ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ប្រកាសខាត ៧៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២១

ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp បានប្រកាសខាតទុន ៧៧,២លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទទ្វារតាំងពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ទោះជាក្រុមហ៊ុនខាតក្ដី ក្រុមហ៊ុនក៏នៅតែមានប្រាក់ចំណូលវិជ្ជមាន ជាមួយនឹងចំណូលដុលពីការលេងហ្គេមសរុប ១២៩,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនកាតកងចំណាយផ្សេងៗ (EBITDA) ១១,២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា។ លើសពីនេះ ក្រុមហ៊ុននៅតែបន្តធ្វើតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយបានបង់ពន្ធសរុប ១១,៦ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ។ យ៉ាងណាក្ដី ក្រុមហ៊ុនមិនបានប្រកាសពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនោះទេ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅ ក្រសួងនឹងពិភាក្សាធ្វើយ៉ាងណាឱ្យមានលទ្ធភាពបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចនៅត្រីមាសទី៤ឆ្នាំនេះ។

អាន​បន្ថែម

ក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រុមហ៊ុន Urban Hub Cambodia គឺជាអ្នកអភិវឌ្ឍដែលត្រូវអ្នកទិញទទួលស្គាល់ច្រើនបំផុតតាំងពីក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងសមិទ្ធិផលជោគជ័យជាច្រើននៅកម្ពុជាដូចជាគម្រោង Urban Loft, Factory Phnom Penh និង Urban Village Phase 1 ជាដើម។ យោងតាមលោកស្រី Catherine Chasn និងលោកបណ្ឌិត Ben Li ដែលជាស្ថាបនិកក្រុមហ៊ុន បច្ចុប្បន្ន Urban Hub Cambodia កំពុងផ្តោតបញ្ចាប់ការសាងសង់គម្រោងចុងក្រោយរបស់ខ្លួនគឺ Urban Village […]

អាន​បន្ថែម

ផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា សាខាជ្រោយចង្វារបើកដំណើរការហើយ

នៅទីបំផុត ផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា បើកដំណើរការហើយ ចាប់ពីថ្ងៃទី ៣០ សីហា នេះ តទៅ ដោយសាខាដំបូងមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ 7-Eleven កម្ពុជា។ ក្រៅពីសាខានេះ កុ្រមហ៊ុន CPAll Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ក៏មានផែនការបើកនៅច្រើនកន្លែងទៀត រួមមានសាខាប្រេង PTT ព្រែកព្នៅ ជាដើម។ គួរបញ្ជាក់ថា ការប្រកាសចង់មកបើកផ្សារ 7-Eleven ធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ដោយ ពេលនេះបានបង្ហាញរូបរាងជាក់ពិតហើយ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

កម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្តិ កូវីដ១៩។ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិននៅស្ងៀមទេ។ ក្រសួងក៏កំពុងធ្វើការជាមួយមន្ត្រីកម្ពុជានៅស្រុកស្រះកែវ និងស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដូច្នេះយើងអាចបន្តកិច្ចសហប្រតិបត្តិការ និងបញ្ចប់គម្រោងនេះបាន» ឯកឧត្តម បានបន្ត។ ជាក់ស្ដែង កាលពីដើមខែសីហា  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ក៏បានជួបនឹងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរឿងនេះផងដែរ ដោយបានស្នើផ្ទាល់ទៅអគ្គរាជទូតឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ (អានបន្ថែម) គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?

ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖ -ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា) -ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ -ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង -ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក -អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ -ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ […]

អាន​បន្ថែម

ការដោះស្រាយផលប៉ះពាល់ដីធ្លីនៅព្រលានយន្តហោះភ្នំពេញថ្មីនៅមិនទាន់ចប់ សល់ ១១ក្បាលដី មិនព្រមចេញ

ក្រុមហ៊ុនអ្នកអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី Cambodia Airport Investment Co Ltd (CAIC) កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា បានប្រគល់ប្លង់កម្មសិទ្ធិដីនៅទីតាំងថ្មី ដល់ពលរដ្ឋ ១៦នាក់ ឬស្មើនឹង៣១ក្បាលដី ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងសាងសង់ព្រលានថ្មីនេះ។ ពិធីប្រគល់ប្លង់ដីនេះធ្វើឡើង ក្រោមវត្តមានរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការដីទំហំ ២៦០០ហិកតា ខណៈការដោះស្រាយផលប៉ះពាល់ដល់អ្នកដែលធ្លាប់រស់នៅទីតាំងនោះ ត្រូវបាន និងកំពុងធ្វើឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ។ (អានបន្ថែម) បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុន។ ហេតុនេះ ឯកឧត្តមបានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមចូលរួមជាមួយរដ្ឋាភិបាល […]

អាន​បន្ថែម

មេរៀនដ៏លំបាកដែលអ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យនៅកម្ពុជាជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ

មុនកូវីដ អ្នករកស៊ីភាគច្រើនគិតថាការទិញលក់ដីធ្លីជាវិធីរកចំណូលដោយងាយស្រួលបំផុត អ្នកខ្លះទៀតហ៊ានខ្ចីប្រាក់ពីធនាគារដើម្បីយកមកបង្វិលទិញលក់អចលនទ្រព្យដើម្បីចំណេញ ប៉ុន្តែវិបត្តិកូវីដបានផ្លាស់ប្ដូរគ្រប់យ៉ាង។ តើការទិញលក់នៅតែចំណេញទៀតទេក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន? ដោយសារវិបត្តិ ទីផ្សារអចលនទ្រព្យក្នុងស្រុកបានជាប់គាំង ប៉ុន្តែតម្លៃរំពឹងថានឹងមិនធ្លាក់ចុះជាងនេះទៀតឡើយ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខ្លះផ្អាកការដ្ឋាន ឬពន្យារពេលបញ្ចប់ការសាងសង់។ លើសពីនេះ ដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ទំនុកចិត្តរបស់វិនិយោគិនក៏បានថមថយជាងមុនមួយកម្រិតធំ ដែលបណ្ដាលមកពីការបាត់បង់ប្រាក់ចំណូលរបស់អ្នកទិញ និងការធ្លាក់ចុះនៃតម្រូវការលំនៅឋាន។ ជាក់ស្ដែង វិស័យលំនៅឋានមាននិន្នាការធ្លាក់ចុះរួចទៅហើយ មុនវិបត្តិកូវីដទៅទៀត ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ ការកើនឡើងនៃកម្ចីគ្រួសារ និងតម្លៃអលចនទ្រព្យដែលប៉ោងឡើងហួសការពិតក្នុងតំបន់មួយចំនួន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍សម្រេចលក់យូនីតក្នុងតម្លៃទាបឱ្យស្របតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ការបាត់បង់វិនិយោគិនចិនពីវិធានការបិទខ្ទប់ ក៏ជាមូលហេតុធ្វើឱ្យអ្នកអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយតម្លៃបន្ថែមទៀត ដើម្បីបង្កើនការលក់ក្នុងស្រុក។ យុទ្ធសាស្រ្តបញ្ចុះតម្លៃដើម្បីបញ្ចេញយូនីតជាប់គាំងនេះ នឹងធ្វើឱ្យប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ថមថយជាងមុន ដោយយូនីតដែលជាប់គាំងភាគច្រើនគឺជាខុនដូលំដាប់ខ្ពស់។ លើសពីនេះ សម្រាប់អ្នកទិញដែលមានការងារ និងស្ថិរភាពហិរញ្ញវត្ថុវិញ ក៏គិតគូរជាងមុនដែរ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ។ ដូចគ្នានេះ ធនាគារក៏មានគោលនយោបាយតឹងរ៉ឹងជាងមុនលើការផ្ដល់កម្ចី ដោយឃើញថាមានការបដិសេធកម្ចីអចលនទ្រព្យជាច្រើនករណី។ ស្ថានភាពមិនល្អនេះ ព្យាករថានឹងបន្តពេញមួយឆ្នាំ ២០២១ ដែលនឹងដាក់សម្ពាធដល់ ទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍។ សម្រាប់អ្នកអភិវឌ្ឍន៍ត្រូវតែទ្រាំយកប្រាក់ចំណេញទាបជាងមុន។ ខណៈអ្នករកស៊ីដីធ្លី ក៏អាចនឹងប្រឈមនឹងហានិភ័យលក់អចលនទ្រព្យក្នុងតម្លៃស្មើដើម ឬអាចទាបជាងមុន។ – លោក Eric Wong Chon […]

អាន​បន្ថែម

៦ខែដំបូង-២០២១ អាជ្ញាធរជាតិអប្សរាអនុម័តសំណង់ ៥១៩១ករណី នៅក្នុងតំបន់ការពារខេត្តសៀមរាប

គិតត្រឹម ៦ខែ ដើមឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋទាំងក្នុង និងក្រៅតំបន់ឧទ្យានអង្គរ ធ្វើការជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល សរុបចំនួន៥១៩១ករណី ខណៈបន្តហាមឃាត់ដាច់ខាតមិនឱ្យមានការទិញលក់ដីធ្លីក្នុងតំបន់ការពារឡើយ។ សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិមួយនេះកាលពីថ្ងៃទី ២៤ ខែសីហា បានឱ្យដឹងថា ករណីទាំងអស់ជាង ៥ពាន់ករណី ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងស្រុកប្រាសាទបាគងបានចំនួន ៧១២ករណី ស្រុកអង្គរធំ ៩៩២ករណី ស្រុកពួក ៩៨៦ករណី ក្រុងសៀមរាបបាន ១១៦៥ករណី និងស្រុកបន្ទាយស្រី ១២៩០ករណី។ អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រុមការងារនឹងអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះឱ្យកាន់តែមានប្រសិទ្ធិភាព។ ទាក់ទិនបញ្ហាដីធ្លីក្នុងតំបន់អប្សារា អាជ្ងាធរបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លី បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។ អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរជារឿយៗ។ គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។ (អានបន្ថែម)

អាន​បន្ថែម

ដី ២ទីតាំង ទំហំជាង ៣០០ ហិកតា នៅខេត្តកំពង់ស្ពឺ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋវិញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន ២ទីតាំង ទំហំជាង ៣១៥,៥ ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមដីកាលេខ ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ ដីទីតាំងទី១ មានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែសីហា នេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថា មានការទន្រ្ទានកាន់កាប់ដីខុសច្បាប់។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។ ទាក់ទិននឹងបញ្ហានេះដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ។ […]

អាន​បន្ថែម

២០២៣ កម្ពុជានឹងប្រើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅព្រលានថ្មី ទីក្រុងរណប និងតាមផ្លូវជាតិ

កម្ពុជា កំពុងសហការជាមួយប្រទេសកូរ៉េខាងត្បូង រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឬ (ITS – Intelligent Transport System) ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងនៅក្នុងព្រលានយន្តហោះភ្នំពេញថ្មី ទីក្រុងរណបនានាជុំវិញភ្នំពេញ និងតាមផ្លូវជាតិសំខាន់ៗមួយចំនួន ឱ្យបាននៅ ២០២៣។ នេះបើតាមកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កូរ៉េបានអនុម័តរួចហើយ ថានឹងជួយកម្ពុជាលើគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance)។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។ ឯកឧត្តម ឈួន វ៉ន់ មានប្រសាន៍ថា៖ «ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាទំនើប ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាមួយច្បាស់លាស់»។ «លើសពីនេះ […]

អាន​បន្ថែម