ក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%

ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប ១,៣២លានគណនី ដែលមានកំណើន ១,៦៥% ធៀបនឹងត្រីមាសទី២។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៦ ០៨៧ លានដុល្លារ ឬស្មើនឹង ៥៣,៥៤% នៃទំហំទឹកប្រាក់កម្ចីសរុប ១១,៣៧ ប៊ីលានដុល្លារ ដែលមានកំណើន ៥,៨៤% បើធៀបនឹងត្រីមាសទី២។

អាន​បន្ថែម

រដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់

រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផងដែរ»។ «ជាក់ស្ដែងដូចជា ឆ្នេរកោះទន្សាយ ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,. LTD)។ ក្នុងពេលអនាគតខាងមុខ កោះនេះនឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណីត សម្រាប់បម្រើលើវិស័យទេសចរណ៍» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ថា គម្រោងវិនិយោគអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ នេះ មានតម្លៃសរុបជាង ១៣០លានដុល្លារ ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗរហើយ។ (អានបន្ថែម) ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែបក៏គ្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផ្ទាល់នេះផងដែរ ដោយការដ្ឋានគ្រោងនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកានេះ ហើយ។ (អានបន្ថែម)

អាន​បន្ថែម

អាជ្ញាធរខេត្តព្រៃវែង ដាក់បញ្ជាថ្មីសម្រាប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បើមិនធ្វើតាមត្រូវពិន័យធ្ងន់

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានបញ្ជាឱ្យអាជីវកម្មពុះដីឡូតិ៍ ឬអាជីវកម្មអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆកានេះ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យធ្ងន់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ សម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ៤-៣០ល្វែង ឬ ៣-៣០ភូមិគ្រឹះ ឬ ៤-៣០យូនីត និងអាជីវកម្មពុះដីឡូត៍ដែលមាន ទំហំក្រោម ១០ ០០០ម៉ែត្រការ៉េ ត្រូវពាក្យស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ ដោយឡែក អាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត ឡើង និងអាជីវកម្មពុះដីឡូត៍ដែលមានទំហំលើស ១០ ០០០ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយឱសានវាទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង នឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកវិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដែលមិនគោរពការណែនាំនេះ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

អាន​បន្ថែម

ULS សហការនឹងធនាគារ J Trust Royal ផ្ដល់កម្ចីទិញខុនដូ Rose Apple នៅសៀមរាប ក្នុងការប្រាក់ទាប

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square ។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេតាមរយៈ ៣ ជំហានងាយៗ៖ ជំហានទី ១៖ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។ ជំហានទី ២៖ អ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨ ។ ជំហានទី ៣៖ ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់ អ្នកដើម្បីផ្តល់ព័ត៌មានលម្អិតពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។ ជាមួយនឹងកម្មវិធី Alliance Program […]

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីគ្រោងបង្កើតគម្រោងអភិវឌ្ឍចម្រុះតម្លៃ ៥០លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយររបស់ក្រុមហ៊ុនកាលពី ១ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស្រដៀងគ្នានឹងផ្សារ Makro ទីផ្សារ seafoods និងកន្លែងចម្អិនអាហាសមុទ្រ ស្រដៀងនឹងប្រទេសកូរ៉េដូច្នោះដែរ។ ដោយឡែក ដីដែលនៅសល់ នឹងត្រូវបានបែងចែកទៅជាដីឡូតិ៍តូចៗសម្រាប់ការអភិវឌ្ឍន៍ចម្រុះ ដោយក្រុមហ៊ុននឹងបើកឱ្យដៃគូរសហការផ្សេងទៀតជួល ឬក៏ទិញដាច់ពីក្រុមហ៊ុនក៏បាន។ ក្រោមលក្ខខណ្ឌនៃការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុន Smart Winner ដែលជាម្ចាស់ដី នឹងរួមចំណែក ២៥,២ លានដុល្លារអាមេរិក ដែលជាតម្លៃដីផ្ទាល់ ឬស្មើនឹង ៥០,៤% នៃភាគហ៊ុន។ ទន្ទឹមនឹងនេះ HLHD នឹងវិនិយោគ ១០លានដុល្លារអាមេរិក ឬស្មើនឹង […]

អាន​បន្ថែម

ហេតុអ្វីកម្ពុជាសម្រុកសង់អគារការិយាល័យជាច្រើនបន្ថែមទៀត ទោះក្នុងអំឡុងកូវីដ?

សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ជាងមួយឆ្នាំមកហើយ វិបត្តិកូវីដបានផ្លាស់ប្ដូរនិន្នាការទីផ្សារការិយាល័យក្នុងទីក្រុងភ្នំពេញច្រើនគួរឱ្យកត់សម្គាល់។ ទោះរងសម្ពាធពីការធ្លាក់ចុះនូវវិនិយោគិនបរទេសក្ដី តែឃើញថាការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅទីក្រុងភ្នំពេញនៅតែបន្តកើនឡើងជារៀងរាល់ត្រីមាស ខណៈគម្រោងថ្មីៗជាច្រើនក៏នៅតែប្រកាសបើកជាបន្តបន្ទាប់។ តើកត្តានេះបានជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើទីផ្សារការិយាល័យ? ទីផ្សារមួយនេះអាចនឹងរងហានិភ័យពីការផ្គត់ផ្គង់លើសតម្រូវការជាលើកដំបូង ខណៈអ្នកកាន់កាប់ (អ្នកជួល) ក៏កំពុងរកវិធីសម្របខ្លួនថ្មី ទៅនឹងកាលៈទេសៈដ៏លំបាកនេះផងដែរ។ ដោយសារការផ្គត់ផ្គង់កើនខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកជួលមានជម្រើសច្រើនជាងមុខ។ អ្នកជួលភាគច្រើនបានចរចាលក្ខខណ្ឌជួល និងតម្លៃជួលឡើងវិញ ជាមួយនឹងម្ចាស់អគារ ពោលគឺព្យាយាមកែសម្រួលលក្ខខណ្ឌយ៉ាងណា ដើម្បីឱ្យមានភាពងាយស្រួលជាងមុន និងអាចផ្លាស់ប្ដូរបានតាមស្ថានភាពសេដ្ឋកិច្ច។ អ្នកជួលខ្លះទៀត ក៏ចាប់ផ្ដើមងាកទៅរកការជួលការិយាល័យដែលអាចបត់បែនបានខ្ពស់ ឬការិយាល័យរួមជាដើម ដែលភាគច្រើនសុទ្ធតែជាកិច្ចសន្យារយៈពេលខ្លី។ ដោយសារកាលៈទេសៈបែបនេះ ម្ចាស់អគារក៏ត្រូវតែបង្ខំចិត្តផ្ដល់យល់ព្រមនឹងការស្នើសុំរបស់អ្នកជួល ដើម្បីរក្សាអតិថិជន។ ដោយឡែក ម្ចាស់អគារដែលគ្មានអ្នកជួល ក៏ព្យាយាមបញ្ចុះតម្លៃ និងផ្ដល់ជាសេវាកម្មបន្ថែមផ្សេងៗ ដើម្បីទាក់ទាញអ្នកជួល។ កត្តានេះក៏បានធ្វើឱ្យអ្នកជួលរឹតតែមានអំណាចជាងមុន ក្នុងការទទួលបានការិយាល័យល្អ ក្នុងតម្លៃទាបជាងមុន។ បើទោះបីជាវិបត្តិកូវីដស្ងប់ស្ងាត់ ម្ចាស់អគារនឹងនៅតែបន្តរងសម្ពាធកាន់តែខ្លាំង ព្រោះការផ្គត់ផ្គង់នឹងបន្ដកើនឡើងជាច្រើន នៅ៣ឆ្នាំខាងមុខទៀត ហើយឥរិយាបទរបស់អ្នកជួលបាននិងកំពុងផ្លាស់ប្ដូរហើយដែរ។ ប៉ុន្តែ យ៉ាងណាក្ដី នៅរយៈពេលវែង ការផ្គត់ផ្គង់ និងតម្រូវការនឹងត្រឡប់មកសមតុល្យគ្នាវិញ ពិសេសនៅពេលដែលវិនិយោគិនចាប់ផ្ដើមធ្វើដំណើរដោយសេរីមកវិនិយោគនៅកម្ពុជាវិញ។ – លោក Eric Wong […]

អាន​បន្ថែម

អាជ្ញាធរខេត្តឧត្តរមានជ័យបញ្ជាឱ្យរុះរើសំណង់រំលោភដីរដ្ឋជាបន្ទាន់ ឬត្រូវប៉ះនឹងវិធានការក្ដៅ

រដ្ឋបាលក្រុងសំរោងនៃខេត្តឧត្តរមានជ័យ បានដាក់ឱសាន្តវាទរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៦ តុលា ២០២១ នេះតទៅ ឱ្យម្ចាស់សំណង់រំលោភលើដីចំណីផ្លូវនានាក្នុងសង្កាត់បន្សាយរាក់ និងសង្កាត់សំរោង ត្រូវប្រញាប់រុះរើ បើមិនដូច្នេះនឹងត្រូវពិន័យធម៌ក្ដៅដោយមិនលើកលែងឡើយ។ ការកំណត់ឱសាន្តវាទនេះ ធ្វើឡើងក្រោយពេលក្រុមការងារបានសង្កេតឃើញថា ម្ចាស់ដីមួយចំនួនក្នុងសង្កាត់ខាងលើ បានសាងសង់រោង តូប សំយ៉ាប ដែលបានរំលោភមកលើដីចំណីផ្លូវសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ដីខ្លះទៀត បានចាក់ដីលុបលើប្រឡាយផ្លូវទឹក និងដាក់លូ មិនត្រឹមត្រូវស្របតាមបច្ចេកទេស ដែលបង្កឱ្យមានការកកស្ទះប្រព័ន្ធផ្លូវទឹក និងប៉ះពាល់សោភ័ណភាពទីក្រុង។ ដូច្នេះ រដ្ឋបាលក្រុងបានបញ្ជាឱ្យម្ចាស់ដីទាំងអស់ត្រូវរុះរើសំណង់ខុសច្បាប់ទាំងនេះ ព្រមទាំងជីកកាយស្តារផ្លូវទឹកឡើងវិញផងដែរ។ ក្រោយថ្ងៃកំណត់រយៈ១០ថ្ងៃ រដ្ឋបាលក្រុងសំរោង នឹងចុះអនុវត្តធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតចំពោះសំណង់ដែលរំលោភដីចំណីផ្លូវសាធារណៈ ហើយម្ចាស់កម្មសិទ្ធិទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតក្រុមការពារអគ្គិភ័យសម្រាប់សំណង់អគារខ្ពស់និងជាន់ក្រោមដីជាផ្លូវការ

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។ នេះបើយោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា។ (អានបន្ថែម) ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ត្រូវបង្កើត និងហ្វឹកហ្វឺន ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡាសំណង់ និងបែងចែកចំនួនអ្នកពន្លត់អគ្គិភ័យទៅតាមសំណង់គោលដៅ ដែលមានហានិភ័យកម្រិតខ្ពស់ មធ្យម និងទាប។ ក្រុមការងារនេះ មានភារកិច្ចចម្បងតាមដាន ត្រួតពិនិត្យឧបករណ៍ សម្ភារៈ ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គិភ័យនៅតាមសំណង់គោលដៅ។ ចំណែកក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តវិញ ត្រូវបង្កើតឡើងដោយរដ្ឋបាលឃុំ-សង្កាត់ និងហ្វឹកហ្វឺន ដោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានភារៈកិច្ចតាមដាន ឃ្លាំមើល ផ្តល់ពត៌មានអំពីអគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គីភ័យនៅតាមភូមិ […]

អាន​បន្ថែម

តើមូលបត្ររដ្ឋជាអ្វី? ចំណេញ ឬហានិភ័យ? ជះឥទ្ធិពលលើវិស័យអចលនទ្រព្យដូចម្ដេច?

រដ្ឋាភិបាលកាលពីថ្មីៗនេះ បានប្រកាសពីផែនការចង់បោះផ្សាយមូលបត្របំណុលរដ្ឋ ឬ Government Bonds តម្លៃសរុបប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេថា នឹងប្រើទុនបានពីមូលបត្រដើម្បីធ្វើអី្វខ្លះ ប៉ុន្តែបានឱ្យដឹងត្រួសៗថានឹងប្រើលើវិស័យអាទិភាពនានា ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានចំណែកក្នុងនោះផងដែរ។ (អានបន្ថែម) ផែនការនេះ បានធ្វើឱ្យកើតជាមន្ទិលសង្ស័យជាច្រើនដល់សាធារណជនថា មូលបត្របំណុលរដ្ឋគឺជាអ្វី? តើកម្ពុជាអាចធ្វើទៅរួចទេ? មានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ? សំខាន់ជាងនេះទៀត គឺតើនឹងមានអ្នកហ៊ានទិញ ឬអ្នកចង់ទិញមូលបត្ររដ្ឋនេះទេ ព្រោះជាក់ស្ដែងមូលបត្រទីផ្សារឯកជន ដែលបើកលក់មួយរយៈធំ ក៏នៅមិនទាន់ជាទីចាប់អារម្មណ៍សម្រាប់វិនិយោគិនផង? លើសពីនេះទៅទៀត តើការបោះលក់មូលបត្របំណុលរដ្ឋនេះ នឹងជះឥទ្ធិពលដល់ទីផ្សារអលចនទ្រព្យដូចម្ដេច? ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នេះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ ក្នុងរយៈពេលវែង។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលបត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជុំវិញ ចម្ងល់ដែលថាកម្ពុជាអាចធ្វើទៅរួចទេ និងមានហានិភ័យធ្វើឱ្យរដ្ឋវណ្ឌករនឹងបំណុលឬទេ ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបានគិតគូរយ៉ាងច្បាស់មុននឹងត្រៀមផែនការនេះ។ ការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ព្រោះស្ថានភាពបំណុលសាធារណៈកម្ពុជានៅមានហានិភ័យកម្រិតទាប ហើយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់។ ដូច្នេះ អ្នកវិនិយោគមិនគួរភ័យក្លាចថា […]

អាន​បន្ថែម

អំណាចដោះស្រាយវិវាទអចលនទ្រព្យ និងបញ្ជាំ ត្រូវបានផ្ទេរទៅស្ថាប័នរដ្ឋថ្មីមួយ

រដ្ឋាភិបាលបានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់ ន.អ.ប ដែលយោងតាមប្រកាសពីរ ស្ដីពីការគ្រប់គ្រងអចលនទ្រព្យ និងអាជីវកម្មបញ្ចាំ។ ជាក់ស្ដែង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នេះ ក៏ជាផ្នែកមួយនៃក្រសួងសេដ្ឋកិច្ចដែរ ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ និយ័តករនេះ នឹងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទ នូវរាល់ពាក្យបណ្តឹងរបស់គូភាគីនៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម។ ចំពោះយន្តការថ្មីនេះ ភាគីវិវាទ អាចដាក់ពាក្យស្នើសុំកិច្ចផ្សះផ្សា និងដោះស្រាយ ដោយត្រូវស្កែនឯកសារទន់ (Soft Copy) មកកាន់តេឡេក្រាមរបស់ ន.អ.ប តាមរយៈលេខទូរស័ព្ទ ០៧៨ ២៦៦ ២៦៨/០៧៧ ៧៤៩ ៩៥៨។

អាន​បន្ថែម