រដ្ឋអនុម័តផែនការវិនិយោគថ្មី ៥កន្លែង ក្នុងឧទ្យានជាតិបូកគោ

ប្លង់មេ និងផែនការអភិវឌ្ឍវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័តជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំពិនិត្យកាលថ្ងៃទី ២៥ ខែតុលា កន្លងទៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង ពិសេសចូលរួមបង្កើតការងារ និងបង្កើនជីវភាពពលរដ្ឋនៅជុំវិញតំបន់នោះ។ ឯកឧត្តមបន្តថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងជួយអភិរក្សបរិស្ថានក្នុងពេលតែមួយ ដែលជាការល្អក្នុងការជំរុញសេដ្ឋកិច្ចជាតិអំឡុងវិបត្តិកូវីដ១៩ នេះ។ គួរបញ្ជាក់ថា ការសម្រេចអនុម័តនេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតព្រមទាំងតំណាង ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។ ភាគីពាក់ព័ន្ធជឿជាក់ថាគម្រោងទាំងនេះក៏នឹងជួយបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់ប្រជាជនទូទៅជាងមុន។

អាន​បន្ថែម

រដ្ឋាភិបាលចិននឹងបន្ថែមពន្ធលើអចលនទ្រព្យដើម្បីទប់ស្កាត់ការបំប៉ោងតម្លៃហួសហេតុ

អាជ្ញាធរចិន បានសម្រេចពង្រីកការសាកល្បងយកពន្ធបន្ថែមលើអចលនទ្រព្យ ដែលនេះជាផ្នែកមួយនៃការធ្វើកំណែទម្រង់លើវិស័យអចលនទ្រព្យ ទិសដៅជំរុញការវិនិយោគលើលំនៅឋានឱ្យសមស្របទៅនឹងតម្រូវការជាក់ស្ដែង មិនមែនវិនិយោគតាមចិត្តចង់ ដើម្បីបំប៉ោងតម្លៃនោះទេ។ បើយោងតាមសារព័ត៌មានចិន Xinhua ស្ថាប័ននីតិបញ្ញតិ្តកំពូលប្រទេសចិន គឺគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (National People’s Congress Standing Committee) បានអនុម័តលើផែនការចុងក្រោយនៃកំណែទម្រង់វិស័យអចលនទ្រព្យនេះហើយ កាលពីថ្ងៃសោរ៍កន្លងទៅនេះ។ នៅក្រោមគម្រោង ៥ឆ្នាំ នៃផែនការនេះ ពន្ធលើអចលនទ្រព្យនឹងត្រូវបង់លើរាល់ប្រភេទនៃអចលនទ្រព្យទាំងអស់ លើកលែងតែលំនៅឋាននៅតាមជនបទមួយចំនួនប៉ុណ្ណោះ។ កាលពីឆ្នាំ២០១១ អាជ្ញាធរចិនបានសាកល្បងការយកពន្ធលើអចលនទ្រព្យនេះនៅទីក្រុងសៀងហៃ និងខេត្តឆុងជីង ដោយផ្តោតលើប្រភេទអចលនទ្រព្យលំនៅឋានឯកជនប្រណីតៗ។ ការពង្រីកនៃការអនុវត្តយកពន្ធលើអចលនទ្រព្យនេះ ត្រូវបានលើកយកមកពិភាក្សាជាច្រើនលើករួចមកហើយ ប៉ុន្តែអាជ្ញាធរក្នុងស្រុកនីមួយៗ ហាក់ស្ទាក់ស្ទើរក្នុងការអនុវត្ត ដោយបារម្ភថា ការអនុវត្តនេះនឹងទាញទម្លាក់តម្លៃអចលនទ្រព្យ និងតម្រូវការដីធ្លីធ្លាក់ចុះ ដែលជាប្រភពដ៏សំខាន់នៃចំណូលរដ្ឋាភិបាលក្នុងតំបន់នីមួយៗ។ នេះបើយោងតាមសារព័ត៌មាន Global Times ចេញផ្សាយកាលពីថ្ងៃទីសៅរ៍កន្លងទៅ។ គួរបញ្ជាក់ថា បច្ចុប្បន្នវិស័យអលចនទ្រព្យរបស់ប្រទេសចិនកំពុងមានការដាំក្បាលចុះ ខណៈអត្រាលក់សំណង់លំនៅឋាន ធ្លាក់ចុះ ១៦,៩% គិតត្រឹមខែកញ្ញានេះ។ លើសពីនេះ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន Evergrande ក៏បានធ្លាក់ខ្លួនផុងក្នុងវិបត្តិបំណុល ហើយប្រឈមនឹងការក្ស័យធនផងដែរ៕

អាន​បន្ថែម

ហេតុអ្វីខណ្ឌទួលគោកជាតំបន់ល្អសម្រាប់ការវិនិយោគលើគម្រោងលំនៅឋាន ឬខុនដូ?

ទួលគោកគឺជាខណ្ឌដ៏ធំមួយស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅបន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។ ខណ្ឌទួលគោកត្រូវបានបែងចែកជា ១០សង្កាត់ ប៉ុន្តែមាន ២សង្កាត់ គឺបឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុតគម្រោងអភិវឌ្ឍ និងសម្បូរហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសបណ្ដាញផ្លូវសំខាន់ ៣ខ្សែ គឺផ្លូវ ២៨៩ ៣១៥ និង ៣៣៧។ នៅលើផ្លូវទាំង៣នេះ រួមមានអគារពាណិជ្ជកម្មខ្ពស់ៗ អាផាតមិន ផ្សារទំនើប ធនាគារ និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។ លោក សៀក នារីតី ដែលជាប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា៖ «ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលមានផ្លូវល្អប្រសើរ ដោយតភ្ជាប់ជាមួយផ្លូវធំៗជាច្រើនដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង ផ្លូវលេខ២៧១ ផ្លូវលេខ១៨២ និងផ្លូវពាណិជ្ជកម្មជាច្រើនផ្សេងទៀត»។ លោកបានបន្តថា ទួលគោកត្រូវបានចាត់ទុកថាជាខណ្ឌដែលមានប្រជាប្រិយបំផុតសម្រាប់ការស្នាក់នៅ ព្រោះវាស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅទីនោះ ដូចជាអគារពាណិជ្ជកម្ម ខុនដូ អាផាតមិន ហាងទំនិញ សាលារៀនអន្តរជាតិ និងផ្លូវធំៗជាច្រើនដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា […]

អាន​បន្ថែម

បុរីចន្ទគីរីបន្តបោះជំហ៊ានឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរជាងមុន ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក Urbanland កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់គម្រោងបុរីចន្ទគីរី ព្រមនឹងបើកលក់វីឡាថ្មីៗជាច្រើនប្រភេទជាផ្លូវការហើយ។ រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅជាចម្បង គម្រោងបុរីចន្ទគីរី បន្តប្រកាន់ខ្ជាប់នូវគំនិតរចនាដែលផ្តោតលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ។ តាមរយៈការរចនាប្លង់មេដែលសម្បូរទៅដោយសួនរុក្ខជាតិបៃតង និងបរិក្ខារនៅតាមដងវិថីនៅក្នុងគម្រោងថ្មីនេះ អ្នករស់នៅនឹងមានសុខដុម និងភាពស្ងប់ស្ងាត់ទាំងនៅខាងក្នុង និងខាងក្រៅគេហដ្ឋានរបស់ខ្លួន។ ការគិតគូបែបនេះហើយដែលញាំងឱ្យគម្រោងថ្មីនេះជាកន្លែងរស់នៅមួយមានភាពសក្តិសមបំផុតសម្រាប់ការរស់នៅដែលសកម្ម ប៉ុន្តែពោរពេញដោយភាពស្ងៀមស្ងាត់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះ ដែលចង់បានប្រភេទគេហដ្ឋានដែលកាន់តែធំទូលាយ ក្រុមហ៊ុនក៏បានបន្ថែមនូវប្រភេទគេហដ្ឋានថ្មីមួយទៀតឈ្មោះថា វីឡាឧត្តមធំ ដែលជាវីឡាទោល សាងសង់លើផ្ទៃដីទូលាយ និងមានទំហំផ្ទះធំជាងមុន។ គេហដ្ឋាននេះមានលក្ខណៈល្អឥតខ្ចោះសម្រាប់គ្រួសារដែលមានសមាជិកច្រើនវ័យ។ ការរចនាខាងក្នុងផ្ទះមានផ្ទះបាយ និងកន្លែងទទួលទានអាហារដែលបើកចំហចេញមកសួនខាងក្រោយ ផ្ទៃខាងក្រោយផ្ទះមានទីធ្លាធំទូលាយដែលអាចកែច្នៃជាអាងហែលទឹក ឬសួនរុក្ខជាតិបៃតងសម្រាប់រៀបចំកម្មវិធីគ្រួសារផ្សេងៗជាដើម។ ទីធ្លាខាងក្រោយនេះសមស្របសម្រាប់លម្ហែកាយជាលក្ខណៈគ្រួសារពេលល្ងាច រីឯបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយនៅក្នុងផ្ទះវិញ ជាកន្លែងដ៏សមរម្យបំផុតសម្រាប់ទទួលបានភាពស្ងប់ស្ងាត់។ វីឡាឧត្តមធំភាគច្រើនមានទីតាំងនៅជាប់នឹងសួនរុក្ខជាតិបៃតងរបស់បុរី។ គេហដ្ឋាននេះមានបន្ទប់គេង ៥ធំៗ ដែលមានបង្អួច និងទ្វារូតធំៗ អនុញ្ញាតឱ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ទូទាំងផ្ទះទាំងមូល។ ក្រុមហ៊ុនក៏បានរចនាបន្ទប់គេងមួយបន្ថែមនៅជាន់ផ្ទាល់ដីដែលមានភ្ជាប់ជាមួយនឹងបន្ទប់ទឹកស្រាប់ សមស្របសម្រាប់គ្រួសារដែលមានឪពុកម្តាយ ឬលោកតាលោកយាយដែលមានវ័យចំណាស់។ រីឯបន្ទប់ពហុមុខងារដែលនៅជាប់គ្នានោះ ម្ចាស់ផ្ទះអាចកែច្នៃទៅតាមមុខងារផ្សេងៗ ដែលខ្លួនត្រូវការ ដូចជាការិយាល័យធ្វើការនៅផ្ទះ បន្ទប់ហាត់ប្រាណ និងបន្ទប់អានសៀវភៅជាដើម។ ដើម្បីអបអរសាទរការបើកលក់ប្លុកថ្មីនេះ បុរីចន្ទគីរីមានការលក់បញ្ចុះតម្លៃពិសេសសរុបរហូតដល់ ២០០ ០០០ ដុល្លារ ក៏ដូចជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលមានតម្លៃសរុបរហូតដល់ ១០០ ០០០ […]

អាន​បន្ថែម

ភ្នំពេញ មណ្ឌលគិរី និងកែប ទទួលពានរង្វាន់ «ទឹក ដី និងខ្យល់ស្អាត» ពីសមាគមន៍អាស៊ាន

ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ ពិធីទទួលពានរង្វាន់នេះ គឺបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមទទួលពីបណ្ដាអភិបាលខេត្តក្រុងនានា និងមន្ត្រីពាកព័ន្ធជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ ក្នុងកម្មវិធី កម្ពុជាទទួលបាន ៣ រង្វាន់ រួមមាន ១) «ទឹកស្អាតសម្រាប់ទីក្រុងធំ» ប្រគល់ជូនទីក្រុងភ្នំពេញ ២) «ដីស្អាតសម្រាប់ទីក្រុងតូច» ប្រគល់ជូនក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី និង ៣) «ខ្យល់ស្អាត់សម្រាប់ទីក្រុងតូច» ប្រគល់ជូន ក្រុងកែប។ រដ្ឋបាលខេត្តទាំង ៣ ចាត់ទុកថារង្វាន់នេះគឺជាកិត្តិយសធំបំផុត និងជាប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្ត និងប្រទេសកម្ពុជាទាំងមូល។

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូ ដោយបង្កើនទុនអប្បបរមាដល់ទៅ២០០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាសម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើវិស័យនេះ។ អនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា និងត្រូវចេញផ្សាយជាសាធារណនៅសប្តាហ៍នេះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ទុនយ៉ាងតិច ៨០០ប៊ីលានរៀល ឬ ២០០លានដុល្លារឡើងទៅ។ ចំពោះប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមទុនអប្បបរមាចាប់ពី ៤០០ប៊ីលានរៀល ឬ ១០០លានដុល្លារ។ ដោយឡែក ដើមទុនអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ដំណាក់កាល។ ដំណាក់កាលទី១ (ឆ្នាំទី១) ត្រូវមានដើមទុន ៥០ប៊ីលានរៀល (១២,៥ លានដុល្លារ) ចំណែកដំណាក់កាលទី២ (ឆ្នាំទី៤) ត្រូវមាន ១០០ប៊ីលានរៀល (២៥លានដុល្លារ)។ ចាប់ពីដំណាក់កាលទី២ ទៅ ៥ ទុនត្រូវកើនយ៉ាងតិច ១០០ប៊ីលានរៀល (២៥លានដុល្លារ) ក្នុង១ដំណាក់កាល។ ដូច្នេះនៅដំណាក់កាលទី ៥ (ឆ្នាំទី ១៥) ត្រូវមានទុនយ៉ាងតិច ៤០០ ប៊ីលានរៀល (១០០ លានដុល្លារ)។ អនុក្រិត្យដដែល […]

អាន​បន្ថែម

ទីផ្សារអគារការិយាល័យនៅកម្ពុជាបន្ដរងសម្ពាធពីវិបត្តិកូវីដ និងកំណើនលើសលុបនៃការផ្គត់ផ្គង់

ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី ៣ នៅតែស្ថិតក្រោមសម្ពាធ ដោយអត្រាកាន់កាប់ធ្លាក់ចុះ ៤,៦% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលក៏ធ្លាក់ប្រមាណ ១,៩% ទៅ ២,៨% ផងដែរ ទៅតាមប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា បញ្ហាវិបត្តិកូវីដ និងការកើនលើសលុបនៃការផ្គត់ផ្គង់ នៅតែជាហានិភ័យធំដដែល ម្ចាស់អ្នកអភិវឌ្ឍត្រូវតែប្រុងប្រយ័ត្ន។ នៅត្រីមាសទី ៣ មានការបញ្ចប់ការសាងសង់គម្រោងថ្មីដល់ទៅ ៧ គម្រោង ឬស្មើនឹងផ្ទៃជួលសរុបជាង ៦១ ០០០ ម៉ែត្រការ៉េ។ គម្រោងទាំងនេះ ធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យសរុបនៅភ្នំពេញដល់ ជាង ៧៨ ម៉ឺនម៉ែត្រការ៉េ ត្រឹមត្រីមាសទី ៣។ ត្រឹមចុងឆ្នាំនេះ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៧៩ ម៉ឺនម៉ែត្រការ៉េ ខណៈនៅឆ្នាំ ២០២២ នឹងកើនឡើងដល់ ១លានម៉ែត្រការ៉េ។ កំណើនការផ្គត់ផ្គង់ និងសម្ពាធពីជំងឺរាតត្បាត ក៏បានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ។ លើសពីនេះ អ្នកជួលដែលនៅសេសសល់ក្នុងទីផ្សារ ក៏កំពុងផ្លាស់ប្តូរនិន្នការទៅរកជម្រើសណា ដែលថោកហើយមានគុណភាពខ្ពស់។

អាន​បន្ថែម

ផ្សារទំនើបថ្មី ៣ និងប្រេនអន្តរជាតិ ៤ បង្ហាញខ្លួន ក្នុងត្រីមាសទី ៣ ខណៈអត្រាការជួលបន្ដធ្លាក់

គម្រោងផ្សារទំនើបថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកនូវប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។ យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE ។ គម្រោងផ្សារទំនើបថ្មី ៣ ដែលបើកដំណើរការរួមមាន SCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។ ប្រភពដដែល បញ្ជាក់ថា ត្រឹមត្រីមាសទី ២ នេះ មានត្រឹម ៥៣ % នៃគម្រោងផ្សារទំនើបដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់។ សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត […]

អាន​បន្ថែម

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។ ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។    

អាន​បន្ថែម

កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់។ «មកទល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ លើកលែងគម្រោងដែលអាមេរិកជួយសាងសង់ផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ឆ្នាំ៦០» ឯកឧត្តមបានបន្ត។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំផងដែរ។

អាន​បន្ថែម