រដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយ​សារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា«ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនាពេលកន្លងមករបស់អង្កការ សកម្មជនបរិស្ថាន និងសាធារណៈជនានានោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។  (អានបន្ថែម) ម្យ៉ាងទៀត នៅតំបន់នេះក៏មិនមានសត្វព្រៃកម្រ ឬជិតផុតពូជ ដូចការលើកឡើងនោះទេ ចំណែកឯសត្វព្រៃនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅវិញ គឺមានសុវត្ថិភាព១០០ភាគរយ មិនមានអ្វីប៉ះពាល់ដល់សត្វទាល់តែសោះ។ គួររម្លឹកដែរថា សត្វព្រៃដែលកំពុងរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ គឺទទួលបានការពារដោយរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា មិនមានសត្វព្រៃណាអាចចេញមកខាងក្រៅបានទេ ជាពិសេសមានការការពារមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើបានយ៉ាងល្អ មិនដូចជាការលើកឡើងរបស់សាធារណៈជនមួយចំនួននោះទេ ។ ការចេញសេចក្តីប្រកាសភ្លាមៗរបស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ យ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើ ក៏អំពាវនាវឲ្យឈប់មានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃនៅសួនភ្នំតាម៉ៅផងដែរ៕       […]

អាន​បន្ថែម

សម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯង​ក្នុងបុរីត​ទៅ​ទៀត​ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុ​ង​សន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខអ៊ីនធឺណែតនៅក្នុងបុរី​ត្រូវលុបចោល​ទាំ​ង​​​​​អស់ [ដកអាជ្ញាប័ណ្ណ] អត់មានឱ្យទៀតទេ។ ចឹង! សុំឱ្យប្រតិបត្តិករទាំងអស់យល់ដឹងរឿងហ្នឹង សុំនិយ័តករ​ទូរ​គម​នាគមន៍ អនុវត្តនូវប្រសាសន៍ដឹកនាំរបស់សម្តេច។» ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានកំណត់ទីតាំងនៅតាមតំបន់ទេសចរណ៍ និងតំបន់អភិរក្សនានា ដើម្បីសាងសង់អង់តែន​បន្ថែម​ចំនួន​១០០កន្លែងទៀត រួចរាល់ហើយ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តមបញ្ជាក់ថា សប្តាហ៍ក្រោយក្រុមការងារនឹងចាប់ផ្តើមបោះបង្គោលអង់តែន​តាមទីតាំង​ជាក់ស្តែង ដែលគ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រសួងប្រៃសណីយ៍កំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុក​ទិន្និ​ន័​យតម្លៃប្រមាណ ៣០លានដុល្លារ ដើម្បីប្រមូលទិន្និន័យ​របស់​ស្ថាប័ន​ផ្សេងៗ​យកមកគ្រប់គ្រង។ គម្រោងគ្រោងសាងសង់នៅក្នុងក្រសួងផ្ទាល់​តែម្តង ក្រោយសិក្សាលម្អិតចប់ ក្រសួងនឹង ស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល​។​  

អាន​បន្ថែម

ឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ

ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។​ តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។ ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។ NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុននឹងនៅតែមានស្ថិរភាព។

អាន​បន្ថែម

AmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ

ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។ យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។ របាយការណ៍ថា ៦៣% ជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដី ជាង ៥៧% ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃ។ កត្តានេះបើកឱកាស សម្រាប់អ្នកអភិវឌ្ឍសង់អចលនទ្រព្យដែលចាប់យកក្រុមចំណូលទាប និងមធ្យម។ ដីនៅតែជាការវិនិយោគដែលគេចូលចិត្តបំផុត ដែលមានអ្នកឆ្លើយ ៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មជាការពេញនិយមបន្ទាប់ដែលមានអ្នកចង់វិនិយោគ ២៣,៩៦%, ២០,៨៣% និង ៦,២៥% រៀងៗគ្នា។ របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។ លើសពីនេះ ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកទិញអចលនទ្រព្យ ៥១% […]

អាន​បន្ថែម

តើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?

មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា  ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក  កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ  និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ អ្នកវិភាគខ្លះថា កម្ពុជាក៏កំពុងដើរទៅរកផ្លូវស្រដៀងៗគ្នានេះ។ ដូច្នោះ តើ ៥ ទៅ ១០ ឆ្នាំខាងមុខ កម្ពុជានឹងជួបវិបត្តិដូចចិនដែរឬទេ? ហេតុអ្វី? ផ្ទុយទៅវិញ តើក្នុងវិបត្តិ អាចមានឱកាសឬទេ ដែលក្រុមហ៊ុនជាប់បំណុលទាំងនោះ ងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មី? ហេតុអ្វី? ជាក់ស្ដែងបើសង្កេតមើលតួលេខជាក់ស្ដែង  ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺស្រដៀងគ្នានឹងប្រទេសចិនដែរ។ ពីឆ្នាំ ២០១៨ វិស័យសំណង់បានហក់ឡើងយ៉ាងគំហុក ដែលរួមចំណែកដល់ទៅ ១១,៥% នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះ។ ប៉ុន្តែវិស័យនេះ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយមានការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងការឈានជើងចូលមកដល់នៃវិបត្តិកូវីដ។ (អានបន្ថែម) យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបានធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ១៤២  លានដុល្លារក្នុងឆ្នាំ ២០២០។ តួលេខចុងក្រោយរបស់ធនាគារជាតិ […]

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រជាពលរដ្ឋដែលរងផល​​ប៉ះ​ពាល់​​ពីការសង់​​​​ផ្លូវមកចាប់ឆ្នោតយកដីឡូតិ៍ ថ្ងៃស្អែកនេះ

អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋ​នៅ​តាមបណ្ដោយផ្លូវរថភ្លើង ដែលរង​ផល​​ប៉ះ​ពាល់​​ពីការ​ស្ថាប​នា​​​​ផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០២២។ ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវត្តទួល សន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ជូនប្រជាពលរដ្ឋនូវដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដូចនេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ដោយភ្ជាប់មក​ជាមួយ​​នូវអត្តសញ្ញាណបណ្ណ សៀវ​ភៅ​​ស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់​ព័​ន្ធផ្សេងៗ។

អាន​បន្ថែម

រដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់

រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការ​រុះរើ​សំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌ​ក្រុងបាត់ដំបង។ ម្ចាស់លំនៅឋាន និងអាជីវកម្ម ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់​ផ្លូវ​កាត់​​ទទឹងពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ស្ថិតតំបន់អភិរក្ស ( ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ ១ ដល់​ផ្លូវ​លេខ ៣) នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើជាបន្ទាន់ ហើយកែសម្រួលតាមគំរូ និង​គោល​ការណ៍​ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់​ជា​ធរមាន និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។ ក្នុងការថែរក្សាតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបងនេះ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បាន​យក​ចិត្តទុក​ដាក់​ថែរក្សាសំណង់​អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុល​ផ្ទះដែលជាសំណង់​បុរាណ​ដោយ​ខុសពី​ទម្រង់ដើមនៃអគារឡើយ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយ​អភិរក្ស​សំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរ​មក​ទស្សនា​កំសាន្ត។​ (អានបន្ថែម) […]

អាន​បន្ថែម

ក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករ​ណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ ​នេះបើតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​​​ប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីក​សេវា​គ្រប់​ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការ​ប្រឈម​នឹងវិធានការច្បាប់។ ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥​ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់​ស្តីពី​​ទូរគមនាគមន៍។ ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រម​​ទាំង​សាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផង​ដែរ​។ (អានបន្ថែម) ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ […]

អាន​បន្ថែម

រដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០­­ហិកតា ជូនវិស័យឯកជនគ្រប់គ្រង

រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ  និងប្រគល់ជូនវិស័យឯកជន។​ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។​ តាមរយៈអនុក្រិត្យនេះ រដ្ឋធ្វើប្រទានកម្មផ្ទៃដីទាំងពីរទីតាំង សរុបទំហំ ១០៦ ៤២៩ ម៉ែត្រក្រឡា​ជាកម្មសិទ្ធិជូនលោកឧកញ៉ា ឡោក ហ៊ួរ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។

អាន​បន្ថែម

ត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែក​អត្រា​​​តម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយ​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ​ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែល​រំពឹង​ថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។ សម្រាប់អត្រាជួលការិយាល័យវិញ មានការធ្លាក់ចុះ -៨,៧%, -៣,១% រៀងគ្នាចំពោះការិយាល័យប្រភេទ B (NCBD) និងប្រភេទ C (NCBD) តែការិយាល័យប្រភេទ A ប្រភេទ B (CBD) និងប្រភេទ C (CBD) ស្ថិតក្នុងអត្រាថេរ ០.០% បើធៀបទៅនឹងត្រីមាសទី១។ ដោយឡែកចំនួនផ្សារលក់រាយ ត្រូវបានគេមើលឃើញថាកើនឡើងចំនួន ៦៨,៤% ដែលនៅសល់ប្រមាណជាង ១៩០០០០ ម៉ែត្រក្រឡានៃការផ្គត់ផ្គង់ រំពឹងថានឹងសម្រេចបានត្រឹម ឆ្នាំ២០២២ នេះផងដែរ។ រីឯអត្រាជួលវិញ មានការធ្លាក់ចុះចំនួន -១,៤% […]

អាន​បន្ថែម