អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស័យអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន ដោយរំពឹងថានឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំ ខាងមុខ។ នេះ បើយោងតាម អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។ អ្នកស្រី បានពន្យល់យ៉ាងដូច្នេះថា មូលហេតុនៃកំណើនវិស័យអចលនទ្រព្យ គឺដោយសារតែ ទី ១ សេដ្ឋកិច្ចកម្ពុជា នៅមានកំណើនក្នុងរង្វង់ ៥ ទៅ ១០% ដែលជាតួលេខល្អ ដូច្នេះវិស័យអចលនទ្រព្យក៏នឹងកើនតាមផងដែរ។ «លើសពីនេះ  ហេដ្ឋារចនាសម្ព័ន្ធបានពង្រីកយ៉ាងគំហុក ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដែលជាការធ្វើឱ្យវស័យដីធ្លីមានសក្ដាពុលខ្លាំងជាងគេ ក្នុងចំណោមទីផ្សារអចលនទ្រព្យទាំងអស់ ពិសេសនៅជាយក្រុងភ្នំពេញ» អ្នកស្រីបានបកស្រាយ។ «វិស័យដែលនឹងស្ទុះងើបខ្លាំងបន្ទាប់គឺវិស័យឧស្សាហកម្ម។  វិនិយោគិនចាប់អារម្មណ៍ប្រទេសខ្មែរខ្លាំង។ គាត់ចាប់ផ្ដើមធ្វើពិពិធកម្មអាជីវកម្ម  ដោយប្ដូររោងចក្រពីប្រទេសចិន មកកាន់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជាកម្ពុជា និងវៀតណាមជាដើម» អ្នកស្រី បន្ថែម។ កម្ពុជាគឺជាទិសដៅល្អ ព្រោះតម្លៃដីនៅសមរម្យ និងតម្លៃពលកម្មទាប។ ទោះកត្តាតម្លៃទឹកភ្លើង និងដឹកជញ្ជូននៅខ្ពស់ក្ដី  កម្ពុជាក៏កំពុងតែអភិវឌ្ឍលើផ្នែកនេះ។ “ចំពោះទីផ្សារលំនៅឋានក៏នៅមានឱកាសច្រើនដើម្បីរីកចម្រើនដែរ ក្នុងនោះរួមមាន បូរី ខុនដូ […]

អាន​បន្ថែម

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង

ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងជីវភាព​របស់​ប្រជា​ជន​​កម្ពុជា ជាក់ស្តែងដូចជា ទឹក និងត្រី នៅបឹងទន្លេសាប ប្រភពទឹកក្បាលឆាយ និងវាលស្មៅ​ សមុទ្រនៅខេត្ត​កែបដែល​ជា​ប្រភព​ក្តាមសេះ។​ ចំណែកឯ ការរក្សាព្រៃឈើឱ្យនៅឈរ បាន​ផ្តល់ចំណូលចូលសេ​ដ្ឋកិច្ចតាមរយៈកា​រលក់​ឥណទាន​កាបូ​ន​ក្នុង​ទីផ្សារស្ម​គ្រ័ចិត្តអន្តរជាតិជាដើម។ ឯកឧត្តមបានបន្ថែមថា សម្បត្តិធនធានធម្មជាតិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុកមក យើង​ត្រូវ​ការ​ពា​​រ និងបន្តបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានថ្មីផ្សេងៗទៀត ដើម្បីធានាការពារ និងអភិរក្សធនធានធាន​ធម្មជា​តិ ទុក​បន្តជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាគ្រប់ជំនាន់។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបញ្ជាក់ទៀតថា ប្រជាជនយើង គួរគិតគូរបន្ថែមលើការដាំដំណាំរួមផ្សំនៅតាមផ្ទះ និងសហគមន៍ ដើម្បី​ធានាសន្តិសុខស្បៀង ភាពសម្បូណ៌បែបនៃម្ហូបអាហារ និងសុវត្ថិភាព និងការនាំចេញនៅនឹង​កន្លែង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។

អាន​បន្ថែម

ការបញ្ចាំ និងបញ្ចាំផ្ដាច់ខុសគ្នាដូចម្ដេច? សូមមើលកិច្ចសន្យា ប្រយ័ត្នបាត់ទ្រព្យមិនដឹងខ្លួន!

តើអ្នកដឹងទេថា ពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសង់ប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន។ ប៉ុន្តែ បើជាការបញ្ចាំផ្ដាច់វិញ ម្ចាស់បំណុលមានសិទ្ធិលក់។ តើត្រូវសង្កេតនឹងប្រយ័ត្នដូចម្ដេច? ជាក់ស្ដែង ការបញ្ចាំ និងការប្រាតិភោគដោយអនុប្បទាន (បញ្ចាំផ្ដាច់) គឺស្រដៀងគ្នា ពោលគឺការយកទ្រព្យទៅដាក់តំកល់ ដើម្បីខ្ចីប្រាក់។ ប៉ុន្តែ ការបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ខុសគ្នានៅត្រង់ថា៖ ការបញ្ចាំ អាចធ្វើបានទាំង ចលនវត្ថុ ឬអចលនវត្ថុ ដោយយកទ្រព្យនោះទៅតំកល់ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ក្នុងករណីខកខានសង ម្ចាស់បំណុលលើការបញ្ចាំ មិនអាចលក់ទ្រព្យបញ្ចាំនោះបានដោយឯកតោភាគីបានទេ ទោះបីក្នុងពេលធ្វើកិច្ចសន្យាកូនបំណុលព្រមឱ្យម្ចាស់បំណុលធ្វើដូច្នោះបានក្ដី (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)។ ម្ចាស់បំណុល ត្រូវប្តឹងទៅតុលាការ ដើម្បីឱ្យតុលាការចេញសេចក្ដីសម្រេចលក់ដោយបង្ខំជាមុនសិន។ (អានបន្ថែម) ដោយឡែក ប្រាតិភោគដោយអនុប្បទាន ឬការបញ្ចាំផ្ដាច់វិញ  ធ្វើបានចំពោះចលនវត្ថុប៉ុណ្នោះ មិនអាចធ្វើលើអចលនទ្រព្យបានទេ។ ប្រាតិភោគដោយអនុប្បទាន  អតិថិជនត្រូវធ្វើអនុប្បទានសិទ្ធិ ឬផ្ទេរ ចលនវត្ថុរបស់ខ្លួនទៅម្ចាស់បំណុល ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ក្នុងករណីមិនមានសំណង ម្ចាស់បំណុលលើប្រាតិភោគដោយអនុប្បទាន មានសិទ្ធិលក់ទ្រព្យនោះ ទៅតាមច្បាប់ និងនីតិវិធីជាធរមាន។ ដូច្នេះ […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា

ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។

អាន​បន្ថែម

ក្រុមហ៊ុនឯកជន ២ ចុះMoU នាំចូលមនុស្សយន្តមកកម្ពុជា សម្រាប់បម្រើឱ្យវិស័យ…

ក្រុមហ៊ុនក្នុងស្រុក AZ Group បានចុះ​MoU ជាមួយក្រុមហ៊ុនថៃ  TKK Corporation ដើម្បីនាំចូលមនុស្សយន្ត ឬ Robot ដែលអាចដើរដោយស្វ័យប្រវត្តិសម្រាប់មកបម្រើក្នុងវិស័យផ្សេងៗ ដែលវិស័យសំណង់ និងអចលនទ្រព្យក៏ស្ថិតក្នុងគោលដៅរបស់ក្រុមហ៊ុនទាំង ២ នេះ ដែរ។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ តុលា​ កន្លងមក រវាងតំណាងក្រុមហ៊ុន AZ Group និង ក្រុមហ៊ុន TKK Corp។ ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បាន​ឱ្យដឹងថា  MoU នេះ នឹងផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា។ មនុស្សយន្តដែល​នាំ​ចូលនឹង​អាច​ប្រើ​បាន​ក្នុង​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម និង​សេវាកម្ម​គ្រប់​ប្រភេទ​។ គួរបញ្ជាក់ថា AZ Group ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​នាំ​ចូល​បច្ចេកវិទ្យា​ថ្មី​នេះ ចូលមក​ទីផ្សារ​កម្ពុជា។ មនុស្សយន្តទាំងនេះ នឹងជួយសម្រួលដល់វិស័យជាច្រើន ទាំងឧស្សាហកម្ម និងសេវាកម្ម ដូចជាទទួលភ្ញៀវនៅសណ្ឋាគារ ខុនដូ ឬភោជនីយដ្ឋាន  តំឡើងគ្រោងសំណង់ខ្នាតតូចផ្នែកខាងក្នុងអគារ និង […]

អាន​បន្ថែម

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ សម្រាប់អ្នកដែលមានទុនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ។ នាយករងក្រុមហ៊ុនCBRE Cambodia អ្នកស្រី គឹម គិនកេសាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសំលឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។ «មូលហេតុដែលគួរវិនិយោគលើដីធ្លី ព្រោះវាអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ»។ យ៉ាងណាមិញ អ្នកស្រីពន្យល់ថា មុនពេលសម្រេចចិត្តវិនិយោគ វិនិយោគិនគួរស្វែងយល់អោយបានច្បាស់លាស់ អំពីកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចក្នុងតំបន់នោះ ដោយទីតាំងនិមួយៗអាចមានចលករសេដ្ឋកិច្ចខុសៗគ្នា។ «ឧទាហរណ៍តំបន់កណ្ដាលរាជធានីភ្នំពេញមានសក្ដានុពលសម្រាប់ការអភិវឌ្ឍបែបពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន ឯតំបន់ជាយរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ មានសក្ដានុពលផ្នែកឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ចំណែកឯបណ្ដាខេត្តជាប់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប និងកំពត ជាទិសដៅទេសចរណ៍ អំណោយផលដល់ការសាងសង់សណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែកាយ»។ «រយៈពេលវិនិយោគក្នុងវិស័យទាំងនេះ អាចមានរយៈពេលមធ្យម និងវែង ដូចនេះវិនិយោគិនគួរសិក្សាអំពីលទ្ធភាពនៃទុនវិនិយោគរបស់គាត់ និងនិន្នាការទីផ្សារអោយបានល្អិតល្អន់មុនពេលវិនិយោគ» អ្នកស្រីបានបន្ដ។ គួរបញ្ជាក់ថា CBRE ក៏បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ […]

អាន​បន្ថែម

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ។ នេះបើយោងតាមការព្យាករណ៍របស់ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គិនកេសា។ អ្នកស្រីព្យាករទៀតថា តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យវិញ អាចនឹងមានកំណើនល្អ នៅឆ្នាំក្រោយ។ «ដោយឡែក កំណើននៃតម្រូវការក្នុង​វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ អាចនៅមានកម្រិត ពោលគឺមិនទាន់ត្រលប់ទៅដល់កម្រិតមុនពេលមានវិបត្តិកូវីដនៅឡើយទេ» អ្នកស្រីបានឱ្យដឹង។ «នោះគឺ ដោយសារតែ​ស្ថានភាពសេដ្ឋកិច្ចពិភពលោក និង​កម្ពុជាផ្ទាល់ អាចនឹងបន្តរងផលប៉ះពាល់ពីជំងឺកូវីដ១៩ វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក អតិផរណាខ្ពស់ និងជាពិសេស​ការកើនតម្លៃនៃថាមពលឥន្ឋនៈ​ សម្ភារៈសំណង់ និងការដឹកជញ្ជូន» អ្នកស្រីបន្ដ។ បើយោងតាមអ្នកស្រី នៅក្នុងឆ្នាំ២០២៣​ វិនិយោគិន​ដែលមាន​លទ្ធភាព គួរសម្លឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង ព្រោះអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ។  

អាន​បន្ថែម

រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋ​សូមកុំលក់ដី​សម្បទាន​សង្គ​ម​កិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅ​​ឃុំ​ក្បាល​ដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ​​ង​សំណ​ង់​  និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅ​ពិនិត្យ​ទីតាំង​បែង​ចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំល​ក់ដូរដីដែលបានមកពីការខិតខំរ​បស់បងប្អូ​ន​ឱ្យ​សោះ​ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយ​អ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួន​ប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀត​គ្មានទាំ​ង​​​ដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែល​​រួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]

អាន​បន្ថែម

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម្ពុជា មានផលវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់វិស័យអចលនទ្រព្យ តែមិនច្រើននោះទេ ខណៈទីផ្សារក៏នៅមិនទាន់ទាន់ងើបឡើងដល់កម្រិតមុនវិបត្តិកូវីដដែរ។ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានពន្យល់ថា សម្រាប់ការជះឥទ្ធិពលដោយផ្ទាល់ គឺធ្វើអោយវិនិយោគិនបរទេសអាចធ្វើដំណើរចូលមកកាន់កម្ពុជា បានងាយស្រួលជាងមុន ដូចនេះអាចសម្រួលដល់ការសម្រេចចិត្តវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។ «លើសពីនេះ ការដកវិធានការនេះក៏មានឥទ្ធិពលល្អដល់វិស័យទេសចរណ៍ ដែលនឹងស្ដារសេដ្ឋកិច្ចកម្ពុជា និងចំណូលក្នុងវិស័យនេះដោយប្រយោល និងអាចជម្រុញដល់ការវិនិយោគរបស់ប្រជាជនក្នុងស្រុកផងដែរ» អ្នកស្រីបានឱ្យដឹង។ «យ៉ាងណាមិញ ការដកវិធានការកូវីដនៅប្រទេសចិន ដែលជាប្រភពទុនវិនិយោគ និងប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់របស់កម្ពុជាយើង មិនទាន់បានបើកទូលាយនៅឡើយទេ ដូច្នេះហើយផលវិជ្ជមានដែលយើងរំពឹងទុកនេះ មិនទាន់មានកំណើនរឹងមាំនៅក្នុងឆ្នាំ២០២២នេះភ្លាមៗទេ» បានបន្ដ។ ដោយឡែក សម្រាប់ឆ្នាំ ២០២៣ វិញ តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យអាចនឹងមានកំណើនល្អក្នុង២០២៣ នៅក្នុងតំបន់មួយចំនួនដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។

អាន​បន្ថែម

CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…

ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារ​បូរីកំពុងជូបឧបសគ្គ ឬនិន្នាការអវិជ្ជមានមួយចំនួន ដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច ជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន។ នាយករងនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានឱ្យដឹងថា អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចនឹងជួបវិបត្តិធ្ងន់ធ្ងរឈានដល់ការផ្អាកការសាងសង់ ក៏ប៉ុន្ដែមិនច្រើនរហូតដល់បង្កើតជាវិបត្តិថ្នាក់ជាតិនោះទេ។ អ្នកស្រី ពន្យល់ថាបច្ចុប្បន្នតម្លៃសម្ភារៈសំណង់បន្ដកើនឡើង ដែលធ្វើឱ្យថ្លៃដើមនៃការសាងសង់ខ្ពស់ជាងមុន។ បញ្ហានេះ គួបផ្សំនឹងទីផ្សារដែលមានគម្រោងរីកដូចផ្សិត បានធ្វើឱ្យអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងខ្ពស់។ «ក្នុងទីផ្សារប្រកួតប្រជែងបែបនេះ អ្នកអភិវឌ្ឍមិនអាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ  ព្រោះអតិថិជនមានជម្រើសច្រើន។​ នេះកត្តាដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» អ្នកស្រី បានឱ្យដឹង។ អ្នកស្រីបន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសកលដែលមិនទាន់ប្រសើរឡើងទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗ គឺនៅបន្តមានលំនឹង ដោយពួកគាត់មានទុនបម្រុងច្រើន។ លើសពីនេះ វិស័យបូរី ជារួម ក៏នៅមិនទាន់មានហានិភ័យខ្លាំងនោះទេ ព្រោះកម្រិតបំណុលធៀបនឹងមូលទុន (debt-to-equity ratio) របស់អ្នកអភិវឌ្ឍបូរីនៅកម្ពុជាមិនទាន់មានកម្រិតខ្ពស់ខ្លាំង។ […]

អាន​បន្ថែម