ពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់

សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ​ទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទាំងអស់នេះបាន មានដូចជា ធនាគារអេស៊ីលីដាភីអិលស៊ី កាណាឌីយ៉ាអ.ក កម្ពុជាសាធារណៈភីអិលស៊ី និង វឌ្ឍនៈ ។ ចំពោះ ម្ចាស់អចលនទ្រព្យមួយចំនួនដែលចង់កែប្រែព័ត៌មានដូចជា ប័ណ្ណសម្គាល់អចលនទ្រព្យថ្មី ប្រែប្រួលព័ត៌មានសំណង់ ឬសាងសង់សំណង់ថ្មី ប្រែប្រួលទំហំដី និងប្រែប្រួលព័ត៌មានផ្សេងៗទៀតទាក់ទងនឹងអចលនទ្រព្យ ឬម្ចាស់កម្មសិទ្ធិអចលនទ្រព្យ សូមមកដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចក្នុងដំណរភ្ជាប់នេះ។ ចុចទីនេះ

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង Century Entertainmentនឹង​ចាប់​ផ្តើម​អាជីវកម្ម​តុហ្គេមនៅកាស៊ីណូតារាសាគរ​ក្នុង​ខែ​កញ្ញាខាងមុខនេះ

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ ២០០ ០០០ ដុល្លារហុងកុង (២៥៥០០ ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ ២០២១ ដល់ ៣,៧ លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថាខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថាកាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុមក​នៅ​តារា​សាគរវិញ។ លោកក៏បានបន្តថា ខាងក្រុមហ៊ុនត្រូវតែអនុវត្តផែនការបើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញនៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមចាប់ពីខែកញ្ញា ឆ្នាំ២០២២ […]

អាន​បន្ថែម

បូរីប្លែកថ្មីរចនាដោយស្ថាបត្យករស្វីស នៅភាគខាងជើងក្រុងភ្នំពេញ បើកសម្ពោធផ្ទះគំរូ

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រចនាដោយស្ថាបត្យករជនជាតិស្វីស ស្រស់ស្អាត ទំនើប ហើយអមដោយធម្មជាតិបៃតងស្រស់ត្រកាលពីខាងមុខ ចំហៀង និងខាងក្រោយផ្ទះទៀតផង។ ក្រឡេកមកមើលម៉ូដផ្ទះវីឡាភ្លោះដែលត្រូវបានសម្ពោធនេះមានលក្ខណៈទំនើបស័ក្ដិសមបំផុតសម្រាប់គ្រួសារសម័យថ្មីនាឆ្នាំ ២០២២នេះ ដោយទទួលបានពន្លឺនិងខ្យល់ធម្មជាតិយ៉ាងត្រកាលចូលទៅបរិវេណលំនៅដ្ឋានផ្នែកខាងក្នុងបានពេញមួយថ្ងៃ អមដោយការរចនាគ្រឿងសង្ហារឹមផ្សេងៗបែប Mid-Century Modern ហាក់បង្ហាញនូវសោភណភាពកាន់តែស្រស់ស្អាតមួយកម្រឹតទៀតផងដែរ។ ជាមួយបន្ទប់គេងរហូតដល់ទៅ៤ បន្ទប់ទឹក៥ គ្រួសារដែលមានសមាជិកមធ្យមអាចទទួលយកនូវបទពិសោធរស់នៅដ៏ទំនើបប្លែកមិនធ្លាប់មាន អមដោយជំនោរខ្យល់ទន្លេ និងបឹងធម្មជាតិដែលនៅសងខាងបុរី ហាក់ផ្ដល់នូវភាពត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។ លោកអ្នកដែលកំពុងស្វែងរក ឬក៏មានតម្រូវការគេហដ្ឋាន យើងសូមណែនាំនូវប្រភេទវីឡាភ្លោះថ្មីក្នុងបុរីភូមិសំរោងដែលនឹងពាំនាំសុភមង្គលជូនលោកអ្នកប្រកបដោយភាពស៊ីវិល័យ និងផាសុកភាពដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយ​ៈលេខទូរសព្ទ ០៨៩ ៨៧៧ ៥៣៣ /០៦៩ ៨៧៧ ៥៣៣ ៕

អាន​បន្ថែម

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់  សាងសង់បានជាង៩០%ហើយ

គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។ យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕

អាន​បន្ថែម

៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល

គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។​ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិកាន់កាប់ដីធ្លីនោះបញ្ហាទំនាស់ដីធ្លី នឹងត្រូវបានកាត់បន្ថយ។ មួយវិញទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដីពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បាន មួយកម្រិ ថែមទៀត។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការចុះបញ្ជីក្បាលដីទូទាំងប្រទេសឱ្យបាន៧លានក្បាលដីនៅឆ្នាំ២០២២ ដែលមកទល់ពេលនេះ បានជាង៦ លានក្បាលដី ស្មើនឹង៩០% នៃផែនការ។

អាន​បន្ថែម

រដ្ឋនឹងកែប្រែមុខមាត់កោះសាមសិបជាសហគមន៍អេកូទេសចរណ៍ដ៏គួរជាទីទាក់ទាញបំផុត

ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញមួយក្នុងខេត្តក្រចេះ។​ សិក្ខាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ភ្ញៀវទេសចរអាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់  លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រី។

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ

គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និង ធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និង ការកំណត់អត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់។ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់ខេត្តបានអនុវត្តយ៉ាងពេញលេញតាមជំហាននីមួយៗ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព […]

អាន​បន្ថែម

ក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា

ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិញសំលៀកបំពាក់, ស្បែកជើង និង ផលិតផលផ្សេងៗទៀតពីកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជាទិញលើផលិតផលដែលផលិតនៅប្រទេសកម្ពុជា ដែលបានរួមចំណែកលើការលើកកម្ពស់ ការបង្កើតការងារ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសផងដែរ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ ១០ចំនុច ដើម្បីអនុវត្តដោយជោគជ័យនូវវិធានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវដំណើរការប្រក្រតីភាពឡើងវិញនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ព្រមទាំងជីវភាពរស់នៅរបស់កម្មករ និងប្រជាកសិករផងដែរ។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ 3,729 លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង 57.7 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ កម្ចីក្នុងវិស័យសំណង់កើន២១,៥% ខណៈអចលនទ្រព្យ៣៧,២% ធៀបនឹងឆ្នាំ២០២១

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់​គិតជាទឹកប្រាក់ប្រមាណ ១៥៩​៦៧​,៩១​ ប៊ីលានរៀល កើនឡើងចំនួន២១,៥ %  ខណៈកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ​ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ធនាគារពាណិជ្ជក៏បានបង្ហាញថាមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។ ដោយឡែក ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណ​ង់​មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

អាន​បន្ថែម

អាជ្ញាធរខេត្តបាត់ដំបងហាមឃាត់ពលរដ្ឋមិនឲ្យកែទម្រង់សំណង់ផ្ទះបុរាណឡើយ ខណៈកំពុងស្នើបារាំងឱ្យជួយអភិរក្ស

អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។​ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ។ ឯកឧត្តមបន្តថា ដោយមានកង្វះខាតផ្នែកបច្ចេកទេ​ស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង កំពុងជួបប្រទះហានិភ័យ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បានធ្វើការគិតគូផងដែរអំពីការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំងជាមុនសិន។ ក្រៅពីនេះ នៅក្នុងកិច្ចជំនួប ឯកឧត្តមអភិបាល ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការងារអភិរក្សនេះផងដែរ ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR […]

អាន​បន្ថែម