ព័ត៌មានក្នុងស្រុក
ផ្សារទំនើបល្បី Tesco Lotus កំពុងសម្លឹងចង់មកបើកសាខានៅកម្ពុជា
ផ្សារទំនើបខ្នាតធំ Tesco Lotus ឬ Lotus’s របស់ប្រទេសថៃ មានផែនការចង់មកបើកសាខានៅកម្ពុជា ខណៈបច្ចុបន្នក្រុមហ៊ុននេះ កំពុងសម្លឹងរកទីតាំងដីនៅទីក្រុងភ្នំពេញដើម្បីសង់ផ្សារមួយនេះ។ បើយោងតាមប្រភពពីក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅប្រទេសថៃ ផែនការចង់ឈានជើងចូលកម្ពុជានេះ គឺក្រោយឃើញភាពជោគជ័យរបស់ផ្សារទំនើបផ្សេងៗទៀតពីប្រទេសថៃដែលបានបើកនៅកម្ពុជាដូចជា ផ្សារ Makro ផ្សារ Big-C និង 7-Eleven ជាដើម។ គួរបញ្ជាក់ថា ផ្សារទំនើប Tesco Lotus នេះ ជាបុត្រសម្ព័ន្ធរបស់ CP Group ដែលជាផ្សារល្បីឈ្មោះមួយ និងមានសាខាប្រមាណ ២ពាន់សាខានៅប្រទេសថៃ។ ផ្សារនេះត្រូវបានដូរឈ្មោះទៅផ្សារទំនើប Lotus’s កាលពីឆ្នាំ២០២០។ ជាទូទៅផ្សារនេះនឹងមានទីតាំងនៅជាយៗទីក្រុង ដើម្បីទាក់ទាញអតិថិជន ដោយសារមានមធ្យោបាយដឹកជញ្ជូនងាយស្រួល។ យ៉ាងណាក្ដី Tesco Lotus មិនទាន់បានបញ្ជាក់ពីផែនការច្បាស់លាស់នៅឡើយទេ ដោយនេះគ្រាន់តែជាការបង្ហើបគោលបំណងត្រួសៗប៉ុណ្ណោះ។
អានបន្ថែមម្ចាស់ផ្សារទំនើបនានា បន្តប្ដូរយុទ្ធសាស្រ្តទីផ្សារថ្មីៗជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្ម
អត្ថបទដោយលោក Eric Wong Chon Lap វិស័យផ្សារទំនើបនៅកម្ពុជា បន្តរងសម្ពាធ និងជួបផលលំបាកក្នុងការទ្រទ្រង់អាជីវកម្ម ដោយសារវិបត្តិកូវីដ និងការធ្លាក់ចុះនៃការចំណាយរបស់ប្រជាជនទូទៅ។ និន្ននាអវិជ្ជមាននេះត្រូវបានព្យាករថា នឹងនៅតែបន្តនៅត្រីមាសបន្តបន្ទាប់ក្នុងឆ្នាំ២០២១ នេះ។ ដោយសារចំនួនករណីឆ្លងប្រចាំថ្ងៃនៅកម្ពុជាកើនឡើងជាលំដាប់ ម្ចាស់អាជីវកម្មផ្សារទំនើបទាំងអស់ក៏បាន និងកំពុងចាត់វិធានការណ៍ និងយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីបន្ដស្ដារអាជីវកម្មរបស់ពួកគេឱ្យដំណើរការទៅមុខឱ្យបាន។ ជាក់ស្ដែងឃើញថា ក្នុងអំឡុងពេលនេះ ម្ចាស់ផ្សារទំនើបជាច្រើន ត្រូវបង្ខំចិត្តបញ្ចុះតម្លៃតូបជួល ដើម្បីបញ្ជៀសហានិភ័យគ្មានអ្នកជួល ហើយទុកតូបនៅទំនេរ។ អ្នកអភិវឌ្ឍផ្សារទំនើបខ្លះទៀត បង្ខំចិត្តបញ្ឈប់ ឬពន្យារផែនការវិនិយោគរបស់ពួកគេ ហើយងាកមកអនុវត្តគោលនយោបាយសន្សំសំចៃ ដូចជាការបិទហាងដែលមិនសូវចំណេញ និងការផ្លាស់ប្តូរគំរូអាជីវកម្មជាដើម។ ដោយឡែក សម្រាប់ម្ចាស់ផ្សារទំនើបខ្លះទៀត ឆ្លៀតយកឱកាសនេះ ដើម្បីពង្រឹងសក្ដានុពលផ្សាររបស់ពួកគេ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន AEON Mall (Cambodia) ទោះក្នុងអំឡុងវិបត្តិកូវីដក្ដី ក៏បានទាញយកប្រេនអន្តរជាតិល្បីៗថ្មីៗជាច្រើនចូលមកផ្សារទំនើបអ៊ីអន១ របស់ខ្លួន ដូចជាប្រេន Calvin Klein, Champion និង Michael Kors ជាដើម។ លើសពីនេះ ផ្សារទំនើបអ៊ីអន១ ក៏បានពង្រីកជាន់ផ្ទាល់ដី ២៧ ០០០ […]
អានបន្ថែមតើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?
ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។ គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។ បើតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចខាងក្រោម៖ ១. អគារកម្ពស់ទាប ជាន់ផ្ទាល់ដី ដល់ជាន់ទី២៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ២ម៉ែត្រ។ ២. អគារកម្ពស់មធ្យម -កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច ២ម៉ែត្រ។ -កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ […]
អានបន្ថែមផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមខ្នាតយក្សថ្មីមួយបើកដំណើរហើយ
ផ្សាទំនើប Design Village ដែលជាវិនិយោគរួមក្រុមហ៊ុនធំៗ ២ នៃប្រទេសថៃ SCG និង Boonthavorn បើកដំណើរការហើយ នៅលើបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់សែនសុខ នៅថ្ងៃទី ៩ កញ្ញា ២០២១នេះ។ ផ្សារទំនើប Design Village នេះ នឹងក្លាយជាផ្សារដំបូង និងនាំមុខគេនៅកម្ពុជា ដែលលក់ផលិតផល និងផ្តល់សេវាពេញលេញគ្រប់ជ្រុងជ្រោយទាក់ទងនឹងផ្ទះ សម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅថា home & living one-stop shop។ ផ្សារនេះទៀតសោត គឺជាផ្សារល្បីល្បាញមួយនៅប្រទេសថៃ ដែលមានបទពិសោធន៍ក្នុងវិស័យនេះជាច្រើនឆ្នាំ។ ផ្សារ Design Village លាតសន្ធឹងនៅលើផ្ទៃក្រឡា ១២ ០០០ ម៉ែត្រការ៉ ដោយនឹងមាន លក់ផលិតផលជាច្រើន ដូចជា ចង្រ្កានបាយ ឥដ្ឋការ៉ូ បន្ទប់ទឹក គ្រឿងសង្ហារឹម ប្រព័ន្ធភ្លើងអំពូល និងទីធ្លាសម្រាប់អាហាររដ្ឋាន និងការិយាល័យក្នុងផ្ទះ ជាដើម។ បន្ថែមពីនេះ […]
អានបន្ថែមបុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការិយាល័យលក់ 6A ថ្មីនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ ៨ ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃដល់ទៅ ១២%។ លើសពីនេះ អតិថិជនអាចបង់ ២០% នៃតម្លៃផ្ទះ ដោយគ្មានប្រាក់កក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។ ប្រម៉ូសិនគឺមានត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។ គួរបញ្ជាក់ថា គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលកំពុងសាងសង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ […]
អានបន្ថែមជីប ម៉ុងបង្ហើបចំណុចពិសេសនៃស្ថាបត្យកម្ម វិស្វកម្ម និងបរិក្ខារក្នុងផ្សារទំនើបលើផ្លូវ២៧១
អត្ថបទផ្សព្វផ្សាយ ផ្សារទំនើបដ៏ធំស្កឹមស្កៃ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងបរិក្ខារល្អៗតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន។ នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១។ ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោងវិនិយោគដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ និងមានទីធ្លាយ៉ាងធំទូលាយសម្រាប់បង្កើតកម្មវិធីកម្សាន្តដ៏សម្បូរបែប។ បច្ចុប្បន្ន ផ្សារទំនើបតម្លៃរាប់លានដុល្លារមួយនេះកំពុងដំណើរការសាងសង់យ៉ាងសកម្មត្រៀមដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Arnaud Dufresne មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងគឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តល់តម្លៃខ្ពស់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងភាពងាយស្រួលដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន ដូច្នេះហើយយើងបានសម្រិតសម្រាំងយកគ្រឿងបរិក្ខារដែលល្អបំផុតតាមបែបស្តង់ដារអន្តរជាតិ សម្រាប់ផ្សារទំនើបរបស់យើង បើទោះបីជាយើងត្រូវចំណាយច្រើនក្តី»។ តាមការបញ្ជាក់របស់លោក Arnaud Dufresne ក្រុមហ៊ុនបានជ្រើសរើសប្រព័ន្ធបរិក្ខារ MEP (មេកានិក […]
អានបន្ថែមរដ្ឋបើកភ្លើងខៀវលើគម្រោងវារីវប្បកម្មទំហំ ៣៦៩ហិកតា និងកំពង់ផែថ្មី១ នៅស្រុកស្រែអំបិល កោះកុង
គម្រោងបង្កើតវារីវប្បកម្មក្តាមទំហំ ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូចមួយ ដែលនឹងលេចរូបរាង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងសិក្សា និងវាយតម្លៃដីជាក់ស្តែង មុននឹងសម្រេចជួលឱ្យឯកជនជាផ្លូវការ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា បានឱ្យដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួង ធ្វើឡើងក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យឯកជនវិនិយោគលើគម្រោងទាំង ២ នេះ លើដីសាធារណៈរបស់រដ្ឋ។ ក្រោយចុះពិនិត្យទីតាំងជាក់ស្តែង លោក អ៊ុក ភ័ក្រ្តាក៏បានណែនាំអោយតំណាងក្រុមហ៊ុនទាំង ២ ឱ្យរៀបចំផែនការវិនិយោគពេញលេញឱ្យបានរួចរាល់ និងបោះបង្គោលព្រំអោយបានច្បាស់លាស់។ «បន្ទាប់មក ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះឱ្យបានជាក់លាក់ម្ដងទៀត។ ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» លោកបានបន្ត។ គួរបញ្ជាក់ថា គម្រោងទាំង២នេះ រំពឹងថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕
អានបន្ថែមឯកជនត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើដីជិត៥០ហិកតា នៅភ្នំគូលែន
រដ្ឋបាលខេត្តសៀមរាប សម្រេចគាំទ្រឱ្យឯកជនវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច ៥ កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។ គម្រោងនីមួយៗ នឹងមានផ្ទៃដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផលនៃការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។ ក្រោយពិនិត្យ ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អានបន្ថែមផ្សារទំនើប Mini Big C បើកដំណើរការនៅភ្នំពេញជាលើកដំបូង នៅជិតផ្សារដេប៉ូ
ក្រុមហ៊ុន Big C កាលពីថ្ងៃទី ១ ខែកញ្ញានេះ បានបើកដំណើរការផ្សារទំនើប Mini Big C នៅភ្នំពេញជាលើកដំបូង ដែលមានទីតាំងនៅជិតផ្សារដេប៉ូ បន្ទាប់ពីបានបើក Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។ ផ្សារទំនើបមីនីប៊ីកស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។ យោងតាមព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក Big C ផ្សារទំនើប Mini Big C ដំបូងនេះ មានទីតាំងស្ថិតនៅលើផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧ មករា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Big C Cambodia ក៏បានបន្តប្រកាសជ្រើសរើសបុគ្គលិកដើម្បីបំពេញមុខដំណែងជាច្រើនកន្លែងសម្រាប់ផ្សារទំនើបBig C Supercenter នៅក្រុងប៉ោយប៉ែត និងផ្សារទំនើប Mini Big C នៅភ្នំពេញ។ ជាក់ស្ដែង […]
អានបន្ថែមរដ្ឋបាលខេត្តកំពតសម្រេចកាត់ដី ៣០ ហិកតា នៅបូកគោ ឱ្យទៅក្រសួងការពារជាតិ
រដ្ឋបាលខេត្តកំពត សម្រេចកាត់ដីទំហំ៣០ ហិកតា នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ឱ្យទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ធ្វើជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត។ បើតាមការចុះសិក្សាជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ដីតំបន់នោះមានទំហំត្រឹមតែ ២៤,៣៣ហិកតា ប៉ុណ្ណោះ ដូច្នេះត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាបន្ថែម។ ម្យ៉ាងវិញទៀត ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ដោយបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយផ្នែកទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។
អានបន្ថែម