ព័ត៌មានក្នុងស្រុក
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ សាងសង់បានជាង៩០%ហើយ
គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។ យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕
អានបន្ថែម៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល
គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិកាន់កាប់ដីធ្លីនោះបញ្ហាទំនាស់ដីធ្លី នឹងត្រូវបានកាត់បន្ថយ។ មួយវិញទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដីពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បាន មួយកម្រិ ថែមទៀត។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការចុះបញ្ជីក្បាលដីទូទាំងប្រទេសឱ្យបាន៧លានក្បាលដីនៅឆ្នាំ២០២២ ដែលមកទល់ពេលនេះ បានជាង៦ លានក្បាលដី ស្មើនឹង៩០% នៃផែនការ។
អានបន្ថែមរដ្ឋនឹងកែប្រែមុខមាត់កោះសាមសិបជាសហគមន៍អេកូទេសចរណ៍ដ៏គួរជាទីទាក់ទាញបំផុត
ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញមួយក្នុងខេត្តក្រចេះ។ សិក្ខាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។ ភ្ញៀវទេសចរអាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់ លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រី។
អានបន្ថែមរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ
គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និង ធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និង ការកំណត់អត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់។ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់ខេត្តបានអនុវត្តយ៉ាងពេញលេញតាមជំហាននីមួយៗ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព […]
អានបន្ថែមក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា
ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិញសំលៀកបំពាក់, ស្បែកជើង និង ផលិតផលផ្សេងៗទៀតពីកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជាទិញលើផលិតផលដែលផលិតនៅប្រទេសកម្ពុជា ដែលបានរួមចំណែកលើការលើកកម្ពស់ ការបង្កើតការងារ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសផងដែរ។ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ ១០ចំនុច ដើម្បីអនុវត្តដោយជោគជ័យនូវវិធានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវដំណើរការប្រក្រតីភាពឡើងវិញនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ព្រមទាំងជីវភាពរស់នៅរបស់កម្មករ និងប្រជាកសិករផងដែរ។ កម្ពុជាបាននាំចេញទំនិញមានតម្លៃ 3,729 លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង 57.7 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អានបន្ថែមត្រីមាសទី១ ឆ្នាំ២០២២ កម្ចីក្នុងវិស័យសំណង់កើន២១,៥% ខណៈអចលនទ្រព្យ៣៧,២% ធៀបនឹងឆ្នាំ២០២១
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់គិតជាទឹកប្រាក់ប្រមាណ ១៥៩៦៧,៩១ ប៊ីលានរៀល កើនឡើងចំនួន២១,៥ % ខណៈកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ធនាគារពាណិជ្ជក៏បានបង្ហាញថាមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។ ដោយឡែក ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណង់មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។
អានបន្ថែមអាជ្ញាធរខេត្តបាត់ដំបងហាមឃាត់ពលរដ្ឋមិនឲ្យកែទម្រង់សំណង់ផ្ទះបុរាណឡើយ ខណៈកំពុងស្នើបារាំងឱ្យជួយអភិរក្ស
អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ។ ឯកឧត្តមបន្តថា ដោយមានកង្វះខាតផ្នែកបច្ចេកទេស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង កំពុងជួបប្រទះហានិភ័យ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បានធ្វើការគិតគូផងដែរអំពីការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំងជាមុនសិន។ ក្រៅពីនេះ នៅក្នុងកិច្ចជំនួប ឯកឧត្តមអភិបាល ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការងារអភិរក្សនេះផងដែរ ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR […]
អានបន្ថែមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី
សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ការកើនឡើងនៃតម្លៃសរុបជាទូទៅ អាចកើតឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក្នុងការតភ្ជាប់តំបន់ផ្សេងៗនៅកម្ពុជា និងតម្រូវការខ្ពស់សម្រាប់ផ្នែកដែលមានតម្លៃសមរម្យ និងមធ្យមនៅក្នុងតំបន់ ជុំវិញទីក្រុងភ្នំពេញ ដែលជាលទ្ធផលនៃការកើនឡើងនៃការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនពីខេត្តមកធ្វើការ និង សិក្សានៅទីក្រុង។
អានបន្ថែមធានារ៉ាប់រងលើអចលនទ្រព្យ មានបុព្វលាភជាង ៤១លានដុល្លារ គិតត្រឹមឆ្នាំ២០២១
ធានារ៉ាប់រងអចលនទ្រព្យ មានបុព្វលាភសរុប ៤១,៥លានដុល្លារ ត្រឹមឆ្នាំ២០២១ ឬ ៣៣,១ភាគរយ ធៀបនឹងបុព្វលាភដុលនៃធានារ៉ាប់រងទូទៅ ដែលមានតម្លៃ ៥០១ប៊ីលានរៀល ឬសមមូលនឹង ១២៥លានដុល្លារ។ បុព្វលាភដុលនៃធានារ៉ាប់រងលើអចលនទ្រព្យ រួមចំណែកធំជាងគេនៃធានារ៉ាប់រងទូទៅ ដែលមានសេវាធានារ៉ាប់រងផ្សេងទៀត ដូចជា ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងរថយន្ត ជាដើម។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ បុព្វលាភដុលនៃធានារ៉ាប់រងទូទៅ កើនឡើង ៨,២ភាគរយ ក្នុងឆ្នាំ២០២១។
អានបន្ថែមOCIC អ្នកអភិវឌ្ឍធំជាងគេនៅកម្ពុជា សហការនិង Spectrum KH បង្កើតកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ
ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH ដើម្បីនាំយកម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសមាន Armada by Abello, The Privé, និង Natacha Van ដើម្បីបង្ហាញម៉ូដក្នុងកម្មវិធី Alta Moda ដែលជារាត្រីដ៏ស្រស់បំព្រង ម៉ូដសម្លៀកបំពាក់ និងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការបង្ហាញពី ការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជាដោយក្រុមហ៊ុន OCIC ជាការបំពេញបន្ថែមលើសិល្បៈហត្ថកម្ម និងសិល្បៈនៃម៉ាកម៉ូដល្បីៗចំនួនបី។ អ្នកស្រី Lenen Mar Porras ប្រធានទីផ្សារនិងច្នៃប្រឌីតក្រុមហ៊ុន OCIC មានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ អចលនទ្រព្យមិនមែនជាអ្វីដែលត្រូវចាប់ដៃគូសម្រាប់កម្មវិធីបង្ហាញម៉ូតនោះទេ។ គឺមានតែការតុបតែងមុខ និងគ្រឿងអលង្ការប៉ុណ្ណោះ”។ “យើងមានមោទនភាពក្នុងការចែករំលែកដល់ភ្ញៀវទាំងអស់ និងអតិថិជនទាំងអស់របស់ Armada by Abello, The Privé, & Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងរបស់ OCIC អាចផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការវិនិយោគដ៏គួរឱ្យទាក់ទាញ និងរបៀបរស់នៅដែលគួរឱ្យចង់បាន និងនាំមកនូវគុណសម្បត្តិផ្សេងៗគ្នា នៃទំនុកចិត្ត ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញមិនដឹងថាត្រូវទុកចិត្តអ្នកណា […]
អានបន្ថែម