ព័ត៌មានអចលនទ្រព្យ
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ អនុម័តជាផ្លូវការហើយ
រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។ ពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ ឯកឧត្តម អូន ព័ន្ធមុនីរត្ន បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។ គម្រោងអាទិភាពមានដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើង និង ការពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ដើម្បីទាក់ទាញទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។ រដ្ឋាភិបាលបានព្យាករថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិ កើនឡើងប្រមាណ ៧,៥លាននាក់ ខណៈ ភ្ញៀវទេសចរជាតិកើនឡើងប្រមាណ ១០,៩លាននាក់ ដែលនឹងបង្កើតចំណូលបានប្រមាណ ៥,៩ពាន់លានដុល្លារ និងការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់៕
អានបន្ថែមUrbanland ប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី និងគម្រោងផ្សារទំនើបលើផ្លូវជាតិលេខ ២
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពាន Urbanland កាលពីថ្មីៗនេះ បានប្រកាសពីផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន ព្រមនឹងគម្រោងអភិវឌ្ឍផ្សារទំនើបដ៏ថ្មីស្រឡាងស្របនឹងផ្លូវជាតិលេខ២ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់។ គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណីតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។ គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤,៣ ហិកតាបន្ថែម នៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។ ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលា អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។ ជាងនេះទៅទៀត ក្រុមហ៊ុន Urbanland ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនៅតាមបណ្តោយផ្លូវជាតិលេខ ២ ផ្ទាល់។ អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍អ្នករស់នៅជុំវិញបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាស៊ីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ […]
អានបន្ថែមគម្រោងបុរី ២៧០ហិកតា នៅព្រែកព្នៅ សហការនឹងធនាគារព្រីនស៍ផ្ដល់កម្ចីផ្ទះដល់ទៅ ១០០%
ធនាគារ Prince ដែលទើបតែទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុន Prince Huan Yu Real Estate Group ដើម្បីផ្តល់កម្ចីគេហដ្ឋានសម្រាប់គម្រោងបូរីភូមិសំរោងដល់ទៅ ១០០% នៃតម្លៃផ្ទះទាំងមូល រយៈពេល២៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យចាប់ពី ៦,៨% ឡើងទៅ ។ ពិធីចុះហត្ថលេខាក្នុងភាពជាដៃគូរវាងភាគីទាំង ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់លោក ចាង រួយជុន និង លោក ហ៊ន់ សុរចនា។ កិច្ចសហការនេះ ផ្ដល់ជូននូវភាពងាយស្រួល និងលក្ខខណ្ឌបង់ប្រាក់ល្អផ្តាច់គេ ខុសប្លែកពីធនាគារដទៃ សម្រាប់អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះនៅបុរីភូមិសំរោង ពោលគឺងាយស្រួលសម្រាប់គ្រប់ដំណាក់កាលរហូតការសាងសង់ត្រូវបានបញ្ចប់។ ជាមួយនឹងកម្ចី ១០០% អតិថិជនមិនចាំបាច់បារម្ភពីកង្វះខាតលទ្ធភាព ព្រមទាំងទទួលបាននូវភាពកក់ក្តៅ ដោយសារធនាគារអនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែរយៈពេលយូររហូតដល់ទៅ២៥ឆ្នាំ ប្រហែល៤៨០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោក ចាង រួយជុន បានមានប្រសាសន៍ថា៖ «បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទី១ របស់ក្រុមហ៊ុន ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា ដែលយើងផ្តោតសំខាន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ […]
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាកម្មសុំសញ្ជាតិអឺរ៉ុបឱ្យជនជាតិខ្មែរ តាមការវិនិយោគអចលនទ្រព្យ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអន្តរជាតិ GGG និង EQTY Capital បានប្រកាសផ្ដល់សេវាកម្មថ្មី គឺការជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរ តាមរយៈការវិនិយោគលើអចលនទ្រព្យ។ សេវាកម្មថ្មីនេះ មិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលនេះ តែគឺអាចធ្វើទៅបានសម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើអចលនទ្រព្យ។ គោលបំណងចំបងនៃសេវាកម្មនេះ គឺដើម្បីសម្រួលដល់ការវិនិយោគលើវិស័យអចលនទ្រព្យ និងកាត់បន្ថយភាពស្មុគស្មាញនានា ក្នុងនីតិវិធីវិនិយោគ និងសុំសញ្ជាតិ។ ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសព័រទុយហ្កាល់ជាមួយនឹង EQTY Capital មិនត្រឹមអាចជួយផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នោះទេ ប៉ុន្តែក៏ចាត់ទុកថាជាការវិនិយោគមួយដ៏វៃឆ្លាត ព្រោះក្រុមហ៊ុន EQTY Capital គឺជាក្រុមហ៊ុនធំ ដែលគម្រោងល្អៗក្នុងដៃ ជាច្រើន តម្លៃសរុបជា៤ ពាន់លានអឺរ៉ូ នៅទូទាំងព័រទុយហ្កាល់។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ អ្នកនឹងទទួលបានអចលនទ្រព្យដែលល្អបំផុត ហើយក៏មាននិន្នាការនឹងឡើងថ្លៃជាបន្តបន្ទាប់។ គួរបញ្ជាក់ថា សម្រាប់ការសុំវីសាស្នាក់នៅអចិន្ត្រៃយ៍ព័រទុយហ្កាល់ អ្នកត្រូវមានទុនវិនិយោគយ៉ាងហោច ៥០ ម៉ឺនដុល្លារ ដោយអ្នកនឹងអាចនាំយកសាច់ញាតិក្នុងក្រុមគ្រួសារទៅបានដល់ទៅ ៣ ជំនាន់ (តាយាយ ឱពុកម្ដាយ និងកូនចៅ)។ លើសពីនេះ ក្រុមហ៊ុន Isaford […]
អានបន្ថែមក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ
ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។ អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ និងមហិច្ឆតារបស់ក្រុមហ៊ុន ខណៈក៏នៅតែដំណើរការគម្រោងធំៗផ្សេងទៀត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី»។ គួរបញ្ជាក់ថា នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី ២ ដែលបង្កើតឱ្យមានការរុករករ៉ែក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់HLH Group នៅខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១ម៉ឺនហិកតា។ គួរបញ្ជាក់ថា ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង […]
អានបន្ថែមADB ផ្តល់ប្រាក់កម្ចី ៤០លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសSME
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីជួយបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់វិស័យSME ដែលរងសម្ពាធពីវិបត្តិកូវីដ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ បើតាមលោកស្រី Benita Ainabe អ្នកឯកផ្នែកហិរញ្ញវត្ថុរបស់ធានាអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំនួយនេះ នឹងជួយអភិវឌ្ឍនូវវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យងើបឡើងពីជំងឺរាតត្បាត ពោលគឺដើម្បីធានាការទទួលបានឥណទាន។ ការផ្តល់ជំនួយនេះ គឺជាអនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីបានអនុវត្តអនុកម្មវិធីចំនួន ២ រួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩។ គួរបញ្ជាក់ថា ការផ្តល់កម្ចីនេះ ធ្វើឡើងក្រោយ ADB ពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមិនទាន់អភិវឌ្ឍបានពេញលេញ ខណៈប្រជាពលរដ្ឋកម្ពុជាត្រឹមតែ១៨% ប៉ុណ្ណោះ ដែលមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីផ្ដល់កម្ចីនេះ ADB ក៏បានក្រើនរំលឹកថា ជំងឺរាតត្បាតកូវីដ១៩ កំណើនលើសលុបនៃកម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿន នៅតែជាកត្តាបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុកម្ពុជា។
អានបន្ថែមរដ្ឋចេញវិធានការក្ដៅ ៤ ចំណុច ហាមវាយកម្ទេចសំណង់អគារបេតិកភណ្ឌក្នុងទីក្រុង
ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញវិធានការក្ដៅ ៤ ចំណុច ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិតបំផ្លាញសំណង់បេតិកភណ្ឌ ដូចជាសំណង់អគារសាសនា សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណនានា ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីអភិរក្សអគារ និងរក្សាអត្តសញ្ញាណជាតិ។ បើតាមសារាចរលេខ០៨ សរ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ នេះ វិធានការទាំង ៤ នោះរួមមាន៖ ១.ហាមឃាត់ការកែប្រែ ប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង ២.ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ ៣.បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព ៤.សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
អានបន្ថែមរដ្ឋបាលប៉ោយប៉ែតប្រកាសឱ្យធនាគារ និងក្រុមហ៊ុនបញ្ចាំ ប្រយ័ត្នចំពោះឯកសារប្លង់ដីក្លែងក្លាយ
រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបញ្ចាំ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឯកសារផ្លូវច្បាប់ទាក់ទិននឹងដីធ្លីនានា ក្រោយរកឃើញជាច្រើនករណី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលក្រុងកំពុងប្រមូលចាប់ឯកសារដីធ្លីជាច្រើន ដែលក្លែងបន្លំត្រាមូល និងហត្ថលេខារបស់រដ្ឋបាលក្រុង សង្កាត់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ជនខិលខូចទាំងនោះ បានប្រើត្រាមូល និងហត្ថលេខា ក្លែងក្លាយ លើឯកសារពាក់ព័ន្ធនឹងដីធ្លីដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតធានាអះអាងនិងកិច្ចសន្យា លិខិតបញ្ជាក់ពីប្រវត្តដី និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួន ហើយបានយកឯកសារទាំងនោះទៅដាក់បញ្ចាំនៅ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទទួលបញ្ចាំនានា ក្នុងក្រុងប៉ោយប៉ែត។ ក្នុងអំឡុងពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងចុះចាប់នេះ គ្រឹះស្ថានពាក់ព័ន្ធ និងសាធារណជន ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដែរ ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជៀសវាងបញ្ហា
អានបន្ថែមទោះមានវិបត្តិកូវីដក្ដី ទីផ្សារបូរីនៅតែរឹងមាំ តម្លៃលក់កើន ៨ ទៅ ១៣% នៅត្រីមាសទី ៣
ទោះប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ក្ដី ទីផ្សារបូរីនៅតែរឹងមាំ ដោយតម្លៃលក់កើនឡើង ៨ ទៅ ១៣% នៅត្រីមាសទី ៣ បើធៀបនឹងត្រីមាសមុន ខណៈគម្រោងថ្មី២២ គម្រោង ក៏ត្រូវបានបើកលក់ នៅក្នុងត្រីមាសនេះដែរ ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ១២ តុលា ក្នុងត្រីមាសទី៣ មានគម្រោងដែលបញ្ចប់ការសាង់សង់ ៣ គម្រោង ខណៈចំនួនការផ្គត់ផ្គត់បូរីទាំងអស់ត្រឹមត្រីមាសនេះ មានដល់ជិត ៩៣ ០០០ ផ្ទះ ដែលកើនប្រមាណ 0,៥% បើធៀបនឹងត្រីមាសមុន។ CBRE Cambodia ព្យករថា ត្រឹមចុងឆ្នាំ ២០២១ ការផ្គត់ផ្គត់ នឹងកើនដល់ ២៧៤ គម្រោង ឬស្មើនឹងជាង ៩៨ ០០០ ផ្ទះ។ យ៉ាងណាក្ដី ដោយសារវិបត្តិកូវីដ គម្រោងខ្លះអាចនឹងពន្យារពេលការបិទបញ្ចប់ការដ្ឋានគម្រោង ប៉ុន្តែភាគច្រើនមិនលើសពី ៨ ទៅ ១២ ខែ ព្រោះម្ចាស់បូរីនៅតែចង់រក្សាទំនុកចិត្តដល់អ្នកទិញ។ […]
អានបន្ថែមទីផ្សារខុនដូបន្ដធ្លាក់ចុះ តម្លៃលក់ និងជួលក្នុងត្រីមាសទី ៣ ធ្លាក់ចុះពី ១,៨ ទៅ ៧,៨%
ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២១ នៅតែរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។ យោងតាមរបាយការណ៍របស់ CBRE Cambodia នៅថ្ងៃទី ១២ ខែតុលានេះ តម្លៃលក់បានធ្លាក់ចុះ ១,៨%, ៣%, ២,១% រៀងៗក្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ ៧,៨%, ៧,៨% និង ៥,៦% រៀងៗគ្នា ដែលសម្រាប់ប្រភេទទាំង ៣ ខាងលើ។ ការផ្គត់ផ្គង់លើសតម្រូវការ ការសាងសង់ចប់ក្រោយផែនការ និងកង្វះអ្នកទិញបរទេស នៅតែជា ៣កត្តាធំៗ ទាញទីផ្សារខុនដូនៅកម្ពុជាឱ្យមាននិន្នាការធ្លាក់ចុះ។ ក្នុងកំឡុងត្រីមាសទី ៣ មានការបញ្ចប់គម្រោងថ្មីចំនួន ២ និងបើកលក់គម្រោងថ្មីចំនួន ២ ដែលធ្វើឱ្យការផ្គត់ផ្គត់សរុបមានដល់ជាង ៣ ម៉ឺនយូនីត ឬកើន ៥,៦% បើធៀបនឹងត្រីមាសមុន។ នៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់គឺអាចឈានដល់ ៣៥.០០០ យូនីត ប៉ុន្តែគម្រោងខ្លះនឹងត្រូវពន្យារពេល។ […]
អានបន្ថែម