អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥​

ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុម​ការងារ​ចុះអង្គេតអចលនទ្រព្យ​ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមការ និងព័ត៌មានចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីបានត្រឹមត្រូវនៅក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងអចលនទ្រព្យ និងប្រថាប់ត្រារបស់​អគ្គនាយក​ដ្ឋាន​ព​ន្ធ​​ដារ។ ការងារអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាន ដើម្បីបម្រើសេវាជូនអ្នកជាប់ពន្ធតាម​រយៈ​ការ​បង់​ពន្ធតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការ​បង់​ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធ​តាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ គួរបញ្ជាក់ថា ក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងខណ្ឌទាំង១៤ ក្នុង​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងកំពុងអនុវត្តការងារនេះ​នៅខេត្ត​សៀម​រាប​ផងដែរ។

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។ អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖ ១-​ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញ​បៃតង​តាមបណ្តោយ​ឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈ​ការ​រៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។ ២-​ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់​ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិ​សាធារណៈ​រប​ស់​​​​រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និង​អភិ​វឌ្ឍ​ប្រកប​​ដោយចីរភាព និងសុខដុមរមនា។ ៣-​ ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព​នៃសន្តិសុខ​ស្បៀង​របស់​ប្រ​ទេ​ស​កម្ពុជា តាមរយៈការគ្រប់គ្រង​ ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​ យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្មីរបស់គម្រោងអភិវឌ្ឍន៍កោះស្រមោច ដែលមានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Ream Resort and Development Co Ltd. លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងទាំងនេះ កើតឡើងនៅក្នុងដំណាក់កាលវិបត្តិសកលនៃកូវីដ១៩ ប៉ុន្តែដោយសារគោលនយោបាយគ្រប់គ្រងការរីករាតត្បាតជំងឺកូវីដ រួមទាំងគោលនយោបាយស្រោចស្រប់វ៉ាក់សាំង បានធ្វើឲ្យអ្នកវិនិយោគមានជំនឿមកលើកម្ពុជា។

អាន​បន្ថែម

ក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា​ តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។ បើតាមលោក Gary Hardy ទីប្រឹក្សាក្រុមហ៊ុន Big C តាមរយៈ កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អាចកាន់កាប់ហាង Kiwi Mart បានចំនួន១៧ ទីតាំងនៅភ្នំពេញ និង ១ទីតាំងនៅខេត្តកំពត។ លោកបានបន្ថែមថា Big C បានមើលដឹងពីឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការលក់ទំនិញអនឡាញ និងក្រៅអនឡាញ ដើម្បីឲ្យផលិតផលរបស់ខ្លួនខិតជិតដៃអ្នកប្រើប្រាស់នៅកម្ពុជា។ Big C ដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៩ ហើយ បច្ចុប្បន្ននេះ Big C បើកដំណើរការចំនួន ២សាខា គឺសាខាហាងខ្នាតតូច […]

អាន​បន្ថែម

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនា

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែក្រោយនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ហើយ​ការបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជា ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។ សណ្ឋាគារ Raffles Grand d’Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BW HOTELIER នៅថ្ងៃទី២៦ ខែឧសភា។ អ្នកគ្រប់គ្រងទូទៅលោក Dennis de Groot បាននិយាយថា “វាពិតជាអស្ចារ្យណាស់ដែលសណ្ឋាគារដ៏ប្រណីតរបស់យើងអាចបើកដំណើរការឡើងវិញក្នុងគ្រាដ៏សមស្របមួយនេះ” ។ លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះ យើងត្រូវរៀបចំពិធីអបអរសាទរខួបលើកទី ៩០ របស់សណ្ឋាគារ ហើយយើងពិតជារីករាយណាស់ ដែលសណ្ឋាគារនេះអាចបន្តផ្តល់សេវាបដិសណ្ឋារកិច្ចដែលមានស្តង់ដារ គុណភាព និងទទួលបាននូវអារម្មណ៍ជាពិសេសមួយ គឺភាពជាមិត្ត ជាក្រុមគ្រួសារ ជូនដល់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅទីនេះ”។ ការបើកដំណើរការឡើងវិញនៅថ្ងៃទី ០១ ខែមិថុនា ស្របពេលដែលប្រទេសកម្ពុជា បានលុបចោលការវិធានការរឹតបន្តឹងសំខាន់ៗទាំងអស់លើការធ្វើដំណើរ។

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋរស់នៅអាស្រ័យផល

រាជរដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់កាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ បង្កបង្កើនអាស្រ័យផលស្រែចម្ការ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង។ ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា បញ្ហាតំបន់បឹងទន្លេសាបនេះ តម្រូវឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់បឹងទន្លេសាប សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ ស្រុក មានទីវត្តអារ៉ាម ដែលបានកើតមានជាយូរណាស់មកហើយ។ សម្តេចតេជោ ហ៊ុន​ សែន ថ្លែងថា៖ «បញ្ហានេះត្រូវតែគិតឱ្យបានច្បាស់ ហើយដែលយើងមិនត្រូវងាប់ក្រឡានោះទេ ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលកើតមានមុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់១ តំបន់២ […]

អាន​បន្ថែម

Battambang Authority Provides 61 Land Lots for People in City 

Battambang authority has provided 61 land lots and houses ​through a lucky draw for people in the city who have no proper residences, according to Battambang Administration on 24 May 2022. The lots providing for people are located in Lor Ith Village, Sangkat Prek Preah Sdech, Battambang City, Battambang Province, which is under the cooperation […]

អាន​បន្ថែម

ស្ថានទូតអូស្រ្តាលីនិងក្រសួងដែនដីចេញគោលការណ៍ណែនាំពីសុវត្ថិភាពនៅការដ្ឋានសំណង់ជាផ្លូវការ

ស្ថានទូតអូស្រ្តាលី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំផ្លូវការនូវកម្មវិធីប្រគល់-ទទួល​ “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព​ និងសុវត្ថិភាពនៅការដ្ឋានសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា”​។ នេះបើតាមកម្មវិធីប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។ នេះជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ កើនខ្ពស់ ក្នុងខែមេសា

ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្នុងចំណោមប្រភេទពន្ធចំណូលពន្ធទាំងបួនដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការប្រមូលចំណូលពន្ធខែមេសា ២០២២នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង ៧៧,៣៣ភាគរយ ក្នុងខែមេសា ធៀបនឹងខែមេសាឆ្នាំមុន។​ ចំណូលប្រភេទពន្ធនេះ បានក្លាយជាប្រភពចំណូលពន្ធសំខាន់ៗទាំងបួន ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់ ខណៈចំណូលពន្ធក្នុងខែមេសា សម្រេចបាន ២៣៧លានដុល្លារ កើនឡើង ២៩ភាគរយ។​ ក្នុងរយៈពេលបួនខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៥០១ លានដុល្លារ កើនឡើង ២៩.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធ ៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ។

អាន​បន្ថែម

ក្រសួងរៀបចំដែនដី ចាប់ផ្តើមអនុវត្តគម្រោង LASED III

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់កម្មសិទ្ធកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ទីតាំង សហគមន៍ជនជាតិភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរូចចំនួន ៣៣សហគមន៍ ការរៀបចំចុះបញ្ជីដីសមូហភាពរបស់សហគមន៍័ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥ឃុំ។​ គម្រោងនេះ ក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោង (LASED-III) ត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង ១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]

អាន​បន្ថែម