ព័ត៌មានក្នុងស្រុក
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច
ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន […]
អានបន្ថែមក្រសួងប្រកាសឱ្យប្រើត្រាអគ្គនាយកដ្ឋានសុរិយោដី ជំនួសហត្ថលេខាលើលិខិតទាំងពីរប្រភេទនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ឈប់ប្រើប្រាស់លិខិតលក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះត្រាហត្ថលេខាដោយឯកឧត្តម លឹម វាន់ កន្លងមក។ នេះបើតាមលខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។ គួរបញ្ជាក់ថា ការសម្រេចបញ្ឈប់នេះ គឺដើម្បីធានាការប្រើប្រាស់លិខិតចាស់ទាំងពីរខាងលើនេះ សម្រាប់បម្រើឱ្យការចុះបញ្ជីបន្តឱ្យមានប្រសិទ្ធិភាព និងស្របតាមបច្ចុប្បន្នភាពនៃមុខងាររដ្ឋបាល។
អានបន្ថែមឆ្នាំ២០២២ កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ
ឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។ នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ២០២២។ លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លងមកកម្ពុជាមានកាស៊ីណូដែលមានអាជ្ញាប័ណ្ណជាង២០០។ តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ ហើយឥឡូវចេញបាន ១៣អាជ្ញាប័ណ្ណ ហើយ។ លោកបន្ថែមថាក្រោយចេញ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មតម្រូវឱ្យមានការវិនិយោគដើមទុនអប្បបរមា និង មានការរីករាលដាលនៃជំងឺកូវីដ១៩ មានកាស៊ីណូមួយចំនួននៅតែបន្តបិទ។ ដូច្នេះម្ចាស់កាស៊ីណូមួយចំនួន ក្នុងឆ្នាំ ២០២១ សម្រេចចិត្តមិនដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២២ នោះទេ ។ ប្រតិបត្តិករកាស៊ីណូដែលចុះបញ្ជីនៅអូស្ត្រាលី Donaco International Ltd បាននិយាយ ថាប្រតិបត្តិការកាស៊ីណូនៅក្លឹប Star Vegas និងកាស៊ីណូនៅប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ បានបិទអស់រយៈពេលជាង២ឆ្នាំមកហើយ តែឥឡូវបានបើកឡើងវិញកាលពីថ្ងៃទី 18 ខែមិថុនា២០២២ កន្លងទៅនេះ។ ចំណែកឯ ណាហ្គាខប អិលធីឌី ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានកាស៊ីណូណាហ្គាវើល និងជាម្ចាស់អចលនទ្រព្យកាស៊ីណូហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានបញ្ជាក់ថា […]
អានបន្ថែមកម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ
កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។ Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។ សម្រាប់កម្មវិធី Cambodia My Second Home មានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការរួមបញ្ចូលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋ សមាជិកភាពសម្រាប់ប្តីប្រពន្ធ សាច់ញាតិជិតស្និទ្ធ និងឱកាសដាក់ពាក្យសុំធ្វើលិខិតឆ្លងដែននៅកម្ពុជាក្រោយរយៈពេល ៥ឆ្នាំ និងទទួលបានសិទ្ធិពីអាស៊ាន។ គុណវុឌ្ឍិចូលរួមគឺជាការវិនិយោគយ៉ាងហោចណាស់ ១០០ ០០០ដុល្លារអាមេរិក និងភាពជាម្ចាស់នៃ “គម្រោង” អចលនទ្រព្យដែលមានន័យថាទម្រង់មួយចំនួននៃកិច្ចព្រមព្រៀងអចលនទ្រព្យ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានបញ្ជាក់ថា កម្មវិធីនេះគឺសម្រាប់ជនបរទេសដែលធ្វើការឱ្យក្រុមហ៊ុនកម្ពុជា ឬក្រៅប្រទេស ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិវិញគឺស្ថិតក្នុងការពិចារណា ដរាបណាពួកគេធ្វើការវិនិយោគតាមចំនួនអប្បបរមា។ បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថាជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគរបស់ចិនបានប្រែក្លាយរាជធានីភ្នំពេញជាមួយនឹងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងផ្លូវក្រវាត់ក្រុង។ មួយវិញទៀត រដ្ឋាភិបាលទាំងពីរ (កម្ពុជា-ចិន) កំពុងសិក្សា និងពិចារណាដើម្បីផ្តល់មូលនិធិសង់ផ្លូវរថភ្លើងក្រោមដី […]
អានបន្ថែមសម្តេចតេជោ ជំរុញឱ្យពង្រឹងគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែតនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ដាច់ស្រយាល
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។ សម្តេចតេជោ បានថ្លែងពីបញ្ហានេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោបានលើកឡើងថា «….ការពង្រឹងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដែលទៅលេងនៅតំបន់ដាច់ស្រយាលឆា្ងយៗ ដោយចាំបាច់ត្រូវមានប្រព័ន្ធគាំទ្រខាងសេវាអ៊ីនធើណេត ពីព្រោះជួនកាលគេទៅដេកនៅនោះ [តំបន់ទេសចរណ៍] ប៉ុន្តែគេធ្វើការ ព្រោះសម័យឥឡូវ គេមិនចាំបាច់ជួបមុខគ្នាទេ គេជួបគ្នាតាមតែវីដេអូខលក៏បាន…»។ សម្តេចតេជោបានសង្កត់ធ្ងន់បន្ថែមថា «ចឹង! ចំនុចនេះ ជាចំណុច ដែលខ្ញុំសូមផ្តល់ជាអនុសាសន៍ឱ្យគិតគូរពង្រឹងបន្ថែមទៀត នូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង»។ បច្ចុប្បន្នបញ្ហាសេវាទូរស័ព្ទ និងអ៊ីនធើណែត កំពុងតែកើតឡើងទាំងក្នុងរាជធានីភំពេញផងដែរ គឺមិនមែនមានតែនៅតាមតំបន់ដាច់ស្រយាលនោះទេ។ កន្លងមក ក្រសួងបានព្រមានដល់ក្រុមហ៊ុនទូរស័ព្ទ និង អ៊ីនធើណេត និងម្ចាស់បុរីជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។ ដោយឡែកថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានដាក់ចេញនូវវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងសេវាអ៊ិនធើណែតឱ្យបានលឿនបំផុតនៅទូទាំងប្រទេស ដោយបានបង្កើតក្រុមការងារពិសេស ៨ក្រុម សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើប្រតិបត្តិករណាមួយ ឬម្ចាស់បុរីមិនគោរពតាមវិធានការនេះ ក្រសួងនឹងបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ ចុងក្រោយក្រសួង នឹងក៏ជំរុញបន្ថែមលើការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា […]
អានបន្ថែមរដ្ឋកាត់ដីជាង ៦ហិកតា ចេញពីបឹងតាមោក ប្រគល់ឱ្យឯកជនកាន់កាប់
រដ្ឋបានធ្វើអនុប្បយោគផ្ទៃដីជាង ៦.១ហិកតា លើបឹងតាមោកពីទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ទៅទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃដីទំហំ ៦១៨៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ត្រូវបានកាត់ និងប្រគល់ឱ្យឯកជនកាន់កាប់ នៅក្រោមការកែសម្រួលផ្ទៃបឹងតាមោក។ ផ្ទៃដីដែលត្រូវបានធ្វើអនុប្បយោគទំហំ ៦ហិកតា នេះត្រូវបានធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់។ យោងតាមរបាយការណ៍របស់សមាគមធាងត្នោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ តំបន់អភិវឌ្ឍន៍បឹងតាមោកជាង ២០០០ហិកតា ត្រូវបានរដ្ឋាភិបាលបែងចែក និងប្រគល់ឱ្យក្រុមហ៊ុន ស្ថាប័ន និងបុគ្គលផ្សេងៗទៀត។
អានបន្ថែមឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%
ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់អាផាតមិនកម្រិត B (តម្លៃមធ្យម)។ ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជាង៤០០ យូនីត ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការ ដែលស្មើនឹង២១% នៃការផ្គត់ផ្គង់សរុបនៃអាផាតមិន លំដាប់A និងលំដាប់B បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១ ដែលបើកដំណើរការដោយអ្នកវិនិយោគបរទេស។ ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ គម្រោងសាងសង់អាផាតមិនចំនួន៣ បានសាងសង់រួចរាល់រួមមាន គម្រោង Citadines Flatiron Phnom Penh ស្ថិតនៅក្នុងខណ្ឌដូនពេញ និងគម្រោង Jasmine Residents ស្ថិតក្នុងខណ្ឌបឹងកេងកង ដែលគម្រោងទាំងពីរនេះ ជាប្រភេទលំដាប់ A។ ក្រៅពីនេះ គម្រោង […]
អានបន្ថែមអគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា
អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។ អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធនៅអគ្គនាយកពន្ធដារ ឬ តាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬតាមរយៈសាខាធនាគារទាំងអស់នេះ មានដូចជា ធនាគារអេស៊ីលីដា កាណាឌីយ៉ាអ.ក វឌ្ឍនៈ កម្ពុជាសាធារណៈ ស្ថាបនា ជេត្រាស់រ៉ូយ៉ាល់ ប្រៃសណីយ៍កម្ពុជា វឌ្ឍនៈអាស៊ីចំកាត់ ពាណិជ្ជកម្មក្រៅប្រទេស ឬតាមកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store ។ ចំពោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
អានបន្ថែមសុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅឧទ្យានជាតិ «បូកគោ»
ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្វើការសិក្សាលម្អិត ពិនិត្យ និងវាយតម្លៃលើសំណើសុំពង្រីកនេះ។ ក្រោយសិក្សាចប់ ក្រុមការងារ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ថាតើត្រូវអនុញ្ញាតជូនក្រុមហ៊ុន ឬអត់។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន សុខា អូតែល បានស្នើសុំវិនិយោគជួលដីជាង ៣ម៉ឺនហិកតា ម្តងរួចមកហើយនៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ដែលមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃគម្រោងបាននឹងកំពុងសាងសង់ជាបណ្តើរៗ។
អានបន្ថែមរដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ
រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើតាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖ កាត់ដីទំហំ ៦០០០ហិកតា ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និងភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និងចាត់ចែងស្របតាមនីតិវិធីជាធរមាន។ គួររម្លឹកថា កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ […]
អានបន្ថែម