ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។ ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥  ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។

អាន​បន្ថែម

បុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានកំណើន២០ភាគរយ​ ក្នុងឆ្នាំ២០២២

ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណ ៤៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ២០២១។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។​ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បុព្វលាភធានារ៉ាប់រងទូទៅ កើនដល់ ១៣២លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង៧ភាគរយ។ ក្នុងឆ្នាំ២០២២ ធានារ៉ាប់រងលើប្រភេទទ្រព្យសម្បតិ្ត ដំណាងប្រមាណ ៣៤ភាគរយ នៃទំហំបុព្វលាភសរុបធានារ៉ាប់រងទូទៅ។​ សូមបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានធានារ៉ាប់រងទូទៅ​ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច មានបុព្វលាភសរុប ៣៣១លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង ១០,៦៨ ភាគរយ ធៀបនឹងឆ្នាំមុន។​

អាន​បន្ថែម

កម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ (D) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។ ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រភេទទិដ្ឋាការឆ្លងកាត់ (D) ត្រូវបានផ្តល់ជូនសម្រាប់ជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលជាអ្នកដំណើរឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និងកម្មករលើយានយន្ត រថភ្លើង នាវា ឬយន្តហោះនិងអាចស្នាក់នៅក្នុងកម្ពុជាបានរយៈពេល ៥ (ប្រាំ) ថ្ងៃ ស្របតាមអនុក្រឹត្យលេខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី “បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា”។ ការប្រកាសអនុញ្ញាតិទិដ្ឋាការប្រភេទខ្លីនេះ ក្រោយមានលំហូរនៃទេសចរបរទេសយ៉ាងច្រើន​ធ្វើដំណើរចូលមកកាន់កម្ពុជា តាមរយៈផ្លូវទឹក ជាពិសេសមកកាន់ខេត្តព្រះសីហនុ តាមកប៉ាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០៣ឆ្នាំកន្លងមកនេះ។ គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មកទល់ពេលនេះ […]

អាន​បន្ថែម

រដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!

រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់​ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែបង់ពន្ធលើអចលនទ្រព្យ ពន្ធកាត់ទុកលើការជួលទីតាំង ព្រមទាំងពន្ធប៉ាតង់ និងពន្ធលើប្រាក់បៀរវត្សផងដែរ។ បន្ថែមពីនេះ គ្រឹះស្ថានសិក្សា ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ចីកា គណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

អាន​បន្ថែម

រដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន

ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹកយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំផ្កាស្បៃរឿងចំនួន១លានដើម និងដាំដើមឈើ ជិត១ពាន់ដើមផងដែរ។ ក្រៅពីនេះ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្តនេះ ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន ៥០បង្គោលបំភ្លឺថែមទៀត ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ បើតាម ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត»​ ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍​ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។

អាន​បន្ថែម

រដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ​ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។ បើគិតជាប្រវែងវិញ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ អនុក្រឹត្យខាងលើនេះ ក៏បានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ជាពីរកន្លែង ដែលរួមមាន៖ ១. កន្លែងអភិរក្សសត្វផ្សោត កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា មានទំហំសរុប១៣៨,៥គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាលំកោះស្រឡាយ ក្នុងស្រុកសៀមបូក និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះឥន្ទជ័យ និងក្បាលកោះរងាវ […]

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុង២០០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងទីក្រុង

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ជាផ្លូវការនេះត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប។ ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​មួយនេះបានចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (​MoU​)​ នៃ​ការ​ប្រគល់​រថយន្ដ​ក្រុង​ចំនួន​២០០​គ្រឿងនេះ ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ប្រកាសថានឹងផ្តល់រថយន្តក្រុងចំនួន ៦០គ្រឿងផ្សេងទៀត សម្រាប់រដ្ឋបាលខេត្តព្រះសីហនុក្នុងការរៀបចំជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈ​ស្រដៀងគ្នានឹងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម) កន្លងមក ប្រទេសកម្ពុជាធ្លាប់បានទទួលរថយន្តក្រុង […]

អាន​បន្ថែម

ADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោ​បា​យ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា​ បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់​ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

អាន​បន្ថែម

តំបន់អេកូទេសចរណ៍២ នៅកម្ពុជាទទួលបានពានស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន

សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​២​នៅ​កម្ពុជា ​បានទទួល​ពានរង្វាន់ «​ស្ដង់ដា​សហគមន៍​អេកូ​ទេសចរណ៍​អាស៊ាន» ​រួមមាន​ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន នៅ​ខេត្តស្ទឹង​ត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃធំ​អន្លង់​ធំ នៅ​ខេត្ត​សៀមរាប​។​ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា ការទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។ ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្ត ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម។ ចំណែក សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានទីតាំងនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដី ប្រមាណ៣៦៥ហិកតា មានចម្ងាយជាង៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ តាម​ការវាយតម្លៃនេះ​​បានជំរុញឱ្យមានការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​សហគមន៍ កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ  កែលម្អ​ផលិតផល​ទេសចរណ៍ ​ដែល​មាន​​ស្រាប់ ​ព្រមទាំង​ទទួលបាន​ការ​ពេញនិយម​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​។​ នេះ​បើ​យោង​តាម​​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍។ ឯកឧត្ដម ថោង […]

អាន​បន្ថែម

កម្មវិធី PropertyGuru Cambodia Property Awards កំពុងស្វែងរកម្ចាស់ពានរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៣

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ – PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។ ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។ លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​លំនៅឋាន​ខ្លាំង​ពី​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ចូល​ចិត្ត​មាន​ផ្ទះ​នៅ​ក្នុង​បុរី​ដែរ ព្រោះ​ពួក​គេ​នៅ​តែ​ចង់​បាន​ដី​ដែល​មាន​សួន​ច្បារ ចំណត​យានយន្ត​ងាយ​ស្រួល និង​​ឯកជន​ភាពខ្ពស់»។ នាថ្ងៃព្រហសន៍ ទី២៣ នេះលោក សន សៀប បានចូលរួមជាមួយតំណាងជាន់ខ្ពស់នៃកម្មវិធី PropertyGuru Asia Property […]

អាន​បន្ថែម