ព័ត៌មានអចលនទ្រព្យ
រដ្ឋាភិបាលកម្ពុជា សម្រេចបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតចុងឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ត និងបង្កើនការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបន្ទុកពន្ធលើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា វិធានការលើកទឹកចិត្តពន្ធទាំងនេះ មានគោលបំណងគាំទ្រ និងសម្រួលដល់អ្នកអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ នៅថ្ងៃដដែល ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងជួយសម្រាលបន្ទុកពន្ធសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យក្នុងស្រុក។ ជាងនេះទៅទៀត វិធានការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងវិនិយោគិនកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬការកាន់កាប់លំនៅឋានគ្រប់ប្រភេទក្នុងប្រភេទបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០.០០០ដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល
ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥% ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]
អានបន្ថែមមិនធ្លាប់មាន!!! បង់រំលស់ផ្ទាល់ជាមួយបុរីអត្រាការប្រាក់ត្រឹមតែ ៩% ក្នុង១ឆ្នាំ មិនសិក្សាប្រាក់ចំណូល!
សម្រាប់អតិថិជនដែលមានបំណងចង់ទិញគេហដ្ឋានថ្មីក្នុងគម្រោងណាមួយរបស់បុរី ប៉េង ហួត មិនបាច់បារម្ភពីការបង់រំលស់ក្នុងអត្រាការប្រាក់ខ្ពស់នោះទេ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ បុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនអត្រាការប្រាក់ក្នុងការបង់រំលស់ជាមួយបុរីផ្ទាល់ ត្រឹមតែ ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ រយៈពេលរហូតទៅដល់ ១៩ឆ្នាំ មិនចាំបាច់សិក្សាចំណូល រួមជាមួយការផ្តល់ជូនបន្ថែមជាច្រើនទៀតដែលមិនធ្លាប់មានក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ បន្ថែមពីការផ្តល់ជូន ៩% អតិថិជននឹងទទួលបានការផ្តល់ជូនកាន់តែចំណេញរួមមាន៖ – ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD ៥.០០០ – ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD ៣.០០០ – ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD ៣.០០០ – បង់រំលស់រយៈពេលវែងរហូតទៅដល់ ១៩ឆ្នាំ ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ មិនថាជាផ្ទះអាជីកម្ម រហូតដល់វីឡាទោលដ៏ទាន់សម័យជាច្រើនជម្រើស ដោយការបង់រំលស់ផ្ទាល់ជាមួយបុរីក្នុងលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ត្រឹមតែ ៩%តែប៉ុណ្ណោះ។ គួររម្លឹកផងដែរថា គម្រោងបុរី ប៉េង ហួត មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ […]
អានបន្ថែម១០ខែ កម្ពុជារកចំណូលបានជិត $៣៧លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល១០ខែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៦.៨២៤.៨៥២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៧៧៤.២០៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣៥.៩៨៧.៩៦១ដុល្លារ កើន២៩,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.៤៦៥.២៣១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៤.៣៥៣នាក់ ដែលចំណូលនេះកើនឡើង ១៨,៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១០ខែនេះ បានចំនួន ២២៨.៦៧៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៦០៨.២១៦ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
អានបន្ថែមភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]
អានបន្ថែមCBRE៖ ២០២៤ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយ តែសេដ្ឋកិច្ចនៅមានភាពធន់
សូចនាករសំខាន់ៗនៃទីផ្សារអចលនវត្ថុកម្ពុជាគិតមកទល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ នេះ បន្តបង្ហាញពីភាពចម្រុះនៃស្ថានភាពទីផ្សារ ក្នុងនោះមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ាន់ស្មាន ៥,៨% និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិបានចំនួន ៤,៣ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ខណៈដែលការវិនិយោគលើសំណង់ដែលត្រូវបានអនុម័តបានធ្លាក់ចុះមកត្រឹមតែ ២,១៩ ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីកត្តាប្រឈម អមជាមួយនឹងឱកាសដែលកំពុងបន្តរបស់វិស័យនេះ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ CBRE Research ផ្អែកលើទិន្នន័យពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ ទិដ្ឋភាពទូទៅម៉ាក្រូសេដ្ឋកិច្ច បើមើលជាទិដ្ឋភាពរួម សេដ្ឋកិច្ចកម្ពុជា នៅបង្ហាញពីភាពធន់របស់ខ្លួននៅឡើយ ដោយសារអត្រាកំណើន GDP នៅស្ថិតក្នុងកម្រិតល្អបង្គួរប្រមាណ ៥,៨% គិតមកទល់ចុងឆ្នាំ ២០២៤នេះ។ អ្វីដែលជារឿងល្អនោះ គឺក្នុងរយៈពេលប្រាំបីខែដំបូង មានការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣ លាននាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគដែលត្រូវបានអនុម័តនៅក្នុងវិស័យសំណង់ បានធ្លាក់ចុះមកនៅត្រឹម ២,១៩ ពាន់លានដុល្លារ (ក្រោម៣០០០គម្រោង) ប៉ុណ្ណោះ ដែលបង្ហាញពីភាពមិនច្បាស់លាស់នៅតែបន្តមាន នៅក្នុងវិស័យអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។ […]
អានបន្ថែមក្រុមហ៊ុន PwC ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារ និងបម្រាមរយៈពេល ៦ ខែជុំវិញសវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande
ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]
អានបន្ថែមថៃស្នើកម្ពុជា បង្កើតកម្មវិធី (៦ប្រទេស-គោលដៅ១) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន
រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។ ជំនួបខាងលើនេះបានផ្តោតសំខាន់ទៅលើ ការបង្កើតបទពិសោធន៍ថ្មីក្នុងការ ធ្វើដំណើរដ៏រីករាយក្នុងប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ាន។ គួរបញ្ជាក់ថា ប្រទេសទាំង៦ ដែលភាគីថៃបានបញ្ជូលទៅក្នុងគំនិតផ្ដួចផ្ដើម (៦ប្រទេស គោលដៅតែ១) នេះ រួមមាន៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ យ៉ាងណាក៏ដោយ ភាគីថៃបានបង្ហាញពីបំណងចង់សាកល្បងកម្មវិធីនេះដំបូងជាមួយកម្ពុជា មុននឹងពង្រីកវាទៅប្រទេសចំនួនប្រាំផ្សេងទៀត។ លើសពីនេះ តំណាងថៃបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សេងៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដូចជាការដាក់ចេញនូវការលើកលែងទិដ្ឋាការទៅវិញទៅមក និងជម្រើសសម្រាប់អ្នកដំណើរក្នុងការទទួលបានទិដ្ឋាការពេលមកដល់ប្រទេសទាំងពីរ។ វិធានការទាំងនេះមានគោលបំណង ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍ និងអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍ដ៏ស្អិតរមួត។នេះបើយោងតាមការចុះផ្សាយរបស់ pattayamail នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ឆ្លើយតបទៅនិងសំណើខាងលើ […]
អានបន្ថែមវៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍
ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយការណ៍នេះ បានដាក់ប្រទេសវៀតណាមនៅពីក្រោយប្រទេសសិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និងហ្វីលីពីន (ទី ៤៥) ក្នុងលក្ខខណ្ឌតម្លាភាព ដោយបង្ហាញពីបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកវិនិយោគទាក់ទងនឹងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ គុណផលវិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។ គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data) និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។ លើសពីនេះស្ថាប័នវាយតម្លៃ […]
អានបន្ថែមគម្រោងលំនៅឋានដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍នៅក្នុងទីក្រុងភ្នំពេញ
ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។ អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ? ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើនថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។ ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាសះស្បើយពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។ តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក […]
អានបន្ថែម