សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ការកើនឡើងនៃតម្លៃសរុបជាទូទៅ អាចកើតឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក្នុងការតភ្ជាប់តំបន់ផ្សេងៗនៅកម្ពុជា និងតម្រូវការខ្ពស់សម្រាប់ផ្នែកដែលមានតម្លៃសមរម្យ និងមធ្យមនៅក្នុងតំបន់ ជុំវិញទីក្រុងភ្នំពេញ ដែលជាលទ្ធផលនៃការកើនឡើងនៃការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនពីខេត្តមកធ្វើការ និង សិក្សានៅទីក្រុង។

អាន​បន្ថែម

ធានារ៉ាប់រងលើអចលនទ្រព្យ មានបុព្វលាភជាង ៤១លានដុល្លារ គិតត្រឹមឆ្នាំ២០២១

ធានារ៉ាប់រងអចលនទ្រព្យ មានបុព្វលាភសរុប ៤១,៥លានដុល្លារ ត្រឹមឆ្នាំ២០២១ ឬ ៣៣,១ភាគរយ ធៀបនឹងបុព្វលាភដុលនៃធានារ៉ាប់រងទូទៅ ដែលមានតម្លៃ ៥០១​ប៊ីលានរៀល ឬសមមូលនឹង ១២៥លានដុល្លារ។​ បុព្វលាភដុលនៃធានារ៉ាប់រងលើអចលនទ្រព្យ រួមចំណែកធំជាងគេនៃធានារ៉ាប់រងទូទៅ ដែលមានសេវាធានារ៉ាប់រងផ្សេងទៀត ដូចជា ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងរថយន្ត ជាដើម។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ បុព្វលាភដុលនៃធានារ៉ាប់រងទូទៅ កើនឡើង ៨,២ភាគរយ ក្នុងឆ្នាំ២០២១។

អាន​បន្ថែម

OCIC អ្នកអភិវឌ្ឍធំជាងគេនៅកម្ពុជា សហការនិង Spectrum KH បង្កើតកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ

ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH ដើម្បីនាំយកម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសមាន Armada by Abello, The Privé, និង Natacha Van ដើម្បីបង្ហាញម៉ូដក្នុងកម្មវិធី Alta Moda ដែលជារាត្រីដ៏ស្រស់បំព្រង ម៉ូដសម្លៀកបំពាក់ និងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការបង្ហាញពី ការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជាដោយក្រុមហ៊ុន OCIC ជាការបំពេញបន្ថែមលើសិល្បៈហត្ថកម្ម និងសិល្បៈនៃម៉ាកម៉ូដល្បីៗចំនួនបី។ អ្នកស្រី Lenen Mar Porras ប្រធានទីផ្សារនិងច្នៃប្រឌីតក្រុមហ៊ុន OCIC មានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ អចលនទ្រព្យមិនមែនជាអ្វីដែលត្រូវចាប់ដៃគូសម្រាប់កម្មវិធីបង្ហាញម៉ូតនោះទេ។ គឺមានតែការតុបតែងមុខ និងគ្រឿងអលង្ការប៉ុណ្ណោះ”។ “យើងមានមោទនភាពក្នុងការចែករំលែកដល់ភ្ញៀវទាំងអស់ និងអតិថិជនទាំងអស់របស់ Armada by Abello, The Privé, & Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងរបស់ OCIC អាចផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការវិនិយោគដ៏គួរឱ្យទាក់ទាញ និងរបៀបរស់នៅដែលគួរឱ្យចង់បាន និងនាំមកនូវគុណសម្បត្តិផ្សេងៗគ្នា នៃទំនុកចិត្ត ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញមិនដឹងថាត្រូវទុកចិត្តអ្នកណា […]

អាន​បន្ថែម

រដ្ឋឯកភាពលើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ លើផ្ទៃដីជិត២ពាន់ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានសម្រេចឯកភាពឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគ​បង្កើត​ជាតំបន់​​ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ ១៨៤៣ហិកតា នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។​ ទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានផ្ទៃដីទំហំ ១០២១ហិកតា ស្ថិតក្នុង​ដែន​ជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។ មួយវិញទៀត តំបន់ស្នើសុំនេះមានការអភិវឌ្ឍផ្លូវមួយចំនួនរួចទៅហើយ ហើយអាចភ្ជាប់ទៅគោលដៅ​ទេសចរណ៍​​​​ផ្សេងៗ​ទៀតក្នុងតំបន់បានផងដែរ។​ ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​ទេសចរណ៍​ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈ Eco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។​ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំ​ង​ធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រុ។​ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិមួយ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង […]

អាន​បន្ថែម

សួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា

សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងចាត់ទុកថានេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ក៏ជំរុញក្រុមជំនាញឱ្យឆាប់បញ្ចប់ការងារសាងសង់ឱ្យទាន់ផែនការ ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានដោយជោគជ័យ។ គួរបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនសត្វនេះ វិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ក្នុងទំហំទឹកប្រាក់ប្រមាណជា ១៨លានដុល្លារ។ បច្ចុប្បន្ន សាងសង់សម្រេចបានប្រមាណ៧០%ហើយ ខណៈដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ សួនសត្វនេះ […]

អាន​បន្ថែម

កាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Donaco International Ltd ដែលចុះបញ្ជីផ្សារហ៊ុននៅប្រទេសអូស្រ្តាលី បានបើកដំណើរការឡើងវិញ កាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន១៤ខែ ដោយសារកូវីដ១៩។ ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​ លោក Porntat Amatavivadhana នាយករបស់ក្រុមហ៊ុន Donaco International Ltd និយាយថា ៖” ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​បើក​ដំណើរការ កាស៊ីណូ Star Vegas ឡើងវិញ និង​ការ​ត្រឡប់​ទៅរក​ប្រតិបត្តិការ​ពេញលេញ បន្ទាប់ពី​ការរំខាន​រយៈពេល​យូរ​ដោយសារ​រ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​”។ លោកបន្តថា ព្រំដែន​កម្ពុជា​-​ថៃ ​ក៏បាន​បើក​ឡើងវិញ​ផងដែរ ដែលជា​ធម្មតា ជា​កន្លែង​ដែល​អតិថិជន​របស់​កា​ស៊ី​ណូ​ Star Vegas ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ថៃ។ ក្នុងអំឡុងពេលនៃការបិទទ្វារបណ្តោះអាសន្នកន្លងមក ក្រុមហ៊ុន Donaco International Ltd បានស្នើឥណទាន ៥លានដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA […]

អាន​បន្ថែម

សម្តេចតេជោ ត្រៀមដី១ពាន់ហិកតាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះថ្ម-ត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចឲ្យបង្កកដីចំនួន ១១៧៦ ហិកតា សម្រាប់​បម្រុង​ទុកបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធីប្រារព្ធ​ខួប​​៤៥ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផល​នានា​នៅតំបន់ប្រវត្តិសាស្រ្ដសម្ដេចតេជោកោះថ្ម X16  កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ «ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ។ អ្នកដែលផលិតនៅតំបន់នេះ អាចចុះទៅកំពង់ផែគីយឺន ​និងអាចទៅកំពង់ផែហូជីមិញ។ ក៏ប៉ុន្តែបើយើងគិតអំពីផលចំណេញសេដ្ឋកិច្ច តំបន់នេះ​អាចចុះទៅផ្លូវពីរបាន គឺផ្លូវទៅគីយឺន និងផ្លូវទៅតាមទីក្រុងហូជីមិញ» សម្តេចតេជោ បានលើកឡើងដូច្នេះក្នុងអង្គពិធីខាងលើ។ សម្តេចតេជោ បានបន្ថែមថា តំបន់នេះ អាចក្លាយជាតំបន់កែច្នៃ ព្រោះកសិផល និងវត្ថុធាតុដើមមាន​ច្រើននៅ​តំបន់ឥសាន្ត ​ខេត្តក្រចេះ ដែលតភ្ជាប់ជាតំបន់ទាំងនេះ។​ បន្ថែមពីនេះ សម្តេចតេជោ បានស្នើឲ្យ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើការ ពង្រីកផ្លូវថ្នល់ពីកោះថ្ម មកភ្ជាប់ព្រំដែន ដែលមានទំហំទទឹងត្រឹម ៨ម៉ែត្រ […]

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។​ ក្រុមការងារអង្កេតអចលនទ្រព្យ គ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥នៃក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ហេង សុខណាង បានវាយតម្លៃខ្ពស់ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅតាមបណ្តាខេត្ត និងបន្តគាំទ្រដល់ការពង្រីកវិសាលភាពការងារ​នៅខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យអចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ការគៀងគរប្រមូលចំណូលពន្ធ។​ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនរួមមានខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។​

អាន​បន្ថែម

ស្វែងរកម្ចាស់ពានរង្វាន់​ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី៧-ឆ្នាំ២០២២

ព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយនេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគិ​ត្រា​។ អ្នក​ជំនាញ​បាននិយាយ​ថា តម្រូវការក្នុងស្រុកគឺជាទំនាញមួយជួយ​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជាអោយស្រុះឡើងបានយ៉ាងឆាប់រហ័ស! ពិធីជប់លៀងនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នឹងផ្សាយផ្ទាល់តាមរយៈ AsiaPropertyAwards.com និងបណ្តាញដៃគូ។ សាធារណជនទូទៅអាចចាប់ផ្តើមធ្វើការចុះឈ្មោះចាប់ពីឥឡូវ រហូតដល់ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2022។ PropertyGuru Group (NYSE: PGRU) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសចូលរួមក្នុងកម្មវិធីពានរង្វាន់លើកទី៧នៅក្នុងប្រទេសកម្ពុជានេះផងដែរ។ អ្នករៀបចំកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២២ លើកទី 7 នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច ខណៈដែលពួកគេកំពុងស្វែងរក អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានសមត្ថភាពខ្ពស់ និងមានផែនការគម្រោងដ៏ល្អអស្ចារ្យតំណាងប្រទេសជាតិ និងតំបន់។ កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីឆ្នាំ ២០២២ គឺ៖ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ – បិទការចុះឈ្មោះ ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ […]

អាន​បន្ថែម

កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់

អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។​ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។​ គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ ( លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។ លោក​ Pham Ha មានប្រសាសន៍​ថា​៖ «​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះ Phu Quoc ជាមួយ​នឹង​តំបន់​ដែល​មិន​សូវ​មានគេស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា​ខេត្ត​ព្រះសីហនុ និង​កោះទន្សាយ​បានដោយ​ងាយស្រួល​ថែមទៀតផង។

អាន​បន្ថែម