ព័ត៌មានអចលនទ្រព្យ
បុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការិយាល័យលក់ 6A ថ្មីនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ ៨ ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃដល់ទៅ ១២%។ លើសពីនេះ អតិថិជនអាចបង់ ២០% នៃតម្លៃផ្ទះ ដោយគ្មានប្រាក់កក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។ ប្រម៉ូសិនគឺមានត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។ គួរបញ្ជាក់ថា គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលកំពុងសាងសង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ […]
អានបន្ថែមអាមេរិកបន្តពង្រីកទីផ្សារមកកម្ពុជា ថ្មីៗនេះបើកឱ្យខ្មែរទិញផ្ទះនៅទីក្រុង Miami បានតាមអនឡាញ
ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់អាមេរិក Golden Gate Global និង Lennar Home បន្តសហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co Ltd ដើម្បីពង្រីកសក្ដានុពលទីផ្សារ និងទាក់ទាញវិនិយោគិនបន្ថែមពីកម្ពុជា ខណៈក្រុមហ៊ុនទាំង ៣ ទើបបើកឱ្យខ្មែរអាចទិញគេហដ្ឋានក្នុងគម្រោងថ្មីស្រឡាងមួយនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida បាន។ ក្នុងអំឡុងកូវីដ១៩ ដូច្នេះ សម្រាប់វិនិយោគិនដែលមិនចង់ធ្វើដំណើរទៅមើលផ្ទះដោយខ្លួនឯង ក្រុមហ៊ុនទាំង ៣ ក៏មានផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិន ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ គម្រោងថ្មីនេះ មានឈ្មោះថា Via Ventura ដែលជាគម្រោងថ្មីស្រឡាងមួយក្នុងចំណោមគម្រោងគេហដ្ឋានជាង ១៣០០ គម្រោង នៅ ២១រដ្ឋ ដែលអ្នកវិនិយោគកម្ពុជាអាចជ្រើសរើសវិនិយោគបាន។ ចំណុចពិសេសរបស់គម្រោង Via Ventura គឺទីតាំងដែលសិ្ថតនៅចំកណ្ដាលក្រុង Miami ជាមួយនឹងស្ថាបត្យកម្មផ្ទះបែបទំនើប និងបរិក្ខារប្រើប្រាស់បែបយ៉ាង ដែលសាកសមទាំងសម្រាប់រស់នៅ និងសម្រាប់វិនិយោគ។ គម្រោងនេះត្រូវបានសាងសង់នៅជុំវិញបឹង នឹងហ៊ុមព័ទ្ធដោយព្រៃឈើបៃតង សួនច្បារ និងផ្លូវតភ្ជាប់ទៅនឹងឆ្នេរខ្សាច់។ លើសពីនេះ គម្រោងក៏មានសេវាកម្មដ៏សំបូរបែបផ្សេងទៀត […]
អានបន្ថែមជីប ម៉ុងបង្ហើបចំណុចពិសេសនៃស្ថាបត្យកម្ម វិស្វកម្ម និងបរិក្ខារក្នុងផ្សារទំនើបលើផ្លូវ២៧១
អត្ថបទផ្សព្វផ្សាយ ផ្សារទំនើបដ៏ធំស្កឹមស្កៃ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងបរិក្ខារល្អៗតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន។ នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១។ ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោងវិនិយោគដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ និងមានទីធ្លាយ៉ាងធំទូលាយសម្រាប់បង្កើតកម្មវិធីកម្សាន្តដ៏សម្បូរបែប។ បច្ចុប្បន្ន ផ្សារទំនើបតម្លៃរាប់លានដុល្លារមួយនេះកំពុងដំណើរការសាងសង់យ៉ាងសកម្មត្រៀមដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Arnaud Dufresne មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងគឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តល់តម្លៃខ្ពស់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងភាពងាយស្រួលដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន ដូច្នេះហើយយើងបានសម្រិតសម្រាំងយកគ្រឿងបរិក្ខារដែលល្អបំផុតតាមបែបស្តង់ដារអន្តរជាតិ សម្រាប់ផ្សារទំនើបរបស់យើង បើទោះបីជាយើងត្រូវចំណាយច្រើនក្តី»។ តាមការបញ្ជាក់របស់លោក Arnaud Dufresne ក្រុមហ៊ុនបានជ្រើសរើសប្រព័ន្ធបរិក្ខារ MEP (មេកានិក […]
អានបន្ថែមរដ្ឋបើកភ្លើងខៀវលើគម្រោងវារីវប្បកម្មទំហំ ៣៦៩ហិកតា និងកំពង់ផែថ្មី១ នៅស្រុកស្រែអំបិល កោះកុង
គម្រោងបង្កើតវារីវប្បកម្មក្តាមទំហំ ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូចមួយ ដែលនឹងលេចរូបរាង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងសិក្សា និងវាយតម្លៃដីជាក់ស្តែង មុននឹងសម្រេចជួលឱ្យឯកជនជាផ្លូវការ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា បានឱ្យដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួង ធ្វើឡើងក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យឯកជនវិនិយោគលើគម្រោងទាំង ២ នេះ លើដីសាធារណៈរបស់រដ្ឋ។ ក្រោយចុះពិនិត្យទីតាំងជាក់ស្តែង លោក អ៊ុក ភ័ក្រ្តាក៏បានណែនាំអោយតំណាងក្រុមហ៊ុនទាំង ២ ឱ្យរៀបចំផែនការវិនិយោគពេញលេញឱ្យបានរួចរាល់ និងបោះបង្គោលព្រំអោយបានច្បាស់លាស់។ «បន្ទាប់មក ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះឱ្យបានជាក់លាក់ម្ដងទៀត។ ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» លោកបានបន្ត។ គួរបញ្ជាក់ថា គម្រោងទាំង២នេះ រំពឹងថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕
អានបន្ថែមឯកជនត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើដីជិត៥០ហិកតា នៅភ្នំគូលែន
រដ្ឋបាលខេត្តសៀមរាប សម្រេចគាំទ្រឱ្យឯកជនវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច ៥ កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។ គម្រោងនីមួយៗ នឹងមានផ្ទៃដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផលនៃការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។ ក្រោយពិនិត្យ ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អានបន្ថែមផ្សារទំនើប Mini Big C បើកដំណើរការនៅភ្នំពេញជាលើកដំបូង នៅជិតផ្សារដេប៉ូ
ក្រុមហ៊ុន Big C កាលពីថ្ងៃទី ១ ខែកញ្ញានេះ បានបើកដំណើរការផ្សារទំនើប Mini Big C នៅភ្នំពេញជាលើកដំបូង ដែលមានទីតាំងនៅជិតផ្សារដេប៉ូ បន្ទាប់ពីបានបើក Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។ ផ្សារទំនើបមីនីប៊ីកស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។ យោងតាមព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក Big C ផ្សារទំនើប Mini Big C ដំបូងនេះ មានទីតាំងស្ថិតនៅលើផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧ មករា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Big C Cambodia ក៏បានបន្តប្រកាសជ្រើសរើសបុគ្គលិកដើម្បីបំពេញមុខដំណែងជាច្រើនកន្លែងសម្រាប់ផ្សារទំនើបBig C Supercenter នៅក្រុងប៉ោយប៉ែត និងផ្សារទំនើប Mini Big C នៅភ្នំពេញ។ ជាក់ស្ដែង […]
អានបន្ថែមរដ្ឋបាលខេត្តកំពតសម្រេចកាត់ដី ៣០ ហិកតា នៅបូកគោ ឱ្យទៅក្រសួងការពារជាតិ
រដ្ឋបាលខេត្តកំពត សម្រេចកាត់ដីទំហំ៣០ ហិកតា នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ឱ្យទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ធ្វើជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត។ បើតាមការចុះសិក្សាជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ដីតំបន់នោះមានទំហំត្រឹមតែ ២៤,៣៣ហិកតា ប៉ុណ្ណោះ ដូច្នេះត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាបន្ថែម។ ម្យ៉ាងវិញទៀត ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ដោយបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយផ្នែកទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។
អានបន្ថែមរដ្ឋាភិបាល បដិសេធសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម
រដ្ឋាភិបាល សម្រេចបដិសេធលើសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន លើផ្ទៃដីបឹង ១ ០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសម្រេចរក្សាបឹងធម្មជាតិនេះនៅដដែល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ បានស្នើសុំជាគោលការណ៍ពីរដ្ឋាភិបាល ចង់ទិញដីបឹង ១ ០០០ ហិកតា ក្នុងស្រុកល្វាឯម ដើម្បីសអភិវឌ្ឍនជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ប៉ុន្តែ ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទីស្តីគណៈរដ្ឋមន្រ្តី បានសម្រេចបដិសេធការវិនិយោគនេះ ដោយរក្សាទីតាំងនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈវិញ និងស្នើឱ្យអាជ្ញាធរ ត្រូវជីកបឹងឱ្យបានជ្រៅដើម្បីរក្សាទឹក។ បន្ថែមពីលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើរដីតំបន់នេះមកសុំអនុញ្ញាតជាគោលការណ៍ដល់រដ្ឋាភិបាលបន្តទៀត។
អានបន្ថែមក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ប្រកាសខាត ៧៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២១
ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp បានប្រកាសខាតទុន ៧៧,២លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទទ្វារតាំងពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ទោះជាក្រុមហ៊ុនខាតក្ដី ក្រុមហ៊ុនក៏នៅតែមានប្រាក់ចំណូលវិជ្ជមាន ជាមួយនឹងចំណូលដុលពីការលេងហ្គេមសរុប ១២៩,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនកាតកងចំណាយផ្សេងៗ (EBITDA) ១១,២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា។ លើសពីនេះ ក្រុមហ៊ុននៅតែបន្តធ្វើតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយបានបង់ពន្ធសរុប ១១,៦ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ។ យ៉ាងណាក្ដី ក្រុមហ៊ុនមិនបានប្រកាសពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនោះទេ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅ ក្រសួងនឹងពិភាក្សាធ្វើយ៉ាងណាឱ្យមានលទ្ធភាពបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចនៅត្រីមាសទី៤ឆ្នាំនេះ។
អានបន្ថែមក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រុមហ៊ុន Urban Hub Cambodia គឺជាអ្នកអភិវឌ្ឍដែលត្រូវអ្នកទិញទទួលស្គាល់ច្រើនបំផុតតាំងពីក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងសមិទ្ធិផលជោគជ័យជាច្រើននៅកម្ពុជាដូចជាគម្រោង Urban Loft, Factory Phnom Penh និង Urban Village Phase 1 ជាដើម។ យោងតាមលោកស្រី Catherine Chasn និងលោកបណ្ឌិត Ben Li ដែលជាស្ថាបនិកក្រុមហ៊ុន បច្ចុប្បន្ន Urban Hub Cambodia កំពុងផ្តោតបញ្ចាប់ការសាងសង់គម្រោងចុងក្រោយរបស់ខ្លួនគឺ Urban Village […]
អានបន្ថែម