ព័ត៌មានក្នុងស្រុក
ក្នុងឱកាសថ្ងៃឈប់សម្រាក មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងបើកដំណើរការសាកល្បង ជាមួយនឹងហាងលក់ទំនិញយ៉ាងសម្បូរបែប សម្លៀកបំពាក់ម៉ាកល្បីៗ ម្ហូបអាហារ និងភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានការរៀបចំតុបតែងលម្អខាងក្នុង និងជុំវិញផ្សារយ៉ាងប្រណីតទៀតផង ពិតជាស័ក្ដិសមឥតខ្ចោះសម្រាប់អ្នកកំពុងស្វែងរកកន្លែងដើរលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។ ចង់ដឹងទិដ្ឋភាពក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាក់ទាញយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នា។ ឃើញតែតាមរូបថត មិនដូចមកឃើញផ្ទាល់ទេ! ចាំអង្កាល់ទៀត? មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា។ នៅទីនេះ មានហាងម៉ាកល្បីៗជាច្រើនកំពុងរង់ចាំស្វាគមន៍លោកអ្នក ដូចជាហាងលក់សម្លៀកបំពាក់ H&M, Adidas, Calvin Klein, LYN, Lyn Around, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka […]
អានបន្ថែមសម្ដេចនឹងរៀបតំបន់អភិវឌ្ឍថ្មីមួយទៀត នៅឃុំពាក់ស្នែង បន្ថែមពីលើរុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងដែនដីត្រៀម រៀបចំបង្កើតតំបន់អភិវឌ្ឍថ្មីមួយនៅឃុំពាក់ស្នែង ខេត្តសៀមរាប បន្ថែមពីលើតំបន់រុនតាឯក ដើម្បីជាទីតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋដែលរើចេញពីឧទ្យានជាតិអង្គរ។ សម្ដេចបានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា កន្លងទៅ ដោយបញ្ជាក់ថាតំបន់នេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ដូចនៅរុនតាឯកដូច្នេះដែរ។ ឥឡូវ ដីនៅរុនតាឯក សល់តែ ២០០ឡូ ប៉ុណ្ណោះ ខ្ញុំប្រាប់ឯកឧត្តម ជា សុផារ៉ា ឱ្យទុកជាដីបំរុង ហើយចាប់ផ្ដើមរៀបចំដីនៅតំបន់ពាក់ស្នែង ថ្មីមួយទៀត។ កន្លែងនេះ ត្រូវមានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម។ គួរបញ្ជាក់ថា តំបន់រុនតាឯកនឹងក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។ បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម រោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្យសាលារៀន […]
អានបន្ថែមសម្ដេច៖ មិនទាន់មានការស្នើឱ្យរើឃុំព្រះដាក់នោះទេ សូមប្រជាជនស្ងប់ចិត្ត
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា មិនទាន់មានការុះរើ ឬប៉ះពាល់ប្រជាជននៅឃុំព្រះដាក់នោះទេ ហើយស្នើឱ្យប្រជាជនស្ងប់ស្ងាត់ ព្រោះរដ្ឋនឹងសិក្សាយ៉ាងដិតដល់ មុនសម្រេចចិត្តធ្វើអ្វីមួយ។ សម្ដេច បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា ឆ្នាំ ២០២២ ដែលជាការឆ្លើយតបនឹងការប្រមូលផ្ដុំរបស់ប្រជាជនឃុំព្រះដាក់ ប្រឆាំងនឹងពត៌មានលេចលឺថារដ្ឋាភិបាលនឹងរុះរើឃុំព្រះដាក់ទាំងមូល ដើម្បីយកដីស្ដារបារាយខាងកើត។ «ខ្ញុំសូមផ្ញើជូនដល់ប្រជាជន យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅភូមិព្រះដាក់នោះទេ» សម្ដេចបានមានប្រសាសន៍។ ពត៌មានទាក់ទិននឹងការស្ដារបារាយកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ ជាក់ស្ដែង ទីតាំងឃុំព្រះដាក់ ធ្លាប់ជាទីតាំងបារាយខាងកើត ហើយធ្លាប់មានទឹកដល់ទៅ ៣០ លានម៉ែត្រគីប។ «ទឹកនេះមានតួនាទីទ្រទ្រង់សំណង់ប្រាសាទក្នុងតំបន់អង្គរ ទើបយើងចង់ស្ដាឡើងវិញ។ យើងកំពុងសិក្សាថាគួរដាក់ទឹកបានប៉ុន្មានដើម្បីទ្រទ្រង់អង្គរនេះ។ យើងនឹងធ្វើដោយប្រុងប្រយ័ត្ន យើងមិនដាក់ដល់ទៅ ៣០លានម៉ែត្រគីប ហើយដេញឱ្យគ្រប់គ្នាចេញនោះទេ» សម្ដេចមានប្រសាសន៍។ «យើងគ្រោងនឹងដាក់ត្រឹមបាតអាងប៉ុណ្ណោះ។ យើងគិតគូរណាស់ ម្ខាងគិតលើផលប៉ះពាល់ដល់ប្រជាជន ឯម្ខាងទៀតគឺដើម្បីការពារអង្គរ» សម្ដេចបន្ដ។ សម្ដេចបន្តថា ឃុំព្រះដាក់កសាងឡើង ៣០០ ទៅ ៤០០ ឆ្នាំ ហើយ ខណៈឃុំនេះ ក៏ទាក់ទងនឹងរដ្ឋបាលដែនដីរបស់យើងថែមទៀតផង ដូច្នេះមិនអាចរើបានទេ។ UNESCO ក៏យល់អំពីរឿងនេះដែរ។ លើសពីនេះ […]
អានបន្ថែមសេដ្ឋវិទូ៖ វិនិយោគិនជាច្រើនសម្លឹងចង់បោះទុននៅអាស៊ាន កម្ពុជានឹងទទួលប្រយោជន៍អ្វី?
កាវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបាន់អាស៊ីអាគ្នេយ៍បានកើនឡើង ៤២% ក្នុងឆ្នាំ ២០២១ ហើយនិន្នាការវិជ្ជមាននឹងបន្តនៅឆ្នាំ ២០២២ នេះ ដោយប្រទេសមួយចំនួនបានឃើញកម្រិត FDI កើនខ្ពស់បំផុត។ នេះបើយោងតាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ 2022។ មូលហេតុមួយគឺមកពីការកើនឡើង FDI គឺថា វិនិយោគិនភាគច្រើនកំពុងសម្លឹរកឱកាសវិនិយោគក្នុងតំបន់នេះ ទិសដៅដើម្បីការកាត់បន្ថយហានិភ័យ ដោយការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មឱ្យនៅច្រើនកន្លែង មិនប្រមូលផ្ដុំនៅប្រទេសតែមួយដូចមុនវិបត្តិកូវីដ។ អាស៊ីអាគ្នេយ៍ គឺជាទិសដៅធំបំផុតទី២ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បន្ទាប់ពីប្រទេសចិន។ លោក Aaditya Mattoo សេដ្ឋវិទូនៃធនាគារពិភពលោកបាននិយាយថា អ្នកទទួលផលនៃការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មរបស់វិនិយោគិនធំៗ នេះ គឺប្រទេសវៀតណាម ខណៈប្រទេសបន្ទាប់ គឺម៉ាឡេស៊ី និងកម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេសបានបន្តហូរចូល បើទោះបីជាមានវិបត្តិកូវឌ និងបញ្ហាសកលលោកផ្សេងទៀតក៏ដោយ។ FDI ភាគច្រើន ដែលបាននិងកំពុងហូរចូលទៅក្នុងតំបន់នេះ គឺការផលិត ជាពិសេសគ្រឿងអេឡិចត្រូនិក ហិរញ្ញវត្ថុ និងថាមពល ប៉ុន្តែវិស័យIT ក៏មានកាន់តែច្រើនផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគធំជាងគេក្នុងតំបន់ បន្ទាប់មកគឺប្រទេសចិន។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចនិយាយថា តំបន់នេះនៅតែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មបៃតង ឬប្រកបដោយនិរន្តរភាព ការលើកកំពស់ជំនាញនៃកម្លាំងពលកម្ម និងការពង្រឹងច្បាប់សេរីភាវូបនីយកម្មលើការវិនិយោគលើសេវាកម្ម។ គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]
អានបន្ថែមធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ថ្មី ទំនើប ផាសុកភាព
ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗកន្លងទៅនេះ។ ការសម្ពោធសាខាថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។ ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។ ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៏ពីសមិទ្ធផលដែលទទួលបានកន្លងមកថា “ធនាគារ ជីប […]
អានបន្ថែមអាជ្ញាធរក្រុងកែប ដាក់កំហិតឱ្យអាជីវកររុះរើសំណង់លើផ្លូវសាធារណៈចេញឱ្យអស់ ត្រឹមថ្ងៃទី១៥ តុលា
រដ្ឋបាលក្រុងកែប បានដាក់កំហិតដល់ក្រុមអាជីវករដែលសង់សំណង់លើផ្លូវសាធារណៈទាំងអស់ត្រូវប្រញ៉ាប់រុះរើសំណង់ទាំងនោះចេញឱ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ពោលគឺមុនពិធីបុណ្យអ៊ុំទូក។ លោក ខេង យ័ន អភិបាលក្រុងកែប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះបងប្អូនអាជីវករបានចូលប្រជុំនៅសាលាក្រុងកែបរួចហើយ ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។ ហេតុនេះ លោកថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករ គឺសាលាក្រុងកែប បានសម្រេចមិនអនុញ្ញាតអោយមានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើរពីអាជីវករយើងអនុញ្ញាតអោយលក់នៅថ្ងៃបុណ្យទាន ដោយឡែកសម្រាប់ថ្ងៃចុងសប្តាហ៍យើងមិនទាន់មានការសម្រេចយ៉ាងណានោះទេ។ ដោយឡែកថ្ងៃនេះ លោកបន្តថា យើងចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុកពេលអោយពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការក្តៅជាងនេះ។ គួរបញ្ជាក់ទៀតថា ការដាក់កំហិតនេះ គឺធ្វើឡើងក្រោមគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលអោយត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ អោយម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកែប ក៏ស្នើសុំការសហការពីអាជីវករ ដើម្បីភាពរីកចំរើនក្នុងខេត្ត៕
អានបន្ថែមតោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដំណើរការសាកល្បង បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ មកដើរកម្សាន្ត ញ៉ាំអាហារ និងទិញទំនិញម៉ាកល្បីៗ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ អំពីជម្រើសផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាការតុបតែងរចនាខាងក្នុង និងជុំវិញផ្សារយ៉ាងទាក់ទាញបំផុត។ កាន់តែពិសេសថែមទៀត តារាវ័យក្មេងដល់ទៅ ២០ រូប ដែលមានអ្នកតាមដាន (Follower) រាប់ម៉ឺននាក់ នៅលើបណ្ដាញសង្គម ដូចជា TikTok ហ្វេសប៊ុក ជាដើម ក៏បានមកលេងកម្សាន្ត និងទទួលបានភាពរីករាយជាមួយបរិយាកាសដ៏ពិសេសប្លែកក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផងដែរ។ ចង់ដឹងថា តើពួកគេនិយាយអ្វីខ្លះពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល? តោះ! ទៅទស្សនាវីដេអូមួយចំនួនរបស់ពួកគេដូចតទៅ៖ @theagechsimmm “ផ្សារនេះមានបរិយាកាសប្លែក និងមានទំហំធំមែនទែន។ ខ្ញុំដើរឡើងចុកជើង ហើយនៅដើរមិនទាន់សព្វទៀត។” https://vt.tiktok.com/ZSR9BQeLT/ @dy5ak “អ្វីក៏មានដែរក្នុងផ្សារទំនើបមួយនេះ ដូចជាហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង […]
អានបន្ថែមរដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។ សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ […]
អានបន្ថែមគម្រោងអភិវឌ្ឍតម្លៃជាង ១៧ លានដុល្លារ នឹងត្រូវសាងសង់នៅកោះត្បាល់ នៃខេត្តកែប
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន ១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។ គម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។ កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ។ គួបញ្ជាក់ថា កោះទន្សាយ ក៏កំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព ផងដែរ ក្រោមទុន១៣០ លានដុល្លារ។ គម្រោងនេះជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗតាំងពីឆ្នាំ ២០២១ មកម្លេះ។
អានបន្ថែមISI នាំចូលដែកស្តង់ដាឧស្សាហកម្មជប៉ុន ខណៈប្ដេជ្ញាបន្ដរួមអភិវឌ្ឍវិស័យសំណង់កម្ពុជា
ក្រុមហ៊ុន កែច្នៃ និងចែកចាយដែកឈានមុខគេនៅកម្ពុជា អាយ អេស អាយ ស្ទៀល កាលពីថ្មីៗនេះ បាននាំចូលផលិតផលដែកសរសៃថ្មីមួយប្រភេទ គឺដែក ISI (ISI DEBAR) ដែលជាផលិតតាមស្តង់ដាឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ទិសដៅដើម្បជួយពង្រឹងស្ដង់ដា និងគុណភាពវិស័យសំណង់នៅកម្ពុជា។ ដែកសរសៃ ISI (ISI DEBAR) នេះ ត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និងSD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា […]
អានបន្ថែម