ព័ត៌មានអចលនទ្រព្យ
សណ្ឋាគារល្បី Pan Pacific Group នឹងបើកសាខានៅភ្នំពេញ និងសៀមរាប ក្នុងឆ្នាំ ២០២៣
ក្រុមហ៊ុនសណ្ឋាគារល្បី Pan Pacific Hotels Group នៃប្រទេសសិង្ហបុរី នឹងឈានជើងចូលមកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០២៣ ដោយនឹងបើកសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅក្រុងសៀមរាប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ២២ ខែកញ្ញា សណ្ឋាគារនេះគឺជាសណ្ឋាគារផ្កាយ៥ មានឈ្មោះថា Pan Pacific Phnom Penh ដែលនឹងមានបន្ទប់សរុប ២១២ បន្ទប់ មានទីតាំងចំកណ្ដាលទីក្រុងលើមហាវិថីព្រះនរោត្តម។ ដោយឡែក សណ្ឋាគារនៅសៀមរាប មានឈ្មោះថា PARKROYAL Siem Reap ដែលមានបន្ទប់សរុប ១៣០បន្ទប់ ហើយមានទីតាំងចំងាយត្រឹម ១០នាទី ពីប្រាសាទអង្គរវត្ត។ តាមការគ្រោងទុក ភ្នំពេញ និងសៀមរាប គឺស្ថិតក្នុងចំណោមទីក្រុងធំៗ ផ្សេងទៀតដែលក្រុមហ៊ុននេះនឹងពង្រីកសាខាទៅដល់ត្រឹមឆ្នាំ ២០២៤ ដោយរួមមាន ទីក្រុងឡុងដ៍ គូឡាឡាំពួ ហ្សាកាតា ដាលីអាន ហាណូយ និងមែលប៊ន។ ជាមួយនឹងផែនការពង្រីកទីផ្សារនេះ ក្រុមហ៊ុននឹងបន្ថែមបន្ទប់ជាង ៣ ៣០០បន្ទប់ ទៀត ទៅក្នុងសណ្ឋាគាររីស៊ត ៤៨កន្លែង នៅក្នុងទីក្រុងចំនួន […]
អានបន្ថែមរដ្ឋបាលខេត្តកំពតបើកភ្លើងខៀវដល់សំណើអភិវឌ្ឍរមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង
រដ្ឋបាលខេត្តកំពតបានបើកភ្លើងខៀវដល់សំណើអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង នៅមាត់ឆ្នេរដងព្រែកកំពង់បាយ ប៉ុន្តែស្នើឱ្យក្រុមហ៊ុនវិនិយោគសិក្សាបន្ថែម និងបញ្ជូនរបាយការណ៍ពេញលេញ មកឱ្យរដ្ឋបាលពិនិត្យជាថ្មីម្ដងទៀត មុនឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងដូច្នេះថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ក្រុមហ៊ុនបានស្នើចង់បង្កើតឆ្នេរថ្មីមួយប្រវែង ៣០០ម៉ែត្រនៅតាមដងព្រែកកំពង់បាយស្ថិតនៅសង្កាត់កំពង់កណ្តាល នៃក្រុងកំពត។ បន្ទាប់ពីពិនិត្យទីតាំង គម្រោងនេះគឺអាចធ្វើទៅបាន ប៉ុន្តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមទៀត»។ «យើងត្រូវតែធានាថា គម្រោងនេះធ្វើឡើងប្រកបដោយគុណភាព និងនិរន្តរភាព បង្កផលប៉ះពាល់តិចបំផុតដល់បរិស្ថាននិងមនុស្ស និងពិសេសអាចបម្រើដល់ផលប្រយោជន៍សាធារណជនឱ្យបានច្រើន» ឯកឧត្តមបានបន្ត។ ទោះយ៉ាងណា ឯកឧត្តម សង្ឃឹមថា ប្រសិនបើគម្រោងអនុម័តឱ្យអនុវត្ត វានឹងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត បង្កើតឱកាសអាជីវកម្មបន្ថែម និងជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់។
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូងឃ្មុំ។ ប្រភពដដែលបញ្ជាក់ថា វិធានការ ០៤ ចំណុច រួមមាន៖ -ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៌ដី និងការពុះដីឡូត៍ -ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យក ប្រវែង៥.៥០ម៉ែត្រ និងត្រូវចាក់ទ្រនាប់ស៊ីម៉ង់ទ្រាប់បាត រាល់ការបើកផ្លូវការូ៉ឡា ដើម្បីបង្កើនភាពរឹងមាំ -ហាមដាច់ខាតមិនឱ្យកែប្រែប្រភេទដី ដូចជាការជីកយកដី ចាក់បំពេញដី និងការបែងចែកពុះដីឡូត៍លក់ ដោយមិនមានការចុះពិនិត្យ និងអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន -ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវរាល់ការខាតបាត់បង់។
អានបន្ថែមរដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ
រដ្ឋាភិបាល បានធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ប្រមាណ ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅក្នុងស្រុក។ ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១។ តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យមិ្សលមិញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី សរសេរបញ្ជាក់ថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាល តែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ។ លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «ការផ្តល់កម្មសិទ្ធិស្របច្បាប់ទៅលើដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍមូលដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃ និងសក្តានុពល ព្រមទាំងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជនដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ»។ លោកបន្ថែមថា ដីដែលជាគោលដៅនៃការកាត់ឆ្វៀល ត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ […]
អានបន្ថែមEuroCham នឹងរៀបចំសិក្ខាសាលាអនឡាញស្តីពីនិន្នាការនៃវិញ្ញាបនប័ត្រអគារបៃតងនៅថ្ងៃពុធនេះ
EuroCham សហការជាមួយគម្រោង Build4People នឹងរៀបចំសិក្ខាសាលាអនឡាញដ៏ធំមួយស្តីពី « អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រអគារបៃតងក្នុងការជំរុញនិរន្តរភាពក្នុងវិស័យអចលនទ្រព្យ» នៅថ្ងៃពុធទី ២២ ខែកញ្ញាចាប់ពីម៉ោង ៣:០០ រសៀលរហូតដល់ម៉ោង ៤:៣០ រសៀល។ សិក្ខាសាលាប្រព័ន្ធអនឡាញនេះ នឹងផ្តោតលើរបៀបលើកកម្ពស់គុណភាពសំណង់តាមរយៈវិញ្ញាបនប័ត្រអគារបៃតង ការធ្វើបច្ចុប្បន្នភាពអំពីគុណសម្បត្តិដើម្បីទទួលបានវិញ្ញាបនប័ត្រអគារបៃតង និងនិន្នការក្នុងតំបន់ ជាមួយនឹងករណីសិក្សាពីប្រទេសវៀតណាម និងប្រទេសចិន។ សិក្ខាសាលានេះ ក៏នឹងធ្វើបទបង្ហាញពីប្រធានបទពាក់ព័ន្ធនានាផ្សេងទៀត ដោយមានការចូលរួមចែករំលែក និងពិភាក្សា ពីវាគ្មិនសំខាន់ៗនៅក្នុងវិស័យនេះ។ វគ្គសិក្ខាសាលាអនឡាញនេះ គឺភាគទី ២ នៃសិក្ខាសាលាអនឡាញ ៣ របស់ EuroCham ទាក់ទិននឹងវិស័យអចលនទ្រព្យក្នុងខែកញ្ញានេះ។ សិក្ខាសាលាទី១ ស្ដីពីសារៈសំខាន់នៃស្ដង់ដារ RICS ត្រូវបានធ្វើរួចរាល់កាលពីថ្ងៃទី ១៦ ខណៈភាគទី២ ស្ដីពីហានិភ័យនៃសម្ភារសំណង់នៅកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៧ កញ្ញា។
អានបន្ថែមសាលាក្រុង៖ អ្នករស់នៅក្នុងបុរី និងម្ចាស់អាជីវកម្ម នឹងត្រូវផាកពិន័យ បើទុកដាក់សំរាមមិនត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវបទបញ្ជាថ្មី តម្រូវឱ្យអ្នករស់នៅក្នុងបុរី ម្ចាស់អាជីវកម្ម ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងមន្ទីរពេទ្យនានា ត្រូវមានកាតព្វកិច្ចដាក់ធុងសម្រាមផ្ទាល់ខ្លួន និងទុកដាក់សម្រាមឱ្យត្រឹមត្រូវ បើមិនដូច្នោះអាចនឹងត្រូវផាកពិន័យ ឬប្ដឹងឡើងដល់តុលាការ ។ សេចក្តីជូនដំណឹង កាលពីថ្ងៃ១៦ ខែកញ្ញា ក៏បានណែនាំឱ្យគ្រប់គ្នាឱ្យធ្វើការញែកសំរាម ជា ០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយហាមមិនឱ្យលាយឡំសំរាមហានិភ័យចូលគ្នាឡើយ ដើម្បីងាយស្រួលក្នុងការប្រមូល និងគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្រៅពីចំណុចសំខាន់ៗទាំងនេះ សេចក្តីជូនដំណឹង មានបទបញ្ជាថ្មីសរុប ១៣ ចំណុច ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឿង ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ជាមួយនឹងការផាកពិន័យ ការប្ដឹងទៅតុលាការ ឬផ្អាកអាជីវកម្មបណ្ដោះអាសន្ន បើសិនរកឃើញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មិនបានអនុវត្តតាមការណែនាំខាងលើនេះ។
អានបន្ថែមអគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេង ISI Tower ត្រៀមបើកដំណើរការខែវិច្ឆិកានេះ
អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park នឹងចាប់ផ្តើមបើកដំណើរការពីខែវិច្ឆិកាខាងមុខនេះ ដោយនឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់វេងស្រេង នៃរាជធានីភ្នំពេញ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ហើយក៏ជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។ ដោយមានចម្ងាយត្រឹមតែ ២០នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុតសម្រាប់អាជីវកម្មទាំងឡាយណាដែលត្រូវការការិយាល័យធ្វើការដែលមានស្តង់ដារខ្ពស់។ ជាមួយគ្នានេះ អគារនេះក៏មានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយ ដើម្បីប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ដែលងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។ អគារ អាយ អេស អាយ មានកម្ពស់ ៩ ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤៥០០ ម៉ែត្រការ៉េ។ មកទល់ពេលនេះអគារត្រូវបានជួលអស់ ៦៥% ហើយ។ គម្រោងនេះ រចនាឡើងដោយក្រុមហ៊ុន HKA & Partners ដោយផ្ដោតលើភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។ […]
អានបន្ថែមជីបម៉ុង ពង្រីកវិសាលភាពធុរកិច្ចចូលក្នុងវិស័យអាផាតមិន ក្រោយទិញអគារ Granferte មកគ្រប់គ្រង
ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា កាលពីថ្មីៗនេះ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនចូលក្នុងវិស័យសេវាកម្មអាផាតមិន ជាលើកដំបូង ក្រោយក្រុមហ៊ុនសម្រេចទិញយក អគារហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ពីក្រុមហ៊ុនលីអូផាលេស ២១ មកគ្រប់គ្រងទាំងស្រុង។ ប្រតិបត្តិការទិញលក់នេះ ត្រូវបានធ្វើចប់សព្វគ្រប់ទាំងស្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈជីប ម៉ុង លែន នឹងចាប់ផ្ដើមគ្រប់គ្រង និងផ្ដល់សេវាកម្មចាប់ពីថ្ងៃនេះតទៅ។ ការឈានជើងចូលប្រឡូកក្នុងវិស័យថ្មីនេះ គឺដោយសារតែក្រុមហ៊ុន ជីប ម៉ុង លែន មើលឃើញពីតម្រូវការជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចង់បានការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ។ ដូចគ្នានេះ ជីប ម៉ុង លែន ក៏បានសម្លឹងមើលឃើញពីសក្ដានុពលរបស់ ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះ បានផ្ដល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន ដូចជាបន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារិមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។ Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជនដែលត្រូវការកន្លែងស្នាក់នៅបែបទំនើបជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។ […]
អានបន្ថែមពន្ធដារនឹងពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ឱ្យតឹងរឹងបំផុត
អគ្គនាយកដា្ឋនពន្ធដារ បានប្រកាសថានឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល ៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបាន ១,៩ ប៊ីលានដុល្លារ ឬស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កភាពងាយស្រួលដល់សាធារណៈជនទាំងអស់ ការប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ គឺអាចធ្វើបានតាមរយៈកម្មវិធីទូរស័ព្ទដៃ ដោយគ្រាន់តែស្កេនលើ QR Code តែប៉ុណ្ណោះ។
អានបន្ថែមចំណេះដឹង៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី
បុរី គឺជាអចលនទ្រព្យដែលពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ ១០ ទៅ ១៥ គីឡូម៉ែត្រ ក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? សម្រាប់មនុស្សភាគច្រើនគឺផ្ដោតលើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់អំពីឯកសារច្បាប់សំខាន់ៗមួយចំនួនពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។ ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហឋាន អ្នកទិញក៏គួរសួរនាំអ្នកអភិវឌ្ឍន៍បុរីអំពីឯកសារផ្លូវច្បាប់សំខាន់ ៥ ដើម្បីប្រាកដថា គម្រោងនេះអាចទុកចិត្តបាន។ ឯកសារទាំងនោះរួមមាន៖ ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ជាមួយក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចមានសិទ្ធិចាប់ផ្តើមសាងសង់គម្រោងបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះអាចដំណើរការដោយស្របច្បាប់។ លិខិតអនុញ្ញាតសាងសង់៖ មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យលើគម្រោងនោះយ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម។ ដូច្នេះ ការដែលក្រុមហ៊ុនមានលិខិតអនុញ្ញាតសាងសង់ គឺជាចំណុចកក់ក្ដៅមួយទៀតសម្រាប់អ្នកទិញ។ អាជ្ញាប័ណ្ណបុរី៖ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីបានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]
អានបន្ថែម