រដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែស​ម្រួលរូបមន្តក្នុងការចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិដាច់ដោយឡែក​របស់​ស​ហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារ​មរណភាព​​របស់​សហព័ទ្ធ​ម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ​ ចុះថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០២២​។ ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយ​អនុលោម​តាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ្ជីអចលនវត្ថុ និងចេញប័ណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។​ ឧទាហរណ៍៖​ ករណីទ្រព្យដោយឡែកខាងប្តី លោក សុខ សាន (ពោះម៉ាយពីខ្មោច នាង ច័ន្ទ រតនា) ដោយកែប្រែ​ជា (ពោះម៉ាយពីមរតកជន ច័ន្ទ រតនា) វិញ។ ពាក្យមរតកជន មានន័យថា ជន ឬបុគ្គលដែលបានស្លាប់ទៅហើយ។ ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូបមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជា​ពាក្យ “មរតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។ ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះ​សហ​ការជាមួយមន្ទីររៀបចំដែនដី […]

អាន​បន្ថែម

កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ

អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតក​ក្នុង​តំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់​ព័ន្ធ​នឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ​ ​​វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរ​ឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយាន​យន្ត​ឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោង​មួយនេះក៏​មានសារ​សំខាន់ខ្លាំងណាស់​ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាល​ខេត្ត ដែលកំពុង​តែរៀបចំ​ចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សា​ឱ្យបានលឿន និងលម្អិតអំពីគម្រោងទី​ក្រុងវៃឆ្លាតមួយ​នេះ៕

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត​ នាពេលខាងមុខ

អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរ។ តាមរយៈកិច្ចពិភាក្សានេះ  ភាគីនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនចំនួន៤ទៀត រួមមាន៖ ១) ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ២) ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣) ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង ៤)ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេច ស […]

អាន​បន្ថែម

ស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា

តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយ​ៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ចំនួន ៣ទម្រង់ គឺ៖ ១.​ កិច្ចសន្យាធ្វើឡើងដោយសាការី កិច្ចសន្យាប្រភេទនេះ គឺត្រូវបានសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ​ដែលផ្ទុយពីប្រទេសបារាំង​ ដោយសារបច្ចុប្បន្ននេះ កម្ពុជា​នៅមិនទាន់មានច្បាប់ស្តីពីសហលក្ខន្តិកៈសាការីនៅឡើយ។ ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះ។ ២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែល​ត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃលើកិច្ចសន្យា​នៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។ បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២។​ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម្មវិធីចែករំលែក​ចំណេះដឹង (២០២១-២០២២)។ នៅក្នុងសិក្ខាខាងលើ បានឲ្យដឹងថា គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើ៖ ១. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ៣.​ វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថិរភាពអចលនទ្រព្យកម្ពុជា ក្រៅពីនេះ ការសិក្សានេះទៀតសោត នឹងប្រៀបធៀបជាមួយនឹងបទពិសោធន៍ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់​កើត​មាន​កន្លងមក ជាពិសេសទីផ្សារលំនៅឋានរបស់ប្រទេសទាំងពីរ។

អាន​បន្ថែម

រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួយការវិនិយោគរបស់ក្រុមហ៊ុន Union Development Co Ltd និងអាចទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ​ចាប់ថ្ងៃទី០៩ ខែមិថុនា តទៅ។​ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នឹងធ្វើឡើងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្ថិតនៅភូមិកៀនក្រលាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង រៀងរាល់ម៉ោងធ្វើការ។​ ក្រុមហ៊ុន Union Development Group (UDG) ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិននៅពីក្រោយគម្រោងទេសចរណ៍ តារាសាគរ តម្លៃ ៣,៨ ពាន់លានដុល្លាររបស់ខេត្តកោះកុង ដែលមានឈ្មោះថា តារាសាគរ។ ក្នុងគម្រោងវិនិយោគនេះ ក៏មានកសាងអាកាសយានដ្ឋានតារាសាគរអន្តរជាតិផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏រាជធានីភ្នំពេញ​នៅតែបន្ត​ទ​ទួ​លបាន​គម្រោងសាងសង់ថ្មីៗចំនួន ១០៥០ គម្រោង លើផ្ទៃ​ក្រឡា​សំណង់​សរុប​ប្រមាណ​ជា​ង ៤,៦៣លាន​ម៉ែត្រ​ក្រឡា ដែលមានទុនវិនិយោគប្រមាណជាង ២,២៦ ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។​​ ឯកឧត្តមបានបន្ថែមថា បើយោងតាមកំណើនសេដ្ឋកិច្ច កម្ពុជានឹងបន្តងើបឡើងវិញ​នៅប៉ុន្មានឆ្នាំខាងមុខនេះ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់​វិនិយោ​គិនទាំង​ក្នុងស្រុក និងបរទេស ដែល​ជា​សក្តា​នុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជ​​កម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប។ ជាមួយគ្នានេះផងដែរ បើតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាល​ពីថ្ងៃ​ទី ៧ មេសា […]

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល ​បាត់ដំបង និងបន្ទាយមានជ័យ។ ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យក្រោយពីបានចុះបញ្ជី​ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ បន្ទាប់មកក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ (អានបន្ថែម) បើតាមអគ្គនាយកដ្ឋានពន្ធដារ ការចុះអង្កេតអចលនទ្រព្យនេះ​គឺមានអត្ថប្រយោជន៍ដូចជា ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំ ឆ្នាំឱ្យសមស្រប ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និងផ្តល់ភាពងាយ ស្រួលដល់ការគ្រប់គ្រង និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ៕

អាន​បន្ថែម

កម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ

ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។​ (អានបន្ថែម) ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុង រួចបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី […]

អាន​បន្ថែម

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមមានភូមិដីទំនាប ចំនួន ១៤១ក្បាលដី ភូមិត្រពំាងរូង ចំនួន ៧៨ក្បាលដី ភូមិកោះកុងក្នុង ចំនួន ១០៩ក្បាលដី និងភូមិព្រែកអង្គុញ ចំនួន ១៧០ក្បាលដី ក្នុងស្រុកកោះកុង និងក្នុងភូមិកោះប៉ោ នៃស្រុកមណ្ឌលសីមា មានចំនួន ៦៣១ក្បាលដី។ ដោយឡែក សម្រាប់បណ្តាស្រុកផ្សេងៗ និងក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំចែកជូនជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ឋិតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ការប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាកជាតិចុះជួយខេត្តកោះកុង និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី […]

អាន​បន្ថែម