ព័ត៌មានអចលនទ្រព្យ
PropertyGuru ប្រកាសជ័យលាភីអចលនទ្រព្យឆ្នើមឆ្នាំ ២០២១ ខណៈUrbanland លេចធ្លោជាងគេ
PropertyGuru កាលថ្ងៃសុក្រសប្ដាហ៍មុន បានរៀបចំកម្មវិធី Gala Dinner តាមប្រព័ន្ធអនឡាញ ដើម្បីប្រកាសលទ្ធផលជ័យលាភីពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំកម្ពុជាលើកទី៦ ប្រចាំឆ្នាំ ២០២១។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Urbanland ដែលជាម្ចាស់គម្រោង Chankiri Palm Creek បានដណ្ដើមយកជ័យលាភីធំបំផុតប្រចាំឆ្នាំ ជាមួយនឹងពានរង្វាន់ចំនួន៧ រួមមាន អ្នកអភិវឌ្ឍន៍ល្អដាច់គេ គម្រោងលំនៅឋានល្អដាច់គេ និងស្ថាបត្យកម្មលំនៅឋានល្អដាច់គេ ជាដើម។ (សម្រាប់បញ្ជីពានពេញចុចទីនេះ) ដោយឡែកក្រុមហ៊ុន Sophea Suites Co., Ltd ក៏ទទួលបានពានជាច្រើនផងដែរដែរដូចជា អ្នកអភិវឌ្ឍន៍គម្រោងផ្ដោតនៅការរស់នៅល្អដាច់គេ (Best Lifestyle Developer) អាគារអាផាតមិនល្អដាច់គេ និងការចនាផ្ទៃខាងក្នុងអាគារអាផាតល្អដាច់គេ ជាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុងលំនៅឋានបានល្អដាច់គេផងដែរ សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។ លើសពីនេះ គម្រោង Vue Aston របស់ក្រុមហ៊ុន […]
អានបន្ថែមការបើកឱ្យអ្នកដំណើរចូលដោយមិនធ្វើចត្តាឡីស័ក ជះឥទ្ធិពលដូចម្ដេចលើទីផ្សារអចលនទ្រព្យ?
អ្នកជំនាញអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាលទាក់ទិននឹងការលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ដោយលើកឡើងថា វាជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ ប៉ុន្តែសន្ទុះនៃទីផ្សារគឺនៅតែមានកម្រិត ព្រោះវិនិយោគិនត្រូវការពេលដើម្បីត្រឡប់មកវិញ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចពេញលេញដែលចូលមកប្រទេសកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា គោលនយោបាយថ្មីនេះ នឹងជួយជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានមួយកម្រិតធំ ប៉ុន្តែសន្ទុះនៅមិនទាន់ខ្លាំងទេ នៅក្នុងដំណាក់កាលដំបូង។ លោក James បានលើកឡើងថា៖ «ការបើកឱ្យចូលដោយមិនធ្វើចត្តាឡីស័ករបស់ប្រទេសកម្ពុជាគឺល្អ ប៉ុន្តែបើប្រទេសដៃគូនៅតែមានលក្ខខណ្ឌចត្តាឡីស័ក ចំនួនវិនិយោគិនចូលមកកម្ពុជាគឺនឹងមានតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែងដូចជា ទីផ្សារវិនិយោគិនសំខាន់ៗជាច្រើន ដូចជាសិង្ហបុរី ហុងកុង និងចិន នៅតែតម្រូវឱ្យអ្នកដំណើរពេលដែលត្រឡប់ពីកម្ពុជាធ្វើចត្តាឡីស័ក។ កត្តានេះហើយ ដែលធ្វើឱ្យចំនួនវិនិយោគិនចូលមកកម្ពុជា នៅមិនទាន់ស្ទុះខ្លាំង»។ «ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះជាជំហានវិជ្ជមានដែលត្រូវទិសដៅមួយ ព្រោះវានឹងជួយកសាងទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។ គោលនយោបាយនេះទៀតសោត គឺជាសូចនាករសំខាន់ដែលបង្ហាញថា វិបត្តិកូវីដកំពុងតែបញ្ចប់ ហើយអ្វីៗនឹងត្រឡប់មិនធម្មតាវិញឆាប់ៗ» លោកបានបន្ត។ ដូចគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក […]
អានបន្ថែមផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោង ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈ
ត្រឹមតែមួយពព្រិចភ្នែក ផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោងត្រូវបានកសង់រួចរាល់ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រៀមបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ បើទោះបីជាមិនទាន់បើកសម្ពោធជាផ្លូវការផង ផ្ទះអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ៥ និងវីឡាកូនកាត់ ត្រូវបានលក់អស់ជាស្ថាពរ។ គម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើប ដែលមានវិសាលភាពធំជាងគេនៅភូមិភាគខាងជើងរាជធានីភ្នំពេញនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ដែលបានឈរជើងនៅប្រទេសកម្ពុជាអស់រយៈពេលជាង៥ឆ្នាំមកហើយ និងធ្លាប់មានសមិទ្ធផល និងបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍គម្រោងអគារខុនដូ និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពកជាច្រើន។ គម្រោងដ៏អស្ចារ្យនេះ ក៏ជាការសហការដ៏ស្អិតរមួតពីសំណាក់ក្រុមហ៊ុនស្ថាបត្យកម្មស្វីសដ៏ល្បីរន្ទឺក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Aerne Architects & Associates Co., Ltd. និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេ គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd.)។ ជាមួយទីតាំងពោរពេញដោយសក្តានុពល តាមបណ្តោយផ្លូវជាតិលេខ៥ ជិតសាលាខណ្ឌព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មី ហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ជាពិសេសនោះគឺម៉ូដផ្ទះដ៏ទំនើប ទាន់សម័យ និងស៊ីវិល័យ របស់បុរីភូមិសំរោង ដែលជាការគិតគូរយ៉ាងល្អិតល្អន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងយុគសម័យថ្មី ផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃ នឹងធម្មជាតិដ៏ស្រស់បំព្រង។ លើសពីនេះ ជាមួយទីធ្លាបៃតងដល់ទៅ ៤០% នៃគម្រោងទាំងមូល លើផ្ទៃដីទំហំ […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ឆ្នាំ នឹងបើកការិយាល័យនៅកម្ពុជា ដើមឆ្នាំ២០២២
ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នឹងបើកការិយាល័យនៅកម្ពុជាចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ និង រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការពីក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥នាក់នៅជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។ លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្នុងក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ […]
អានបន្ថែមបើកប្រទេសភ្លាម! ការវិនិយោគធំៗ ចូល ១៤ គម្រោង តម្លៃជាង ៥៤០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៥៤៤,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ១៤កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះវិហារ កណ្តាល បាត់ដំបង ពោធិសាត់ ព្រះសីហនុ និងខេត្តកោះកុង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ១៤ រួមមាន៖ ១. ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD វិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ២. ក្រុមហ៊ុន EM AUTOMOBILE CO., LTD វិនិយោគប្រមាណ ១៦,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ […]
អានបន្ថែមទីស្ដីការគណៈរដ្ឋមន្រ្តីចេញបញ្ជាថ្មី ៦ ចំណុច ពង្រឹងសេវាអ៊ីនធឺណិតក្នុងបូរី ហាមដាច់ខាតរឿងក្រុមហ៊ុនផ្ដាច់មុខ
ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ ។ ការចេញបញ្ជានេះធ្វើឡើងក្រោយបូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេតរបស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។ នេះជាការដាក់បញ្ជាជាលើកទី២ ហើយ ដោយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសម្ដងរួចមកហើយកាលពីខែមេសា។ (អានបន្ថែម) បើតាមលិខិតលេខ៦១៨ សជណ ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ វិធានការទាំង ៦ ចំណុចនេះ រួមមាន៖ ១.ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។ ២.ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ៣.បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ៤.អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។ ៥.ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ […]
អានបន្ថែមអាជ្ញាធរខេត្តកណ្ដាលចុះបង្ក្រាប និងបិទអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនខុសច្បាប់
អាជ្ញាធរខេត្តកណ្តាល កាលពីថ្មីៗនេះ សម្រេចបិទអាជីវកម្មជីកដី និងខ្សាច់ ៣កន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ដែលគ្មានច្បាប់អនុញ្ញាតជីក មិនបានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ ចំពោះរឿងនេះអាជ្ញាធរនឹងបន្ដចុះបង្ក្រាបសកម្មភាពខុសច្បាប់ទាំងនេះបន្តទៀត។ កិច្ចបិទអាជីវកម្មទាំងនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អំឡុងពេលដែលឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី។ អាជីវកម្មទាំង៣ ដែលត្រូវបានបិទ រួមមាន អាជីវកម្មទី១ ដែលធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា។ ដោយឡែក អាជីវកម្ម ២ កន្លែងទៀត ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី នៃឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។ បើយោងតាមឯកឧត្តម ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសបើកដំណើរការផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឡើងវិញ
រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសបើកដំណើរការជាផ្លូវការនូវផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឬផ្សារដារ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា នេះតទៅ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់តាំងតែពីខែឆ្នូ ឆ្នាំ២០១៩ តែត្រូវរាំងស្ទះមិនបានបើកដោយសារវិបត្តិកូវីដ។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណៈជន ដែលមានបំណងប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋានគ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩២ ៥៤៨ ៣២៨/០៨៨ ៧៤៧៤ ២៥៦។ គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គម្រោងនេះសាងសង់ដោយប្រើប្រាស់ថវិកា ប្រមាណ ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ២ហិកតា និងស្ថិតនៅចំងាយប្រមាណ ៣០០ម៉ែត្រ ពីព្រំដែនខេត្តតៃនិញប្រទេសវៀតណាម។ (អានបន្ថែម)
អានបន្ថែមឆ្នាំ២០២២ វិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណាទើបចំណេញ?
ក្រោយតួលេខការឆ្លងនៃជំងឺកូវីដនៅកម្ពុជាបានធ្លាក់ចុះ និងមានការប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅ អ្នកវិភាគអចលនទ្រព្យជាច្រើនមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២២ ខាងមុននេះ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ (អានបន្ថែម) ប៉ុន្តែសម្រាប់អ្នកវិនិយោគទូទៅ គួរពិចារណាវិនិយោគនៅកន្លែងណា និងវិនិយោគលើអ្វី? លោក ច្រឹក សុខនីម បញ្ជាក់ថា ចំណុចសំខាន់បំផុតដើម្បីជួយឱ្យអ្នកវិនិយោគចំណេញ គឺការស្គាល់ពីខ្លួនឯង ពោលគឺការដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានច្បាស់។ លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃសមល្មម អាចពិចារណាវិនិយោគទិញដីជាយក្រុងភ្នំពេញ តាមតំបន់នានាស្របតាមផ្លូវក្រវាត់ក្រុងទី ៣ និងទី ៤។ វិនិយោគនៅទីនោះ ត្រឹមតែមួយរយៈ អ្នកនឹងទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់»។ «ដោយឡែក សម្រាប់អ្នកដែលមានសាច់ប្រាក់ក្នុងដៃខ្ពស់ អាចវិនិយោគខិតចូលមកជិតក្រុងបន្ដិច ដូចជាតំបន់ភ្នំពេញថ្មី ឬសែនសុខ ក៏នឹងទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ ប៉ុន្តែបច្ចុប្បន្នតម្លៃដីក្នុងតំបន់នោះគឺរាងថ្លៃបន្ដិច» លោកបានបន្ដ។ លោកប្រធានសមាគម បានណែនាំទៀតថា សម្រាប់អ្នកមានសាច់ប្រាក់តិចវិញ អាចពិចារណាវិនិយោគទៅតាមខេត្តសក្ដានុពលនានា ដូចជាខេត្តកំពង់ស្ពឺ […]
អានបន្ថែមប្រយ័ត្នត្រូវពិន័យ ២ លាន! ស្វែងយល់ពីបទបញ្ញត្តិទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា
ថ្មីៗនេះ រដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ កំពុងព្យាយាមរឹតបន្ដឹងការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពជាងមុន ទិសដៅដើម្បីបង្កាបញ្ហាទឹកជំនន់ដោយសារសំរាមស្ទះក្នុងប្រព័ន្ធលូ ក៏ដូចជាបង្កើនសោភណភាពទីក្រុងផងដែរ។ ជាក់ស្ដែង តាមច្បាប់ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល។ មកស្វែងយល់ទាំងអស់គ្នា ពីបទបញ្ញត្តិនៃការទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា។ តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ម្ចាស់សំរាមត្រូវមានភារកិច្ចដូចខាងក្រោម៖ ១) ម្ចាស់លំនៅឋាន ឬអគារអចលនទ្រព្យនានា ត្រូវវេចខ្ចប់ជាកញ្ចប់ ឬធុងសំរាម ហើយរក្សាទុកក្នុងរបង ឬបរិវេណនៃលំនៅឋាន អគារ និងត្រូវបញ្ចេញនៅតាមម៉ោងដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។ ២) ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម មណ្ឌលកំសាន្ត ត្រូវរៀបចំឱ្យមានធុងសំរាមនៅក្នុងទីតាំង ឬបរិវេណ សម្រាប់ការដាក់សំរាមរបស់ខ្លួន។ ៣) ម្ចាស់កម្មសិទ្ធិ ឬអ្នកម៉ៅការការដ្ឋានវាយកម្ទេច ជួសជុល ឬសាងសង់លំនៅឋាន ឬអគារត្រូវទទួលខុសត្រូវលើសំរាម ដែលចេញពីការដ្ឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវផងដែរ ដោយត្រូវប្រមូល និងដឹកជញ្ជូនដោយខ្លួនឯងទៅទីលានទុកដាក់សំរាម ឬប្រើប្រាស់សេវាសម្អាត ដែលកំណត់ដោយរដ្ឋបាលរាជធានី […]
អានបន្ថែម