ព័ត៌មានក្នុងស្រុក
កម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍
ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា ដោយសារចំនួននៃទេសចរចិន ឡាវ និងថៃ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងបីមានចំនួនកើនឡើងច្រើន ដែលនេះក៏ជាឱកាសរបស់កម្ពុជាផងដែរ ហើយតម្លៃនៃសេវាកម្មតាមរយៈរថភ្លើងល្បឿនលឿននេះមានតម្លៃសមរម្យ និងមានសុវត្ថិភាព។ លើសពីនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជា និងឡាវបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់ តាមរយៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ជាដើម។ ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ព្រោះថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជានិងថៃក៏គ្រោងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមកផងដែរ។
អានបន្ថែមបុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ
ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា សួនកម្សាន្តបែបអឺរ៉ុប -ល- បុរី ប៉េង ហួត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល លោកអ្នកនឹងទទួលបានផ្ទះដ៏កក់ក្ដៅ ដែលមិនត្រឹមតែអាចរស់នៅពោរពេញដោយសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីសក្ដានុពលនាពេលអនាគត ពោលគឺទិញផ្ទះក្នុងពេលនេះ អាចមានឱកាសទទួលបានផលចំណេញទៅថ្ងៃក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃរហូតដល់ ៨% មានរយៈពេលត្រឹមតែដំណាច់ខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ ទិញហើយដឹងតែចំណេញ! ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមតាម Telegram សូមចុចទីនេះ […]
អានបន្ថែម២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ
ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិកខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រព្យ និងអចលនទ្រព្យមានចំនួន ២៦៥,៨៧ប៊ីលានរៀល ហើយពន្ធប្រថាប់ត្រាមានចំនួន ៥០៤,៧៤ប៊ីលានរៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ផងដែរ ចំណូលពីពន្ធគយ និងរដ្ឋាករសរុបមានចំនួន ៨០,១៣ប៊ីលានរៀល ស្មើនឹងជាង ១៩,៧៩លានដុល្លារអាមេរិក កើនប្រមាណជា ២៤.៨១៣លានរៀល ឬ ៤៤,៨៦% ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ឆ្នាំ២០២២ រដ្ឋប្រមូលចំណូលពន្ធដារសរុបបានចំនួន ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់។ (អានបន្ថែម) ចំណែក ចំណូលពន្ធគយវិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០.៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបានថ្លែងថា បើប្រៀបធៀបអតីតកាល និងបច្ចុប្បន្ន ផលិតផលស្វាយចន្ទីរបស់កម្ពុជា ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញបាន។ សម្តេចតេជោបានគូសបញ្ចាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១លាន ១៨ម៉ឺនតោន ដែលចំនួននេះច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោនទៅទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនានេះថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចរាល់ហើយ ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំឲ្យមានវេទិកាជាតិ ស្តីពីស្វាយចន្ទី […]
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រាប្រមាណ ៣៣.១០៨.៦៦៣.៨០០រៀល ស្មើនឹងជាង ៨,១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ការចុះបញ្ជីដីបន្ដ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណភោគៈ) បានចំនួន ៦០០៦ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណភោគៈ) បានចំនួន ៥៦៨៣ប័ណ្ណ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណប្រព័ន្ធ) បានចំនួន ២១៧៨២ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណប្រព័ន្ធ) បានចំនួន ១៨៥០៩ប័ណ្ណ ការចុះបញ្ជីជួលរយៈពេលវែង បានចំនួន ០៤ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រា ៣៩៨.១៥២.៩០៨.៨៥៦រៀល ស្មើនឹងជាង ៩,៤លានដុល្លារអាមេរិក។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋបានចំនួន ២៩ទីតាំង លើដីជាង ៨២ហិកតា បានផ្តល់លើកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១៣៨៧៩ក្បាលដីផងដែរ។
អានបន្ថែមរយៈពេល២០ឆ្នាំ អាជ្ញាធរខេត្តព្រៃវែង ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានជិត ៦៧ម៉ឺនប័ណ្ណ
រយៈពេល២០ឆ្នាំចុងក្រោយនេះ ខេត្តព្រៃវែងបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ដៃប្រជាពលរដ្ឋបានចំនួនសរុប ៦៦៩.៣៦៨ប័ណ្ណ ដោយបានអនុវត្តបញ្ចប់ជាស្ថាពរកិច្ចការចុះបញ្ជីក្នុងស្រុកចំនួន ០៣រួមមាន ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ។ នេះបើយោងតាមទិន្នន័យពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលបង្ហាញនៅក្នុងវគ្គបំប៉នស្ដីពី «ការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែង» កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានមានបញ្ជាក់ថា សម្រាប់លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ឆ្នាំនេះ មន្ទីរបានប្រកាសតំបន់បានចំនួន ៨៧៤ភូមិ ស្មើនឹង ១០០ឃុំសង្កាត់ ១៣ស្រុក-ក្រុង។ លោកបន្ត ក្នុងនោះមន្ទីរបានប្រមូលទិន្នន័យបានចំនួន ៨៥៦.៦៨០ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៨៥៦.៦៨០ក្បាលដី គូរក្បាលដីបានចំនួន ៨៤៦.០៥៥ក្បាលដី បិទផ្សាយបានចំនួន ៧១៥.៣៥៣ក្បាលដី ចុះហត្ថលេខារួចបានចំនួន ៦៧៤.៦០៤ប័ណ្ណ ចែកប័ណ្ណដល់ដៃបានចំនួន ៦៦៩.៣៦៨ប័ណ្ណ។ កិច្ចការទាំងនេះបានអនុវត្តចប់ជាស្ថាពរចំនួន ០៣ស្រុក ក្នុងស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ ស្មើ ៣១ឃុំ និងមាន ៣៧៩ភូមិ។ លោកបន្ថែមទៀតថា […]
អានបន្ថែមរដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ
ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ស្រុកវាលវែងនឹងត្រូវរៀបចំជា ០៣គោលដៅ ក្នុងនោះតំបន់ថ្មដា ដែលត្រូវរៀបចំជាក្រុង ដើម្បីឱ្យក្លាយជាច្រកអន្តរជាតិថ្មីមួយនៅពេលអនាគត។ (អានបន្ថែម) ឯកឧត្តមបានបន្ថែមថា យើងត្រូវរៀបចំប្លង់គោល ការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យក្លាយជាក្រុងមួយ ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជាបាន។ ឯកឧត្តមបន្ត ក្រុមការងារចម្រុះរបស់ថ្នាក់ខេត្ត កំពុងរៀបចំ ដោយចុះទៅសិក្សាគូសវាសប្លង់គោលនៅក្នុងភូមិសាស្ត្រឃុំថ្មដា ឃុំប្រមោយ និងឃុំអូរសោម ដែលជាឃុំមានអាទិភាពក្នុងគោលដៅដែលខេត្តគិតគូរចង់បាន។ ឯកឧត្តមអភិបាល បានពន្យល់ថា ឃុំថ្មដា ជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស មានទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរទំនិញ ដោយឡែក ឃុំប្រមោយ […]
អានបន្ថែមរយៈពេល៥ អាជ្ញាធរខេត្តពោធិ៍សាត់ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានជាង ១០ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះបញ្ជីដីជាប្រព័ន្ធ និងបញ្ចូលក្នុងទិន្នន័យបានចំនួន ១០៧.៨២៨ ក្បាលដី។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្បាលដីកំពុងបិទផ្សាយជាសាធារណៈមានចំនួន ៨២.១៦៨ ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣១០ប័ណ្ណ។ តែបើគិតមកទល់ពេលបច្ចុប្បន្ន នៅទូទាំងខេត្តពោធិ៍សាត់ អាជ្ញាធរបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ២០៦.៦២០ប័ណ្ណ។ ក្នុងនោះផងដែរ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងបំពេញបន្ថែមមានចំនួន ៨៤៨ប័ណ្ណ ហើយដីរដ្ឋដែលបានចុះបញ្ជី មានចំនួន ១៤៤ក្បាលដី។ ក្រៅពីនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់រៀបចំកែសម្រួលផ្ទៃដីតំបន់១ តំបន់២ និងតំបន់៣ ជុំវិញបឹងទន្លេសាប និងសម្រួលព្រំតំបន់ការពារធនធានធម្មជាតិ ដើម្បីផ្តល់សិទ្ធិដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋផ្តល់ដី ៣០០ហិកតា និងសង់ផ្ទះ១០០ខ្នង ជិតព្រំដែនកម្ពុជា-វៀតណាម ជូនគ្រួសារយោធិន
រាជរដ្ឋាភិបាល បានរៀបចំដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីផ្តល់ជូនដល់គ្រួសារយោធិន និងអ្នកពាក់ព័ន្ធដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ដីសម្បទានសង្គមកិច្ចនេះ ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រាជរដ្ឋាភិបាល នឹងរៀបចំសង់លំនៅឋានចំនួន ១០០ខ្នង លើដីសម្បទានសង្គមកិច្ចនេះ សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ។ ក្នុងដំណើរចុះពិនិត្យការរៀបចំទីតាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា ផ្លូវ ទឹកស្អាត អគ្គិសនីសម្រាប់ប្រើប្រាស់ ក្នុងតំបន់នេះ ដោយធានាគុណភាពបច្ចេកទេស ជាពិសេសលំនៅដ្ឋានដែលគ្រោងនឹងសាងសង់។ គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលធ្លាប់បានផ្តល់ដីសម្បទាសង្គមកិច្ចសរុបជិត ១លាន ៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែនរួចមកហើយផងដែរ។ (អានបន្ថែម)
អានបន្ថែមបរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣
បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។ បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។ ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល្លារ និងបរធនបាលកិច្ចសាធារណ មានប្រមាណ ៦៤លានដុល្លារ។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច លើកឡើងក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣ ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព” ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា របាយការណ៍នេះ បានបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈសមិទ្ធផលនេះ និយ័តករបរធនបាលកិច្ច អាចវាយតម្លៃបានថា នៅក្នុងរយៈពេលខ្លីនៃការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ត្រូវបានអនុវត្តសម្រេចដោយជោគជ័យ និងអាចសន្មត់ថា ប្រទេសកម្ពុជាមានអាទិភាពនៃទីផ្សារបរធនបាលកិច្ច ជាមួយនិងប្រតិបត្តិការពេញលេញ”។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក […]
អានបន្ថែម