មានដីក្នុងតំបន់សក្ដានុពលឧស្សាហកម្ម ចង់សង់រោងចក្រជួល គួរធ្វើដូចម្ដេចទើបចំណេញ?

ការវិនិយោគដោយសាងសង់រោងចក្រ ឬឃ្លាំងទុកជួល ត្រូវបានគេសង្កេតឃើញថា កំពុងរីកដុះដាលក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណា សម្រាប់និន្នាការក្នុងឆ្នាំ២០២២ ខាងមុខ អ្នកជំនាញខាងអចលទ្រព្យយល់ថា ចំពោះអ្នកដែលមានដីទំហំចាប់ពី១ ទៅ ២ហិកតា នៅតំបន់សក្ដានុពល មិនគួរយកដីទំនេរនោះទៅសង់រោងចក្រ ឬឃ្លាំងទុកជួលនោះទេ។ តើហេតុអ្វីបានជា អ្នកជំនាញខាងអចលទ្រព្យយល់ឃើញបែបនេះ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា ចំពោះអ្នកដែលមានដីទំហំចាប់ពី ១ទៅ ២ហិកតា នៅតំបន់សក្ដានុពល ហើយយកដីនោះសង់រោងចក្រ ឬឃ្លាំងសម្រាប់ជួល ដោយរំពឹងថានឹងចំណេញ គួរតែកុំធ្វើអីសម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ព្រោះមិនចំណេញទេ។ លោកបញ្ជាក់ថា៖ «បើចង់ចំណេញលើអាជីវកម្មសង់រោងចក្រជួល ត្រូវមានដីចាប់ពី ១០ ទៅ ២០ហិកតា។ មានន័យថាយើងអាចប្រើដីត្រឹម១ ទៅ ៣ហិកតា សង់រោងចក្រទុកជួលទៅបានហើយ ចំណែកឯដីដែលនៅសល់ទុកលក់ចំណេញវិញ ព្រោះវានឹងឡើងថ្លៃនៅថ្ងៃក្រោយ»។ «ការជួលរោងចក្រ ឬឃ្លាំង សម្រាប់អ្នករកស៊ីដីធ្លី មិនហៅថាចំណេញទេ។ តែការចំណេញ នឹងបានមកពីដីដែលនៅសល់ ទើបហៅថាចំណេញពិតប្រាកដ។ ឧទាហរណ៍ […]

អាន​បន្ថែម

ចិន នឹងជួយលើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាបណ្ដុំវិស័យឧស្សាហកម្មកំរិត ២.០

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាបណ្ដុំកិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ប្រទេសចិន។ នេះជាការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងចិន ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងវូស៊ី ខេត្តជាំងស៊ី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។ ឯកឧត្តម Xiaogang បានឱ្យដឹងថា ទិសដៅនៃកិច្ចប្រជុំ គឺដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម។ ការលើកកម្ពស់ និងធ្វើទំនើបកម្មតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយឱ្យភាគីកម្ពុជា និងចិន ទទួលបានផលប្រយោជន៍។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨។ តាំងពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុន និង បង្កើតការងារជិត៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ […]

អាន​បន្ថែម

អ្នកជំនាញ​៖ អាជីវកម្មសង់ផ្ទះលំហែលក់ អាចរងហានិភ័យជាប់គាំងលុយ ព្រោះតម្រូវការនៅទាប

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថានិន្នាការសង់ផ្ទះលំហែលក់ កំពុងតែពេញនិយមខ្លាំង ពិសេសនៅតាមតំបន់ក្រៅក្រុងដូចជា ភ្នំបូកគោ កំពត និងគិរីរម្យជាដើម។ ប៉ុន្តែតើជាក់ស្ដែងអាជីវកម្មនេះមានសក្ដានុពល ឬទទួលផលចំណេញដូចការគិតដែរឬទេ? អ្នកជំនាញថាអាចមានហានិភ័យជាប់គាំងលុយ បើមិនពិចារណាច្បាស់លាស់។ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា សម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសជីវភាពប្រជាពលរដ្ឋបច្ចុប្បន្ន បើគិតទៅដល់ការវិយោគលើផ្ទះលំហែកម្សាន្ត គឺមិនទាន់មានទីផ្សារខ្លាំងនោះទេ។ លោកបញ្ជាក់ថា «ប្រជាជនកម្ពុជាភាគច្រើន មិនទាន់មានលទ្ធភាពទិញផ្ទះលំហែកម្សាន្តទេ ព្រោះគាត់មិនទាន់មានលទ្ធភាពទិញផ្ទះនៅផង ឱ្យគាត់ទៅទិញផ្ទះលំហែយ៉ាងម៉េច? ព្រោះផ្ទះប្រភេទនេះមានតម្លៃថ្លៃ ហើយក្មេងវិញក៏អត់ទិញដែរ ព្រោះត្រូវការទុកលុយទិញផ្ទះនៅ និងទិញឡានជិះ អ៊ីចឹងឱ្យគាត់ទៅយកលុយរាប់ម៉ឺនដុល្លារទៅទិញផ្ទះប្រភេទនេះ គឺជារឿងដ៏លំបាក»។ លោកបន្តថា ទីផ្សារផ្ទះលំហែកម្សាន្ត គឺនៅតូចណាស់ ដោយភាគច្រើនគឺសម្រាប់តែក្រុមមនុស្សដែលមានអាយុជាង៥០ឆ្នាំ ហើយមានលុយច្រើនតែប៉ុណ្ណោះ ហេតុនេះយ៉ាងហោចណាស់ក៏ត្រូវការពេលយ៉ាងតិច៥ឆ្នាំទៀត ទើបទីផ្សារផ្ទះប្រភេទនេះមានដំណើរការល្អ។ យ៉ាងណាមិញ លោកថា បើនៅតែចង់ធ្វើនៅពេលនេះ គឺអាចធ្វើបាន ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវគិតទៅដល់រឿងធំៗចំនួន៤ គឺ ទីតាំង បរិយាកាសធម្មជាតិ រយៈពេលនៃការធ្វើដំណើរ និងក្រុមមនុស្សដែលត្រូវទិញ ព្រោះនេះគឺជាចំណុចស្លាប់រស់នៃផ្ទះលំហែកម្សាន្ត។ «ផ្ទះលំហែ សំខាន់បំផុតត្រូវមានទីតាំង ទេសភាព […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ERA Cambodia កាលពីថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលលំដាប់អន្តរជាតិថ្មីរបស់ខ្លួន ដែលនឹងដើរតួជា One-Stop Service សម្រាប់បម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ការិយាល័យថ្មីនេះ នឹងរួមផ្ដុំគ្រប់សេវាកម្ម ព្រមនឹងបរិក្ខារទំនើបៗដូចជា កន្លែងទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ ផ្តល់ការសេវាអចលនទ្រព្យផងដែរ។ ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia ដែលមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ដំណើរ ការបម្រើសេវាកម្មដល់អតិថិជនបានរហ័ស និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទនេះមកពីសហរដ្ឋអាមេរិក និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចទាញយកកម្មវិធីពី App Store និង Play Store បាន។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

ជប៉ុននឹងផ្តល់ជំនួយឥតសំណង ១៣,៩លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែព្រះសីហនុ

រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ ១៣,៩លានដុល្លារ ដល់កម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង១៣,៩ លានដុល្លារ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃទី ១៦ខែធ្នូ ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mikami Masahiro អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជំនួយនេះស្ថិតក្រោមកម្មវិធីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហិរញ្ញប្បទានឥតសំណង ដោយថវិកានឹងត្រូវប្រើសម្រាប់បំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទាក់ទងនឹងកំពង់ផែ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ធ្លាប់បានផ្ដល់ជំនួយ ១២លានដុល្លារអាមេរិក ជូនដល់កម្ពុជាសម្រាប់ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ (អានបន្ថែម) គម្រោងនេះចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ ដោយឡែក ពិធីប្រគល់ជំនួយខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន បើកសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh ជាផ្លូវការ

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» តម្លៃ ១៨០លានដុល្លារអាមេរិក ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១៥ ខែធ្នូ នេះ។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធសណ្ឋាគារសំដាប់ផ្កាយ៥ នេះ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានបង្ហាញមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចម្រើន និងអភិវឌ្ឍនៅកម្ពុជា។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។ […]

អាន​បន្ថែម

រដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ។ ឯកឧត្តម បញ្ជាក់ថា ជំនួយហិរញ្ញប្បទាននេះ សម្រាប់ជួយដល់វិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅក្នុងតំបន់សំខាន់ៗយកទៅប្រើប្រាស់ ដើម្បីបើកដំណើរការ កែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ។ «យើងជួយគាត់នេះ មិនមែនយើងជូនទៅគាត់ឱ្យធ្វើសណ្ឋាគារថ្មីទេ ប៉ុន្តែនៅពេលដែលគាត់ឈប់ មិនមានប្រតិបត្តិការក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមកនេះ គឺគាត់ប្រហែលជាមានការខ្វះខាតសាច់ប្រាក់ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដូច្នេះគឺយើងជួយដើម្បីធ្វើការកែលម្អប៉ុណ្ណោះ» ឯកឧត្តម បានបន្ដ។ នៅក្រោមគម្រោងនេះ ទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។

អាន​បន្ថែម

តើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។ លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។ លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។ «តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។ លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ […]

អាន​បន្ថែម

ឧកញ៉ាគីម ហ៊ាង ៖ ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ វិស័យដីឡូតិ៍កម្ពុជា នៅតែអាចដំណើរការទៅមុខបានជាធម្មតា ប៉ុន្តែគាត់បានក្រើនរំលឹកថា ប្រភេទដីឡូតិ៍មួយចំនួន អាចនឹងជាប់គាំង ឬដួលរលំ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ប្រសិនបើគម្រោងដីឡូតិ៍ទាំងនោះមិនធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្ដូររបៀបអភិវឌ្ឍន៍។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ចរន្តទិញលក់ដីឡូតិ៍នៅតែអាចដំណើរការបាន សម្រាប់ប្រជាជនវ័យក្មេង ពិសេសអ្នកដែលមានចំណូលទាប ព្រោះពួកគេមិនមានលទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយការវិនិយោគដីឡូតិ៍តូចៗបាន។ យ៉ាងណាក្ដី លោកឧកញ៉ា ក្រើនរំលឹកថា៖ «របៀបនៃការធ្វើគម្រោងដីឡូតិ៍ ត្រូវចេះធ្វើបច្ចុប្បន្នភាព ព្រោះបើធ្វើដូចបច្ចុប្បន្ននេះ តែ២ឆ្នាំទៀត គេនឹងឈប់ទិញដីឡូតិ៍អស់ហើយ ព្រោះដីឡូតិ៍ខ្លះ គាត់ពុះមិនដឹងជាផ្លូវបែរទៅណាទៅណីទេ? អត់មានប្រព័ន្ធលូត្រឹមត្រូវ អត់មានទឹក អត់មានភ្លើង នៅឆ្ងាយពេកវាអត់ដើរទេ»។ «ប៉ុន្តែបើយើងចេះធ្វើបច្ចុប្បន្នភាពដីឡូតិ៍ ដោយធ្វើជាប្លង់ច្បាស់លាស់ មានទំហំធំអាចចាប់ពី ១៥ហិកតា ឡើងទៅ ពុះលក់ក្នុងទំហំធំសមល្មមដែលអាចសង់ផ្ទះបាន មានផ្លូវធំ រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យល្អជាដើម វានឹងដើរ» លោកបានបន្ដ។ ហេតុនេះ លោកឧកញ៉ាបណ្ឌិត គីម […]

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាលំនៅឋានតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ឆ្នាំ២០២២

ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ ២០២១ នេះទេ ដោយរដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀត ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ។ ឯកឧត្តម ផាន់ ផល្លា មានប្រសាសន៍ថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវការពីអគ្គនាយកដ្ឋានពន្ធដារ។ គួរបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១។ (អានបន្ថែម) ក្រោយមក រដ្ឋសម្រេចបន្ដលើកលែង ១ ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ […]

អាន​បន្ថែម