ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បើកសម្ពោធជាផ្លូវការហើយ

ក្រុមហ៊ុន PropNex Cambodia ជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរីបានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រងដែលមានទស្សនៈវិស័យច្បាស់លាស់បាននិងកំពុងបំពាក់បំប៉នដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។ ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះបាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។ ពួក គេ ប្រាថ្នា ចង់ ឱ្យ ក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ […]

អាន​បន្ថែម

កម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន

រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែនទេ)។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមហោ សារុន អនុប្រធាន គ.អ.ច.ទ ក៏បានបន្ថែមថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖១.ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។ ២.ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ៣.ខេត្តសុរិន្ទ្រ (Surin) […]

អាន​បន្ថែម

Zillennium Group សហការនិង SERC &TR ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចនលទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន Zillennium Group ជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) និងនិយ័តករបរធនបាលកិច្ច (TR) ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។​ គោលបំណងសំខាន់នៃ MoU នេះ គឺជាការរួមកម្លាំងដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាល តាមរយៈបង្កើនការយល់ដឹងកាន់តែទូលំទូលាយដល់សាធារណៈជន ជំរុញការវិនិយោគ ក្នុងគោលដៅរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោកគុយ  វ៉ាត  ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium Group, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក និង​លោក […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្ដេជ្ញាបញ្ចប់ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នា ដែលជាប្រភពប្រេងដ៏សម្បើម

ថៃនឹងជួបពិភាក្សាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នាលើផ្ទៃសមុទ្រទំហំ ២៦០០០  គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។ បើយោងតាមកាសែតBangkok Post កាលពីថ្មីៗនេះ រត្រៀមពិភាក្សារ គឺបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសទាំង ២ ដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតប្រភពថាមពលថ្មី និងចង់លុបបំបាត់ជម្លោះទឹកដីជាលើកដំបូង។ ប្រទេសទាំង២ នឹងជួបគ្នាតាមរយៈ Video Conference នៅថ្ងៃសុក្រទី ១៦ កញ្ញា ខាងមុខនេះ។  ភាគីទាំង ២ នឹងពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដូចជាការគ្រប់គ្រងការធ្វើដំណើរឆ្លងដែន ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងឧស្សាហកម្ម និងសុខភាពសាធារណៈ និងការអភិវឌ្ឍន៍សហគមន៍។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានឱ្យដឹងកាលពីថ្ងៃទី ១៣ ខែកញ្ញាថា បើការចរចាបានជោគជ័យ វានឹងក្លាយជាផ្នែកមួយនៃគោលនយោបាយរយៈពេលវែងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាល​កថៃក៏​បាន​បង្កើត​គណៈកម្មាធិការពិសេសថ្មី​មួយ ​ដើម្បី​ពិនិត្យ​រក​មធ្យោបាយ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទាមទារ​ត្រួតស៊ីគ្នានេះ។ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែសីហា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយប្រទេសថៃដើម្បីពិភាក្សា ខណៈដែលប្រទេសទាំង២ នឹងខិតខំ បញ្ចៀសវិបត្តិថាមពលនេះយ៉ាងពេញទំហឹង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល […]

អាន​បន្ថែម

ទីផ្សារ​អចលនទ្រព្យ​របស់​សិង្ហបុរី​មានសន្ទុះ ​ខណៈទីផ្សារប្រទេសផ្សេងជាប់គាំង។ ហេតុអ្វី?

ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ កំពុងតែមានសន្ទុះ បើប្រៀបធៀបទៅនឹងទីផ្សារប្រទេសដទៃដែលកំពុងជាប់គាំង។ យោងតាម Worldakkam មូលហេតុនៃកំណើននេះ គឺដោយសារថាមានអ្នកទិញជនជាតិចិនជាច្រើនបានសម្រុកមកទិញអចលនទ្រព្យនៅសិង្ហបុរី ដោយភាគច្រើនផ្តោតលើអចលនទ្រព្យប្រណីត ដូចជាសណ្ឋាគារ និងអចលនទ្រព្យនៅមាត់សមុទ្រ ជាដើម។ ប្រភពដដែលបានឱ្យដឹង ហេតុផលដែលបង្កើនទំនុកចិត្តដល់អ្នកវិនិយោគចិនគឺស្ថិរភាពនយោបាយរបស់ប្រទេសសិង្ហបូរី អត្រាពន្ធទាប និងសំខាន់បំផុតនោះគឺថាសិង្ហបុរីជាប្រទេសដែលគ្មានគ្រោះមហន្តរាយធម្មជាតិ។ ជាងនេះទៅទៀត សិង្ហបូរីគឺជាគោលដៅដ៏ល្អសម្រាប់ការបង្កើតទីស្នាក់ការកណ្តាលនៃអាជីវកម្មធំៗនានាក្នុងតំបន់ទូទាំងអាស៊ាន និងអាស៊ី។ បើតាមការព្យាករណ៍ សិង្ហបូរីនឹងក្លាយជាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏លេចធ្លោ ដោយទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ៣៧០០០ ក្រុមហ៊ុន  និងក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង ៧០០០ ក្រុមហ៊ុន ។

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល ពិភពនៃប្រេនល្បីៗ បើកដំណើរការចាប់ពីថ្ងៃនេះតទៅ

អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។ ក្នុងអំឡុងការបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖ – ហាងលក់សម្លៀកបំពាក់ H&M និងហាងលក់ស្បែកជើង Pazzion បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន – ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ […]

អាន​បន្ថែម

ស្អែកនេះ អ្នកអាចចូលទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល បានហើយ!

តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២​ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។ ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងលក់សម្ភារប្រើប្រាស់ និងហាងប្រណីតៗជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានគុណភាពខ្ពស់ សម្រាប់អតិថិជនទាំងអស់​ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្នុងនោះរួមមាន ហាងលក់សម្លៀកបំពាក់ H&M, LYN, Calvin Klein, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato […]

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។ ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ​ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, ​Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។ […]

អាន​បន្ថែម

ប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា​  នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣

ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani  នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅ​តាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។ សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។ សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយកន្លែងនៃតំបន់ Mustang ក្នុងប្រទេសនេប៉ាល់ ម្យ៉ាងទៀតត្រូវបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញ Bill Bensley។ ចំនុចពិសេសនៃទីតាំងសណ្ឋាគារនេះ គឺលាក់នៅក្នុងជ្រលង Kali Gandaki ចន្លោះជួរភ្នំ Annapurna និង Dhaulagiri ដែលជាជ្រលងជ្រៅបំផុតមួយ និងកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ Shinta Mani Mustang នឹងក្លាយជាសណ្ឋាគារដែលផ្តល់ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ ព្រោះរចនាបទ្មរបស់សណ្ឋាគារត្រូវបានរៀបចំឡើងជាមួយនិងទស្សនីយភាពដ៏ប្រណីត ៣៦០ដឺក្រេ ដែលអាចធ្វើឱ្យភ្ញៀវទទួលបាននូវភាពរំភើបមិនធ្លាប់មាននៅក្នុងតំបន់ហិម៉ាឡៃយ៉ា។ ក្នុងសណ្ឋាគារ មានភោជនីយដ្ឋានមួយដែលមានកន្លែងបរិភោគអាហារដ៏ធំ បារ៍ កន្លែងហាត់ប្រាណ អាងហែលទឹកក្តៅ បន្ទប់ស្ទីម […]

អាន​បន្ថែម

NBC នឹងបោះផ្សាយមូលបត្ររដ្ឋ លើកដំបូតតម្លៃ ២៥លានដុល្លារ

ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ទំហំទឹកប្រាក់១០០ប៊ីលានរៀល ប្រមាណ២៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។​ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹត(Face Value) ចំនួន ១លានរៀល (ស្មើនឹង ២៥០ដុល្លារ) ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧ ខែកញ្ញា​ នេះ គឺជាការចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។​ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

អាន​បន្ថែម