ដែលជាមូលនិធិធំបំផុតនៅក្នុងពិភពលោក សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងសំខាន់ៗចំនួនពីរផ្សេងទៀត បានអនុម័ត​គម្រោងមួយ​ក្រោមទំហំ​ថវិកា​ ៤៣លាន​ដុល្លារ​អាមេរិក ដើម្បីគាំទ្រដល់កសិករនៅក្នុងតំបន់ទន្លេសាបភាគខាងជើង។ គម្រោង​នេះ​មាន​ឈ្មោះថា «​ភាពជា​ដៃគូ​រវាង​រដ្ឋ ​និង​ឯកជន​សម្រាប់​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​មុខរបរ​ដែលមាន​ភាព​ធ​ន់​នៅ​អាង​ទន្លេ​​សាប​ភាគខាងជើង ​(PEARL)»​ ​ត្រូវបាន​បង្កើតឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ (FAO)​ មានគោលបំណងបង្កើន​សមត្ថភាព​​បន្សុំ​​របស់​កសិករ​ខ្នាតតូច សហគមន៍​មូលដ្ឋាន និង​​ខ្សែចង្វាក់​តម្លៃ​ផ្សេងទៀត នៅតំបន់​អាង​ទន្លេសាប​ប៉ែក​ខាងជើង ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នៃ​ការប្រែប្រួល​អាកាស​​ធាតុ​។​ គម្រោងនេះទទួលបាន​ទឹកប្រាក់​ចំនួន​ ៣៦លានដុល្លារពី GCF និង ៦,៦លានដុល្លារផ្សេងទៀតជាថវិការរួមគ្នារវាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង FAO។ នេះបើយោងតាម ​សេចក្តី​ប្រ​កាស​ព័ត៌មានរបស់ ​FAO ចេញផ្សាយ​នា​ថ្ងៃទី​ ១៥ មីនា ដោយបានបន្ថែមថា ការអនុម័តកញ្ចប់ថវិកា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​៣៥ ​របស់ GCF នា​ថ្ងៃទី​ ១៥ ខែ​​មីនា​ នៅ​ទីក្រុង Songdo ប្រទេស​កូរ៉េខាងត្បូង​។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ​ចំនួន​ទឹកប្រាក់​ដែល​បានអនុម័ត​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោងសម្រាប់​រយៈពេល​ ៦​ឆ្នាំ ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្នាតតូច​ចំនួន ​៤៥០.០០០នាក់ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ

គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។ បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ មានមុខរបរសំខាន់ៗ រួមមាន​ ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជា​ដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម​។ ថ្លែងក្នុងសន្និបាត ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូល​និធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។

អាន​បន្ថែម

ប្រាសាទអង្គរវត្តជាប់ជាកន្លែងមើលថ្ងៃរះស្អាតបំផុត លើពិភពលោកប្រចាំឆ្នាំ២០២៣

ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា​ បានជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលអាចមើលទេសភាពថ្ងៃរះនាពេលព្រឹកស្អាតបំផុតនៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk  ដែលបានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor លើការស្វែងរកកន្លែងមើលថ្ងៃរះល្អដាច់គេនៅលើពិភពលោក។ ប្រាសាទ​អង្គរវត្តបានទទួលបានសំឡេងឆ្នោតចំនួន ១០.៤០៤សំឡេង ដោយទទួលបានសំឡេងឆ្នោតច្រើនទ្វេដងលើទីតាំង Haleakala Crater នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានសំឡេងត្រឹម ៣.៩៣៣តែប៉ុណ្ណោះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈមួយ ក្នុងចំណោមតំបន់អច្ឆរិយៈទាំងប្រាំពីរ ក្នុងពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងនោះក៏មាន ប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ ថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥ ហើយ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦ ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨ […]

អាន​បន្ថែម

ត្រឹមខែមីនា-២០២៣ កម្ពុជារំដោះផ្ទៃដីមានមីនបាន ១០ខេត្ត-ក្រុង  សល់តែ ១៥ខេត្ត ទៀតប៉ុណ្ណោះ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជារំដោះផ្ទៃដីមានមីនបានចំនួន ១០ខេត្ត-ក្រុងហើយ ខណៈខេត្តកណ្តាលត្រូវបានប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដូច្នេះកម្ពុជាបច្ចុប្បន្ននៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញការសាទរចំពោះខេត្តកណ្តាល ដែលក្លាយជាខេត្តអស់មីនទី១០ មានន័យថា យើងនៅសល់តែ ១៥ ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ៨ទៀត ជាខេត្តអស់មីន បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់បន្ថែមថា បើទោះបីជាខេត្តកណ្តាលបានប្រកាស ជាខេត្តអស់មីនក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ […]

អាន​បន្ថែម

ត្រឹមខែកុម្ភ: ឆ្នាំ២០២៣ CGCC ផ្តល់កម្ចីជាង ១០០លានដុល្លារ ដល់ជាង ១​ម៉ឺនអាជីវកម្ម

គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារអាមេរិក។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទំហំឥណទាននេះ មានការកើនឡើងចំនួន ១៥,៩លានដុល្លារអាមេរិក បើធៀបនឹងត្រឹមឆ្នាំ២០២២ មានតែ ៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ (អានបន្ថែម) ក្នុងនោះ ក្រុមហ៊ុន/អាជីវកម្មធុនធំមានចំនួន ៨១ រីឯសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមមានចំនួន ១០៧៤មូលដ្ឋាន ខណៈប្រភេទកម្ចីមានទ្រព្យធានាមាន ៤១០មូលដ្ឋាន និងគ្មានទ្រព្យធានាមានចំនួន ៧៤៥មូលដ្ឋាន។ បន្ថែមពីនេះ CGCC បានបញ្ជាក់ដែរថា គិតត្រឹមខែថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សន្និធិឥណទានដែលមានការធានាមានចំនួន ៨១,៦លានដុល្លារអាមេរិក ដោយឡែកសន្និធិទំហំការធានាឥណទានមានចំនួន ៥៨,៩លានដុល្លារអាមេរិក។​

អាន​បន្ថែម