ព័ត៌មានក្នុងស្រុក
ខេត្តព្រះសីហនុមានកោះ៣២ ដែល១៩ កោះកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន
ខេត្តព្រះសីហនុ មានកោះសរុបប្រមាណចំនួន ៣២កោះ ដែលក្នុងនោះមានកោះចំនួន ១៩ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនចំនួន ២៣។ នេះបើតាមកិច្ចប្រជុំស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមាន៖ -ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះ៤ -ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ -ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន ១២ វិនិយោគលើកោះចំនួន៦ -ស្រុកស្ទឹងហាវ មានកោះចំនួន ១។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានតួនាទីគ្រប់គ្រងគ្របដណ្តប់ និងឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថានផងដែរ។
អានបន្ថែមត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ
មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ (អានបន្ថែម) គួររម្លឹកដែរថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមរដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា«ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនាពេលកន្លងមករបស់អង្កការ សកម្មជនបរិស្ថាន និងសាធារណៈជនានានោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។ (អានបន្ថែម) ម្យ៉ាងទៀត នៅតំបន់នេះក៏មិនមានសត្វព្រៃកម្រ ឬជិតផុតពូជ ដូចការលើកឡើងនោះទេ ចំណែកឯសត្វព្រៃនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅវិញ គឺមានសុវត្ថិភាព១០០ភាគរយ មិនមានអ្វីប៉ះពាល់ដល់សត្វទាល់តែសោះ។ គួររម្លឹកដែរថា សត្វព្រៃដែលកំពុងរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ គឺទទួលបានការពារដោយរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា មិនមានសត្វព្រៃណាអាចចេញមកខាងក្រៅបានទេ ជាពិសេសមានការការពារមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើបានយ៉ាងល្អ មិនដូចជាការលើកឡើងរបស់សាធារណៈជនមួយចំនួននោះទេ ។ ការចេញសេចក្តីប្រកាសភ្លាមៗរបស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ យ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើ ក៏អំពាវនាវឲ្យឈប់មានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃនៅសួនភ្នំតាម៉ៅផងដែរ៕ […]
អានបន្ថែមសម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯងក្នុងបុរីតទៅទៀតហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខអ៊ីនធឺណែតនៅក្នុងបុរីត្រូវលុបចោលទាំងអស់ [ដកអាជ្ញាប័ណ្ណ] អត់មានឱ្យទៀតទេ។ ចឹង! សុំឱ្យប្រតិបត្តិករទាំងអស់យល់ដឹងរឿងហ្នឹង សុំនិយ័តករទូរគមនាគមន៍ អនុវត្តនូវប្រសាសន៍ដឹកនាំរបស់សម្តេច។» ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានកំណត់ទីតាំងនៅតាមតំបន់ទេសចរណ៍ និងតំបន់អភិរក្សនានា ដើម្បីសាងសង់អង់តែនបន្ថែមចំនួន១០០កន្លែងទៀត រួចរាល់ហើយ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តមបញ្ជាក់ថា សប្តាហ៍ក្រោយក្រុមការងារនឹងចាប់ផ្តើមបោះបង្គោលអង់តែនតាមទីតាំងជាក់ស្តែង ដែលគ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រសួងប្រៃសណីយ៍កំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្និន័យតម្លៃប្រមាណ ៣០លានដុល្លារ ដើម្បីប្រមូលទិន្និន័យរបស់ស្ថាប័នផ្សេងៗយកមកគ្រប់គ្រង។ គម្រោងគ្រោងសាងសង់នៅក្នុងក្រសួងផ្ទាល់តែម្តង ក្រោយសិក្សាលម្អិតចប់ ក្រសួងនឹង ស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល។
អានបន្ថែមឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ
ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។ តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។ ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។ NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុននឹងនៅតែមានស្ថិរភាព។
អានបន្ថែមAmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ
ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។ យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។ របាយការណ៍ថា ៦៣% ជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដី ជាង ៥៧% ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃ។ កត្តានេះបើកឱកាស សម្រាប់អ្នកអភិវឌ្ឍសង់អចលនទ្រព្យដែលចាប់យកក្រុមចំណូលទាប និងមធ្យម។ ដីនៅតែជាការវិនិយោគដែលគេចូលចិត្តបំផុត ដែលមានអ្នកឆ្លើយ ៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មជាការពេញនិយមបន្ទាប់ដែលមានអ្នកចង់វិនិយោគ ២៣,៩៦%, ២០,៨៣% និង ៦,២៥% រៀងៗគ្នា។ របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។ លើសពីនេះ ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកទិញអចលនទ្រព្យ ៥១% […]
អានបន្ថែមតើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?
មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ អ្នកវិភាគខ្លះថា កម្ពុជាក៏កំពុងដើរទៅរកផ្លូវស្រដៀងៗគ្នានេះ។ ដូច្នោះ តើ ៥ ទៅ ១០ ឆ្នាំខាងមុខ កម្ពុជានឹងជួបវិបត្តិដូចចិនដែរឬទេ? ហេតុអ្វី? ផ្ទុយទៅវិញ តើក្នុងវិបត្តិ អាចមានឱកាសឬទេ ដែលក្រុមហ៊ុនជាប់បំណុលទាំងនោះ ងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មី? ហេតុអ្វី? ជាក់ស្ដែងបើសង្កេតមើលតួលេខជាក់ស្ដែង ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺស្រដៀងគ្នានឹងប្រទេសចិនដែរ។ ពីឆ្នាំ ២០១៨ វិស័យសំណង់បានហក់ឡើងយ៉ាងគំហុក ដែលរួមចំណែកដល់ទៅ ១១,៥% នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះ។ ប៉ុន្តែវិស័យនេះ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយមានការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងការឈានជើងចូលមកដល់នៃវិបត្តិកូវីដ។ (អានបន្ថែម) យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបានធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ១៤២ លានដុល្លារក្នុងឆ្នាំ ២០២០។ តួលេខចុងក្រោយរបស់ធនាគារជាតិ […]
អានបន្ថែមរដ្ឋប្រកាសឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសង់ផ្លូវមកចាប់ឆ្នោតយកដីឡូតិ៍ ថ្ងៃស្អែកនេះ
អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង ដែលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវត្តទួល សន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ជូនប្រជាពលរដ្ឋនូវដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដូចនេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗ។
អានបន្ថែមរដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់
រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការរុះរើសំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបង។ ម្ចាស់លំនៅឋាន និងអាជីវកម្ម ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ស្ថិតតំបន់អភិរក្ស ( ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣) នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើជាបន្ទាន់ ហើយកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។ ក្នុងការថែរក្សាតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបងនេះ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារឡើយ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត។ (អានបន្ថែម) […]
អានបន្ថែមក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផងដែរ។ (អានបន្ថែម) ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ […]
អានបន្ថែម