ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ឆ្នាំ នឹងបើកការិយាល័យនៅកម្ពុជា ដើមឆ្នាំ២០២២
ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នឹងបើកការិយាល័យនៅកម្ពុជាចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ និង រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការពីក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥នាក់នៅជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។ លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្នុងក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ […]
អានបន្ថែមបើកប្រទេសភ្លាម! ការវិនិយោគធំៗ ចូល ១៤ គម្រោង តម្លៃជាង ៥៤០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៥៤៤,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ១៤កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះវិហារ កណ្តាល បាត់ដំបង ពោធិសាត់ ព្រះសីហនុ និងខេត្តកោះកុង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ១៤ រួមមាន៖ ១. ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD វិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ២. ក្រុមហ៊ុន EM AUTOMOBILE CO., LTD វិនិយោគប្រមាណ ១៦,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ […]
អានបន្ថែមទីស្ដីការគណៈរដ្ឋមន្រ្តីចេញបញ្ជាថ្មី ៦ ចំណុច ពង្រឹងសេវាអ៊ីនធឺណិតក្នុងបូរី ហាមដាច់ខាតរឿងក្រុមហ៊ុនផ្ដាច់មុខ
ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ ។ ការចេញបញ្ជានេះធ្វើឡើងក្រោយបូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេតរបស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។ នេះជាការដាក់បញ្ជាជាលើកទី២ ហើយ ដោយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសម្ដងរួចមកហើយកាលពីខែមេសា។ (អានបន្ថែម) បើតាមលិខិតលេខ៦១៨ សជណ ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ វិធានការទាំង ៦ ចំណុចនេះ រួមមាន៖ ១.ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។ ២.ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ៣.បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ៤.អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។ ៥.ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ […]
អានបន្ថែមអាជ្ញាធរខេត្តកណ្ដាលចុះបង្ក្រាប និងបិទអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនខុសច្បាប់
អាជ្ញាធរខេត្តកណ្តាល កាលពីថ្មីៗនេះ សម្រេចបិទអាជីវកម្មជីកដី និងខ្សាច់ ៣កន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ដែលគ្មានច្បាប់អនុញ្ញាតជីក មិនបានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ ចំពោះរឿងនេះអាជ្ញាធរនឹងបន្ដចុះបង្ក្រាបសកម្មភាពខុសច្បាប់ទាំងនេះបន្តទៀត។ កិច្ចបិទអាជីវកម្មទាំងនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អំឡុងពេលដែលឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី។ អាជីវកម្មទាំង៣ ដែលត្រូវបានបិទ រួមមាន អាជីវកម្មទី១ ដែលធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា។ ដោយឡែក អាជីវកម្ម ២ កន្លែងទៀត ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី នៃឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។ បើយោងតាមឯកឧត្តម ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសបើកដំណើរការផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឡើងវិញ
រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសបើកដំណើរការជាផ្លូវការនូវផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឬផ្សារដារ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា នេះតទៅ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់តាំងតែពីខែឆ្នូ ឆ្នាំ២០១៩ តែត្រូវរាំងស្ទះមិនបានបើកដោយសារវិបត្តិកូវីដ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណៈជន ដែលមានបំណងប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋានគ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩២ ៥៤៨ ៣២៨/០៨៨ ៧៤៧៤ ២៥៦។ គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គម្រោងនេះសាងសង់ដោយប្រើប្រាស់ថវិកា ប្រមាណ ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ២ហិកតា និងស្ថិតនៅចំងាយប្រមាណ ៣០០ម៉ែត្រ ពីព្រំដែនខេត្តតៃនិញប្រទេសវៀតណាម។ (អានបន្ថែម)
អានបន្ថែមឆ្នាំ២០២២ វិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណាទើបចំណេញ?
ក្រោយតួលេខការឆ្លងនៃជំងឺកូវីដនៅកម្ពុជាបានធ្លាក់ចុះ និងមានការប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅ អ្នកវិភាគអចលនទ្រព្យជាច្រើនមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២២ ខាងមុននេះ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ (អានបន្ថែម) ប៉ុន្តែសម្រាប់អ្នកវិនិយោគទូទៅ គួរពិចារណាវិនិយោគនៅកន្លែងណា និងវិនិយោគលើអ្វី? លោក ច្រឹក សុខនីម បញ្ជាក់ថា ចំណុចសំខាន់បំផុតដើម្បីជួយឱ្យអ្នកវិនិយោគចំណេញ គឺការស្គាល់ពីខ្លួនឯង ពោលគឺការដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានច្បាស់។ លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃសមល្មម អាចពិចារណាវិនិយោគទិញដីជាយក្រុងភ្នំពេញ តាមតំបន់នានាស្របតាមផ្លូវក្រវាត់ក្រុងទី ៣ និងទី ៤។ វិនិយោគនៅទីនោះ ត្រឹមតែមួយរយៈ អ្នកនឹងទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់»។ «ដោយឡែក សម្រាប់អ្នកដែលមានសាច់ប្រាក់ក្នុងដៃខ្ពស់ អាចវិនិយោគខិតចូលមកជិតក្រុងបន្ដិច ដូចជាតំបន់ភ្នំពេញថ្មី ឬសែនសុខ ក៏នឹងទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ ប៉ុន្តែបច្ចុប្បន្នតម្លៃដីក្នុងតំបន់នោះគឺរាងថ្លៃបន្ដិច» លោកបានបន្ដ។ លោកប្រធានសមាគម បានណែនាំទៀតថា សម្រាប់អ្នកមានសាច់ប្រាក់តិចវិញ អាចពិចារណាវិនិយោគទៅតាមខេត្តសក្ដានុពលនានា ដូចជាខេត្តកំពង់ស្ពឺ […]
អានបន្ថែមប្រយ័ត្នត្រូវពិន័យ ២ លាន! ស្វែងយល់ពីបទបញ្ញត្តិទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា
ថ្មីៗនេះ រដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ កំពុងព្យាយាមរឹតបន្ដឹងការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពជាងមុន ទិសដៅដើម្បីបង្កាបញ្ហាទឹកជំនន់ដោយសារសំរាមស្ទះក្នុងប្រព័ន្ធលូ ក៏ដូចជាបង្កើនសោភណភាពទីក្រុងផងដែរ។ ជាក់ស្ដែង តាមច្បាប់ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល។ មកស្វែងយល់ទាំងអស់គ្នា ពីបទបញ្ញត្តិនៃការទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា។ តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ម្ចាស់សំរាមត្រូវមានភារកិច្ចដូចខាងក្រោម៖ ១) ម្ចាស់លំនៅឋាន ឬអគារអចលនទ្រព្យនានា ត្រូវវេចខ្ចប់ជាកញ្ចប់ ឬធុងសំរាម ហើយរក្សាទុកក្នុងរបង ឬបរិវេណនៃលំនៅឋាន អគារ និងត្រូវបញ្ចេញនៅតាមម៉ោងដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។ ២) ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម មណ្ឌលកំសាន្ត ត្រូវរៀបចំឱ្យមានធុងសំរាមនៅក្នុងទីតាំង ឬបរិវេណ សម្រាប់ការដាក់សំរាមរបស់ខ្លួន។ ៣) ម្ចាស់កម្មសិទ្ធិ ឬអ្នកម៉ៅការការដ្ឋានវាយកម្ទេច ជួសជុល ឬសាងសង់លំនៅឋាន ឬអគារត្រូវទទួលខុសត្រូវលើសំរាម ដែលចេញពីការដ្ឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវផងដែរ ដោយត្រូវប្រមូល និងដឹកជញ្ជូនដោយខ្លួនឯងទៅទីលានទុកដាក់សំរាម ឬប្រើប្រាស់សេវាសម្អាត ដែលកំណត់ដោយរដ្ឋបាលរាជធានី […]
អានបន្ថែមអាជ្ញាធរក្រុងប៉ោយប៉ែតបញ្ជាឱ្យម្ចាស់ដីទាំងអស់សុំច្បាប់អនុញ្ញាតមុននឹងចាក់ដី ទោះក្នុងព្រំដីខ្លួនក្ដី
រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសឱ្យម្ចាស់ដី និងម្ចាស់សំណង់ទាំងអស់ក្នុងក្រុង ត្រូវមកសុំច្បាប់អនុញ្ញាតជាមុនសិន ឱ្យបានមុន១៥ ថ្ងៃ មុននឹងចាក់បំពេញអាចម៍ដី បើមិនដូច្នោះចាត់ទុកថាខុសច្បាប់ ហើយនឹងត្រូវពិន័យ។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងប៉ោយប៉ែត គោលការណ៍នេះ គឺដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច អាចចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយធានាថាការចាក់ដីមិនប៉ះពាល់ដល់ទីសាធារណៈ។ ការប្រកាសនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលក្រុងសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋ ដែលបង្កនូវទំនាស់ដីធ្លី ការកកស្ទះប្រព័ន្ធរំដោះទឹក និងដីចំណីផ្លូវសាធារណៈ។ ចំពោះប្រជាពលរដ្ឋដែលចង់សុំច្បាប់អនុញ្ញាត អាចធ្វើបាននៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង។ គួរបញ្ជាក់ថា រដ្ឋបាលក្រុង នឹងចុះបង្ក្រាបសកម្មភាពចាក់ដីខុសច្បាប់ឆាប់ៗនេះ ដូច្នេះចំពោះការចាក់បំពេញអាចម៍ដីដោយគ្មានការអនុញ្ញាត ប្រជាពលរដ្ឋនឹងត្រូវទទួលខុសចំពោះមុខច្បាប់ជាធរមាន។
អានបន្ថែមCVEA៖ ក្រោយចូលឆ្នាំចិន វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើន៣០-៤០%
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ លោក ច្រឹក សុខនីម បានវិភាគដូច្នេះ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ។ លោក មានប្រសាសន៍ថា៖ «ការងើបឡើងវិញនេះ គឺដោយសារតែរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ខណៈករណីឆ្លងក៏ធ្លាក់ចុះជាបណ្ដើរៗហើយ ដែលនឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញ ដូច្នេះអ្នកវិនិយោគបរទេសក៏នឹងចាប់ផ្ដើមចូលមកវិញដែរ។ «ខ្ញុំនិយាយថា ក្រោយចូលឆ្នាំចិន ព្រោះវិនិយោគិនអចលនទ្រព្យភាគច្រើនគឺមកពីប្រទេសចិន ភាគច្រើនពួកគេនឹងវិនិយោគក្រោយឆ្នាំថ្មី។ តាមការវិភាគ វិនិយោគិនបរទេសអាចនឹងមានដល់ ៣០% ទៅ ៤០%» លោក បានបន្ដ។ គួរបញ្ជាក់ថា សមាគម CVEA និង AVA ក៏បានបានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យប្រទេសសមាជិកទាំងអស់។ (អានបន្ថែម)
អានបន្ថែមក្រសួងប្ដេជ្ញាចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបាន ១០០% នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នបានជាង ៩០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញានឹងបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសឱ្យ១០០% ឬស្មើនឹងបាន ៧លានក្បាលដី នៅឆ្នាំ២០២៣ ខណៈបានសន្យាថានឹងបន្ដដោះស្រាយ និងបង្កាវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីបានជាង៦,៤លានប័ណ្ណ ឬស្មើនឹង ៩០,០៣% នៃក្បាលដីសរុប។ ឯកឧត្តមបន្ថែមថា ការដាក់ចេញនូវផែនការផ្តល់បណ្ណកម្មសិទ្ធិនេះ គឺដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។ ការរៀបចំដីនេះ ក៏នឹងធ្វើឱ្យម្ចាស់ដីមានទំនុកចិត្តក្នុងការប្រើប្រាស់ ឬអភិវឌ្ឍដីជាងមុនផងដែរ។ ដោយឡែក ចំពោះការដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពវិញ គិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងដោះស្រាយបានសរុប ១០ ៦៣៤ ករណី ខណៈកំពុងដោះស្រាយប្រមាណ ៣ ១៤៨ ករណី។ បច្ចុប្បន្ន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទខេត្តកោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ។
អានបន្ថែម