ព័ត៌មានក្នុងស្រុក
ខុនដូស្ដង់ដាជប៉ុនកណ្ដាលក្រុង L’attrait បញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដំណើរការហើយ
L’attrait BOEUNG KENG KANG ដែលជាគម្រោងខុនដូលំដាប់ខ្ពស់ដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដំណើរការទាំងស្រុងចាប់ពីខែវិច្ឆិកានេះតទៅ បើទោះបីជាគម្រោងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្ដី។ មានទីតាំងស្ថិតនៅកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ សង្កាត់បឹងកេងកង ១ អគារខុនដូនេះ មានកម្ពស់ ២៦ ជាន់ និង ១៤៩ យូនីត ដែលរួមមានបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេង១ បន្ទប់គេង២ និងយូនីត penthouse ។ គម្រោងនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ១៩ ប៉ុន្តែ L’attrait នៅតែជំនៈឧបសគ្គ និង ទទួលជោគជ័យ ដោយលក់ដាច់ជិតអស់១០០% ហើយ។ គម្រោងនេះអភិវឌ្ឍដោយក្រុមហ៊ុជប៉ុន LAPD ដែលជាក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងអចលនទ្រព្យធំៗ ជាង ៣០ ឆ្នាំនៅប្រទេសជប៉ុន ហើយត្រូវសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក CMED Cambodia។ នាយកប្រតិបត្តិ LAPD លោក Shinji Muto បានឱ្យដឹងថា ៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបញ្ចប់គម្រោងរបស់យើង។ ខ្ញុំជឿជាក់ថា យើងអាចសម្រេចបាននូវស្តង់ដារគុណភាពថ្មីនៅក្នុងទីផ្សារនេះដោយជោគជ័យ»។
អានបន្ថែមរដ្ឋបាលក្រុងភ្នំពេញ អនុញ្ញាតឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការឡើងវិញហើយ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី ៣០ វិច្ឆិកា ចេញសម្ដេចសម្រេចថ្មី អនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តែត្រូវធ្វើតាមគម្លងប្រក្រតីភាពថ្មី។ តាមសេចក្តីសម្រេចថ្មីនេះ គឺកែប្រែទៅលើប្រកាសកាលពីម្សិលមិញ (២៩ វិច្ឆិកា) ដែលថាអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវផ្អាកសិនដោយត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី៥ ខែធ្នូ។ ក្នុងសេចក្តីសម្រេចថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទៅម្ចាស់ទីតាំង និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងនោះ ឱ្យចាត់តាំងបុគ្គលិកប្រចាំការមុខច្រកចេញចូលដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាលផ្សេងៗ។ ចំពោះករណីល្មើស រដ្ឋបាលនឹងចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងឈានដល់ការបិទទីតាំងទាំងស្រុង រីឯបុគ្គលល្មើស នឹងត្រូវអនុវត្តទណ្ឌកម្មតាមច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសទាំងនោះ។ ការបើកដំណើរការឡើងវិញសេវាកម្សាន្ត គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា និងចាប់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងឡើងវិញ។
អានបន្ថែមកម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីដល់ធុរជនចិន ៣០០នាក់ ទិសដៅទាក់ទាញការវិនិយោគបន្ថែម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៩ វិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីដល់វិនិយោគិន និងធុរជនចិន សរុបជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីទាក់ទាញការវិនិយោគបន្ថែម។ នាឱកាសនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថា គិតត្រឹម ខែតុលា ឆ្នាំ២០២១ ចិនបានបណ្តាក់ទុននៅកម្ពុជាសរុបជាង ២៧ ប៊ីលានដុល្លារអាមេរិក ដោយតួលេខនេះរំពឹងថានឹងកើនជាបន្ដបន្ទាប់ ខណៈទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន បានឈានដល់កម្រិតល្អបំផុត ស្របនឹងច្បាប់វិនិយោគថ្មីដែលសម្រួលដល់ការវិនិយោគកាន់តែខ្លាំង។ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លើកឡើងថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជា បានឈានដល់កម្រិតល្អបំផុតជាប្រវត្តិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ប្រទេសចិន តែងតែចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ ដើម្បីជំរុញការវិនិយោគ។ កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងទៅនេះ ភាគីទាំង ២ ក៏ទើបតែបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគផងដែរ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២-២០២០ […]
អានបន្ថែមកោះជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ជាតំបន់អភិវឌ្ឍឆាប់ៗ
រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធនឹងចាប់ផ្ដើមចុះពិនិត្យ និងប្រមូលទិន្នន័យ តាមបណ្ដាកោះនានាជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង ទិសដៅដើម្បីបង្កើនការគ្រប់គ្រង ជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម។ គោលការណ៍ថ្មីនេះ ត្រូវបានដាក់ឡើង ក្នុងកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោក អ៊ុក ភ័ក្រ្តាប្រធានលេខាធិការគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង។ ជាលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលខេត្តបានដាក់ចេញនូវផែនការសកម្មភាពធំៗ ៣ ចំណុច រួមមាន៖ ១) អង្គភាពនីមួយៗត្រូវសហការគ្នាចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្តែងនៅតាមទីតាំងកោះនីមួយៗ ដោយយកនូវទិដ្ឋភាពភូមិសាស្ត្រ និយាមកា រូបភាព និងវីដេអូ សំដៅជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម។ ២) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបញ្ជូនមន្ត្រីចុះយកនិយាមកា ដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ DGPS ។ ៣) សម្រាប់កាលបរិច្ឆេទនៃការចុះទៅកោះនីមួយៗ ក្រុមការងារថ្នាក់ខេត្ត នឹងធ្វើការជូនដំណឹងលម្អិតបន្ថែមនៅពេលក្រោយ ។ បើយោងតាមលោក ហ៊ាង បុណ្ណា អនុប្រធានមន្ទីររៀបចំដែនដីខេត្តកោះកុង ក្នុងដំណាក់ដំបូង កោះដែលរដ្ឋសម្លឹងឃើញសក្ដានុពលរួមមាន […]
អានបន្ថែមមណ្ឌលកំសាន្តឆ្នេរសមុទ្រ Beach Club ថ្មីស្រឡាងមួយនៅឆ្នេរអូរត្រេះ បើកដំណើការហើយ
មណ្ឌលកំសាន្តឆ្នេរសមុទ្រ (Beach Club) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ បានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកាប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារ។ គម្រោងនេះ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលជាបានបោះជំហានថ្មីក្នុងទិសដៅទាក់ទាញភ្ញៀវទេសចក្រោយវិបត្តិកូវីដ។ ឯកឧត្តម គួច ចំរើន បានលើកឡើងដែរថា ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មីនៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះក៏ជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្ដានុពលមួយដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងលេចរូបរាងឡើងដូចជា ផ្លូវ៣៤ខ្សែ ការពង្រីកកំពង់ផែ រោងចក្រទឹកកខ្វក់ និងទីលានចាក់សំរាមជាដើម។ ពិសេសជាងនេះ រដ្ឋក៏បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងថ្មី ដើម្បីរៀបចំខេត្តនេះឱ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ (អានបន្ថែម)
អានបន្ថែមសម្ដេចហ៊ុន សែន បញ្ជាឱ្យដកហូតដីព្រៃលិចទឹកពីអ្នកមានអំណាចដែលទន្ទ្រានខុសច្បាប់ មកវិញ
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់ ខណៈក្រសួងដែនដី ក៏បានសម្រេចបង្កើតក្រុមការងារពិសេសស្រាវជ្រាវ និងបង្រ្កាបសកម្មភាពទាំងនេះផងដែរ។ សម្ដេចបានបញ្ជាក់ក្នុងសារសម្លេងថា ការងារនេះគឺរឿងសំខាន់ដែលត្រូវតែធ្វើ បើទោះបីជាត្រូវលះបង់អី និងតម្លៃប៉ុន្មាន រដ្ឋគឺត្រូវយកដីទាំងនោះមកវិញឱ្យបាន។ សម្ដេចបន្ដថា៖ «ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវតាមច្បាប់។ មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ ។ យើងបានអប់រំពួកគេរាប់សិបឆ្នាំមកហើយអំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត»។ ជាការឆ្លើយតប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបង្កើតក្រុមការងារពិសេសមួយក្រុមហ៊ុន ដើម្បីអនុវត្តការងារនេះ ដោយនឹងផ្ដោតលលើខេត្ត៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ក្រុមការងារពិសេស មានសមាសភាពចំនួន៦ក្រុមនេះ ហើយនឹងសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបានដោយមានប្រសិទ្ធភាព។ ក្រសួងបានបញ្ជាក់ទៀតថា ក្រុមការងារពិសេសខាងលើ នឹងត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
អានបន្ថែមសមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នរដ្ឋឱ្យបានប្រសើរជាងមុន ដើម្បីអនុវត្តការងារលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាគម្រោងអភិវឌ្ឍន៍សំណង់នានា។ ដោយឡែក ការងារទី២ គឺសិក្សាបន្ថែម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពីស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២ ផងដែរ។
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ
ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។ ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕
អានបន្ថែមការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពតសម្រេចបានជាង ៧0% ឬស្មើនឹង ៣៥៨ ភូមិ
គិតមកដល់ពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% ហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចចុះពិនិត្យការងារនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា បើគិតពីពេលចាប់ផ្តើមអនុវត្តនៅ ខែតុលា ឆ្នាំ២០០៣ រហូតមកដលពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពត បានសម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ។ ដោយឡែក ក្បាលដីប្រមាណជាង ៦០ម៉ឺន កន្លែង ឬស្មើនឹង ៧៥,៩២% នៃក្បាលដីសរុបជាង ៨០ ម៉ឺនក្បាលដី ត្រូវបានកាត់ជូនពលរដ្ឋ។ ខណៈ ការចែកបណ្ណកម្មសិទ្ធិគឺបានចំនួន ៥៣៧ ៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃដីសរុប ១៥ ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមរដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល៣ខែ ថែមទៀត។ លើសពីនេះ ដើម្បីជួយការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចអនុគ្រោះផ្នែកពន្ធដល់លើវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ផងដែរ។ ឯកឧត្តម បញ្ជាក់ទៀតថា ស្របពេលនេះដែរ កម្ពុជាក៏មិនទាន់មានគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ។
អានបន្ថែម