សុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅ​ឧទ្យាន​ជាតិ «បូកគោ»

ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ​។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្វើការសិក្សាលម្អិត ពិនិត្យ និងវាយតម្លៃលើ​សំណើ​​​សុំពង្រីក​នេះ។ ក្រោយសិក្សាចប់ ក្រុមការងារ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ថាតើត្រូវ​អនុញ្ញាត​ជូនក្រុមហ៊ុន​ ឬអត់។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន​ សុខា អូតែល បានស្នើសុំវិនិយោគ​ជួលដីជាង ៣ម៉ឺនហិកតា ម្តងរួចមកហើយ​នៅ​ឧទ្យាន​​​ជាតិព្រះមុនីវង្ស «បូកគោ» នេះ ដែលមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃគម្រោង​បាននឹង​កំពុង​សាងសង់ជាបណ្តើរៗ។

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ

រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​ កាត់ដីទំហំ ៦០០០ហិកតា​ ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និង​ភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និង​ចាត់​ចែង​​ស្របតាមនីតិវិធីជាធរមាន។ គួររម្លឹកថា កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់​ផ្តើមអនុវត្ត​គម្រោង​​បែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ […]

អាន​បន្ថែម

ត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ

តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់​ផ្គង់​កើន​ឡើង ៣២% ​ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ តម្លៃ​ជួល​ ក៏មានការកើនឡើងដែរ គឺ១,២%, ៣,៣%, ២,៣% រៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទនេះ។ រហូតដល់បច្ចុប្បន្នចំនួនខុនដូបានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០ យូនីត ស្មើនឹង៣៧% នៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។ ចំណែកគម្រោង​សាងសង់​ជាង​ ១២០០យូនីត ដែលបានពន្យារពេល ឥឡូវ​ចាប់ផ្តើមបន្ត និងបើកដំណើរការឡើងវិញហើយ។

អាន​បន្ថែម

ចិននឹងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿងដល់កម្ពុជា

សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន មានឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីសរុបចំនួន០៥គ្រឿង ក្នុងនោះ០៤គ្រឿង ជាជំនួយរបស់អង្គការUNDP និង០១គ្រឿង ទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន(Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងតម្លើងឧបករណ៍នេះឱ្យបាន៣០០គ្រឿង ក្នុងរយៈពេល ០៣ឆ្នាំបន្ទាប់។ បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ០៥ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ៕    

អាន​បន្ថែម

ត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២

ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។ ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។ ខណៈនេះផងដែរ តម្លៃផ្ទះអាជីវកម្ម បានធ្លាក់ចុះ ១,៧% ដែលមានតម្លៃជាមធ្យមចន្លោះពី១០០០ ដល់១៥០០ ដុល្លារអាមេរិក ក្នុង១ ម៉ែត្រក្រឡា។ ចុងក្រោយនោះ គឺផ្ទះវីឡាភ្លោះ បានធ្លាក់ចុះច្រើនជាងគេរហូតដល់ទៅ ៤,៩% ដែលមានតម្លៃជាមធ្យមចន្លោះ​ពី១០០០ ដល់ ១៥០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រក្រឡា។ យ៉ាងណាមិញ ចំនួនផ្ទះនៅក្នុងទីក្រុងភ្នំពេញ ប្រមាណជាង ១៧០០ខ្នង ត្រូវបានសាងសង់រួចរាល់ក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលស្មើនឹង […]

អាន​បន្ថែម

អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ

អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយ​ដ្ឋាន​​វប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន​។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២២​។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះ​កំណត់យក​ចំណី​បឹងជុំវិញ​តំបន់​ប្រវត្តិសាស្រ្តនេះ ដោយកំណត់ និងបោះបង្គោលព្រំប្រទល់​បឹងប្រាក់ឲ្យបានច្បាស់លាស់​ សម្រាប់ធ្វើការអភិរក្ស និងទប់ស្កាត់​កុំឱ្យមានការ​ទន្ទ្រាន​កាន់កាប់ដោយខុសច្បាប់បន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយ​ក្លាយ​​ជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងមកសិក្សាពីតំបន់​ប្រវត្តិ​សាស្ត្រ​​នាសម័យហ្លួងព្រះស្ដេចកន។ ក្នុងឱកាសនេះផងដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូន​ឈើ​ ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់ម៉ឺនក្បាល​ចូលក្នុងបឹងប្រាក់ ដើម្បីជាការចូលរួមថែរក្សា​ការពារអភិរក្ស​ធនធាន​ធម្មជាតិ។​

អាន​បន្ថែម

អាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត

ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។ ខេត្តទាំង៣នោះ រួមមានកំពត ត្បូងឃ្មុំ និងខេត្តតាកែវ ព្រមទាំងក្រុង-ស្រុក០៩ រួមមាន ក្រុងព្រះវិហារ ស្រុកស្រែអំបិល ស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកចុងកាល់ ស្រុកត្បែងមានជ័យ ស្រុកឧត្តុង្គ ក្រុងសេរីសោភ័ណ្ឌ និងស្រុកមង្គលបុរី ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលដំបូង។ ក្នុងរយៈពេល២៦ ឆ្នាំ កន្លងមកនេះ កម្ពុជា បានបោសសម្អាតមីនបានផ្ទៃដីចំនួន ១៨៨១ គីឡូម៉ែត្រក្រឡា […]

អាន​បន្ថែម

កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​ កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​របស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។​ ក្រុមហ៊ុន​បន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។ ​វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

រដ្ឋាភិបាលនឹងប្រែក្លាយផ្ទៃដីរំដោះមីនរួច ទៅជាតំបន់ទេសចរណ៍សហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។​ ថ្លែងក្នុងពិធី​សំណេះ​សំណាល ក៏ដូច​ជា​ផ្តល់​នូវដំបូន្មានមួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់មានមីន ដែលជាអតីតសមរភូមិទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យប្រឹងប្រែង ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា​បច្ចុប្បន្ន នៅសល់ផ្ទៃដីប្រមាណ ១០ភាគរយប៉ុណ្ណោះ នៃផ្ទៃដីមានមីនសរុប។​ សម្តេចតេជោ ហ៊ុន សែនថ្លែងថា៖ “ការធ្វើបានដូច្នេះ វាសុវត្ថិភាពខ្លាំងណាស់ ហើយវាទាក់ទាញបាននូវផ្នែកទេសចរណ៍ ហើយជាពិសេសគឺទេសចរណ៍ធម្មជាតិតែម្តង ទេសចរណ៍សហគមន៍ ដែលតំបន់ខ្លះ ត្រូវបានដោះមីនរួចហើយ ពួកគាត់ដើរថត ដើរមើលសត្វក្នុងព្រៃ ដែលជាផលចំណេញមួយ”។​ ទន្ទឹមនឹងនេះ វិស័យឯកជន បានចូលរួមបរិច្ឆាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល លើយុទ្ធនាការដោះមីននេះឱ្យសម្រេចជោគជ័យ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។​ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់អោយទៅជាតំបន់អភិវឌ្ឍន៍ […]

អាន​បន្ថែម

ពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់

សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ​ទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទាំងអស់នេះបាន មានដូចជា ធនាគារអេស៊ីលីដាភីអិលស៊ី កាណាឌីយ៉ាអ.ក កម្ពុជាសាធារណៈភីអិលស៊ី និង វឌ្ឍនៈ ។ ចំពោះ ម្ចាស់អចលនទ្រព្យមួយចំនួនដែលចង់កែប្រែព័ត៌មានដូចជា ប័ណ្ណសម្គាល់អចលនទ្រព្យថ្មី ប្រែប្រួលព័ត៌មានសំណង់ ឬសាងសង់សំណង់ថ្មី ប្រែប្រួលទំហំដី និងប្រែប្រួលព័ត៌មានផ្សេងៗទៀតទាក់ទងនឹងអចលនទ្រព្យ ឬម្ចាស់កម្មសិទ្ធិអចលនទ្រព្យ សូមមកដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចក្នុងដំណរភ្ជាប់នេះ។ ចុចទីនេះ

អាន​បន្ថែម