ព័ត៌មានក្នុងស្រុក
បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ
បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណបានចំនួន ៧លានបណ្ណ។ លើសពីនេះ ក្រសួងទើបបានវាស់វែងដីធ្លីចំនួន ៣លានក្បាលដី និងចេញបណ្ណចំនួន ៥៩ម៉ឺនបណ្ណ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១,៥ លានក្បាលដីទៀតនោះ នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការវាស់វែងបញ្ចប់នេះនឹងធ្វើឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ខណៈពេលនេះ ក្រសួងក៏កំពុងតែពន្លឿនបន្ថែមនូវដំណើរការវាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋនិងដីសហមូហភាព ក្នុងនោះមានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។ គួររំលឹកថា កន្លងមក នៅក្នុងប្រទេសកម្ពុជាមានវិវាទដីធ្លីទូទាំងប្រទេសចំនួន ១៥.៦៩០ករណី ហើយក្រសួងបានធ្វើការសម្របសម្រួលដោះស្រាយបានចំនួន […]
អានបន្ថែមក្រុមហ៊ុន Pebsteel ប្រារព្ធខួប ៣០ឆ្នាំ ក្នុងវិស័យសំណង់អគារដែក និងរចនាសម្ព័ន្ធដែក
ក្នុងនាមជាសហគ្រាសសកលផ្តល់ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង ៥០លើពិភពលោក ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អខ្លួន ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៩៣ ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានពង្រីកខ្លួនយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ១៩៩៤ បានបង្កើតក្រុមហ៊ុន Pebsteel […]
អានបន្ថែមទិញមុនគេ ចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ
សូមទស្សនាជាវីដេអូនៅទីនេះ កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ។ ឥឡូវនេះ បុរី ប៉េង ហួត ក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី២ ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ។ អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ២០២៤ ជាមួយនឹងការផ្ដល់ជូននូវផលចំណេញដ៏អស្ចារ្យ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត និងជាពិសេសអាចស្នើបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ […]
អានបន្ថែមកម្ពុជាអនុវត្តវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តវិធានការបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីរកឃើញថា មានសកម្មភាពចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រដែលអង្គភាពណាមួយឈរជើងការពារ ប្រធានអង្គភាពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមគ្នានេះ ក្រសួងក៏ណែនាំឱ្យ ខេត្តទាំងនោះ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ដែរថា ការប្រកាសដាក់ចេញវិធានការខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បានសង្កេតឃើញ មានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។ ក្នុងនោះរួមមាន ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មគ្រឿងញៀនជាដើម។ នៅពេលដែលរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខព្រំដែន អាជ្ញាធរក៏ជំរុញឱ្យមានការសហការពីសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជួយរក្សាបូរណភាពព្រំដែនកម្ពុជា។
អានបន្ថែមរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ
រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]
អានបន្ថែមកម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។ បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖ កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់ ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដី ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ […]
អានបន្ថែមស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១, ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះប្រភេទអគារសណ្ឋាគារ ពានរង្វាន់មានដូចជា៖ ប្រភេទទី១បានទៅលើសាលាទេសចរណ៍ Ecole Paul Dubrule, […]
អានបន្ថែមត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង
ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]
អានបន្ថែមរដ្ឋសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៦៧៦២ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភូមិថ្មីនេះ ត្រូវបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តពោធិ៍សាត់ ក៏បានត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួន។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ និងបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមគិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែនិងថាមពល។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]
អានបន្ថែម