ដីជាង១ពាន់ហិកតានៅកោះកុង នឹងត្រូវរៀបចំជាតំបន់អភិវឌ្ឍ និងវិស្សមកាលក្រសួងការពារជាតិ

រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដី ១ ១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។ សម្តេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដា នេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។ យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង ១ ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។ យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃគម្រោងថាតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា ប្រភពដដែលមិនទាន់បានបញ្ជាក់នៅឡើយទេ។

អាន​បន្ថែម

តំបន់រុនតាឯក នៅស្រុកបន្ទាយស្រី នឹងមានហេដ្ឋារចនាខ្វាត់ខ្វែងឆាប់ៗ ខណៈរដ្ឋកំពុងរៀបចំប្លង់មេ

គណ:កម្មការអន្តរក្រសួង កំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក នៅឯស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៥៦០គ្រួសារ ដែលប៉ះពាល់ដោយគម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ហើយប្ដូរទៅរស់នៅទីនោះ។ នេះបើយោងតាមកិច្ចប្រជុំរបស់គណ:កម្មការអន្តរក្រសួង ដើម្បីពិនិត្យ សិក្សារៀបចំប្លង់មេ និងវាយតម្លៃ អចលនវត្ថុ នៅភូមិធម្មជាតិរុនតាឯក កាលពីថៃ្ងទី១ ខែកក្កដា កន្លងទៅ។ ហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវកសាងរួមមាន តំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ តំបន់សាសនា តំបន់បៃតង សួនលម្អសាធារណៈ និងតំបន់លំនៅឋាន ដែលសាងសង់ឡើងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងប្រកបរបរចិញ្ចឹមជីវិត។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ការអភិវឌ្ឍកំពុងត្រូវបានសិក្សាយ៉ាងច្បាស់លាស់ដើម្បីធានាគុណភាពនៃការប្រើប្រាស់ ដោយមានការចូលរួមពីច្រើនស្ថាប័ន រួមមាន ក្រសួងរៀបចំដែនដី រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជាច្រើនទៀត។ បើយោងតាមស្ថិតិ ពលរដ្ឋដែលរងផលប៉ះពាល់ ហើយស្ម័គ្រចិត្តប្ដូរទីលំនៅទាំងអស់សរុប ៥៦៤ គ្រួសារ ដោយក្នុងនោះ មាន៤៣០ គ្រួសារ ធ្លាប់រស់នៅតាមមាត់ស្ទឹងសៀមរាប ១១៥ […]

អាន​បន្ថែម

ចិនស្នើសុំភ្ជាប់មេត្រីភាពរវាងខេត្តប៉ូលសេដ្ឋកិច្ច Hubei របស់ខ្លួន ជាមួយខេត្តសំខាន់ ៣ នៅកម្ពុជា

ប្រទេសចិន បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ខេត្តហ៊ូប៉េ ជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយក៏ជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនផងដែរ។ ដូច្នេះ ការផ្សារភ្ជាប់ខេត្តទាំង ៤ ជាខេត្តបងប្អូន ក៏នឹងជួយជំរុញការអភិវឌ្ឍន៍ឱ្យមានសន្ទុះ ពិសេសសម្រាប់ខេត្តទាំង ៣ នៅកម្ពុជា។ គួរបញ្ជាក់ថា ទោះមិនទាន់មានកិច្ចព្រមព្រៀងទីក្រុងបងប្អូនក្ដី កន្លងមកមានក្រុមហ៊ុនធំៗជាច្រើនមកពីខេត្ត Hubei បាននឹងកំពុងចូលមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពល។ យ៉ាងណាមិញ ប្រភពដដែលមិនទាន់បញ្ជាក់នៅឡើយទេថា គម្រោងទីក្រុងបងប្អូននេះនឹងចាប់ផ្ដើមពេលណា ហើយនឹងមានការអភិវឌ្ឍអ្វីខ្លះ។

អាន​បន្ថែម

សាលាក្រុងបញ្ជាឱ្យរុះរើ អាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់ក្នុងពេល ២ ខែ

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការថ្មីទុកពេល ២ ខែ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពនៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់អនុវត្តមិនទទួលបានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។ ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។ ឯកឧត្ដម ឃួង ស្រេង ថ្លែងថា៖ «វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ»។ ឯកឧត្ដម បន្តថា ដូច្នេះ អាជ្ញាធរខណ្ឌត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។ យ៉ាងណាក្ដី សម្រាប់អាជីវករលក់ដូរនៅក្នុងផ្ទះ ឬទីតាំងរបស់ខ្លួនត្រឹមត្រូវ គឺមិនមានបញ្ហាទេ៕

អាន​បន្ថែម

សម្ដេចហ៊ុន សែន ព្រមានហាមបន្លំយកដីរដ្ឋ និងកាប់ឈើក្រោមលេសកប់សព និងធ្វើមឈូសអ្នកជំងឺកូវីដ

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញនេះថា រដ្ឋបាលខេត្ត និងស្រុកនីមួយៗត្រូវបន្តវិធានការរៀបចំត្រៀមដីដើម្បីធ្វើជាកន្លែងបញ្ចុះ និងបូជាសពអ្នកជំងឺកូវីដឱ្យបានសមរម្យ ក៏ដូចជាត្រៀមឈើ និងប្រមូលទិញមឈូសមកស្ដុកទុកផងដែរ។ ប៉ុន្តែសម្ដេចក៏បានព្រមានថា ហាមមិនឱ្យមន្រ្តី និងអ្នកមានឥទ្ធិពលទាំងឡាយ ដែលរាស្រ្តហៅថាមន្រ្តីឃើញកន្ទេលធំបន្លំដេក ឆ្លៀតឱកាសនេះ ទន្រ្ទានយកដីរដ្ឋ និងបន្លំកាប់ឈើ ក្រោមលេសធ្វើក្តារមឈូស និងលេសធ្វើកន្លែងកប់សពជាដាច់ខាត។ សម្ដេចមានប្រសាសន៍ថា៖ «ត្រៀមដីឱ្យបានគ្រប់កន្លែង មួយខេត្តមិនមែនមានតែមួយទេ ព្រោះមិនមែនស្លាប់តែមួយកន្លែង។ ប៉ុន្តែសំខាន់បំផុតគឺកុំឆ្លៀតកាត់យកដី និងកាប់ឈើ សម្រាប់កប់សពកូវីដ ជាប្រយោជន៍ផ្ទាល់ខ្លួន កុំធ្វើទង្វើហ្នឹងដាច់ខាត»។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគោរពរាល់សាសនា និងជនជាតិភាគតិច ដោយមិនត្រឹមតែមានឈាបនដ្ឋានបូជាទេ តែក៏បានត្រៀមធ្វើដីកន្លែងបញ្ចុះសពផងដែរ។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងជួយថវិកាឱ្យរដ្ឋបាលខេត្តនានាចាប់ផ្ដើមប្រមូលទិញមឈូស មកត្រៀមផងដែរ។

អាន​បន្ថែម

ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកជួលក្នុ្ងងទីផ្សារអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ

ទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ពិសេសក្នុងពេលបិទខ្ទប់ ៣សប្តាហ៍កន្លងមកនេះ។ អ្នកអភិវឌ្ឍន៍ខ្លះ បានធ្វើការបញ្ចុះតម្លៃយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាលក់ខុនដូក្នុងស្ដុកដែលជាប់គាំងឱ្យបាន ឯអ្នកខ្លះទៀតប្រើវិធីសាស្រ្ត «ចាំមើលសិន» ដោយផ្លាស់ប្តូរអត្រាការលក់ទៅតាមទីផ្សារប្រចាំថ្ងៃ ហើយរង់ចាំឱ្យទីផ្សារប្រសើរឡើង។ ទីផ្សារខុនដូនៅភ្នំពេញពឹងផ្អែកយ៉ាងខ្លាំងទៅលើវិនិយោគិនបរទេស ពិសេសខុនដូដែលមានធានាការជួលត្រឡប់មកវិញ។ ដោយសារតែតម្រូវការក្នុងស្រុកមានតិចតួច ហើយបរទេសមិនអាចចូលមកម្ពុជាដើម្បវិនិយោគបាននៅពេលនេះ យុទ្ធសាស្ត្រទីផ្សារចាស់ៗដែលធ្លាប់ប្រើប្រាស់ទាំងនេះ គឺប្រើលែងបានផលទៀតហើយសម្រាប់កាលៈទេសៈនេះ។ ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់លើសតម្រូវការនៅតែបន្តដាក់សម្ពាធលើវិស័យខុនដូ។ តម្លៃជួលខុនដូ ក៏កំពុងរងសម្ពាធ ពោលគឺត្រូវប្រកួតប្រជែងជាមួយនឹងសណ្ឋាគារដែលបើកឱ្យជួលប្រចាំខែក្នុងតម្លៃទាបខ្លាំង ដើម្បីទាក់ទាញអ្នកជួលទាំងខ្មែរ និងជនបរទេសដែលស្នាក់នៅកម្ពុជា។ សម្ពាធនេះគឺកាន់តែធ្ងន់ធ្ងរ ព្រោះមនុស្សមួយចំនួនធំចូលចិត្តស្នាក់នៅសណ្ឋាគារ ដែលមានតំលៃសមរម្យជាជាងជួលយូនីតខុនដូ។ តម្លៃ បានក្លាយជាកត្តាសំខាន់ ក្នុងការជ្រើសរើសជួលអចលនទ្រព្យ។ ដូច្នេះ សណ្ឋាគារលំដាប់ខ្ពស់ នៅរាជធានីភ្នំពេញ មានភាពប្រកួតប្រជែងជាងសណ្ឋាគារកម្រិតទាប និងមធ្យម ដោយសារពួកគាត់អាចបញ្ចុះតម្លៃបានច្រើនជាង។ ស្ទើរគ្រប់សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញទាំងអស់ កំពុងផ្តល់ការបញ្ចុះតម្លៃជាច្រើន ជាមួយនឹងកញ្ចប់ស្នាក់នៅពិសេសផ្សេងៗ។ ការធ្វើបែបនេះ ឃើញថាជោគជ័យ ព្រោះគ្រួសារអ្នកមានលុយមួយចំនួនដែលមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន គឺបែរទៅស្នាក់នៅសណ្ឋាគារប្រចាំខែដើម្បីទទួលសេវាកម្មបែបផ្កាយ ៥ ក្នុងតម្លៃទាប។ ក្នុងស្ថានភាពបច្ចុប្បន្ន តម្លៃទាបមួយមុខគឺមិនគ្រប់គ្រាន់ទេ ត្រូវមានកត្តាជាច្រើនទៀតដូចជាទីតាំងនិងការផ្តល់ជូនដែលគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្ញៀវ។ ហើយដោយសារតែ ទីផ្សារជួលខុនដូពេលនេះងាកមកផ្ដោតលើទីផ្សារក្នុងស្រុក ខុនដូ និងសណ្ឋាគារ បែរជាត្រូវមកក្លាយជាគូប្រកួតប្រជែងគ្នាទៅវិញ […]

អាន​បន្ថែម

តើអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហាការផ្គត់ផ្គង់លំនៅឋានដែលជាប់គាំងយ៉ាងដូចម្ដេចក្នុងគ្រាលំបាកនេះ?

វិបត្តិកូវីដ១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើទីផ្សារលំនៅឋាន ជាក់ស្ដែងនៅត្រីមាសដំបូងនៃឆ្នាំ ២០២១ ទីផ្សារគឺគ្មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ ស្ទើរតែគ្មានគម្រោងខុនដូថ្មីដែលបើកលក់ ក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន បែរទៅផ្តោតលើយុទ្ធសាស្ត្រដើម្បីដោះស្រាយស្ដុកដែលជាប់គាំង ពោលគឺដើម្បីរកចំណូលសាច់ប្រាក់មកទប់នឹងស្ថានភាពក្នុងគ្រាលំបាកនេះ។ ចំពោះលំនៅឋានដែលសាងសង់រួច ឃើញថា អ្នកអភិវឌ្ឍន៍គម្រោងខ្លះមានប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ២០% ទៅ ៣៥% ឯណោះ។ ទន្ទឹមនឹងនេះ ហានិភ័យមួយដែលទីផ្សារកំពុងប្រឈម គឺអ្នកទិញបរទេសជាច្រើន អាចខកខាន ឬផ្ដូរចិត្តមិនចង់បង់លុយផ្ដាច់ដើម្បីផ្ទេរកម្មសិទ្ធិ ដោយសារតែការបិទការចេញចូលពីប្រទេសមួយទៅប្រទេស។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើន លើកលែកតែក្រុមហ៊ុនណាដែលមានការិយាល័យលក់នៅក្រៅប្រទេស ហើយអាចធ្វើការផ្ទេរកម្មសិទ្ធិនៅក្រៅស្រុកបាន។ លើសពីនេះ មានអ្នកទិញខ្លះទៀតដែលមានលុយត្រៀមសម្រាប់បង់ផ្ដាច់ហើយ ប៉ុន្តែមិនអាចធ្វើដំណើរមកបាន ទោះបីពួកគេចង់មកក្ដី។ ជាលទ្ធផល ពួកគាត់អាចនឹងមិនបង់ផ្ដាច់ទិញផ្ទះទាំងនោះទៀតទេ ដែលនឹងធ្វើឱ្យផ្ទះទាំងនោះវិលចូលមកក្នុងស្ដុកទីផ្សារបន្ថែមទៀត។ ដូច្នេះ កត្តាមួយដែលនឹងជួយឱ្យទីផ្សារងើបឡើងវិញ គឺរង់ចាំឱ្យមានការបើកឱ្យមានការដំណើរពីបរទេសចូលស្រុកវិញ។ ការបើកប្រទេសឡើងវិញនេះ មិនត្រឹមតែជួយដល់ការលក់ទីផ្សារលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យទាំងមូលផងដែរ។ ទោះស្ថិតក្នុងគ្រាលំបាកបែបនេះក្ដី ទីផ្សារអចលនទ្រព្យក៏នៅមានសង្ឃឹម។ បច្ចុប្បន្ន មានអចលនទ្រព្យជាច្រើន ដែលដាក់លក់តម្លៃសមរម្យសម្រាប់អ្នកទិញទាំងនៅភ្នំពេញ និងគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្រុងព្រះសីហនុ កំពត និងកែបជាដើម។ ចំណុចនេះ បង្ហាញថាអ្នកអភិវឌ្ឍមិនគួរផ្ដោតលើទីផ្សារក្រៅស្រុកតែមួយមុខទេ តែគួរផ្ដោតលើទីផ្សារក្នុងស្រុកពិសេសអ្នកមានចំណូលកណ្ដាល និងខ្ពស់ ដែលចង់មានផ្ទះនៅតំបន់ទាំងនោះ។ និយាយឱ្យខ្លី […]

អាន​បន្ថែម

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល

មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។ លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល នឹងជួយសម្រួលដល់កន្លែងព្យាបាល ២ទៀត នៅមន្ទីរពេទ្យបង្អែកខេត្ដសម្រាប់អ្នកជំងឺមានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់ និងនៅសាលាគរុកោសល្ យនិងវិក្រឹតការខេត្ដសម្រាប់អ្នកជំងឺកម្រិតមធ្យម។ សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ និង ស្លាប់ចំនួន ១០នាក់ ៕

អាន​បន្ថែម

រដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖ ១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ ២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម) ៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត ៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ ជាមួយនឹងផែនការថ្មីនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ

ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិកតា ក្នុងតម្លៃ ៩០លានដុល្លារ ផងដែរ។(អានបន្ថែម) យ៉ាងណាក្ដី កាលពីខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនបានពន្យារពេលការទិញ ដោយបញ្ជាក់ថាក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃ និងការបំពេញលក្ខខណ្ឌលទ្ធកម្ម កម្មសិទ្ធិទាន់ពេល ដោយសារតែវិបត្តិកូវីដ ១៩។ (អានបន្ថែម) ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ភាគីទាំងពីរ មានពេលដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ការផ្ទេរកម្មសិទ្ធិ។ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងកាលពីម្សិលមិញថា ការទិញដីនេះគឺមានបញ្ហាទៀតហើយ ដោយពេលក្រុមហ៊ុនកំពុងចរចាជាមួយអ្នកលក់ដើម្បីរកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគោលបំណងសាងសង់រីសតចម្រុះ រួមមានជាកាស៊ីណូ និងសេវាបដិសណ្ឋារកិច្ចផ្សេងៗ ក្នុងខេត្តសៀមរាប ដោយជឿជាក់ថានឹងទទួលបានការអនុម័តពីរដ្ឋ ព្រោះទីតាំងរបស់ខ្លួនមានចម្ងាយរហូតដល់ […]

អាន​បន្ថែម