ព័ត៌មានក្នុងស្រុក
អាជ្ញាធរខេត្តកោះកុងសម្រេចការចុះបញ្ជីដីបានជាង ១៤ម៉ឺនក្បាល ក្នុងរយៈពេល៥ឆ្នាំ
អាជ្ញាធរខេត្តកោះកុង បានចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធបានចំនួនសរុបប្រមាណ ១៤០.៤៥១ប័ណ្ណ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួន ២៦៧ប័ណ្ណ។ មួយវិញទៀត ខេត្តបានចុះបញ្ជីដីតាមបទបញ្ជាលេខ ០១ បប បានចំនួនសរុប ៤៧៤៥ប័ណ្ណ។ ចំណែកការចុះបញ្ជីដីរដ្ឋវិញ ខេត្តសម្រេចបានចំនួន ២៧ប័ណ្ណ។ ដោយឡែក រដ្ឋាភិបាលក៏បានកាត់ដីមួយចំនួនចេញពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ឱ្យទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏បានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។ (អានបន្ថែម)
អានបន្ថែមរដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ
រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។ (អានបន្ថែម) លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។ លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។ […]
អានបន្ថែមរដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។ សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងនោះ ក្រុងកំពង់ចាម នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀត គឺភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម និងភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្រុកកោះសូទិន នឹងមានភូមិថ្មីចំនួន១ គឺ ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្រុកកងមាស នឹងមានភូមិថ្មីចំនួន៨ បន្ថែមទៀត គឺភូមិបឹងត្រាវត្បូង និងភូមិបឹងត្រាវជើង ដែលបំបែកចេញពីភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច […]
អានបន្ថែមតើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?
ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានកំណត់ឱ្យដឹងថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជា ៨ ប្រភេទ រួមមាន ១/ តំបន់ឧទ្យានជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់ការពារទេសភាព ៤/ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់ឧទ្យានជាតិសមុទ្រ។ តំបន់ការពារធម្មជាតិនីមួយៗ បែងចែកចេញជា ០៤តំបន់គ្រប់គ្រង ដូចខាងក្រោម៖ ១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ […]
អានបន្ថែមរដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨
រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។ ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់។ ទន្ទឹមនឹងនេះ តាមរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣គ្រាប់។ គួរបញ្ជាក់ថា រដ្ឋបានប្រកាសដាក់រាជធានី ខេត្តចំនួន ០៧ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ […]
អានបន្ថែម៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែលបានចុះកិច្ចព្រៀមព្រៀងចំនួន១២ ដែលក្នុងនោះមានមានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង សំរាប់ “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា”។ គួររម្លឹកថា កន្លងមកចាប់ពីឆ្នាំ២០១៨ រដ្ឋាភិបាលចិនធ្លាប់បានផ្តល់ជំនួយ ចំនួន ២លើកមកហើយ។ ក្នុងនោះ ចិនផ្តល់ជំនួយលើកទី១ ចំនួន ២,៥លានដុល្លារ (២០១៨-២០១៩) និងលើកទី២ ចំនួន៧,៥លានដុល្លារ (ពីឆ្នាំ២០២០-២០២២) ចំពោះជំនួយថ្មីៗនេះ គឺចាប់ផ្តើមអនុវត្តលើគម្រោងលើកទី៣ ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារ សំរាប់រយ:ពេល៣ឆ្នាំ (២០២៣-២០២៥) ដែលក្នុងមួយឆ្នាំៗមានថវិកាចំនួន៤,៤លានដុល្លារ។
អានបន្ថែមADB ផ្តល់កម្ចីដល់ CP ១០លានដុល្លារ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១០លានដុល្លារអាមេរិក ដល់ធនាគារប្រៃសណីយ៍កម្ពុជា (CP) ដើម្បីជួយជំរុញដល់វិស័យសហគ្រាសធុនធុនតូច និងមធ្យម (MSMEs) ឱ្យបានប្រសើរឡើង ក្រោយវិបត្តិកូវីដ ១៩ ដែលក្នុងនោះ ៥០% នឹងត្រូវផ្តល់ទៅសហគ្រិនជាស្រ្តី។ បើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ វិស័យ MSMEs មានចំនួន ៩៩,៨% នៃសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ហើយអាចផ្តល់ការងារបានរហូតដល់ ៧២% នៃកម្លាំងពលកម្មសរុប។ គួរបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានលទ្ធភាពទទួលបានហិរញ្ញប្បទានច្រើនបំផុត 20% នៃសហគ្រាសដែលមិនបានចុះបញ្ជី ហើយភាគច្រើនពួកគេជាសហគ្រិនស្ត្រី ប៉ុន្តែសហគ្រិនស្ត្រីទាំងនោះអាចទទួលបានឥណនទានយ៉ាងច្រើន 5% ប៉ុណ្ណោះ នៃឥណទានផ្លូវការ។ លោក Ashok Lavasa ជាអនុប្រធានធនាគារ ADB ខាងផ្នែកប្រតិបត្តិការវិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ និងឯកជន បានឱ្យដឹងថា ហិរញ្ញប្បទាននេះ នឹងជួយបង្កើនប្រាក់ចំណូល តាមរយៈធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងបង្កើនបណ្តាញផលិតកម្មក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ហិរញ្ញប្បទាននេះ មិនត្រឹមតែជួយគាំទ្រការរីកចម្រើននៃវិស័យ MSMEs នៅកម្ពុជាប៉ុណ្ណោះទេ […]
អានបន្ថែមOCIC សម្ភោធ និងដាក់លក់ជាលើកដំបូង សៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន
គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ក្រុមហ៊ុន អាណិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំពិធី ប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃ ទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។ គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។ អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ប្រភេទ ដូចជា […]
អានបន្ថែមរដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។ ឯកឧត្តមបានឱ្យដឹងថា សំរាមនៅបណ្តាប្រទេសមួយចំនួនគេបានយកទៅធ្វើការកែច្នៃស្ទើរតែទាំងអស់។ ឯកឧត្តមបន្ត ការកែច្នៃសំរាមឡើងវិញបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានផង និងជួយធនធាននៅលើភពផែនដីមាននិរន្តរភាពផង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ទៀតថា «យើងជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនគួរចូលរួមបន្ថែមទៀត ក្នុងការជំរុញការកែច្នៃសំរាមនៅក្នុងប្រទេស ខណៈមួយថ្ងៃៗយើងមានសំរាមជាងមួយម៉ឺនតោន ហើយមួយឆ្នាំមានជាង ៤លានតោន។ បច្ចុប្បន្ននេះសំណល់ត្រឹមតែ៥០% ទៅ៧០% ដែលប្រមូលហើយយកទៅចាក់ចោលនៅទីលាន»។ (អានបន្ថែម) កន្លងមក កម្ពុជាមានក្រុមហ៊ុនដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋ ដោយយកប្លាស្ទិកបញ្ចូលនឹងសារធាតុផ្សេងបញ្ចូលគ្នាបានក្លាយជាឥដ្ឋ។ ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនដែលធ្វើការកែច្នៃកាកសំណល់ និងការផលិតចានអេកូ ដែលធ្វើពីដើមចេក និងការបង្កើតជីកំប៉ុសដែលធ្វើពីអាចម៍ជន្លេនផងដែរ។ បើតាមឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការកែច្នៃកាកសំណល់នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលមានប្រមាណពី១០% ទៅ១៥% តែប៉ុណ្ណោះ។ គួររម្លឹកថា […]
អានបន្ថែមកំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប្បកម្មថ្មបំបែកចំនួន ៣ទីតាំង សិប្បកម្មខ្សាច់បកចំនួន ៨ទីតាំង សិប្បកម្មជីករណ្តៅដីចំនួន ៧ទីតាំង និងអាជ្ញាបណ្ណសិប្បកម្មរ៉ែសម្រាប់អាជីវកម្មអាចម៌ដី រណ្តៅដីចល័តចំនួន ៥៦ទីតាំង។ ទន្ទឹមនឹងនេះ ការដ្ឋានស្តារទំនប់ទឹកមានចំនួន ២០ទីតាំង និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមាន ២ទីតាំង។
អានបន្ថែម